JAPO - ព័ត៌មាននៃប្រទេសជប៉ុន

JAPO - ព័ត៌មាននៃប្រទេសជប៉ុន KH.JAPO.NEWS ជាទំព័រសម្រាប់ផ្តល់ព័ត៌មានពីវប្បធម៌ សង្គម ផលិតផល ផ្នត់គំនិតរបស់យុវវ័យ និន្នាការបច្ច

News media introducing Japanese cultures to Cambodian people in Khmer

ស្រ្តីចំណាស់ Geisha ដើរតែលតោលអស់រយៈពេល ៤០ ឆ្នាំ​ព្រោះ​តែ​រង់​ចាំ​មនុស្ស​ម្នាក់ស្រ្តីចំណាស់ Geisha ដើរ​តែលតោលតាម​ដងផ្លូវ ...
04/01/2025

ស្រ្តីចំណាស់ Geisha ដើរតែលតោលអស់រយៈពេល ៤០ ឆ្នាំ​ព្រោះ​តែ​រង់​ចាំ​មនុស្ស​ម្នាក់

ស្រ្តីចំណាស់ Geisha ដើរ​តែលតោលតាម​ដងផ្លូវ Yokohama អស់រយៈពេល ៤០ ឆ្នាំ ព្រោះតែរង់ចាំមនុស្សម្នាក់ដែលមិន​ត្រឡប់​មក​​វិញ។

ជារៀងរាល់​ថ្ងៃ មានស្រ្តី​ម្នាក់​ឈ្មោះ Mary ​​នាងតុប​តែង​ខ្លួនបន្តការងារធ្វើជា “Geisha” ម្នាក់។

នៅឆ្នាំ ១៩៤៦ Mary ពីស្រ្តីធម្មតា​ម្នាក់ បាន​ក្លាយជាស្រី​ពេស្យាបម្រើកងទ័ពអាមេរិកដែល​ជ្រក​កោន​​នៅក្នុងប្រ​ទេស​​ជប៉ុននាសម័យ​នោះ។ កាលពីក្មេង Mary មានមុខមាត់​ស្រស់​ស្អាត នាងចេះ​​លេងព្យាណូ សរសេរអក្សរផ្ចង់ ចេះភាសាអង់គ្លេស ប៉ុន្តែគ្មាននរណាស្គាល់ឈ្មោះពិតរបស់​នាង​នោះ​ទេ គ្រាន់​តែ​ដឹង​ថានាងគឺជាអតីតស្រីស្អាត។

រហូត​ដល់​ថ្ងៃ​មួយ​នាងស្រលាញ់មន្រ្តីអាមេរិកម្នាក់ រួចទៅតាមគាត់ដល់​ទីក្រុង Yokosuka ។

នៅឆ្នាំ ១៩៥៤ ពេលនោះនាងមានអាយុ ៣៣ ឆ្នាំ សម្រស់​នៅតែ​ស្អាត ស្លៀកពាក់តាមបែបអឺរ៉ុប។ ឆ្នាំ ១៩៦១ គាត់​មាន​អាយុ ៤០ ឆ្នាំរស់នៅក្នុងទីក្រុង Yokohama មិន​ដូចជាស្រ្តី​លក់​ខ្លួន​ផ្សេង​ទៀតទេ គាត់​ស្លៀកពាក់​សុិច​សុី។ នៅចំពោះមុខមនុស្សគ្រប់គ្នា គាត់ក្រអឺតក្រទម ស្លៀក​ពាក់ដូចជាមហាក្សត្រីអភិជន មានចិត្តអំនួត ប៉ុន្តែពេល​ជួបនរណាម្នាក់គាត់តែងតែ​គួរ​សមនិយាយរក​គេ។

នៅពេល​នោះមន្រ្តីអាមេរិកម្នាក់ដែល​គាត់​ស្រលាញ់ត្រូវ​ត្រឡប់ទៅ​ស្រុកវិញ គាត់ជូនដំណើរ ហើយ​​រត់​តាម​រថភ្លើងមួយ​សន្ទុះ ក្រោយ​ពេល​រថភ្លើងឃ្លាតទៅ​ឆ្ងាយគាត់សញ្ចឹងឈរច្រៀងធ្វើ​ឲ្យ​មនុស្សជាច្រើន​ឈរ​ស្តាប់ ទិដ្ឋភាព​ពេល​នោះពិតជាសោកសៅ តាំងពីពេល​នោះមក Mary ដើរតែលតោល​តាម​ដងផ្លូវ Yokohama ។ ព្រោះតែ​មន្រ្តីអាមេរិករូបនោះសន្យាថា នឹងត្រឡប់​មក​រក​គាត់ រហូតដល់ឆ្នាំ ១៩៨០ Negishiya ត្រូវភ្លើងឆេះអស់កងទ័ពកាន់កាប់ចេញបញ្ជាដក​ថយ​​ត្រឡប់​ទៅប្រទេសវិញ ពេល​នោះគាត់​អាយុ ៥៩ ឆ្នាំ។

សព្វថ្ងៃគាត់​ចាស់ ហើយមិន​អាចទទួល​ភ្ញៀវ គ្មាន​ផ្ទះ​សំ​បែង ប៉ុន្តែ​គាត់​នៅ​តែ​មិន​ចាក​ចេញ ដើរ​តែល​តោល​តាម​ដង​​ផ្លូវនៅ Yokohama ។ ពីមួយថ្ងៃទៅមួយថ្ងៃគាត់​តុបតែង​មុខ ស្លៀកពាក់​រ៉ូបសជាមួយ​នឹង​ស្បែក​ជើងកែងដើរ​តាមផ្លូវ។ គាត់​និយាយ​ថា “បើហៅខ្ញុំថាស្រីពេស្យា ខ្ញុំ​នឹង​ក្លាយជាស្រី​ពេស្យាអស់មួយ​ជីវិត”។

មនុស្សគ្រប់គ្នា​ឃើញ Mary ចាស់​ទ្រុតទ្រោម ផាត់​មុខ​ស បបូរមាត់​ក្រហម ហើយ​ដើរតែល​តោល​នៅតាម​ដង​ផ្លូវ។ ភោជ​នីយដ្ឋាននៅ Yokohama មិន​អនុញ្ញាតឲ្យ​គាត់​ចូលទេ រួមទាំង​ហាង​កាត់​សក់តាមផ្លូវផងដែរ។ ពួកគេស្អប់​ខ្ពើម​​គាត់​ចាត់ទុកដូចជាការអាម៉ាស់ដែលបន្សល់ទុកពីអតីតកាល គ្មាន​នរណា​ម្នាក់ចង់​ទៅជិត ឬប៉ះគាត់​ឡើយ ពេល​ខ្លះ​គាត់​ត្រូវ​ប៉ូលីស​ចាប់ខ្លួន។

សំ​ណាង​​ Mary ត្រូវ​បានម្ចាស់​អគារផ្តល់​កន្លែងឲ្យ​គាត់​ដេក ដោយគ្រាន់តែដាក់កៅអីអង្គុយមួយនៅក្នុងច្រក។

ហើយរហូតដល់ឆ្នាំ ១៩៩១ Mary អាយុ ៧០ ឆ្នាំ សំណាងជួប Ganjiro ដែលជាអ្នក​សង្គ្រោះជីវិតរបស់ Mary បានផលិត​​ខ្សែ​ភាព​យន្តរៀបរាប់ពីជីវិតស្រ្តី​ម្នាក់​នេះ។ នៅឆ្នាំ ១៩៩៥ គាត់​សម្រេចចិត្ត​​ត្រឡប់ទៅស្រុក​កំ​ណើត ហើយ​គ្មាន​​នរណាម្នាក់​ឃើញ Mary ដើរតែលតោល​តាមផ្លូវ Yokohama ទៀតទេ។

នៅឆ្នាំ ២០០១ គាត់​ត្រឡប់ទៅផ្ទះរយៈពេល ៦ ឆ្នាំ លោក Ganjiro ដែល​កើត​ជំងឺមហារីកនៅ​តែមក​លេងគាត់ និង​ច្រៀង​បទ​ចម្រៀងដំ​បូងដែល​ Mary ជួប​គាត់គឺបទ My Way ។ នៅ​ពេល​នោះគាត់ក្លាយជាស្ត្រីធម្មតាម្នាក់​អង្គុយ​ស្តាប់យ៉ាងស្ងប់ស្ងាត់។

លោក Ganjiro ទទួលមរណភាពនៅឆ្នាំ ២០០៤ មួយឆ្នាំក្រោយមក Mary ក៏​ទទួលមរណភាពនៅអាយុ ៨៣ ឆ្នាំ។ ឆ្នាំ ២០០៦ អ្នកដឹកនាំរឿង Takahiro Nakamura ផលិតខ្សែភាពយន្តមួយមានឈ្មោះថា Yokohama Mary ។ ខ្សែភាព​យន្ត​នេះ​រៀបរាប់អំពី​ដំ​ណើរជីវិតរបស់ Mary ។

តំណភ្ជាប់៖ https://kh.japo.news/contents/japo-today/73298.html

KARAOKE – គឺជា​ការ​​បង្កើត​​ដ៏​អស្ចារ្យ​បំផុត​​របស់​ជប៉ុន។ជាង ៥០ ឆ្នាំមកហើយដែលត្រូវបានបង្កើតឡើង ឥឡូវនេះខារ៉ាអូខេបានអភិវឌ...
04/01/2025

KARAOKE – គឺជា​ការ​​បង្កើត​​ដ៏​អស្ចារ្យ​បំផុត​​របស់​ជប៉ុន។

ជាង ៥០ ឆ្នាំមកហើយដែលត្រូវបានបង្កើតឡើង ឥឡូវនេះខារ៉ាអូខេបានអភិវឌ្ឍទៅជាឧស្សាហកម្ម​ដែលមានតម្លៃជាង ៦០០ ពាន់លានយ៉េនក្នុងមួយឆ្នាំ។ នៅលើពិភពលោកមានមនុស្ស​ជាច្រើនចាប់អារម្មណ៍នឹងការច្នៃប្រឌិតនេះរបស់ជប៉ុន។ ដូច្នេះថ្ងៃនេះចូរយើងមកស្វែង​យល់ពីប្រវត្តិ​របស់​ខារ៉ាអូខេតាំងពី​ដើម​មក​។

ប្រវត្តិនៃខារ៉ាអូខេ

នៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ ខារ៉ាអូខេប្រើកាសែតចម្រៀងចាប់ផ្តើមពេញនិយម។ នៅពេលនោះអ្នក​ច្រៀង​ខារ៉ាអូខេ​​មួយ​​បទ​​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ១០០ យ៉េន។

ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ប្រព័ន្ធដែលមានមុខងារបង្ហាញរូបភាពហៅថា LD ត្រូវបានបង្កើតឡើង។ Karaoke Box ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​ធុង​កុងតឺន័រ​ក៏ពេញ​និយម​អំឡុង​ពេល​នោះ​ដែរ។

រហូតដល់ឆ្នាំ ១៩៩០ ការបង្កើតខារ៉ាអូខេអនឡាញបានក្លាយជាបដិវត្តដ៏ធំមួយខាងវិស័យឧស្សាហកម្មនេះ។ ព្រោះអ្នកអាចរើសយកជាង ៣០០០ បទ​ចម្រៀង ហើយបទ​ចម្រៀងថ្មីក៏ត្រូវបាន​ធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ផងដែរ។

ចូលដល់ទសវត្សរ៍ឆ្នាំ ២០០០ ហាងខារ៉ាអូខេត្រូវបានតុបតែងគួរឲ្យទាក់ទាញភ្នែក និងមានជំនាញ តម្លៃ​ច្រៀង​ក៏​ថោក​ជាង​មុន​ច្រើន​ដែរ។

មុខងារដាក់ពិន្ទុ

ថ្វីត្បិតតែ ឧបករណ៍ខារ៉ាអូខេនៅបរទេសក៏មានមុខងារដាក់ពិន្ទុ ប៉ុន្តែនៅជប៉ុនមុខងារនេះដាក់ពិន្ទុយ៉ាងម៉ឺងម៉ាត់​ដោយ​ផ្អែក​លើ​កត្តាចំនួន ៣ គឺ បទភ្លេង លំនឹង និងការបង្ហាញពីអារម្មណ៍។

ការបង្ហាញពីអារម្មណ៍មានន័យថា កម្រិតសំឡេងឡើងដល់កន្លែងចង្វាក់ខ្ពស់ដែរទេ។ គេ​ជឿ​ថា បើចង់ធ្វើបានដូច្នេះ​ត្រូវផ្អែកលើបច្ចេកទេសចាប់រំញ័ររបស់ម៉ាស៊ីន។ ក្រៅពីនេះ ថែមមាន​ការ​​ប្រកួត​ដាក់​ពិន្ទុ​សម្រាប់​អ្នកដែលកំពុង​ច្រៀង​បទ​តែ​មួយ​នៅទូទាំងប្រទេសផងដែរ។

ថ្វីត្បិតតែ ខារ៉ាអូខេត្រូវគេចាត់ទុកជាឧបករណ៍សម្រាប់​កម្សាន្ត ប៉ុន្តែ​តើអ្នកគិតថាមុខងារនេះ​ពិតជា​សម្រាប់​​តែ​ការ​​កម្សាន្ត​មែន​ទេ?

