CK TV Online

CK TV Online Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CK TV Online, TV Channel, 380, Phnom Penh.

26/06/2024

ម្តាយរបស់លោក សោម សុធា ប្រធានក្រុមហ៊ុនភូមិមរតក បានបង្ហោះសារជាឃ្លីបវីដេអូ ស្នើស៉ំសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងឯកឧត្តម កើត រិទ្ធ ជួយអន្តរាគមន៍កូនប្រុសដែលត្រូវបានសមត្ថកិច្ចចាប់ចូលឡានវាយខ្នោះ ថតរូប រួចផ្ញើទៅឲ្យគណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ ធ្វើការបង្ហោះដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ!

👉នេះបើយោងតាមការបង្ហោះនៅលើគណនី facebook ឈ្មោះ Sovanra Sam នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤...

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបជាមួយអាជីវករផ្សារ TCC ដើម្បីពិភាក្សារកដំណោះស្រាយ រវាងអាជីករ និងក្រុមហ៊ុនសា...
26/06/2024

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបជាមួយអាជីវករផ្សារ TCC ដើម្បីពិភាក្សារកដំណោះស្រាយ រវាងអាជីករ និងក្រុមហ៊ុនសាងសង់

– គេហទំព័រ ឈើកាច់បាភ្នំ
🌐http://www.cktvonline.com/news/24212

———————————
នាថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបជាមួយអាជីវករផ្សារ TCC ដើម្បីពិភាក្សារកដំណោះស្រាយ រវាងអាជីករ និងក្រុមហ៊ុនសាងសង់។ ជាលទ្ធផលក្រសួងបានទទួលយកនូវសំណូមពរ និងបានកំណត់នូវវិធានមួយចំនួនដើម្បីដោះស្រាយជូនបងប្អូនអាជីវករទាំងអស់ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធរួមមាន អាជីវករ ក្រុមហ៊ុនសាងសង់ កំពង់ផែស្វយ័តភ្នំពេញ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
#កអក​ ​ #ក្រសួង​រៀប​ចំ​ដែនដី​នគរូបនីយកម្ម​និងសំណង់

នាថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបជាមួយអាជីវករផ្សារ TCC ...

📢📢ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ខ្ញុំសូមជម្រាបជូនដល់សាធារណជនបានជ្រាបថា មានក្រុមជនខិលខូចមួយចំនួនបានយកឈ្...
26/06/2024

📢📢ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ខ្ញុំសូមជម្រាបជូនដល់សាធារណជនបានជ្រាបថា មានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះខ្ញុំទៅបង្កើតគណនីតេឡេក្រាម និងពាក់ព័ន្ធនឹងការវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ និងបានផ្ញើសារទៅកាន់មនុស្សនានា។

ខ្ញុំសូមបញ្ជាក់ថាគណនីនេះមិនមែនជាគណនីខ្ញុំទេ ជាគណនីក្លែងក្លាយ។ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន។ ជាមួយគ្នានេះ ខ្ញុំសូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះករណីគណនីនេះបង្កបញ្ហាឬផលប៉ះពាល់ណាមួយទេ។ ខ្ញុំសូមអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំ។

ឯកឧត្តម ដួង តារា បដិសេធចំពោះព័ត៌មានមិនពិត(Fack News) ដែលមួលបង្កាច់ ខុសការពិតទៅកាន់រូបលោក! – គេហទំព័រ ឈើកាច់បាភ្នំ🌐http:/...
26/06/2024

ឯកឧត្តម ដួង តារា បដិសេធចំពោះព័ត៌មានមិនពិត(Fack News) ដែលមួលបង្កាច់ ខុសការពិតទៅកាន់រូបលោក!

– គេហទំព័រ ឈើកាច់បាភ្នំ
🌐http://www.cktvonline.com/news/24226

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅឯកឧត្តម ដួង តារា បានបង្ហោះសារនៅលើបណ្តាញសង្គម ហ្វេសប៊ុក ដែលមានអត្ថន័យទងស្រុងថា÷

24/6/2024
បងប្អូនជាទីគោរពស្រឡាញ់

មួយរយៈពេលថ្មីៗកន្លងមកនេះ មានបុគ្គលនិងសារព័ត៍មានមួយចំនួនបង្កើត “ព័ត៍មានមិនពិត Fake News” មានចេតនាលាបពណ៍បំភ្លៃមួលបង្កាច់ទម្លាក់កំហុសមកលើខ្ញុំដោយប្រើពាក្យថាជា ”ជនទុច្ចរិត“បានចូលរួមបោកប្រជាពលរដ្ឋជាមួយក្រុមហ៊ុនភូមិមរតកខេត្តស្វាយរៀងដែលមាន លោក សោម សុធា ជាម្ចាស់ក្រុមហ៊ុន។

ខ្ញុំមិនតបតហើយកំពុងរងចាំមើលការបង្ហាញភស្តុតាងពិតប្រាកដដែលពួកគេរៀបចំបង្កើតឡើងយកមកផ្សព្វផ្សាយបំភ័ន្តភ្នែកមហាជន។ គឺមិនមានអ្វីក្រៅពីរូបថតដែលខ្ញុំបានចូលរួមចែកស្បៀងអាហារជួយពលរដ្ឋខ្វះខាត និងរូបថតខ្ញុំបានចូលរួមអាហារសាមគ្គីជាមួយពួកគាត់តែប៉ុណ្ណោះ។

កន្លងមក ខ្ញុំបានចូលរួមកម្មវិធីមួយចំនួនទាំងជាមួយព្រះសង្ឃ, សមាគមយុវជន, សិស្សនិស្សិត និង ក្រុមហ៊ុនឯកជនជាដើម…។ ក្នុងនោះក៏បានចូលរួមនៅក្នុងកម្មវិធីសប្បុរសធម៍ក្រុមហ៊ុនភូមិមរតក លោក សោម សុធា ផងដែរ។ ការចូលរួមរបស់ខ្ញុំគឺបង្ហាញពីការគាំទ្រវិស័យឯកជន និងលើកទឹកចិត្តក្រុមហ៊ុនរកស៊ីសុចរិត មានការទទួលខុស​ត្រូវ និងចេះចូលរួមជួយសង្គមជាតិ។

ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនបានស្គាល់ លោក សោម សុធាក្នុងអំឡុងពេលគាត់បង្កើតក្រុមហ៊ុនរកស៊ីដីធ្លីឈ្មោះ “ភូមិមរតក” ដែលមានមនុស្សមួយចំនួនបានដាក់ទុនរកស៊ីជាមួយជាមួយគាត់រួចមកហើយនោះដែរ។ ទោះបីខ្ញុំស្គាល់ក្រុមហ៊ុននៅពេលក្រោយមែន ក៏ខ្ញុំមិនដែលបានទៅនិយាយធានាអះអាងអ្វីចំពោះមុខអ្នកដាក់ទុនរកស៊ីជាមួយគ្នាគាត់ទាំងអស់នោះដែរ។

នៅថ្ងៃទី ៣ ខែ កុម្ភះ ឆ្នាំ២០២៤ ក្នុងពេលដែលក្រុមហ៊ុនបានរៀបចំអាហារសាមគ្គីនិងប្រគល់ប័ណ្ណដីនិងផ្តល់ផ្ទះជូនដល់អ្នកទិញដីក្នុងគម្រោងភូមិមរតកខេត្តស្វាយរៀង ខ្ញុំពិតជាបាននិយាយបញ្ជាក់ជូនបងប្អូនអតិថិជនដោយក្តីត្រេកអរព្រោះបានឃើញក្រុមហ៊ុនប្រគល់ប័ណ្ណដីកម្មសិទ្ធិ និងបានប្រគល់ផ្ទះជូនអ្នកទិញពិតប្រាកដមែន។ ពាក្យដែលខ្ញុំនិយាយគឺនៅពេលនោះ ក្នុងកម្មវិធីប្រគល់ទទួលប្លង់ដីនិងផ្ទះថ្ងៃនោះតែប៉ុណ្ណោះ។ ប៉ុន្តែមានសារព័ត៌មាននិងបុគ្គលមួយចំនួនយកសំដី ខ្ញុំទៅបកស្រាយបំភ័ន្តភ្នែកសាធារណៈថាខ្ញុំនិយាយធានាជាមួយអ្នកវិនិយោគទៅវិញគឺមិនពិតទេ។

តើមានមន្រ្តីឬបុគ្គលណាចូលរួមសម្ពោធក្រុមហ៊ុនបែរជានិយាយថា កុំជឿក្រុមហ៊ុន ក្រុមហ៊ុននោះ មិន ល្អ ឬជាក្រុមហ៊ុនបោក? ហើយក៏មិនមានចែងក្នុងច្បាប់ថាការលើកទឹកចិត្តនិងផ្តល់អនុសាសន៍ល្អៗទៅក្រុមហ៊ុននិងប្រជាពលរដ្ឋនៅពេលក្រុមហ៊ុនដំណើរការអាជីវកម្មទៅមិនបានជោគជ័យ ឬមានកំហុសដោយប្រការណារមួយ គឺមន្រ្តីដែលបានចូលរួមក្នុងពិធីឬបានថតរូបជាមួយត្រូវចេញ លុយសងជំនួសក្រុមហ៊ុន ឬមួយត្រូវមានទោសជំនួសក្រុមហ៊ុននោះដែរ។ សូមឈប់លាបពណ៌ ទម្លាក់កំហុសបំភ័ន្តភ្នែកសាធារណៈ និងថ្នាក់ដឹកនាំតទៅទៀតទៅ។

ខ្ញុំសូមបញ្ជាក់ជាសាធារណៈជាលើកទី២ថា ខ្ញុំមិនមានជាប់ពាក់ព័ន្ធផលប្រយោជន៍អ្វីពីក្រុមហ៊ុនភូមិ មរតកខេត្តស្វាយរៀងឡើយ។

ការផ្សព្វផ្សាយព័ត៌មានដោយបុគ្គលនិងសារព័ត៌មានមួយចំនួនកន្លងមកនេះបានមួលបង្កាច់ទម្លាក់កំហុសលើខ្ញុំថាជាជនទុច្ចរិតឆបោកដែលជាសកម្មភាពល្មើសបរិហារបង្កាច់កេរ្តិ៍ដ៏ធ្ងន់ធ្ងរមកលើរូបខ្ញុំ ធ្វើអោយបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូរដែលខ្ញុំនឹងចាត់ការតាមនីតិវិធីច្បាប់៕

25/06/2024

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែត និង មន្ត្រីកងរាជអាវុធបានលើក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការ...
24/06/2024

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគាររដ្ឋបាលក្រុងអរិយក្សត្រ ស្ថិតនៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

– គេហទំព័រ ឈើកាច់បាភ្នំ
🌐http://www.cktvonline.com/news/24194

ក្រុងអរិយក្សត្រ : ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការត្រូវរួសរាយរាក់ទាក់បម្រើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ហើយការផ្តល់សេវាត្រូវធ្វើឲ្យបានលឿន ត្រឹមត្រូវតាមតំលៃដែលបានកំណត់ និងពេញលេញជូនដល់ប្រជាពលរដ្ឋ ក្នុងនាមជាអ្នកផ្តល់សេវាសាធារណៈ ឬបម្រើសេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម អភិបាលខេត្ត បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវទប់ស្កាត់ឲ្យបាននូវរាល់ភាពអសកម្មនៅក្នុងមូលដ្ឋានជាពិសេសគឺ អំពើចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសង ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបម្រើការងារនៅទូទាំងក្រុងថា បើទោះបីជាមានអគារថ្មីស្អាតក៏ពិតមែន ប៉ុន្តែឥរិយាបថមន្ត្រីនៅតែជាកត្តាចាំបាច់ ក្នុងការបំពេញការងារ ឱ្យស្របតាមរបៀបរបបបំពេញការងារតាមយន្តការថ្មី ជាពិសេសការផ្លាស់ប្តូរនូវឥរិយាបថពីអ្នកគ្រប់គ្រងទៅជាអ្នក ផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព និងភាពជឿទុកចិត្តបាននិងត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ជា ពិសេសគឺការផ្តល់សេវាអាត្រានុកូលដ្ឋានដោយគោរពឱ្យបាននូវពេលវេលា តម្លៃសេវា ទៅតាមការកំណត់របស់ច្បាប់៕

នាព្រឹក ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូចនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤

សេចក្តីជូនដំណឹង ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” –...
24/06/2024

សេចក្តីជូនដំណឹង ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា”

– គេហទំព័រ ឈើកាច់បាភ្នំ
🌐http://www.cktvonline.com/news/24188

ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូន សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” ដែលសន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥: ០០ នាទី រសៀល នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

សេចក្តីដូចបានជម្រាបជូនខាងលើ ក្រសួងយុត្តិធម៌ សូមអញ្ជើញបណ្តាញសារព័ត៌មានទាំងអស់ ចូលរួមយក ព័ត៌មានតាមការគួរ។

ចំពោះអ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មាន សូមទំនាក់ទំនងជាមួយ លោក ជួន ចំរើន (០១២ ៩០០ ៤៤៦) ដើម្បីចុះឈ្មោះចូលរួម និងទទួលប័ណ្ណចេញ-ចូលសម្រាប់សន្និសីទសារព័ត៌មាននេះ៕

ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូន សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ ក្រសួងយុត្តិ.....

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែត និង មន្ត្រីកងរាជអាវុធបានលើករំលំភ្ញារជើងឡើងលើ – គេហទំព័រ ឈើកាច់បា...
24/06/2024

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែត និង មន្ត្រីកងរាជអាវុធបានលើករំលំភ្ញារជើងឡើងលើ

– គេហទំព័រ ឈើកាច់បាភ្នំ
🌐http://www.cktvonline.com/news/24171

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារជួបការលំបាកខ្លះពេលដែលអាជ្ញាធរក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងកងរាជអាវុធហត្ថចុះលើកផ្ទះប្រជាពលរដ្ឋភ្ញារជើងឡើងលើ និង បានគម្រាបប្រជាពលរដ្ឋ មិនឲ្យធ្វើផ្ទះទៀតទេបើហ៊ានធ្វើនោះពួកគាត់នឹងឃាត់ខ្លួនប្រជាពលរដ្ឋទាំងនោះ។ សកម្មភាពដែលចុះទៅលើកផ្ទះរបស់ពលរដ្ឋនោះគឺនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។
ទីតាំងដីនេះកន្លងមកគឺមានទំនាស់ តែអាជ្ញាធរមិនបានដោះស្រាយជូនប្រជាពលរដ្ឋនោះទេ ហើយប្រជាពលរដ្ឋអះអាងថាជាម្ចាស់ដី បានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ជាច្រើនលើកច្រើនសារទៅស្ថាប័នកំពូលៗរបស់ជាតិ ដូចជា ព្រឹទ្ធសភា រដ្ឋសភា ខុទ្ទការល័យសម្តេចតេជោ ក្រសួងមហាផ្ទៃ និង ក្រសួងដែនដីជាដើម។ ហើយទីតាំងដីនេះនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារក្រសួងដែនដីបានធ្វើការចុះវាស់វែងដីនេះជូនប្រជាពលរដ្ឋដែលជាម្ចាស់ដី។

បន្ទាប់ពីក្រុមការងារក្រសួងដែនដី នគរូបនីយកម្មសំណង់ និង សូរិយោដី ចុះវាស់វែងរួចរាល់ ខាងអាជ្ញាធរខេត្តបន្ទាយមានជ័យថាដីនេះជាន់គ្នាជាមួយប្រជាពលរដ្ឋ ចំនួន២១គ្រួសារ។ ពេលដែលដឹងដូច្នេះទើបតំណាងភាគីម្ចាស់ដីបានធ្វើការដោះស្រាយដោយឈរលើគោលការណ៍ឈ្នះៗ ស្របតាមប្រសាសន៍របស់ សម្ដេចតេជោ គឺបានផ្តល់ដីជូនប្រជាពលរដ្ឋទាំងចំនួន២១គ្រួសារនោះដោយ១គ្រួសារទទួលបានទំហំដី១២x២០ម៉ែត្រ ដើម្បីឲ្យពួកគាត់មានទីលំនៅរស់នៅបានសមរម្យ ព្រោះអាជ្ញាធរក្រុងប៉ោយប៉ែត និងអភិបាលខេត្តមិនបានដោះស្រាយជូនពួកគាត់ តាម សជណ ទីស្ដីការគណៈរដ្ឋមន្រ្តី ហើយស្របតាមគោលនយោបាយដោះស្រាយរបស់ថ្នាក់ដឹកនាំផងដែល។ ហើយចំពោះដីនេះប្រជាពលរដ្ឋបានធ្វើលិខិតសុំអន្តរាគមន៍ទៅខទ្ទុកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយខុទ្ទកាល័យបានចេញដីការបញ្ជូនលេខៈ៧៦៨ ខន/០២៤ គោរពជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយសំណើសុំមេត្តាជួយអន្តរាគមន៍ទៅឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បដិសេធចោលរាល់លិខិត និង ប័ណ្ណកម្មសិទ្ធ លើករណីទំនាស់ដីធ្លីស្ថិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមការរៀបរាប់របស់ប្រជាពលរដ្ឋបានឲ្យដឹងថាពួកគាត់ជាប្រជាពលរដ្ឋបានសាងសង់ផ្ទះនេះគឺជិតមួយសប្តាហ៍មកហើយ ស្រាប់នៅថ្ងៃទី២២ ខែមីថុនា ឆ្នាំ២០២៤ លោក ញឹប ភឿង អភិបាលរងក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីជាច្រើននាក់ និង កងកម្លាំងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅនាំគ្នា លើករំលំផ្ទះប្រជាពលរដ្ឋភ្ញារជើងឡើងលើអស់ជាង១០ខ្នង និង បានគម្រាមប្រជាពលរដ្ឋ និង ចាប់ពួកគាត់ ធ្វើឲ្យពួកគាត់មានការភ័យខ្លាចកាន់តែខ្លាំងថែមទៀត។
ចំពោះការអនុវត្តរបស់អាជ្ញាធរក្រុងប៉ោយប៉ែតនេះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ភ្នាក់ងារសារព័ត៌មាន បានធ្វើការទំនាក់ទំនងសុំព័ត៌មាននេះទៅលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកក៏បានផ្តល់លិខិតជូនដំណឹងរស់រដ្ឋបាលក្រុង ដែលធ្វើនៅថ្ងៃសៅរ៍ទី២២ ខែមីថុនា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋនិងសាធារណៈជនឲ្យបានជ្រាបថា៖ថ្មីៗនេះ មានជនមួយក្រុមអះអាងថាខ្លួនជាម្ចាស់ដី ហើយបានធ្វើការបែងចែកជូនប្រជាពលរដ្ឋក្រីក្រសម្រាប់ធ្វើលំនៅឋានក្រោមរូបភាពធ្វើលិខិតប្រគល់ដីធ្លី ក្នុងទំហំ(១២x២០ម៉ែត្រ) ស្មើនឹង២៤០ម៉ែត្រក្រឡាក្នុង១ឡូតិ៍ ដែលជាដីលើកម្មសិទ្ធរបស់អ្នកដល់ដទៃ ស្ថិតនៅចំនុចដីសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ភូមិចាន់គីរី សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំពោះរដ្ឋបាលក្រុងប៉ោយប៉ែតដីនេះសាងសង់លើដីកម្មសិទ្ធអ្នកដទៃ លោក តេង ចាន់ភិរម្យ តំណាងម្ចាស់ដីបានស្នើឲ្យរដ្ឋបាលក្រុងជួយបង្ហាញមកថាដីកម្មសិទ្ធអ្នកដទៃនោះ តើអ្នកដទៃនោះមានឈ្មោះអ្វី ហើយមានឯកសារអ្វីខ្លះ ហើយការកាន់ដោយរបៀបណា? ហើយថាដីនេះស្ថិតនៅដីសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ គឺដីនេះសមាគមន៍នេះបានប្រគល់ឲ្យទៅម្ចាស់ដីដែលមានលោក តេង ចាន់ភិរម្យជាតំណាងតាំងពី០៥ ខែវិច្ឆិកា ឆ្នាំ២០០១ ដែលមានលោក ណុប ម៉េង ជាប្រធាន មានលោក សម វិជ័យ និង ឳក សុផាន និង មានសមាជិករបស់សមាគម សាក្សីជាច្រើនទៀតបានផ្តិតមេដៃផងដែល ហើយដីនេះ គឺ មានឈ្មោះ សុន ភាក់ ភេទ ប្រុស នៅចាំដីនេះជាប់រហូតមកដល់បច្ចុប្បន្ន។
មានឯកសារត្រឹមត្រូវ បានចុះហត្ថលេខាមេឃុំប៉ោយប៉ែត លោកអភិបាលស្រុកអូរជ្រៅ និងលោក អភិបាលរង ទី១ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ ថាលិខិតជូនដំណឹង របស់រដ្ឋបាលក្រុងប៉ោយបែត ចេញថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ជាការបង្ខូចមកលើប្រជាពលរដ្ឋ និងម្ចាស់ដី តែប៉ុន្នោះ ។