មុខងារពិសេសៗនៃខារ៉ាអូខេជប៉ុន

១. មុខងារប្តូរវីដេអូ ឬរូបភាព

អ្នកអាចបញ្ចូលទិន្នន័យនៅក្នុងស្មាតហ្វូនរបស់ខ្លួនចូលម៉ាស៊ីនខារ៉ាអូខេ។ បន្ទាប់មក អ្នកអាច​ប្រើវីដេអូ ឬរូបភាព​របស់​ខ្លួន​សម្រាប់​ធ្វើ​រូប​ភាព​ផ្ទៃ​ខាងក្រោយបទចម្រៀងបានយ៉ាងងាយ​ស្រួល។

មុខងារ​នេះ​ប្រហែល​ជា​ស័ក្តិសម​បំផុត​សម្រាប់បង្កើតការភ្ញាក់​ផ្អើល បើសិនជាអ្នកចង់រៀបចំ​ខួប​កំណើត​ឲ្យ​នរណា​ម្នាក់។

២. មុខងារជួយឲ្យរំភើបដោយប្រភេទឧបករណ៍តន្ត្រី

ហាងខារ៉ាអូខេជាច្រើនក៏មានឧបករណ៍ភ្លេងបន្ថែមនៅក្នុងបន្ទប់ដូចជាស្គរតូច យ៉ាងណាមិញ អ្នកប្រាកដជាមានអារម្មណ៍​រីក​រាយ​ជាង​មុន នៅពេលដែលអ្នកអាចរួមបញ្ចូលប្រភេទឧបករណ៍ខុសៗគ្នា។

តាមរយៈកម្មវិធីខារ៉ាអូខេ អ្នកថែមទាំងអាចប្រើឧបករណ៍តន្ត្រីជាច្រើនប្រភេទដូចជា ព្យាណូ ហ្គីតា ស្គរ និងសំយោគ​​ឧបករណ៍។

អ្វីដែលគួរឲ្យ​ចាប់អារម្មណ៍នោះគឺថា សំឡេងដែលបញ្ចេញស្របនឹងចង្វាក់បទចម្រៀង ដូច្នេះសូម្បីតែអ្នកដែលមិនចេះ​លេង​ឧបករណ៍​ទាំង​នោះ ក៏អាចប្រើបានយ៉ាងងាយដោយមិនប៉ះពាល់​ដល់អ្នកច្រៀង។

៣.មុខងារធ្វើពុតជាអ្នកត្រួតពិនិត្យសំបុត្ររថភ្លើង

នេះប្រហែលជាមុខងារចម្លែកបំផុតរបស់ខារ៉ាអូខេ នៅពេលដែលអ្នកមិនចាំបាច់ច្រៀង។ ជប៉ុន​ជាប្រទេសដែលប្រើរថភ្លើងជាមធ្យោបាយធ្វើដំណើរសាធារណៈ គ្រប់គ្នាស្ទើរតែចាំសេចក្តីប្រកាស​នៅលើរថភ្លើងព្រោះស្តាប់ជារៀងរាល់​ថ្ងៃ។ ដូច្នេះពិតជាគួរឲ្យស់សំណើចណាស់ដែលអ្នកអាច​ធ្វើត្រាប់តាមសេចក្តីប្រកាសនោះ ក្នុងពេលដែលអ្នករាល់គ្នា​កំពុង​គិត​រក​បទ​ចម្រៀង​បន្ទាប់។

ពិភពលោកដឹងថា ជប៉ុនមានបច្ចេកវិទ្យាទំនើបខាងវិស័យផ្សេងៗគ្នា។ ប៉ុន្តែពេលខ្លះពួកគេក៏​បង្កើតបច្ចេកវិទ្យាដែល​ចាត់​ទុក​ថា “ឆ្កួតៗ” ដែរ។ ជាពិសេសខាងផ្នែកខារ៉ាអូខេ ដែលបាន​កែប្រែជាបន្តបន្ទាប់អស់រយៈពេលជាង ៥០ ឆ្នាំ​មក​ហើយ។ ដូច្នេះ​ចូរយើង​ចាំ​មើល​ថា វិស័យ​​​ឧស្សាហកម្ម​​ជប៉ុន​​នេះ​នឹង​បង្កើត​ការ​ច្នៃ​ប្រឌិត​ប្លែកៗ​អ្វី​ខ្លះ​ទៀត​​​ក្នុង​​រយៈ​ពេល ​១០ ​ឆ្នាំ​​​ខាង​​មុខ។

Abe Kengo

តំណភ្ជាប់៖ https://kh.japo.news/contents/japo-today/96297.html

រវាងផ្កា Sakura និងផ្កា Ume តើមួយណាជាតំណាងនៃប្រទេស​ជប៉ុន?នៅពេលដែលរំលឹកដល់ជប៉ុនត្រូវនិយាយពីផ្កាសាគូរ៉ា (Sakura) ជាប្រភេទផ...
04/01/2025

រវាងផ្កា Sakura និងផ្កា Ume តើមួយណាជាតំណាងនៃប្រទេស​ជប៉ុន?

នៅពេលដែលរំលឹកដល់ជប៉ុនត្រូវនិយាយពីផ្កាសាគូរ៉ា (Sakura) ជាប្រភេទផ្ការីកនៅនិទាឃរដូវ។ មិនត្រឹមតែប្រ​ជា​ជន​ជប៉ុន សូម្បីតែជនបរទេសដែលទៅលេងជប៉ុនសុទ្ធតែចូលចិត្ត​គយ​គន់ផ្កាសាគូរ៉ាផងដែរ។

ផ្កាសាគូរ៉ាត្រូវគេចាត់ទុកដូចជា “តំណាង” នៃប្រទេសជប៉ុន។ ទោះជាយ៉ាងណា វាគ្រាន់តែជារឿង​សព្វថ្ងៃនេះប៉ុណ្ណោះ កាលពីមុនផ្កាសាគូរ៉ាមិនសូវលេចធ្លោនោះទេ ដូច្នេះមិនទទួលបានការ​ចាប់អារម្មណ៍ប៉ុន្មានឡើយ។

កាលពីមុនផ្កាសាគូរ៉ាមានពណ៌ផ្កាឈូកចាស់ ផ្កា និងស្លឹកមានពណ៌ច្រឡូកច្រឡំគ្នា ដូច្នេះហើយ មិនមានភាពស្រស់ស្អាតដូច​សព្វថ្ងៃនេះ​​ទេ។ ផ្កាសាគូរ៉ាដែលអ្នកមើលឃើញសព្វថ្ងៃនេះ គឺជាលទ្ធផល​នៃការបង្កាត់ពូជផ្កា។

សម័យមុនផ្កា Ume ទើបជាផ្កាតំណាងឲ្យប្រទេសជប៉ុន។

ដំបូងពេលក្រឡេកមើលផ្កា Ume មានពណ៌ស្រដៀងផ្កាសាគូរ៉ា។ អំឡុងពេលចេញផ្កាលឿនជាង​ពីខែកុម្ភៈដល់ខែមីនា ម្យ៉ាងវិញទៀត រយៈពេលផ្ការោយក៏យូរណាស់ដែរ។

បច្ចុប្បន្នប្រជាជនជប៉ុននាំគ្នាទៅមើលផ្កានៅរដូវផ្កាសាគូរ៉ា ប៉ុន្តែកាលពីមុនពួកគេប្រារព្ធពិធី Hanami នៅរដូវផ្កា Ume ។ អាកាសធាតុក្នុងរដូវផ្កា Ume នៅត្រជាក់ ដូច្នេះប្រសិនបើអ្នក​ផ្តោត​លើអត្ថន័យរបស់ Hanami ជាការទទួលស្វាគមន៍និទាឃរដូវ អំឡុងពេលនោះសមស្របល្អ។

ទោះបីផ្កាសាគូរ៉ាសព្វថ្ងៃត្រូវគេបង្កាត់ពូជកាន់តែស្រស់ស្អាត និងទាក់ទាញជាងផ្កា Ume ដែលជា “តំណាង​ផ្កា” ត្រូវបាត់បង់។ ប៉ុន្តែសម្រស់ផ្កា Ume នៅដដែលមិនប្រែប្រួលឡើយ។

មនុស្សមួយចំនួនប្រាកដជាស្គាល់ពាក្យ 梅雨 (Tsuyu) ក្នុងភាសាជប៉ុនមានន័យថា “រដូវភ្លៀង” ដែលក្នុងនោះប្រសិន​​បើបំបែកពាក្យនីមួយៗ 梅 ជា Kanji របស់ Ume រីឯ 雨 (ame) មាន​ន័យថាភ្លៀង។ ផ្កា Ume រីកស្គុះស្គាយទន្ទឹម​នឹង​រដូវភ្លៀង ពិតជាស្អាតណាស់មែនទេ?