ប្រជាពលរដ្ឋក៏បានទទូចស្នើសុំដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្ដេចអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ពួកគាត់ផងព្រោះបញ្ហានេះបានកើតឡើងរយៈពេលជិត ២០ឆ្នាំមកហើយ៕

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារជួបការលំបាកខ្លះពេលដែលអាជ្ញាធរក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងកងរ...

ឯកឧត្តម ហ៊ុន ម៉ានី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ខ្ញុំមានកិត្តិយសបានចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ...
24/06/2024

ឯកឧត្តម ហ៊ុន ម៉ានី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ខ្ញុំមានកិត្តិយសបានចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីសម្ពោធវិហារឥស្លាម ម៉ាស្ជិទអាល់អឹកពើរជ្រៃអណ្តែត នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល

គេហទំព័រ ឈើកាច់បាភ្នំ
🌐http://www.cktvonline.com/news/24157

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ខ្ញុំមានកិត្តិយសបានចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីសម្ពោធវិហារឥស្លាម ម៉ាស្ជិទអាល់អឹកពើរជ្រៃអណ្តែត នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

តាំងពីដើមរៀងមកសាសនាឥស្លាមបានចូលរួមចំណែកជាមួយសាសនាដ៏ទៃទៀត ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាពិសេស ការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមគ្រប់រូប។ តាមរយៈការអប់រំទូន្មានទាំងអស់នេះ សាសនាឥស្លាមក៏បានចូលរួមចំណែកក្នុងការធានានូវភាពសុខសាន្ត ភាពសុខដុមនៃសង្គមការពារ អភិរក្ស វប្បធម៌ ប្រពៃណី និងបុព្វហេតុសង្គមជាតិជារួមផងដែរ។ ក្នុងន័យនេះ និងជាបន្តបន្ទាប់ ការពង្រឹងតួនាទី ភារកិច្ចរបស់គណៈអ៊ីម៉ាំ ហាកឹម តួន និងម៉ាស្ជិត ស៊ូរ៉ាវ ព្រមទាំងសាលាបង្រៀនសាសនា ពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍សម្រាប់ការប្រតិបត្តិជំនឿសាសនា និងការរួមចំណែកចូលរួមអភិវឌ្ឍសហគមន៍ឥស្លាម និងសង្គមជាតិ។ ដូច្នេះហើយទើបថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាលតែងតែបង្កបរិយាកាសល្អ និងយកចិត្តទុកដាក់លើកកម្ពស់វិស័យសាសនាឥស្លាមតាមរយៈការចូលរួមអភិវឌ្ឍន៍ និងជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនសម្រាប់បម្រើសាសនាឥស្លាមជាបន្តបន្ទាប់។

សមិទ្ធផលដែលយើងទាំងអស់គ្នាមើលឃើញនាពេលបច្ចុប្បន្ន មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែក ពីគ្រប់ ភាគីពាក់ព័ន្ធ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលបាននាំមកនូវសន្តិភាព និង ស្ថិរភាពន យោបាយដូចពេលនេះ ដែលធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកសាសនាចក្រ និងអាណាចក្រ។ កត្តាសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបាន ផ្តល់ឱកាស ឱ្យយើងទាំងអស់គ្នាបានជួបជុំធ្វើបុណ្យរួមគ្នានិងប្រមូលបច្ច័យពីគ្រប់ទិសទីមកកសាងសមិទ្ធផលនានាជាច្រើនឱ្យចេញជារូបរាងសម្រាប់បម្រើឱ្យឥស្លាមសាសនា ដូចពេលនេះ។

ជំនួសមុខឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ខ្ញុំសូមចូលរួមអបអរសាទរជាថ្មីជាមួយសហគមន៍ឥស្លាមនៅទូទាំងប្រទេស និងគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចំពោះសមិទ្ធផលថ្មីៗនានាជាបន្តបន្ទាប់ រួមទាំងមាស្ជិតអាល់អឹកពើរជ្រៃអណ្តែត ដ៏ថ្មីស្រឡាងនាថ្ងៃនេះ។

🧑‍🎓 អានបន្តលើគេហទំព័រផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ខ្ញុំមានកិត្តិយសបានចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម...