ក្រៅពីនេះ ពាក្យ 梅雨 ក៏អាចអានថា Baiu ដែលប្រភពដើមនៃរបៀបអានមកពីភាសាចិន សរសេរឲ្យ​ត្រូវគឺ 黴雨 ។ ពាក្យ 黴 មាន​ន័យ​ថា​ដុះផ្សិត នៅរដូវភ្លៀងសើមដែលធ្វើឲ្យ​ផ្សិតលូតលាស់។ ដោយសារតែអត្តន័យមិនល្អបានជាជន​ជាតិ​ជប៉ុនប្តូរទៅជា 梅雨 តែរក្សារបៀបអានដដែល។

បើដូច្នេះតើរបៀបអាន Tsuyu មកពីណា? ទឹកភ្លៀងធ្វើឲ្យសឹករិចរិលដី សម្លៀកបំពាក់ និងអាហារ។ ពាក្យ​សឹក​រិច​រិល​​ក្នុង​​ភាសា​​ជប៉ុន​​គឺ 潰ゆ (Tsuiyu) មកពីពាក្យ 潰す អានក្លាយទៅជា Tsuyu ។

និយាយអីញ្ចឹងខ្ញុំចង់ណែនាំ Ume គឺជារុក្ខជាតិមួយក្នុងចំណោមរុក្ខជាតិទាំងបីដែលនាំមកនូវសំណាងល្អចំពោះប្រទេស​ជប៉ុន។

ផ្កាសាគូរ៉ាល្បីក៏ពិតមែន ប៉ុន្តែប្រសិនបើអ្នកមានឱកាសទៅលេងប្រទេសជប៉ុន សូមកុំខក​ខាន​ឱកាស​គយគន់ផ្កា Ume ដ៏ស្រស់ស្អាត។

Abe Kengo

តំណភ្ជាប់៖ https://kh.japo.news/contents/japo-today/83344.html

04/01/2025
អរុណសួស្តី! 🌞🌞🌞GOOD MORNING 💖💖💖おはようございます💖💖💖-JAPO®︎ ambassador MAYU TOMITA
04/01/2025

អរុណសួស្តី! 🌞🌞🌞
GOOD MORNING 💖💖💖
おはようございます💖💖💖
-JAPO®︎ ambassador MAYU TOMITA

🇯🇵ជប៉ុនជាប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​បរិមាណ​ព្រិល​ធ្លាក់​ខ្លាំង​ជាង​គេ​នៅ​លើ​ពិភព​​លោក។🇯🇵🌎❄️🌎❄️🌎❄️🌎❄️🌎❄️🌎❄️🌎❄️🌎...
03/01/2025

🇯🇵ជប៉ុនជាប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​បរិមាណ​ព្រិល​ធ្លាក់​ខ្លាំង​ជាង​គេ​នៅ​លើ​ពិភព​​លោក។🇯🇵

🌎❄️🌎❄️🌎❄️🌎❄️🌎❄️🌎❄️🌎❄️🌎❄️🌎

ជប៉ុនជាកន្លែងមួយក្នុងចំណោមកន្លែងដែលមានបរិមាណព្រិលធ្លាក់ក្រាស់ជាងគេនៅលើពិភព​​លោក។ ការងារសម្អាត​​ព្រិល​​នៅ​​អាកាស​​យាន​ដ្ឋាន​​ប្រៀប​​ដូច​​ជា​​ស្នាដៃ​​សិល្បៈ។

ក្រៅពីប្រទេសដូចជាហ្វាំងឡង់ ន័រវេស និងកាណាដាដែលល្បីថាមានបរិមាណព្រិលធ្លាក់ក្រាស់ ចំណែក​ឯជប៉ុនក៏មិន​​ចាញ់​​ប៉ុន្មាន​​ដែរ។

នៅជប៉ុនមានវិធីសាស្រ្ត និងបច្ចេកទេសជាច្រើនដែលត្រូវបានរកឃើញដើម្បីកាត់បន្ថយស្ថាន​ភាពកកស្ទះចរា​ចរណ៍​​ដែល​​បណ្តាល​​មក​​ពី​​ព្រិល​​ធ្លាក់។

យ៉ាងណាមិញ ខ្ញុំចង់និយាយថា ជាទូទៅការងារសម្អាតព្រិល ជាពិសេសនៅព្រលានយន្តហោះប្រៀបដូចជាស្នាដៃសិល្បៈ​​ដែរ។

ចូរយើងក្រឡេកមកមើលវិធីសាស្រ្តរបស់ជប៉ុនទាំងអស់គ្នា។

តើផ្លូវនៅ Hokkaido នឹងកក់ក្តៅជាងមុនមែនទេ?

ផ្លូវនៅ Hokkaido មានគ្រោះថ្នាក់ខ្លាំងណាស់ មិនត្រឹមតែដោយសារបរិមាណព្រិលធ្លាក់ប៉ុណ្ណោះ​​​ទេ ថែម​ទាំង​មានផ្លូវ​មួយ​ចំនួន​កក​ដោយ​សារ​សីតុណ្ហភាព​ទាប​ផង​ដែរ។

Sapporo ដែលជាទីក្រុងសំខាន់នៅ Hokkaido មានប្រព័ន្ធមួយហៅថា Road Heating ជួយកម្តៅនៅតាមដងផ្លូវដែល​សំខាន់ៗ។ ប្រព័ន្ធនេះគណនាបរិមាណព្រិលធ្លាក់ សីតុណ្ហភាព ល្បឿន​ខ្យល់ និងឡើងកម្តៅ​ក្នុង​ករណី​មាន​គ្រោះថ្នាក់​ប៉ុណ្ណោះ ដូច្នេះ​ហើយ នេះ​ជា​ប្រព័ន្ធ​ដែល​មិន​​ប៉ះ​ពាល់​ដល់​បរិស្ថាន។

ការងារសម្អាតព្រិលនៅតាមខ្សែរថភ្លើងល្បឿនលឿន

តើ​អ្នកទាំងអស់គ្នាដឹងទេថា រថភ្លើងល្បឿនលឿន shinkansen ដែលដំណើរការនៅតំបន់ត្រជាក់​សុទ្ធ​តែ​មានបំពាក់​ដោយ​ម៉ាស៊ីន​សម្អាត​ព្រិល​ពិសេស​ដែរ​ទេ?

ឧបករណ៍សម្អាតព្រិលត្រូវបានបំពាក់នៅខាងក្រោមរថភ្លើង នៅពេលដែលរថភ្លើងដំណើរការ ម៉ាសុីននេះនឹងផ្លុំព្រិល​ចេញ។ ដូច្នេះ​បរិមាណ​ព្រិល​ដែល​ប្រមូល​ផ្តុំ​ខាង​ក្រោម​រថភ្លើង​នឹង​ប៉ើង​ឡើង​មើល​ទៅ​ស្អាត​ណាស់។

ម្យ៉ាងវិញទៀត ក្នុងករណីដែលព្រិលកកក្រាស់ជាងនេះ គេប្រើយានជំនិះឯកទេសសម្រាប់សម្អាតព្រិល។

ប្រភេទយានជំនិះនេះមើលក៏ពិសេសម្យ៉ាងដែរ។

អ្វីដែលពិសេសជាងនេះគឺការងារសម្អាតព្រិលនៅអាកាសយានដ្ឋាន

អរគុណអ្នកទាំងអស់គ្នាដែលបន្តអានអត្តបទខាងក្រោម។

នេះជារូបភាពក្រុមសម្អាតព្រិលនៅអាកាសយានដ្ឋាន​ដ៏គួរឲ្យមានមោទនភាព​នៃ​ចក្រភព​ជប៉ុន។

យានជំនិះសម្អាតព្រិលធ្វើដំណើរជាក្រុមដើម្បីសម្អាតព្រិលសម្រាប់ផ្លូវយន្តហោះ។ ប្រសិនបើសហការ​មិនបានល្អ យាន​ជំនិះ​សម្អាត​ព្រិល​ត្រូវ​ដំណើរ​ការ ផ្លាស់ទីទៅមក ធ្វើឡើងវិញច្រើន​ដង​ទើបអាចសម្អាតព្រិលអស់ អូសបន្លាយ​រយៈ​ពេល​អាកាស​យាន​ដ្ឋាន​បិទ​ទ្វារ។

ក្រុមសម្អាតព្រិលត្រូវហ្វឹកហាត់ចាប់ពីរដូវក្តៅ ត្រឹមរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ យានជំនិះ​ឯក​ទេស​អាចសម្អាតព្រិល​បាន​យ៉ាង​ស្អាត ទិដ្ឋភាព​នេះ​មើល​ទៅ​ដូច​ជា​ស្នាដៃ​សិល្បៈ។

អំឡុងពេលយានជំនិះសម្អាតផ្លូវសម្រាប់យន្តហោះ ក្រុមផ្សេងទៀតនឹងសម្អាតព្រិលដែលធ្លាក់​លើ​យន្តហោះ ដើម្បី​ជួយ​ឲ្យ​យន្ត​​ហោះ​​​អាច​​ដំណើរ​​ការ​​ប្រកប​​ដោយ​​ស្ថេរភាព​​ក្នុង​​រដូវរងា មិន​ថា​ក្រោម​​អាកាស​ធាតុ​ព្រិល​ធ្លាក់​ខ្លាំង​ក៏​ដោយ។

យ៉ាងណាមិញ អាកាសយានដ្ឋានអាចនឹងត្រូវបិទទ្វារ ប្រសិនបើព្រិលធ្លាក់លើសពីកម្រិតដែលអាច​ទទួលយកបាន។

តែងតែ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ទាក់ទងនឹង​បញ្ហា​សុវត្ថិភាព ទាន់ពេលវេលាជាអាទិភាពដំបូងរបស់​ជប៉ុន។

នៅជប៉ុនរដូវរងាព្រិលធ្លាក់ខ្លាំង ជាពិសេសនៅតំបន់ Hokkaido, Tohoku, Hokuriku បុគ្គិល​សម្អាត​ព្រិលបានធ្វើការ​យ៉ាង​សកម្ម ដើម្បី​ធានា​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​​អ្នក​​ទាំង​​អស់​គ្នា។

សព្វ​ថ្ងៃ​នេះ នៅជប៉ុន​មាន​រឿង​ដែល​មើល​ទៅ​ធម្មតា​ជា​ច្រើន បែរជាត្រូវកន្លែងមួយចំនួនចាត់​ទុក​ជារឿងមិនធម្មតា ប្រសិនបើចំណុច​ទាំង​នោះ​ក្លាយ​ទៅ​ជា​រឿង​ធម្មតា នៅ​ពេល​នោះ​ពិភព​​លោក​នឹង​​មាន​​សុវត្ថិភាព​ជាង​មុន។

ជាការពិតណាស់ យើងទាំងអស់គ្នាសុទ្ធតែចង់ឆ្ពោះទៅរកពិភពលោកដែលមានសុវត្ថិភាព និង​សន្តិភាព។

❄️❄️❄️

Abe Kengo

តំណភ្ជាប់៖ https://kh.japo.news/contents/japo-today/98925.html

របប​អាហារ​របស់​សាមូរ៉ៃ និង​តំណម​មួយ​ចំនួន​ដែល​ត្រូវ​ប្រកាន់​ខ្ជាប់។ក្នុងការប្រយុទ្ធ ពង្រឹងកម្លាំងកាយជារឿងដែលសំខាន់ខ្លាំង...
03/01/2025

របប​អាហារ​របស់​សាមូរ៉ៃ និង​តំណម​មួយ​ចំនួន​ដែល​ត្រូវ​ប្រកាន់​ខ្ជាប់។

ក្នុងការប្រយុទ្ធ ពង្រឹងកម្លាំងកាយជារឿងដែលសំខាន់ខ្លាំងណាស់ ដូច្នេះហើយ អាហារដើរតួនាទីយ៉ាងសំខាន់សម្រាប់​សម្រេច​បាន​គោល​ដៅ​នេះ។

មនុស្សជាច្រើនប្រហែលជាគិតថា អ្នកចម្បាំងសាមូរ៉ៃជាបុគ្គលដែលទទួលបន្ទុកប្រយុទ្ធប្រាកដជាផ្តោតសំខាន់លើ​ការ​បរិភោគ​អាហារ​មាន​គុណ​ភាព​ខ្ពស់។

ទោះជាយ៉ាងណា តាមពិតទៅគឺខុសគ្នាទាំងស្រុង។ របបអាហាររបស់អ្នកចម្បាំងសាមូរ៉ៃសាមញ្ញ ប៉ុន្តែពួកគេបែរជាមាន​​មាឌ​​ធំ និង​ស្មារតី​រឹង​មាំ ចំណុច​នេះ​ពិត​ជា​អស្ចារ្យណាស់។

ដើម្បីយល់កាន់តែច្បាស់ ចូរយើងមកស្វែងយល់ពីរបបអាហាររបស់សាមូរ៉ៃតាមរយៈអត្ថបទនេះ។

ទំនោរនៃអ្នកដែល “ចូលចិត្តបរិភោគ” ផ្ទុះឡើង ប៉ុន្តែ…

នៅចុង​សម័យ​សាមូរ៉ៃ​ដែល​កំពុង​ស្ថិត​លើ​កំពូល​អំណោច – សម័យ Edo ជប៉ុនឆ្លងកាត់រយៈពេល​សន្តិភាពយូរអង្វែង គ្មាន​ការប្រយុទ្ធច្រើននោះទេ។