កិច្ចប្រជុំរវាងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាមួយសមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា – គេហទំព័រ ឈ...
22/06/2024

កិច្ចប្រជុំរវាងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាមួយសមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

– គេហទំព័រ ឈើកាច់បាភ្នំ
🌐http://www.cktvonline.com/news/24142

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកធនាគារ មីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារហិរញ្ញវត្ថុដ៏ទៃទៀត ជាដៃគូរយុទ្ធសាស្រ្តដ៏សំខាន់មួយ ក្នុងការទ្រទ្រង់ឧស្សាហកម្មហិរញ្ញវត្ថុ ការកៀងគរចំណូលសារពើពន្ធមិនមែនធនាគារ ឧស្សាហកម្មអចលនទ្រព្យ និងឧស្សាហកម្មគ្រឿងផ្គុំសំណង់ ព្រមទាំងទ្រទ្រង់នូវវប្បធម៌នៃការផ្តល់កម្ចីដើម្បីទិញលំនៅឋាន ដែលទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងទ្រទ្រង់ខឿនសេដ្ឋកិច្ចកម្ពុជា។
——————————
កិច្ចប្រជុំរវាងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាមួយសមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។
#កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកធនាគារ មីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារហិរញ្ញវត្ថុដ៏ទៃទៀត ជាដៃគ...

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រារព្ធខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ – គេហទំព័រ ឈើក...
20/06/2024

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រារព្ធខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ

– គេហទំព័រ ឈើកាច់បាភ្នំ
🌐http://www.cktvonline.com/news/24128

(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជារយៈពេល ៤៧ឆ្នាំហើយ ដែលសម្តេច​តេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជា​ដើម​ទុន​ចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជា​ជន​កម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត និងបក្ខពួក។