សេដ្ឋកិច្ច និងវប្បធម៌ក្នុងពេលដំណាលគ្នាមានការវិវឌ្ឍន៍យ៉ាងខ្លាំង ដែលសម្គាល់ដល់ការ​លេច​​ឡើងនៃទំនោរម្ហូបអាហារ។ យ៉ាងណាមិញ សាមូរ៉ៃមួយផ្នែកតូចប៉ុណ្ណោះ ដែលបានបរិភោគ​​អាហារលំដាប់ខ្ពស់។ សាមូរ៉ៃធម្មតាបរិភោគលក្ខណៈ​សាមញ្ញ សន្សំ​សំចៃ។

គោលការណ៍មូលដ្ឋាននៃរបបអាហាររបស់សាមូរ៉ៃធម្មតាម្នាក់គឺ “一汁一菜” (Ichiju issai) ដែល​មានន័យថា ស៊ុប និងម្ហូបមួយមុខ។ របបអាហារសាមញ្ញមានដូចជាបាយ ស៊ុបមីសូ និងជ្រក់ ទាំង​​នេះជាអ្វីដែលមានក្នុងមុខម្ហូបរបស់​សាមូរ៉ៃ។

ជាការពិតណាស់ មិនមាន gyudon, tempura ឬ ramen នោះទេ ហើយជាមូលដ្ឋានក៏គ្មាន sashimi ឬត្រីដុតដែរ។ តើ​របបអាហារបែបនេះ​អាច​ផ្តល់​កម្លាំង​ដល់មនុស្សគ្រប់គ្នាដែរទេ? ខ្ញុំវិញ ប្រាកដ​ជាមិនអាចហូបតាមរបបអាហារនេះបានទេ។

មុខម្ហូបពិសេសសម្រាប់ថ្ងៃបុណ្យ

នៅ​ថ្ងៃ​ឈប់​សម្រាក សូម្បីតែគ្រួសាររបស់សាមូរ៉ៃក៏មិនភ្លេចបន្ថែមមុខម្ហូបផងដែរ។ មុខម្ហូបដែលគេជ្រើសរើសភាគច្រើនគឺត្រី បន្លែ​ស្ងោរ តៅហ៊ូ និង​ស៊ុត។ មិនមានសាច់គោ ឬអន្ទង់នោះ​ទេ។

ជាការពិតណាស់ មានមុខម្ហូបមួយចំនួនមិនអាចរៀបនៅលើតុអាហាររបស់សាមូរ៉ៃបានទេ។ សាមូរ៉ៃមានបទប្បញ្ញត្តិតឹងរឹងមួយចំនួនចំពោះរបបអាហាររបស់ខ្លួន។ ពួកគេមិនអាចបរិភោគ​ត្រី Konoshiro ត្រីក្រពត និងត្រីធូណាបានទេ។

មូលហេតុ​ព្រោះតែប្រភេទត្រី Konoshiro មានន័យថា “សុីទីក្រុងនេះ” នាំមកនូវប្ររផ្នូលអាក្រក់ ដូច្នេះត្រូវគេចាត់ទុកថាគ្មានសំណាង។ ត្រីក្រពតជាប្រភេទត្រីពុល ហើយបើតាមទស្សនៈ​របស់ “សាមូរ៉ៃអាចស្លាប់នៅលើសមរភូមិ” ប៉ុណ្ណោះ ដូច្នេះពួកគេត្រូវជៀសវាងអាហារដែល​មានគ្រោះថ្នាក់។ ត្រីធូណា​មាន​ឈ្មោះ​មួយ​ទៀត​ហៅ​ថា “shibi” ប៉ុន្តែដោយសារស្តាប់ទៅដូច​ជា “shinibi” ដែលមានន័យថាថ្ងៃស្លាប់ ដូច្នេះត្រូវគេចាត់ទុកថាអកុសល។ ពិតជាស្តាយណាស់ ព្រោះ​ត្រីធូណា​មិន​ត្រឹម​តែ​ឆ្ងាញ់ ថែមទាំងមានជីវជាតិច្រើនទៀតផង។

ចុះស៊ូស៊ីយ៉ាងម៉េចវិញ?

នៅសម័យ Edo គេដាក់លក់ស៊ូស៊ីតាមដងផ្លូវដូចជា fast food សព្វថ្ងៃនេះដែរ។ ប្រជាជន​ហូប​ស៊ូសុី​ដោយអារម្មណ៍​រីក​រាយ ដូចជាកំពុងហូបនៅហាងតាមដងផ្លូវ ដែលជាទូទៅយើង​តែងតែនិយាយ​ថា “តោះចូលហាង McDonald’s ហូប​​បន្តិច” ។

ហាក់បីដូចជាសាមូរ៉ៃដែលមានឋានៈខ្ពស់ជាងមិនចូលចិត្តអាហារបែបនេះទេ ព្រោះពួកគេចាត់​ទុកស៊ូសុីជា “អាហារសម្រាប់មនុស្សដែលមានឋានៈទាប” ។

អាហារសម្រាប់សាមូរ៉ៃ និង Sh**un (លោកមេទ័ព)

តើអ្នកគិតថាមានមុខម្ហូបជាច្រើនរៀបនៅលើតុមែនទេ? ប៉ុន្តែតាមពិតទៅ អាហារបស់ Sh**un ក៏សាមញ្ញណាស់ដែរ។ ថ្វី​ត្បិត​តែ មិនមែនជាស៊ុប និងម្ហូបមួយមុខ យ៉ាងណាមិញ គ្រាន់​តែមានម្ហូបពីរមុខទៀតប៉ុណ្ណោះ។

គេបាននិយាយថា ចាប់ពីពេលរៀបចំអាហាររហូតដល់ពេលដែល Sh**un បរិភោគចំណាយពេល​ប្រហែល ២ ម៉ោង។ ចំណុចនេះដោយសារមានអ្នកពិនិត្យមើលសារធាតុពុលក្នុងមុខម្ហូប។ អ្នក​បម្រើជាង ៥០ នាក់រៀបចំអាហារ ១០ ចំណែក ក្នុង​នោះមានមន្រ្តីប្រុសពីរនាក់ មានតួនាទី​ត្រួតពិនិត្យសារធាតុពុលក្នុងម្ហូប។

បន្ទាប់ពីធានាថាមិនមានបញ្ហាអ្វីទាំងអស់ ប្រាំបួនចំណែកដែលនៅសល់ត្រូវបានកំដៅឡើងវិញ លើក​នេះ​មន្ត្រី​ស្រីនឹង​ពិនិត្យ​សារធាតុ​ពុល។ បន្ទាប់មកទៀត ប្រាំបីចំណែកដែលនៅសល់ត្រូវ​ឆ្លងកាត់ការត្រួតពិនិត្យ។

ជាចុងក្រោយ មនុស្សពីរនាក់ដែលគេហៅថា Kosho (អ្នកការពារ) ដែលឈរនៅក្បែរ Sh**un ត្រូវ​ពិនិត្យជាតិពុលក្នុង​ម្ហូប​មុន​ពេល​លោក​មេទ័ព​បរិភោគ។ ពិតជាគួរឲ្យអាណិតវាសនា​របស់​ពួក​គេណាស់។

ចំណុចដែលគួរឲ្យយភ្ញាក់ផ្អើលមួយទៀតនោះគឺថា នៅថ្ងៃសែនរបស់អតីតលោកមេទ័ព ដែល​គេហៅថាថ្ងៃតម (Kinichi) ហើយនៅក្នុងថ្ងៃនេះ លោកមេទ័ពបរិភោគតែអាហារបួស មាន​ន័យ​ថា មិនបរិភោគសាច់ ឬត្រី បរិភោគ​តែ​បន្លែ​ប៉ុណ្ណោះ។

យូរៗ​ទៅ ចំនួនលោកមេទ័ព​ដែល​ទទួល​មរណភាពកាន់តែច្រើនឡើង។ ដូច្នេះហើយ នៅចុងសម័យ​កាលនោះ ប្រហែល​កន្លះ​ខែ​ម្តង​គឺ​ដល់​ថ្ងៃ​តប​អាហារ ហើយលោកមេទ័ពត្រូវតបអាហារច្រើន​ថ្ងៃក្នុងមួយខែ។ ចំណុចនេះបង្ហាញ​ថា សូម្បីតែបុគ្គលដែលអស្ចារ្យក៏មានការលំបាកផ្ទាល់ខ្លួន​ដែរ។

សព្វថ្ងៃនេះដែរ បុគ្គលដែលអាចហូបឆ្ងាញ់ ហើយសប្បាយចិត្តបំផុត ជាអ្នកដែលមានឋានៈមធ្យម។ នៅពេលខ្លះ ភាព​អស្ចារ្យ​ក៏​អាច​នាំ​មក​នូវ​ការ​លំបាក​ផង​ដែរ។

Abe Kengo

តំណភ្ជាប់៖ https://kh.japo.news/contents/japo-today/96830.html

ជប៉ុនជាប្រទេសទទួលរងរញ្ជួយដីញឹកញាប់ តើ​វិធាន​ការ​ទប់​ទល់​ដែល​ឈាន​មុខ​គេ​លើ​ពិភព​លោក​​​មាន​​អ្វី​ខ្លះ?។កាលពីថ្ងៃទី ១ ខែមករ...
03/01/2025

ជប៉ុនជាប្រទេសទទួលរងរញ្ជួយដីញឹកញាប់ តើ​វិធាន​ការ​ទប់​ទល់​ដែល​ឈាន​មុខ​គេ​លើ​ពិភព​លោក​​​មាន​​អ្វី​ខ្លះ?។

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ រញ្ជួយដីខ្លាំងមួយបានកើតឡើងនៅជិតឧបទ្វីប Noto ជាប់ឆ្នេរសមុទ្រប្រទេស​ជប៉ុន។ ស្ថានភាពធ្ងន់ធ្ងរយ៉ាងខ្លាំង ហើយ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ជប៉ុន​​កំពុងខិតខំប្រឹងប្រែងជួយសង្គ្រោះ និង​ស្តារ​ឡើង​វិញ។ យ៉ាង​ណា​មិញ ត្រូវចំណាយពេលច្រើន​សម្រាប់ស្តារឡើងវិញ។

ដូចដែលអ្នកបានដឹងហើយថា ជប៉ុនជាប្រទេសដែលតែងតែទទួលរងរញ្ជួយដីខ្លាំងជាច្រើន។ ប្រហែល ១០% នៃ​រញ្ជួយ​ដី​ទាំង​អស់​នៅ​លើ​ពិភព​លោក​កើតឡើងជិតជប៉ុន ដូច្នេះនេះជាចំនួនដែល​ច្រើន។ ដូច្នេះហើយ ជប៉ុនបានបង្កើតស្តង់ដារតឹងរ៉ឹងសម្រាប់រចនាសម្ព័ន្ធធន់នឹងបន្ទុក ដើម្បី​ការពារកុំឲ្យអគាររលំ កែលម្អឧបករណ៍ជម្លៀស ពង្រឹង​ជំនាញ​របស់ក្រុមជួយសង្គ្រោះ និងបំពេញ​សកម្មភាពឆាប់រហ័ស។ ទោះជាយ៉ាងណា ការស្រាវជ្រាវនៅតែបន្តដោយ​សង្ឃឹម​ថា ប្រសិន​បើអាចព្យាករណ៍រញ្ជួយដីបាន យ៉ាងហោចណាស់បង្ការការខូចខាតដែលបណ្តាលមក​ពី​រញ្ជួយ​ដី។