ថ្ងៃជាប្រវត្តិសាស្ត្រនៃការរំដោះប្រជាជាតិកម្ពុជាចេញពីឋាននរកនៃរបបខ្មែរក្រហមនេះ ដូច​ទៅនឹងរាល់ឆ្នាំដែរ គឺមានការៀបចំពិធីរំលឹកដល់ព្រឹត្តិការណ៍នៃដំណើរតស៊ូនោះ នៅតំបន់​ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ត​ត្បូង​ឃ្មុំ។ ពិធីរំលឹកដល់ព្រឹត្តិការណ៍នៃដំណើរតស៊ូរំដោះជាតិ របស់សម្តេចតេជោ និងយុទ្ធ​មិត្តកាលពី៤៧ឆ្នាំមុននោះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ពិធីនេះដែលធ្វើឡើងនៅជាប់ព្រំដែនប្រទេសវៀតណាមនេះ ក៏មានការអញ្ជើញចូលរួមពី​មន្ត្រីជាន់ខ្ពស់ប្រទេសវៀតណាម មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់អាវុធ អ្នកប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវ ព្រមទាំងយុវជនផងដែរ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រារព្ធខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរក​ការតស៊ូរំដោះជាតិ៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅព្រឹកថ្ងៃនេះសម្តេចមានក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមប្រារព្ធពិធីរំលឹកខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរកការរំដោះជាតិ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដឹងគុណជានិច្ច ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់ជនរួមជាតិទាំងអស់ ដែលឆ្លុះបញ្ចាំងតាមរយៈការរៀបចំព្រឹត្តិការណ៍ទិវានៃការចងចាំនេះ ជារៀងរាល់ឆ្នាំ ដើម្បីអរគុណពុកម៉ែ បងប្អូន ក្មួយៗអ្នកភូមិកោះថ្ម ដែលតែងមានការជឿជាក់ចំពោះ សម្តេចតេជោ ហ៊ុន សែន តាំងពីដើមមក ចាប់តាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ហើយនឹងដល់ឆ្នាំ១៩៧៧។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធខួបលើកទី៤៧នៃដំណើរឆ្ពោះទៅរកការរំដោះជាតិនាពេលនេះ ជាស្មារតីចងចាំជានិច្ច ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និង គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជា ពលរដ្ឋទាំងអស់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់ យុទ្ធជន-យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បាននាំឱ្យកម្ពុជា អាចរំដោះមាតុភូមិដ៏កម្សត់ពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងរបស់ប៉ុលពត និងនាំឱ្យកម្ពុជាកសាងបានសុខសន្តិភាព ស្ថិរភាពសង្គមជាតិ និង ការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋកម្ពុជានៅចងចាំជានិច្ចនូវសច្ចភាពជាប្រវត្តិសាស្ត្រចំពោះកងទ័ពស្ម័គ្រចិត្ត និង ជំនាញការវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ចូលរួមជួយកម្ពុជា នៅក្នុងបុព្វហេតុរំដោះជាតិ និង ប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ បុព្វបុរស យុទ្ធជន យុទ្ធនារី កុលបុត្រ កុលធីតាខ្មែរ អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាជាទីស្នេហា និង បុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ ប្រទេសជាតិ និង ប្រជាជនកម្ពុជា តាមរយៈចលនាតស៊ូ និងការបំពេញភារកិច្ចគ្រប់បែបយ៉ាងឆ្លង កាត់គ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្ររហូតឈានដល់ការសម្រេចបានសមិទ្ធផលធំៗជាច្រើន សម្រាប់ប្រទេសជាតិ ថែរក្សាការពារបានរឹងមាំនូវសុខសន្តិភាព អធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដឹងគុណ និងគុណូបការៈយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯក ក៏ដូចជា ប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា និង កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានធ្វើពលិកម្មដ៏ធំធេង រហូតដល់ការសម្រេចបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិ និង ប្រជាជនកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋកម្ពុជា ត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យបានគង់វង្ស ឋិតថេរ, ទោះបីត្រូវបង់ដោយតម្លៃណាក៏ដោយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំព័រប្រវត្តិសាស្ត្រ បានតភ្ជាប់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលបានកំណត់ចែកចេញជាដំណាក់កាលធំៗចំនួន៣។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណាក់កាលទី១ គឺចាប់ផ្តើមពីចលនាតស៊ូនៅក្នុងដំណើរឈានឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលជាថ្ងៃចាប់ផ្តើមនៃចលនាតស៊ូ ប្រឆាំងរើបម្រះពីរបបដឹកនាំរបស់ប៉ុលពត ដែលចលនានោះ មានសម្តេចតេជោផ្ទាល់ និងយុទ្ធមិត្តតិចតួចប៉ុណ្ណោះ ចេញពីតំបន់កោះថ្ម X16 ព្រំដែនវៀតណាម ឈានទៅការបង្កើតកងកម្លាំងរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ មានឈ្មោះកាត់ថា «ក១២៥» ដែលជាអង្គការចាត់តាំងយោធាដំបូង និងការបង្កើតអង្គការចាត់តាំង​នយោបាយដំបូង គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ឈានទៅសម្រេចជ័យជម្នះក្នុងការសង្គ្រោះ និងរំដោះ ប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាស្ថាពរនៅថ្ងៃ «៧ មករា ឆ្នាំ១៩៧៩»។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណាក់កាលទី២ គឺជាដំណាក់កាលនៃការការពារ ស្តារ និងកសាងប្រទេសជាតិឡើងវិញ ចេញពីចំណុចសូន្យ ដោយដៃម្ខាងកាន់អាវុធការពារ ទប់ស្កាត់ ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយ ដៃម្ខាងទៀតខិតខំកសាងប្រទេសជាតិ រហូតឈានដល់ ដំណាក់កាលចរចាផងប្រយុទ្ធផង រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស «២៣ តុលា ១៩៩១» និងឈានដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជានាំមកនូវសុខសន្តិភាព និង ឯកភាពទឹកដីពេញលេញជាប្រវត្តិសាស្ត្រ ដែលកម្ពុជាពុំ ធ្លាប់មានអស់រយៈកាលជាង ៥០០ឆ្នាំកន្លងទៅ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណាក់កាលទី៣ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលមានលក្ខណៈ ប្តូរផ្តាច់ក្នុងការប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌ ពោលគឺជាដំណាក់កាលថែរក្សាការពារសន្តិភាព ដែលជាបុព្វបទនៃការអភិវឌ្ឍប្រទេសជាតិ និង ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្រោមម្លប់នៃសុខសន្តិភាព ដែលបានមកពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រវត្តិសាស្ត្រនេះ បានបញ្ជាក់យ៉ាងច្បាស់ថា មានការចាប់ផ្តើមពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជ​សាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានការបង្កើតអង្គការចាត់តាំងខាងយោធាដំបូងនៅថ្ងៃទី១២ ឧសភា ១៩៧៨, មានការបង្កើតបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ទើបមានជ័យជម្នះ ៧ មករា ១៩៧៩។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ទើបមាន​នយោ​បាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨ ឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញនៅទូទាំងប្រទេស។ នេះ គឺជាសច្ចភាពប្រវត្តិសាស្ត្រ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះ ឈ្នះ នៅតែដើរតួនាទីយ៉ាង​សំខាន់​នៃការផ្ដល់ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋលើរាជរដ្ឋា-ភិបាល ដែលតែងតែផ្ដល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពរបស់ប្រជាជន តាមរយៈ
ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដែលធានានូវការបែងចែកផលសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋគ្រប់រូប។

* សម្តេចធបិតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអតីតប្រធានគណៈកម្មការ​សាងសង់វិមានឈ្នះ-ឈ្នះ ដែលសម្តេចបានខិតខំយកអស់ពីកម្លាំងកាយចិត្ត និង​មាន​ចក្ខុវិស័យវែងឆ្ងាយ ក្នុងការចង្អុលបង្ហាញរៀបចំ ការកសាងតំបន់នេះតាំងពីថ្ងៃដំបូង និង បានផ្តួចផ្តើមរៀបចំប្រារព្ធពិធីជាប្រវត្តិសាស្ត្រនេះ ជារៀងរាល់ឆ្នាំ ដើម្បីដឹងគុណូប​ការៈដ៏ថ្លៃថ្លារបស់យុទ្ធជន-យុទ្ធនារីស្នេហាជាតិ ដែលបានធ្វើ ពលិកម្ម ដោយវីរភាព ដើម្បីជាតិមាតុភូមិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអាជ្ញាធររាជធានី ខេត្ត រៀបចំសួនតេជោសន្តិភាព និងតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ទៅតាមទីតាំងដែលបានរៀបចំ៕

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព –...
19/06/2024

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព

– គេហទំព័រ ឈើកាច់បាភ្នំ
🌐http://www.cktvonline.com/news/24123

នាល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី។ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងសិង្ហបុរី-កម្ពុជា ដោយនៅឆ្នាំ២០២៥ខាងមុខនេះ គឺជាខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាពេលនេះ ជាចលករ នៃការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ ឯកឧត្តមនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលសិង្ហបុរី ព្រមទាំងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ហើយទស្សនកិច្ចផ្លូវការនេះ នឹងកាន់តែធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