ស្រាវជ្រាវលម្អិតចំពោះរញ្ជួយដី

ថវិកាដែលរដ្ឋាភិបាលបានបែងចែកសម្រាប់ការស្រាវជ្រាវរញ្ជួយដីជាង ៥ ពាន់លានយ៉េនក្នុងមួយឆ្នាំ។ ក្រៅពីនេះ ថែម​ទាំង​មាន​ការ​ស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ និងក្រុមហ៊ុន​ឯកជន ដូច្នេះចំនួនថវិកាសរុបដែលត្រូវ​បែង​ចែកគឺច្រើន។ ការស្រាវជ្រាវរញ្ជួយដីនៅជប៉ុន​បានចាប់ផ្តើមក្នុងឆ្នាំ ១៨៨០ ជាមួយនឹងការបង្កើតសមាគម​រញ្ជួយដី​ជប៉ុន។

ដើម្បីព្យាករណ៍រញ្ជួយដីខ្លាំង ចំណុចសំខាន់គឺស្រាវជ្រាវអ្វីដែលបានកើតឡើងដូចជាសញ្ញាប្រាប់មុនពីរញ្ជួយដីខ្លាំង។ ឧបករណ៍ចាប់សញ្ញាជាង ៤០០០ ត្រូវបានដំឡើងដើម្បីព្យាករណ៍រញ្ជួយដីខ្លាំង​ដោយផ្អែកលើការប្រែប្រួលតូចបំផុត។ សារៈសំខាន់​នៃ​ការ​តាមដាន​ការ​ប្រែប្រួល​នៅក្រោម​​បាត​សមុទ្រ​កាន់តែ​ច្បាស់​លាស់។ នៅពេលដែលរញ្ជួយដីកើតឡើងក្រោមបាតសមុទ្រ អាច​នឹងមានហានិភ័យក្លាយជារលកយក្ស។ រញ្ជួយដីដែលកើតឡើងនៅភាគខាងកើតជប៉ុនក្នុង​ឆ្នាំ ២០១១ រលក​យក្ស​ស៊ូណាមិ​បាន​បង្ក​ការ​ខូច​ខាត​យ៉ាងធ្ងន់ធ្ងរ។ នោះជាមូលហេតុ​ដែលត្រូវ​ដំឡើងឧបករណ៍ចាប់សញ្ញាក្រោមបាតសមុទ្រ។

ការព្យាករណ៍តម្រូវឲ្យមានភាពត្រឹមត្រូវ

យ៉ាងហោចណាស់ការព្យាករណ៍រញ្ជួយដីត្រូវឈានដល់កម្រិតនេះ។

・ពេលវេលា → ក្នុងរយៈពេលមួយសប្តាហ៍

・ទីតាំង → ជិតទីក្រុងតូក្យូ

・មាត្រដ្ឋាន → មាត្រដ្ឋានអាំងតង់ស៊ីតេរញ្ជួយប្រហែល ៦-៧

ប្រសិនបើកត្តាព្យាករណ៍ទាំងបីនេះត្រឹមត្រូវក្នុងកម្រិតជាក់លាក់ ប្រជាជននៅតំបន់តូក្យូអាច​ជម្លៀសចេញក្នុងអំឡុងពេលនោះ ប៉ុន្តែប្រសិនបើការព្យាករណ៍ “ក្នុងអំឡុងពេលប៉ុន្មានឆ្នាំ” នោះ​ការជម្លៀសមិនអាចធ្វើបានឡើយ។

ហេតុអ្វី​បាន​ជា​ពិបាកព្យាករណ៍​រញ្ជួយ​ដី?

គេនិយាយថា រញ្ជួយដីបណ្តាលមកពីការខូចទ្រង់ទ្រាយនៃសំបកផែនដីដែលស្ថិតនៅជ្រៅក្រោម​ដី។ សំបកផែនដីផ្លាស់ទី ហើយប៉ះទង្គិចគ្នាបណ្តាលឲ្យខូចទ្រង់ទ្រាយ។ បញ្ហាខូចទ្រង់​ទ្រាយ​ត្រង់កន្លែងប៉ះទង្គិចនឹងប្រមូលផ្តុំថាមពលកម្លាំង​តានតឹង ហើយបញ្ចេញភ្លាមៗបណ្តាលឲ្យ​​កើត​មាន​រញ្ជួយដី។

ទោះជាយ៉ាងណា យើងមិនអាចមើលឃើញតំបន់ក្បែរនោះដោយភ្នែកទេ។ ក្រោមស្ថានភាពបែប​នេះ ការព្យាករណ៍ត្រូវ​ផ្អែក​លើទិន្នន័យកាលពីមុន ប៉ុន្តែទិន្នន័យពីមុនមិនគ្រប់សម្រាប់ព្យាករណ៍​រញ្ជួយដីឲ្យបានត្រឹម​ត្រូវនោះទេ។ ទោះ​បី​ជាការសង្កេតមើលរញ្ជួយដីបានចាប់ផ្តើមតាំង​ពីឆ្នាំ ១៨៨០ ប៉ុន្តែ​មាន​រញ្ជួយដីខ្លាំងខ្លះកើតឡើងរាល់ពីរបីរយឆ្នាំម្តង ដូច្នេះរយៈពេលសង្កេតមើលមិនគ្រប់គ្រាន់សម្រាប់ការព្យាករណ៍ឡើយ។ ដោយដឹងថាមានប្រហែល ២.០០០ ផ្លូវប្រេះ​​បាក់ដែលកំពុងដំណើរនៅជប៉ុនបញ្ជូនកម្លាំងនៅពេលមានរញ្ជួយដីកើតឡើង។ យ៉ាង​ណាមិញ ត្រូវចំណាយពេល​ច្រើនសម្រាប់ប្រមូលទិន្នន័យ និងវិភាគបន្ថែមទៀត។

តើសព្វថ្ងៃរញ្ជួយដីខ្លាំងបែបណាដែល​គំរាម​កំហែង​ដល់​ជប៉ុន?

មានរញ្ជួយដីចំនួនបីដែលគេចាត់ទុកថាអាចនឹងកើតឡើងក្នុងអំឡុងពេល ៣០ ឆ្នាំខាងមុខ។ ចំណុចដំបូង​គឺ​រញ្ជួយ​​ដីនៅសមុទ្រភាគខាងកើត​កោះ​ហុកកៃដូ។ ប្រសិនបើរញ្ជួយដីកើតឡើងនៅទីនេះអាចបង្កើតជារលកយក្ស​ស៊ូណាមិ។ ចំណុច​ទី ២ គឺរញ្ជួយដីពីខេត្ត Shizuoka ដល់សមុទ្រ Shikoku ដែលបង្កឲ្យមានការព្រួយបារម្ភជាច្រើន ព្រោះ​​កម្រិត​​កើត​​មានរលកយក្ស​ស៊ូណាមិខ្ពស់ខ្លាំងណាស់។ ទន្ទឹមនឹងនេះ ភ្នំ Fuji ដែលនៅជិតនោះក៏បន្ថែមការព្រួយ​​បារម្ភ​​ចំពោះ​រញ្ជួយ​ដី​ដែល​បណ្តាលឲ្យកើតមានបន្ទុះភ្នំភ្លើង។ ចំណុចទី ៣ គឺរញ្ជួយ​ដី​នៅ Kanto ជា​ពិសេស​តំបន់​ជុំវិញ​​​ទីក្រុង​​តូក្យូ។ ក្នុងនាមជារាជធានី និងមជ្ឈមណ្ឌលសេដ្ឋកិច្ច ប្រសិន​បើ​រញ្ជួយដី​កើតឡើងនៅទីក្រុងតូក្យូ ពិត​ជា​អាក្រក់​ខ្លាំង​ណាស់។

អារម្មណ៍ភ័យខ្លាចគ្មានប្រយោជន៍អ្វីឡើយ តើគួរធ្វើយ៉ាងណាពេលកើតមានរញ្ជួយដី?

ជប៉ុនតែងតែប្រឈមនឹងរញ្ជួយដី ដូច្នេះបើគ្រាន់តែខ្លាច ហើយគេចវេះគ្មានន័យអ្វីឡើយ។ ផ្ទុយ​ទៅ​វិញ ចូរត្រៀមខ្លួន​ទប់​ទល់​នឹង​រញ្ជួយ​ដី​ដូច​ជា​រក​កន្លែង​ជ្រកដែលមានសុវត្ថិភាព អង្គុយ​​ក្រោមតុធំ និងការពារខ្លួនពីវត្ថុដែលធ្លាក់។

បន្ទាប់ពីរំញ័រឈប់ សូមជម្លៀសចេញទៅក្រៅ ហើយធ្វើតាមការណែនាំរបស់អ្នកដែលនៅជុំវិញ។ ប្រសិនបើអ្នកនៅជិត​សមុទ្រ កុំទៅមើលរលកយក្ស បើទោះបីជាអ្នកចង់ឃើញក៏ដោយ។

ប្រជាជនជប៉ុនយើងមានអាថ៌កំបាំងរស់នៅជាមួយរញ្ជួយដីពីមួយជំនាន់ទៅមួយជំនាន់។ ប្រសិន​បើអ្នកស្ងប់អារម្មណ៍ ហើយធ្វើតាមការណែនាំរបស់អ្នកដែលនៅជុំវិញជម្លៀសចេញ ប្រាកដ​ជាមិនអីនោះទេ។ ដូច្នេះ​ហើយ អ្នក​មិន​​​ចាំ​​បាច់​​បារម្ភ​​ពេក​ទេ យើងរង់ចាំទទួលស្វាគមន៍​អ្នកមកលេងជប៉ុន។

Abe Kengo

តំណភ្ជាប់៖ https://kh.japo.news/contents/japo-today/96851.html

ប្រភេទ​នំបុ័ងជប៉ុនដែលពេញនិយម។🥖🥖🥖🥖🥖🥖🥖🥖🥖🥖🥖🥖🥖🥖🥖🥖🥖កាលពីមុន ស្រដៀងនឹងកម្ពុជាដែរ អង្ករចម្អិនទៅជាបាយគឺជាអាហារចម្បងនៅក្នុងប្រទេស...
02/01/2025

ប្រភេទ​នំបុ័ងជប៉ុនដែលពេញនិយម។

🥖🥖🥖🥖🥖🥖🥖🥖🥖🥖🥖🥖🥖🥖🥖🥖🥖

កាលពីមុន ស្រដៀងនឹងកម្ពុជាដែរ អង្ករចម្អិនទៅជាបាយគឺជាអាហារចម្បងនៅក្នុងប្រទេស​ជប៉ុន។ ប៉ុន្មានឆ្នាំមុន​​សង្គ្រាម​​លោក​​លើក​ទី ២ វប្បធម៌បរិភោគនំបុ័ងស្ទើរតែមិនមាននៅក្នុង​ប្រទេសជប៉ុននោះទេ។

យ៉ាងណាមិញ ក្រោយសង្គ្រាមតាម​ការ​ណែនាំ​របស់​ប្រទេស​ដែលឈ្នះ ជាចម្បងគឺសហរដ្ឋ​អាមេរិក នំបុ័ង​ចាប់ផ្តើមពេញ​​និយម​​ក្នុង​​ម៉ឺនុយ​អាហារ​ដែល​ផ្គត់​ផ្គង់​នៅតាមសាលា។

ប្រហែល ៨០ ឆ្នាំបានកន្លងផុតទៅក្រោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនោះ សព្វថ្ងៃនេះ វប្បធម៌នំប៉័ង​របស់ជប៉ុនបានរីកចម្រើនយ៉ាងខ្លាំង។

ប្រជាជននៅក្នុងប្រទេសដែល​បិរភោគនំបុ័ង​ជា​អាហារ​ចម្បង​ក៏​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​​នំប៉័ង​​ដ៏​​ពិសេស​​នៅ​ប្រទេស​ជប៉ុន។

ក្នុង​អត្ថបទ​ថ្ងៃ​នេះ JAPO សូម​ណែនាំ​នំ​ដែល​មាន​រសជាតិ​ឆ្ងាញ់​បំផុត។ សង្ឃឹមថា អ្នកទាំងអស់​គ្នាមិនរំលងឳកាសភ្លក់រសជាតិនំនៅពេលដែលធ្វើដំណើរកម្សាន្តទៅលេងជប៉ុននាពេលអនាគត។

🥐 នំបុ័ងស្នូលដំណាប់

ជាទូទៅយើងយកដំណាប់មកបៀកលើនំបុ័ងហើយបរិភោគ ចំណែកឯរបៀបធ្វើដូចជា យកដំណាប់ធ្វើជាស្នូលនំត្រូវ​បាន​គេ​ចាត់​ទុក​ថា​រក​ឃើញ​ដំបូង​នៅ​ជប៉ុន។

ដោយមិនចាំបាច់ទុកដាក់ដំណាប់ដោយឡែកនោះទេ ដំណាប់ត្រូវបានដាក់ចូលនំប៉័ង អាចកាត់បន្ថយជំហានជាច្រើន ចំណែក​ឯលទ្ធផល​បែរ​ជាទទួលបាននំបុ័ងដែលឈ្ងុយឆ្ងាញ់ និងមានភាពងាយស្រួល។

ស្រដៀងនឹងដំណាប់ដែរ ប្រភេទក្រែម ឬសូកូឡាក៏ត្រូវបានដាក់ចូលនំប៉័ង ដោយបង្កើតបានជានំបុ័ងដែលមានស្នូល​ផ្អែម​ច្រើន​ប្រភេទ ដែល​បំពេញ​តាម​តម្រូវ​ការ​របស់​អតិថិជន​ម្នាក់ៗ។

🥯នំប៉័ងស្នូលសណ្តែកក្រហម

ក្នុង​ចំណោម​ប្រភេទ​នំប៉័ង​ដែល​នាំ​ចូល​ពី​អឺរ៉ុប និង​អាមេរិក នំស្នូល anko ជាប្រភេទនំដែលពេញនិយមនៅជប៉ុនជា​​យូរ​​មក​​ហើយ។

ក្នុងនោះ “Anko” ជាប្រភេទស្នូលផ្អែម ដែលបៀបធ្វើគឺយកសណ្តែកក្រហមទៅស្ងោរ ហើយកិនឲ្យម៉ដ្ត​ល្អ។

វប្បធម៌បន្ថែមស្នូលផ្អែមក្នុងនំប៉័ង​ស្ទើរតែ​មិន​ធ្លាប់​មានទេ​នៅ​អឺរ៉ុប និង​អាមេរិក ដូច្នេះនៅ​ពេលដែលភ្ញៀវទៅ​លេង​ជប៉ុន ដំបូង​នំប៉័ង​​ប្រភេទ​​នេះ​​មិន​​ទទួលបានការវាយតម្លៃខ្ពស់ក្នុងចិត្ត​របស់​ពួកគេឡើយ ប៉ុន្តែជាក់ស្តែងពេល​ភ្លក់​រសជាតិ​ពិត​ជា​ឆ្ងាញ់​ណាស់។

ហើយចំណុចដែលពិសេសមួយទៀតគឺ គេបរិភោគនំប្រៀបដូចជាអាហារ មិនមែនសម្រាប់​លាង​មាត់​ទៀតឡើយ។

តាមពិតទៅ នំស្នូលសណ្តែកក្រហមនេះមានមុនប្រភេទនំស្នូលដំណាប់ដែលបានរៀបរាប់ខាងលើ។ នៅពេលដែលនំ anko ជោគជ័យ គេយល់ថាអាចបន្ថែមប្រភេទដំណាប់ផ្សេងទៀត។ ហើយចំណុចនេះជាប្រភពដើម​ដែល​គេ​បង្កើតបាន​នំបុ័ង​ស្នូល​ដំណាប់។

ប៉ុន្តែបញ្ហាត្រង់​ថា នៅពេលដែលមើលសំបកនំ យើងមិនអាចបែងចែកនំមួយណាស្នូលដំណាប់ ស្នូលសណ្តែកក្រហម ឬ​ស្នូល​ក្រែម​នោះ​ទេ។

ហាងនីមួយៗខំប្រឹងផ្លាស់ប្តូររូបរាងនំដើម្បីបែងចែកប្រភេទស្នូល យ៉ាងណាមិញ អតិថិជននៅ​តែ​មានអារម្មណ៍មិនពេញចិត្តពេលដែលយកច្រឡំ។ កាន់ក្នុងដៃប្រភេទនំដែលខ្លួនចូលចិត្ត ប៉ុន្តែ​ពេលខាំទៅទើបដឹងថាស្នូលមិនដូចនឹង​អ្វី​ដែល​ខ្លួន​ចង់​ញ៉ាំ ប្រាកដ​ជា​ខក​ចិត្ត​បន្តិច​​ហើយ​​មែន​ទេ?

🥘នំបុ័ងស្នូលការី

ការីត្រូវបានយកមកធ្វើជាស្នូលនំដែលមានរូបរាងមូល ហើយដាក់ចៀនក្នុងប្រេង។

នេះជាប្រភេទនំដែលមិនថាមនុស្សពេញវ័យ និងកុមារជប៉ុនសុទ្ធតែចូលចិត្ត។

ទោះបីជាដឹងថា ការីមានប្រភពមកពីប្រទេសឥណ្ឌាក៏ដោយ ប៉ុន្តែសូម្បីតែប្រជាជនឥណ្ឌាក៏ភ្ញាក់​ផ្អើលដែរ នៅពេលដែល​ដឹង​ថា​នំ​ស្នូល​ការី។ ម្យ៉ាង​វិញ​ទៀត ចំពោះ​ការ​វាយ​តម្លៃនំ ពួកគេហាក់​ដូចជាពេញចិត្តចំពោះ​ប្រភេទ​ស្នូលពិសេស​នេះ។

🧇នំប៉័ងត្រសក់ស្រូវ

ទោះបីជាគេហៅថានំប៉័ងត្រសក់ស្រូវ ប៉ុន្តែស្នូលខាងក្នុងមិនមានត្រសក់ស្រូវនោះទេ។ យ៉ាង​ណា​មិញ នេះមិនមែនជាផលិតផល​បោក​ប្រាស់​ឡើយ គ្រាន់​តែ​គេ​ហៅ​ដូច្នេះ​ក៏​ព្រោះ​តែ​នំប៉័ង​មើល​​ទៅ​ដូច​ត្រសក់​ស្រូវ។

ម្សៅនំប៉័ងត្រូវបានរោយពីលើដោយស្រទាប់ម្សៅខូគី ដូច្នេះនៅពេលដែលដុតនំ ផ្នែកខាងក្នុង​នំ​នឹង​ទន់ ចំណែកឯផ្នែក​ខាង​ក្រៅ​ស្រួយ​ឆ្ងាញ់។

តាមពិតទៅ ការដុតនំត្រសក់ស្រូវដែលឆ្ងាញ់មិនមែនជារឿងងាយស្រួលនោះទេ។ ដោយ​សារ​តែ​ម្សៅនំប៉័ង និងម្សៅខូគីត្រូវបានដុតនៅសីតុណ្ហភាពខុសគ្នា នៅពេលដែលបញ្ចូលប្រភេទម្សៅ​ទាំងពីរ ពិតជាពិបាកនឹងរក្សាតុល្យ​ភាព​ណាស់។

រសជាតិប៊ឺក្នុងម្សៅនំខូគីនាំមកនូវរសជាតិឈ្ងុយឆ្ងាញ់ ម្យ៉ាងវិញទៀត ដើម្បីឲ្យកាន់តែឆ្ងាញ់ជាង​នេះ កន្លែងខ្លះគេ​ថែម​ទាំង​ដាក់​ក្រែម​ស្រស់​ក្នុង​ម្សៅ​នំប៉័ង​ផង​ដែរ។

🍰សាំងវិចផ្លែឈើ

ប្រភេទនំសាំងវិចផ្លែឈើនេះទាក់ទាញអតិថិជនយ៉ាងច្រើន ជាពិសេសមិត្តនារីៗ។

ខ្ញុំ​គិតថា មនុស្សមួយចំនួនមិនចូលចិត្តរបៀបហូបដែលដាក់បញ្ចូល​ក្រែម​ស្រស់ ឬ​ផ្លែ​ឈើ​ក្នុង​នំប៉័ង។ ប៉ុន្តែចំពោះ​នំខេក (នំខួបកំណើត) ដែលយើងនិយមចូលចិត្ត ក្រៅពីគ្រឿងផ្សំុំមានដូច​ជា​នំពង​មាន់ មិន​អាច​ខ្វះ​ក្រែម​ស្រស់ និង​​ផ្លែ​​ឈើ​បន្តិច​​នោះ​​ទេ។

នំពងមាន់ និងនំប៉័ងក៏ស្រដៀងគ្នាដែរមែនទេ? បើសិនជាដូច្នេះ ការរួមបញ្ចូលសាំងវិចជា​មួយ​​ផ្លែឈើ និងក្រែមស្រស់​ក៏​មិន​មែន​មិន​សម​ហេតុផល​នោះ​ដែរ។

ម្យ៉ាងវិញទៀត នំទាំងនេះក៏ពេញនិយមខ្លាំងនៅលើបណ្តាញសង្គមផងដែរ។

***

លក្ខណៈពិសេសរបស់ប្រជាជនជប៉ុនគឺពួកគេចូលចិត្តការច្នៃប្រឌិត និងធ្វើគ្រប់យ៉ាងឲ្យល្អប្រសើរ​ឡើង។

ពួកគេចាប់ផ្តើមដោយការចម្លងតាមអាហារ ក៏ដូចជាផលិតផលឧស្សាហកម្ម ហើយ​បន្ទាប់​មក​បង្កើត​ផលិត​ផលដោយ​ឡែក​ខុស​ពី​ច្បាប់​ដើម ថែម​ទាំង​ទទួល​បាន​ការ​និយម​ពី​ជន​បរទេស​​ផង​​ដែរ។

ចំណុចនេះអាចធ្វើឲ្យផលិតផលប្រែប្រួលយ៉ាងខ្លាំង។ យ៉ាងណាមិញ ខ្ញុំគិតថា ទាំងនេះជាការផ្លាស់​ប្តូរវិជ្ជមាន ដែលនាំ​មក​នូវ​អ្វី​ថ្មីៗ​ជា​ច្រើន​ដល់​ជីវិត​មនុស្ស។

🍞🥖🌭

Abe Kengo

តំណភ្ជាប់៖ https://kh.japo.news/contents/japo-today/98914.html

ធ្វើ​យ៉ាង​ណា​ទើប​អាច​ចូល​រួម​ពិធី​ជប់​លៀង​របស់ Geisha ។បើនិយាយពីវប្បធម៌ប្រពៃណីជប៉ុន ប្រហែលជាមិនអាចរំលងសិល្បៈនៃ Geisha នោ...
02/01/2025

ធ្វើ​យ៉ាង​ណា​ទើប​អាច​ចូល​រួម​ពិធី​ជប់​លៀង​របស់ Geisha ។

បើនិយាយពីវប្បធម៌ប្រពៃណីជប៉ុន ប្រហែលជាមិនអាចរំលងសិល្បៈនៃ Geisha នោះទេ។ Geisha ឬ Gei Maiko គឺ​ជា​ឈ្មោះ​ទូទៅ​របស់​អ្នក​សម្តែង Maiko និង Geiko ។