ក្នុងឱកាសនៃជំនួបទ្វេភាគីនេះ សមភាគីទាំងពីរក៏បានឯកភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួម ជាមួយនឹងការគាំទ្រ និងចែករំលែកនូវបទពិសោធន៍លើវិស័យសំខាន់ៗ រួមមាន៖ (១) ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តនូវកិច្ចពិគ្រោះយោបល់នយោបាយជាទៀងទាត់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត (២) កិច្ចសហប្រតិបត្តិការជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំ ក្រុមការងាររួមដើម្បីពិភាក្សាអំពីមធ្យោបាយ និងផែនការសកម្មភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ (៣) ការបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលរួមការកសាងនូវមូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់បន្ថែមទៀតកម្ពុជា-សិង្ហបុរី ជាមួយនឹងការខិតខំទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សងទៀតមកទស្សនាប្រទេសទាំងពីរ (៤) ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខថាមពល សមភាគីទាំងពីរបានអបអរសាទរចំពោះលទ្ធផល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីរវាងប្រទេសកម្ពុជា-ឡាវ-សិង្ហបុរី ការបង្កើតនូវក្រុមការងារថ្នាក់រដ្ឋមន្រ្តីនៃប្រទេសទាំងបី និងលើកទឹកចិត្តឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធបន្ថែមទៀត និង (៥) កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ សមភាគីទាំងពីរបានពិភាក្សាអំពីការផ្លាស់ប្តូរទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់ និងវគ្គបណ្តុះបណ្តាល ព្រមទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ។

ក្រៅពីនេះ សមភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួន ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ សមភាគីទាំងពីរ ក៏បានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យឌីជីថល និងបានចូលរួមជាអធិបតីជាមួយ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល ។

មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលសមស្របណាមួយ ព្រមទាំងបានជូនពរឯកឧត្តម និងគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលសិង្ហបុរី ឱ្យទទួលបានជោគជ័យក្នុងការងារដឹកនាំប្រទេសផងដែរ៕

នាល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ...

កិច្ចសហប្រតិបត្តិការជំរុញវិនិយោគទ្វេទិស រវាងកម្ពុជានិងសិង្ហបុរី ត្រូវបានពង្រឹងនិងពង្រីក – គេហទំព័រ ឈើកាច់បាភ្នំ🌐http://w...
19/06/2024

កិច្ចសហប្រតិបត្តិការជំរុញវិនិយោគទ្វេទិស រវាងកម្ពុជានិងសិង្ហបុរី ត្រូវបានពង្រឹងនិងពង្រីក

– គេហទំព័រ ឈើកាច់បាភ្នំ
🌐http://www.cktvonline.com/news/24115

-----------
នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤៖ ឆ្លៀតក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកកាន់សាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបពិភាក្សាការងារជាមួយលោក Kow Juan Tiang នាយកប្រតិបត្តិរបស់សហគ្រាសសិង្ហបុរី (Enterprise Singapore - ESG) ដែលជាស្ថាប័នរដ្ឋទទួលបន្ទុកកិច្ចអភិវឌ្ឍន៍សហគ្រាស ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជំរុញវិនិយោគទ្វេទិសរវាងកម្ពុជា និងសិង្ហបុរី។
ឈរលើមូលដ្ឋានដ៏រឹងមាំ និងលក្ខខណ្ឌអំណោយផលនៃក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោរបស់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ជូនភាគីមិត្តពីលទ្ធភាពធ្វើការរួមគ្នាជាមួយ ESG ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ សំដៅបញ្ជ្រាបការយល់ដឹងពីកាលានុវត្តភាព និងសក្ដានុពលវិនិយោគលើវិស័យអាទិភាពរបស់កម្ពុជា មានជាអាទិ៍វិស័យយានយន្ដ និងអេឡិចត្រូនិច, ឡូជីស្ទីក, និងការកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងបម្រើការនាំចេញ រាប់បញ្ចូលទាំងការកែច្នៃកៅស៊ូ ស្វាយចន្ទី និងដំឡូងមី ។ល។
នាយកប្រតិបត្តិរបស់សហគ្រាសសិង្ហបុរី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ ESG ក្នុងការពង្រីកមូលដ្ឋានវិនិយោគរបស់ក្រុមហ៊ុនសិង្ហបុរីលើការដ្ឋានចាស់ក្នុងគោលនយោបាយថ្មីដែលកម្ពុជាគឺជាផ្នែកមួយសម្រាប់ក្រុមហ៊ុនសិង្ហបុរីដាក់ការផ្តោតដោយយកចិត្តទុកដាក់ខ្ពស់បំផុត។
ជាមួយគ្នានេះ សិង្ហបុរីក៏បានសង្កត់ធ្ងន់លើការបន្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគសំដៅជំរុញឱ្យក្រុមហ៊ុនរបស់ខ្លួនឱ្យសម្លឹងមើលលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងការកែច្នៃផលិតផលកសិកម្ម, កសិ-ចំណីអាហារ, និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ៕

ក្រសួងព័ត៌មាន

----------- នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤៖ ឆ្លៀតក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊.....

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិគ្រោះយោបល់លើការងារគ្រប់គ្រង និងប្រើប្រា...
18/06/2024

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិគ្រោះយោបល់លើការងារគ្រប់គ្រង និងប្រើប្រាស់ដី ស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង

– គេហទំព័រ ឈើកាច់បាភ្នំ
🌐http://www.cktvonline.com/news/24105

—————————-
នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើការងារគ្រប់គ្រង និងប្រើប្រាស់ដី ស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី គណៈកម្មការទី៣នៃរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង តំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន គណៈកម្មការសុរិយោដីថ្នាក់ជាតិ រដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍ភ្នំជម្រកសត្វ។

គ្រប់ភាគីបានឯកភាព និងស្រុះស្រួលគ្នាលើការគ្រប់គ្រង និងប្រើប្រាស់ដី បន្ទាប់ពីបានទទួលព័ត៌មានច្បាស់អំពីស្ថានភាពភូមិសាស្ត្រ ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនៃការអនុវត្តជាក់ស្តែងនៅក្នុងមូលដ្ឋាន។

#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ទម្រាំចងចិត្តពលរដ្ឋឱ្យគាំទ្រដូចសព្វថ្ងៃ យន្តការច្រកចេញចូលតែមួយឆ្លងកាត់ការអនុវត្ត៥ដំណាក់កាលធំៗ! – គេហទំព័រ ឈើកាច់បាភ្នំ🌐h...
18/06/2024

ទម្រាំចងចិត្តពលរដ្ឋឱ្យគាំទ្រដូចសព្វថ្ងៃ យន្តការច្រកចេញចូលតែមួយឆ្លងកាត់ការអនុវត្ត៥ដំណាក់កាលធំៗ!