ក្នុងភាសាជប៉ុនឃ្លា “Ozashiki Asobi” ប្រើសម្រាប់សំដៅលើពិធីជប់លៀងដែលមានវត្តមានរបស់ Maiko ឬ Geiko ។ យ៉ាង​ណា​មិញ សូម្បី​​តែ​​ប្រជាជន​​ជប៉ុន​ក៏​កម្រ​មាន​ឱកាស​មើលការ​សម្តែង​សិល្បៈប្រភេទនេះដែរ។

តើអ្នកដឹងថាហេតុ​អ្វីដែរទេ? ចូរយើងស្វែងយល់ពីសកម្មភាពក្នុងពិធីជប់លៀង Ozashiki Asobi តាមរយៈអត្ថបទនេះ។

ភ្ញៀវស្គាល់ទើបអាចចូលរួម

“បដិសេធភ្ញៀវមកថ្មី” គឺជាបទប្បញ្ញត្តិដែលអនុវត្តជាទូទៅនៅកន្លែងដូចជាទីក្រុងបុរាណ Kyoto ហាង​តែ ភោជនីយ​​ដ្ឋាន​។ល។ បទប្បញ្ញត្តិនេះ​មាន​ន័យ​ថា អ្នក​ដែល​មិនធ្លាប់ស្គាល់ពី​មុន​មក មិនអាចកក់កន្លែងដោយឡែក ឬ​មិន​អាចចូលរួមពិធីជប់លៀងដោយសេរីទេ។

អ្នកអាចចូលរួមពិធីជប់លៀងបានលុះត្រាតែធ្លាប់មកហាងច្រើនដង ឬទៅជាមួយនឹងភ្ញៀវចាស់របស់ហាងពេល​មក​លើក​ដំបូង។ ដូច្នេះ បុគ្គលិក​ហាងនឹងចាំមុខរបស់អ្នក ហើយលើកក្រោយអ្នកអាចកក់ដោយខ្លួនឯង។

ភាពខុសគ្នារវាង Maiko និង Geiko

ចំណុចខុសគ្នាធំបំផុតរវាង Maiko និង Geiko ស្ថិតលើកម្រិត និងបទពិសោធន៍។ Maiko គឺ​ជា​ឈ្មោះសម្រាប់សំដៅ​លើ​​ក្មេង​ស្រី​ដែល​កំពុងស្ថិតក្នុងដំណាក់កាល “ហាត់ការ” ដើម្បីក្លាយជា Geisha ។ ពីមុន Maiko ចាប់ផ្តើមរៀនជំនាញ​នៅ​អាយុ ១០ ឆ្នាំ ប៉ុន្តែសព្វថ្ងៃអាយុធ្វើជា Maiko គឺ ១៥ ឆ្នាំ។

ហើយនេះគឺជា Geisha ។ នាងមើលទៅសុភាពរាបសារ ប៉ុន្តែក៏ម៉ឺងម៉ាត់ណាស់ដែរ។

ដើម្បីក្លាយទៅជា Geisha មួយរូប ក្មេងស្រីត្រូវចូលរួមវគ្គបង្រៀនសិល្បៈប្រពៃណីជប៉ុន ដូចជាលេងឧបករណ៍ភ្លេងបុរាណ shamisen រាំរបាំប្រពៃណី និងរបៀបរៀបចំពិធីតែ។ បន្ទាប់ពីជំនាញចំណុចទាំងអស់នេះហើយ ទើបពួកគេត្រូវបានទទួលស្គាល់ជា Geisha ផ្លូវការ។

ដើមឡើយ ក្មេងស្រីអាចក្លាយជា Geisha នៅអាយុប្រហែល ២០ ឆ្នាំ។ យ៉ាងណាមិញ ដោយសារតម្រូវការ Maiko ស្លៀក​សម្លៀក​បំពាក់​​គួរ​​ឲ្យ​​ស្រលាញ់​កាន់​តែច្រើនឡើង ដូច្នេះមាននារីជាច្រើន​មិនថាអាយុជាង ២០ ឆ្នាំ ហើយស្ទាត់ជំនាញ​ទាំង​អស់​នៅ​តែ​ធ្វើ​ជា Maiko ។

តើ Geisha នាំមកនូវអ្វីខ្លះដល់អ្នក?

នេះជាសំណួរដែលមនុស្សជាច្រើន​ឆ្ងល់ ប្រសិនបើអ្នករំពឹងថា នឹងមានអ្វីប្លែក និងភ្ញាក់ផ្អើល គួរឲ្យស្តាយពួកគេគ្រាន់​តែ​ជា​អ្នក​សម្តែងដែល​​នាំ​​មក​​នូវ​​ភាព​រីក​រាយ​ដល់​ភ្ញៀវ​ក្នុង​ពិធី​ជប់​លៀង​​​ប៉ុណ្ណោះ។

ដូច្នេះហើយ អ្នកមិនចាំបាច់បារម្ភពេលចូលរួមពិធីជប់លៀង Geisha នោះទេ ប៉ុន្តែអ្វីដែលសំខាន់ អ្នកគ្រាន់តែដឹង​ពី​ឥរិយាបថ​សមរម្យ​ធ្វើចំពោះ​ពួក​គេ។

Geisha មិនបរិភោគអ្វីទាំងអស់ក្នុងពិធីជប់លៀង ពួកគេគ្រាន់តែផឹកស្រាបន្តិចពេលភ្ញៀវអញ្ជើញ​ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ចូរចាំថា សកម្មភាពបង្ខិតបង្ខំចំពោះ Geisha មិនត្រូវបានអនុញ្ញាត​ឡើយ។

បន្ទាប់មកទៀតគឺចំណុចដែលគួរឲ្យចាប់អារម្មណ៍ក្នុងពិធីជប់លៀង Geisha ដែលគេហៅថា Ozashiki ។ គេចាត់ទុក Ozashiki ជាល្បែងប្រពៃណីជប៉ុន។ ល្បែង Ozashiki ដែល Geisha និង Maiko តែងតែលេងជាមួយភ្ញៀវក្នុងពិធី​ជប់​លៀងមានដូចជា “Tora Tora”, “Konpira Fune Fune” ជាដើម។

និយាយបែបសាមញ្ញដូចជាល្បែងបាវសុីងសុំ ប៉ុន្តែប្រើរាងកាយទាំងមូល។ ថ្វីត្បិតគ្រាន់តែជាល្បែង​បាវសុីងសុំធម្មតា ប៉ុន្តែអ្នកប្រាកដជារីករាយពេលលេងជាមួយ Geisha ដ៏ស្រស់ស្អាត នៅ​ក្នុងបន្ទប់ zashiki ដែលក្រាលដោយកន្ទេល Tatami ពិសេស។

ប្រសិនបើអ្នកជាភ្ញៀវចូលរួមលើកដំបូង មិនចាំបាច់បារម្ភពេកទេ។ Maiko នឹងជួយឲ្យអ្នកយល់ និងដឹងពីរៀបលេង​យ៉ាង​ងាយ​ស្រួល។

បើតាមច្បាប់នៃល្បែង អ្នកចាញ់ត្រូវផឹកស្រាពិន័យមួយកែវ។ នៅពេលដែលរាងកាយរបស់អ្នកត្រូវបានកំដៅដោយល្បែងកំសាន្ត និងគ្រឿងស្រវឹង ការស្រវឹងនឹងសាយភាយក្នុងបរិយាកាសរីករាយ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​រំភើបយ៉ាង​ខ្លាំង។

ជាចុងក្រោយគឺ “លុយធីប”

ថ្វីត្បិតតែ វប្បធម៌ “លុយធីប” មិននិយមនៅជប៉ុន ប៉ុន្តែចំពោះបទពិសោធន៍ Ozashiki គឺជាករណីពិសេសមួយ។ ប្រាក់ប៉ុន្មានពាន់យ៉េនគឺជាការបង្ហាញអារម្មណ៍អរគុណចំពោះអ្នកសម្តែង ដែលនាំមកនូវភាពរីករាយ និងបទពិសោធន៍ដ៏គួរឲ្យ​ចាប់អារម្មណ៍សម្រាប់យើង។

តម្លៃខ្ពស់កប់ពពកសម្រាប់ពិធីជប់លៀងជាមួយ Geisha

ជាទូទៅពិធីជប់លៀង Ozashiki Asobi មានតម្លៃខ្ពស់ខ្លាំងណាស់។ ដូច្នេះហើយ អ្នក​ដែល​គ្មានបំណងចំណាយប្រាក់ច្រើន​មិន​គួរ​មក​ទី​នេះ​ទេ។ តាមគោលការណ៍ មិនមានម៉ឺនុយកំណត់សម្រាប់ ​ពិធីជប់លៀងបែបនេះទេ ប៉ុន្តែការចំណាយជាមធ្យមក្នុងកម្រិតខាងក្រោម។

- ថ្លៃអញ្ជើញ Geisha (Ohanadai)
នេះជាចំនួនទឹកប្រាក់ដែលចំណាយសម្រាប់អញ្ជើញ Maiko និង Geiko មកសម្តែង។ ពួកគេម្នាក់ៗនឹងទទួលបានប្រហែល ៣០.០០០ ~ ៤០.០០០ យ៉េន។

- ថ្លៃអាហារ
តម្លៃអាហារ និងភេសជ្ជៈសម្រាប់មនុស្សម្នាក់ប្រហែលពី ១០.០០០ ~ ២០.០០០ យ៉េន អាស្រ័យលើមុខ​ម្ហូប។

- ប្រាក់រង្វាន់សម្រាប់ការសម្តែង
ក្នុង​ពិធីជប់លៀង Maiko និង Geiko សម្តែងរបាំប្រពៃណីជប៉ុន។ អ្នកគួរតែត្រៀមប្រាក់ប្រហែល ១០.០០០ ~ ២០.០០០ យ៉េន ជា​ប្រាក់​រង្វាន់​សម្រាប់ការសម្តែងនីមួយៗ។

យ៉ាងណាមិញ អ្នកមិនគួរកំណាញ់ពេលទស្សនាការសម្តែងពិសេសនោះទេ។ ប្រសិនបើអ្នកចង់ទស្សនា​ពិធីជប់លៀង Ozashiki Asobi បែប​ប្រពៃណី រីក​រាយ​នឹង​វប្បធម៌​ជប៉ុន សូមកុំរំលង​បើ​​សិនជាអ្នកមានឳកាសចូលរួម។

ដូច្នេះសម្រាប់ការចំណាយប្រហែល ៥០.០០០ ~ ៩០.០០០ យ៉េនក្នុងម្នាក់ អ្នកអាចរីករាយនឹងពិធី​ជប់លៀងបែបប្រពៃណី Ozashiki Asobi ។ យ៉ាងណាមិញ ដើម្បីចូលរួមពិធីជប់លៀងត្រូវមាន​ការណែនាំពីអ្នកស្គាល់ សូម្បីតែ “ប្រធានាធិបតី” ក៏​មិន​អាច​ចូល​រួម​ដែលបើ​គ្មាន​ការ​ណែ​នាំ។

គ្រប់គ្នាអាចស្រមៃថា នៅថ្ងៃណាមួយអាចចូលរួមពិធីជប់លៀង Ozashiki Asobi ។ ដូច្នេះហើយ គ្មាន​អ្វីខុសនោះទេ បើ​សិន​ជា​យើង​ខំប្រឹង​ធ្វើ​ការ​ដើម្បី​សម្រេច​ក្តី​ស្រមៃ​មែន​ទេ?

Abe Kengo

តំណភ្ជាប់៖ https://kh.japo.news/contents/japo-today/96608.html

ស៊ុតឆៅ៖ ជា​មុខ​ម្ហូប​ដែល​ហាក់បី​ដូច​ជា​គ្រោះ​ថ្នាក់ ប៉ុន្តែ​នៅ​ជប៉ុន​បែរ​ជា​មាន​សុវត្ថិភាព។មុខម្ហូបជប៉ុ​នដែលច្រើនតែធ្វើឲ...
02/01/2025

ស៊ុតឆៅ៖ ជា​មុខ​ម្ហូប​ដែល​ហាក់បី​ដូច​ជា​គ្រោះ​ថ្នាក់ ប៉ុន្តែ​នៅ​ជប៉ុន​បែរ​ជា​មាន​សុវត្ថិភាព។

មុខម្ហូបជប៉ុ​នដែលច្រើនតែធ្វើឲ្យជនបរទេសភ្ញាក់ផ្អើលបំផុតនោះគឺស៊ុតឆៅ។

ជាពិសេសគឺបាយលាយជាមួយនឹងស៊ុតឆៅ ឬហៅម្យ៉ាងទៀតថា “tamago kake gohan” តែង​តែ​ត្រូវបានគេចាត់ទុក​ជា​មុខ​ម្ហូប​ចម្លែក។

ទាំងនេះជាវប្បធម៌ម្ហូបអាហារយ៉ាងពិសេសរបស់ជប៉ុន ហើយកម្រនឹងឃើញនៅប្រទេសផ្សេងទៀតណាស់។

យ៉ាង​ណា​មិញ យើងចង់អញ្ជើញ​អ្នកភ្លក់ម្តង ដើម្បីស្គាល់ពីរសជាតិដ៏ពិសេសនៃមុខម្ហូបនេះ។

ជាមួយនឹងចំណាត់ថ្នាក់លេខពីរខាងការទទួលទានស៊ុតមាន់ ជប៉ុនមានមោទនភាពចំពោះមុខ​ម្ហូប “tamago kake gohan” – ជា​មុខ​ម្ហូប​ដ៏​ពិសេស​តែ​មួយ​គត់។

ទោះជាយ៉ាងណា សូមគត់សម្គាល់ថា នៅជប៉ុនស៊ុតមាន់ត្រូវបានផលិតដោយផ្អែកលើដំណើរការ​ត្រួតពិនិត្យយ៉ាង​តឹង​រ៉ឹង​ដើម្បី​ធានា​សុវត្ថិភាព​ពេល​បរិភោគ​ឆៅ។

ដូច្នេះហើយ អ្នកមិនគួរធ្វើតាមអំពើចិត្តនោះទេ។

ហេតុអ្វីបានជាស៊ុតមាន់ជប៉ុនអាចបរិភោគឆៅបាន? ចូរស្វែងយល់ជាមួយនឹងខ្ញុំទាំងអស់គ្នា។

ហេតុអ្វីបានជាមិនគួរបរិភោគស៊ុតឆៅ?

សំបកស៊ុតច្រើនតែផ្ទុកបាក់តេរី Salmonella ដូច្នេះហើយ ស៊ុតត្រូវតែចម្អិនឲ្យឆ្អិនដើម្បីធានាសុវត្ថិភាព។

ប្រសិនបើបរិភោគ Salmonella អ្នកអាចនឹងកើតជំងឺរាគរូស ក្អួតចង្អោរ ក្តៅខ្លួន ប្រកាច់ និង​រោគ​សញ្ញាផ្សេងៗទៀត។ ចំណុច​នេះ​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់។

អ្នកប្រហែលជាគិតថា “ប្រសិនបើមិនបរិភោគសំបកស៊ុតនឹងមិនអីទេ” ប៉ុន្តែផ្នែកពណ៌ក្រហម និងសនៃស៊ុតអាចនឹង​ប៉ះ​សំបក​នៅ​ពេល​ដែល​អ្នក​បំបែក​ស៊ុត ដូច្នេះ​នៅ​តែ​អាច​ឆ្លង​បាក់តេរី។

នៅជប៉ុនស៊ុតត្រូវបានផលិត និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដើម្បីកម្ចាត់បាក់តេរី Salmonella ដែលអនុញ្ញាតឲ្យប្រជា​ជន​បរិភោគ​ស៊ុត​ឆៅ​ដោយ​សុវត្ថិភាព។

ស៊ុតរបស់ជប៉ុន - ផលិតផលនៃដំណើរការគ្រប់គ្រងអនាម័យឈានមុខគេលើពិភពលោក

នៅជប៉ុនដំណើរការផលិតពងមាន់ត្រូវបានគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយច្បាប់។

ជាដំបូង ដំណាក់កាលចិញ្ចឹមមាន់ក៏ត្រូវបានត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន។

ជាការពិតណាស់ កសិដ្ឋានចិញ្ចឹមក៏ត្រូវបានត្រួតពិនិត្យជាប្រចាំផងដែរ ប៉ុន្តែ​ជំហាន​ដែល​សំខាន់​​បំផុត​គឺប្រមូល​ផល​ស៊ុត។

ចូរយើងស្វែងយល់លម្អិតនៃដំណើរការនេះ។

ជាដំបូង ស៊ុតដែលប្រមូលបានត្រូវដាក់នៅលើឧបករណ៍រំកិលខ្សែក្រវាត់ ហើយបញ្ជូនទៅ។

ខ្សែនេះប្រើសម្រាប់តម្រឹមទិសដៅស៊ុតមុនពេលបញ្ជូនទៅកាន់ដំណើរសម្អាត។

បន្ទាប់មក ស៊ុតត្រូវបានលាងសម្អាតដោយទឹកក្តៅឧណ្ហៗដែលមានផ្ទុកសារធាតុ Natri Chlorat បន្ទាប់​មកធ្វើឲ្យស្ងួត។

ប្រើពន្លឹសម្រាប់ជម្រុះស៊ុតដែលប្រេះ ឬខូចគុណភាពចេញ។

ទោះបីជាគ្មាននរណាបរិភោគសំបកស៊ុតក៏ដោយ ប៉ុន្តែយើងនៅតែត្រូវសម្អាតស្នាមប្រឡាក់​លើ​ស៊ុត។

គោះថ្នមៗលើស៊ុតនីមួយៗ ហើយស្តាប់សំឡេង ដើម្បីពិនិត្យមើលថាមានស៊ុតដែលប្រេះដែរ​អត់។

បញ្ចាំងពន្លឺអ៊ុលត្រាវីយូឡេដើម្បីកម្ចាត់មេរោគ និងបាក់តេរីនៅលើសំបក។

ថ្លឹងទម្ងន់ និងបែងចែកតាមទំហំ។

បញ្ចាំងពន្លឺម្តងទៀត ដើម្បីត្រួតពិនិត្យផ្នែកខាងក្នុងស៊ុត។

ជួលកាលស៊ុតមួយចំនួនមិនមានផ្នែកពណ៌ក្រហម ឬមានឈាមលាយឡំ ដូច្នេះស៊ុតទាំងនោះនឹង​ត្រូវជម្រុះនៅដំណាក់​កាល​នេះ។

ដោយផ្អែកលើលទ្ធផលត្រួតពិនិត្យមុននោះ ស៊ុតត្រូវបានបែងចែកតាមទំហំ។

ជំហានចុងក្រោយគឺវេចខ្ចប់។

ប្រហែល​ជា​គ្មាន​ប្រទេសណា​ត្រួតពិនិត្យលម្អិតស៊ុតមួយគ្រាប់ៗដូចនេះឡើយមែនទេ?

តើអ្នកមើលឃើញពីទស្សនៈចម្លែកចំពោះការបរិភោគស៊ុតឆៅរបស់ប្រជាជនជប៉ុនដែរទេ?

មែនហើយ ប្រជាជនជប៉ុនចូលចិត្តស៊ុតឆៅ។

ប្រសិនបើអ្នកកំពុងតែឆ្ងល់មិនដឹងថាឆ្ងាញ់ដូចជាការនិយាយដែរអត់ទេ ដូច្នេះបើមាន​ឳកាស​ទៅ​លេង​ជប៉ុន អ្នកអាច​ភ្លក់​បាយ​លាយ​ស៊ុត​ឆៅ​នេះ​បាន។

អ្នកប្រហែលជាចង់ទៅលេងជប៉ុនម្តងទៀត ព្រោះតែចង់បរិភោគបាយលាយស៊ុតឆៅនេះ។

Abe Kengo

តំណភ្ជាប់៖ https://kh.japo.news/contents/japo-today/98602.html

Address

Phnum Pénh

Alerts

Be the first to know and let us send you an email when JAPO - ព័ត៌មាននៃប្រទេសជប៉ុន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JAPO - ព័ត៌មាននៃប្រទេសជប៉ុន:

Videos

Share

JAPO - គេ​ហទំព័រ​ព័ត៌​មាននៃ​ប្រទេសជប៉ុន (JAPAN PORTAL)

សួស្តី​អ្នក​ទាំង​អស់​គ្នា​ JAPAN PORTAL គេ​ហទំព័រ​ព័ត៌​មាននៃ​ប្រទេសជប៉ុនសូមស្វាគមន៍។ ពួកយើង​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​ចាប់​ពី​​ថ្ងៃព្រហស្បតិ៍ ទី ១១ ខែ កក្កដា ឆ្នាំ ២០១៨ នេះតទៅ។

JAPO គឺ​ជា​គេហទំ​ព័រ​សម្រាប់​ផ្សាយចេញព័ត៌​មាន​របស់​ប្រទេស​ជប៉ុន ​​ជូន​ទៅដល់​ប្រជា​ជនកម្ពុជា។ អ្នក​អាច​រួម​ជា​មួយនឹង​​ JAPO ដើម្បីដឹង​អំ​ពី​ព័ត៌មាន​ថ្មីៗ ម្ហូប​អាហារ​ជប៉ុន​ សម្រស់​ ដំណើរ​កំសាន្ត កី​ឡា​ ការ​កំសាន្ត​ ផលិតផលជប៉ុន​ សិក្សាភាសា​ជប៉ុន​ វប្បធម៌​ ការងារ​ និងលក្ខណៈ​បែបជា​ជប៉ុន​ផ្សេង​ៗ​ទៀត។ យើងនឹង​ជួយ​អ្នក​ជា​រៀង​រាល់​ថ្ងៃ ​​បន្ថែម​នូវព័ត៌មាន​ដែល​មាន​ប្រយោជន៍​ និង​ពេញ​ទៅ​ដោយ​ភាព ​រីក​រាយ ពិសេសនោះគឺយើងនឹងនាំនូវផលិតផលជប៉ុនជាច្រើនមកកាន់កម្ពុជា។ ចំណាយរយៈពេល​ ៥នាទីដើម្បី​អានពី​​ JAPO ស្មើ​ ១គីឡូម៉ែត្រ​ឆ្ពោះ​ទៅ​ជិត​ប្រ​ទេស​ជប៉ុន​។ អ្នក​អាច​ចូល​ផេក Facebook ​ឬគេហទំព័ររបស់​ពួក​យើងដើម្បី​អាន​នូវ​អត្ត​បទ​ជា​ច្រើន​ដែល​ទាក់ ​ទង​ទៅ​នឹង​ប្រទេស​ជប៉ុន​។

ពួក​យើង​ជឿ​ជាក់​ថា​គេហទំព័រ​របស់​ JAPO នឹង​ទទួល​បាន​ការ​ គាំ​ទ្រ​ជា​ច្រើន​ពី​មិត្ត​អ្នក​អាន​ទាំង​គ្នា​ដោយ​សារ​តែ​ព័ត៌មាន​ដែល​អ្នកមិន​អាច​រក​ឃើញ​នៅ​កន្លែង​ផ្សេ​ង​ឡើយ​។ ដូច​នេះ​សូម​ចូល​រួមតាម​ដាន ទាំង​អស់​គ្នា​ពី​សកម្ម​ភាព​របស់​ JAPO អ្នក​និង​ទទួល​បាន​ភាព​ភ្ញាក់​ ផ្អើរ​ជា​ច្រើន​ជា​មិន​ខាន។