– គេហទំព័រ ឈើកាច់បាភ្នំ🌐
http://www.cktvonline.com/news/24094

ក្នុងចំណោមយន្តការជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តលើគ្រប់វិស័យ ដើម្បីផ្ដល់ផលប្រយោជន៍ជូនជាតិនិងប្រជាជន យន្តការច្រកចេញចូលតែមួយ ហាក់កំពុងឡើងកូដខ្លាំង។ មធ្យោបាយបម្រើសេវាសាធារណជនជូនប្រជាពលរដ្ឋមួយនេះ ត្រូវបានប្រជាពលរដ្ឋផ្ទាល់ រួមទាំងសង្គមស៊ីវីល និងដៃគូអន្តរជាតិ បង្ហាញការទទួលស្គាល់ថាបាននឹងកំពុងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទាំងគុណភាព ភាពលឿនរហ័ស និងគ្មានអំពើពុករលួយ។

ទន្ទឹមនឹងលទ្ធផលជាវិជ្ជមាននៃការអនុវត្តយន្តការនេះ ក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ បានរម្លឹកថយក្រោយជូនសាធារជន អំពីដំណាក់កាលនៃការអនុវត្តធំៗទាំង៥ ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ នៅថ្នាក់ក្រោមជាតិទទួលបានជោគជ័យ។

ដំណាក់កាលទី១ ចាប់ឆ្នាំ២០០២ ដល់ឆ្នាំ២០០៤ គឺជាដំណាក់កាលសិក្សាដំបូង អំពីបែបផែននៃការផ្តល់សេវានៅថ្នាក់មូលដ្ឋានពីបណ្តាប្រទេសមួយចំនួននៅ សហគមន៍អឺរ៉ុប ក្រោមការគាំទ្រហិរញ្ញប្បទានពីសហគមន៍អឺរ៉ុប តាមរយៈមូលនិធិ ខុរ៉ាដអាឌិនណៅអ៊ែរ ។ បើតាមឯកឧត្តម សួស ប្រាថ្នា ដំណាក់កាលនេះ គឺជាការឈានទៅដាក់ឱ្យអនុវត្តសាកល្បងការិយាល័យច្រកចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅស្រុកបាត់ដំបងនៃខេត្តបាត់ដំបង និងស្រុកសៀមរាបនៃខេត្តសៀមរាប ដែលកាលណោះមិនទាន់ក្លាយជាក្រុងនៅឡើយ។

ដំណាក់កាលទី២ គឺឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ដែលជាដំណាក់កាលដាក់ឱ្យអនុវត្តសាកល្បងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយ ការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងតាមរយៈការិយាល័យ ប្រជាពលរដ្ឋនៅស្រុកទាំងពីរ ដែលទទួលប្រតិភូកម្មមុខងារក្នុងការផ្តល់សេវាពីក្រសួង ស្ថាប័នចំនួន៨ ខណៈដំណាក់កាលទី៣ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ ជាដំណាក់កាលនៃការពង្រីក វិសាលភាពការិយាល័យច្រកចេញចូលតែមួយទៅតាមក្រុង ស្រុក ខណ្ឌ គោលដៅចំនួន៣៦គោលដៅ នៅទូទាំងប្រទេសក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុង ស្រុក ខណ្ឌគោលដៅទាំងអស់បានទទួលប្រតិភូកម្មមុខងារក្នុងការផ្តល់សេវាពីក្រសួងស្ថាប័នចំនួន១០ និងមានប្រភេទសេវាជាង២០០ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ។

ចំណែកដំណាក់កាលទី៤ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ គឺជាដំណាល់កាលនៃការបន្តពង្រីកការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋបានទៅកាន់ស្រុកគោលដៅចំនួន ១០បន្ថែម និងខណ្ឌក្នុងរាជធានីភ្នំពេញ ចំនួន៤ខណ្ឌបន្ថែមទៀត ដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង សម្រាប់ការសាងសង់ ការជួសជុលអគារ ការបំពាក់សម្ភារ បរិក្ខារ និងការគាំទ្រលើការចំណាយប្រតិបត្តិការរដ្ឋបាល នានាជាដើម ទោះបីជាការគាំទ្រថវិកាពីដៃគូអភិវឌ្ឍន៍ត្រូវបានបញ្ចប់ក៏ដោយ។

ចុងក្រោយគេ គឺដំណាក់កាលទី៥ ពីឆ្នាំ២០១៨ ដល់បច្ចុប្បន្ន គឺផ្អែកលើលទ្ធផលជាវិជ្ជមាននៃការអនុវត្តទាំង៤ដំណាក់កាល ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ក៏ត្រូវបានសម្រេចបង្កើតឡើងនៅទូទាំងប្រទេស ដោយអនុក្រឹត្យលេខ១៨ និង អនុក្រឹត្យលេខ១៩ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្នុងសន្និសីទកាសែតដដែលនោះ ឯកឧត្តមអគ្គនាយករដ្ឋបាល បានអះអាងថា បច្ចុប្បន្ន យន្តការច្រកចេញចូលតែមួយត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការនៅគ្រប់ ថ្នាក់រដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំង៣ថ្នាក់ រួមមាន អង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រាជធានី ខេត្ត ការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់។

សូមបញ្ជាក់ថា យន្តការច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនានាដែលស្ថិត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់លទ្ធផលសម្រេចនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ នៅនីតិកាលថ្មីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាសេនាធិការ កាន់តែបង្កើនការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យ គោលនយោបាយវិមជ្ឈការ និងវិសហការ រួមទាំងយន្តការច្រកចេញចូលតែមួយ ភាពរីកចម្រើនប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ៕

ប្រភព៖ ក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ក្នុងចំណោមយន្តការជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តលើគ្រប់វិស័យ ដើម្បីផ្ដល់ផលប្រយោជន៍ជូនជាតិនិ....

Address

380
Phnom Penh
8550885472666

Alerts

Be the first to know and let us send you an email when CK TV Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other TV Channels in Phnom Penh

Show All