Hong Vanny ហុង វណ្ណី

Hong Vanny ហុង វណ្ណី ពេលអ្នកហៀបចាកចេញ សូមចាំថា ហេតុអ្វីអ្នកចាប់ផ្តើម When you’re about to quit, remember why you started.

17/02/2024
13/02/2024

- ទទួលបានផ្កាកុលាបបានន័យថាអ្នកជាមនុស្សដែលគេស្រឡាញ់

- ទទួលបានផ្កាស្លាបានល័យថាគេចង់បង្កើតគ្រួសារជាមួយអ្នក

- ទទួលបានការស្រឡាញ់ មើលថែ ការយកចិត្តទុកដាក់ ភាពស្មោះត្រង់ និងទំនួលខុសត្រូវ បានន័យថាអ្នកជាមនុស្សដែលសំខាន់បំផុតសម្រាប់ជីវិតរបស់គេ ហើយក៏ជាមនុស្សម្នាក់ដែលគេចង់រស់នៅជាមួយដល់ចាស់កោងខ្នង!

អ្នកត្រូវដឹងថាឋានៈជាសង្សារ ឬ ប្រពន្ធ គឺមិនស្មើនឹងឋានៈជាមនុស្សសំខាន់នៅក្នុងចិត្តគេនោះទេ ❤️

#កវីលាក់ស្នេហ៍ប្រលោមលោក

អរុណសួស្តី
03/02/2024

អរុណសួស្តី

កុំរស់នៅពាក់កណ្តាលជីវិតហើយកុំស្លាប់ពាក់កណ្តាលស្លាប់បើអ្នកជ្រើសរើសភាពស្ងៀមស្ងាត់ ចូរនៅស្ងៀមពេលអ្នកនិយាយ ចូរនិយាយរហូតដល់ចប...
08/01/2024

កុំរស់នៅពាក់កណ្តាលជីវិត
ហើយកុំស្លាប់ពាក់កណ្តាលស្លាប់
បើអ្នកជ្រើសរើសភាពស្ងៀមស្ងាត់ ចូរនៅស្ងៀម
ពេលអ្នកនិយាយ ចូរនិយាយរហូតដល់ចប់
បើអ្នកទទួលយក សូមបញ្ចេញមតិដោយត្រង់ៗ
កុំស្ទាក់ស្ទើរ។
បើអ្នកបដិសេធ នោះត្រូវយល់ឲ្យច្បាស់
សម្រាប់ការបដិសេធមិនច្បាស់លាស់ គឺជាការទទួលយកចំណុចខ្សោយ
កុំទទួលយកដំណោះស្រាយពាក់កណ្តាល
កុំជឿការពិតពាក់កណ្តាល
កុំសុបិន្តពាក់កណ្តាលសុបិន
កុំស្រមើស្រមៃអំពីក្តីសង្ឃឹមពាក់កណ្តាល
ពាក់កណ្តាលផ្លូវនឹងនាំអ្នកមិនទៅណាទេ។
អ្នក គឺជាមនុស្សទាំងមូល ដែលមានជីវិត ដើម្បីរស់នៅ
មិនមែនពាក់កណ្តាលជីវិតទេ៕

រក្សាសិទ្ធិ©RIEN_RUOS

“ កុំងាកមើលទៅក្រោយទៀត។ អតីតកាលបានកន្លងផុតទៅហើយ។ អនាគត គឺជាផ្ទាំងក្រណាត់សទទេស្អាត។ ចូរធ្វើការបង្កើតលើស្នាដៃថ្មី។ មានតែអ្ន...
08/01/2024

“ កុំងាកមើលទៅក្រោយទៀត។ អតីតកាលបានកន្លងផុតទៅហើយ។ អនាគត គឺជាផ្ទាំងក្រណាត់សទទេស្អាត។ ចូរធ្វើការបង្កើតលើស្នាដៃថ្មី។ មានតែអ្នកទេ ដែលមានសមត្ថភាពធ្វើឱ្យគំនូររបស់អ្នកស្រស់ស្អាត។ កុំខ្ជះខ្ជាយពេលវេលា ដើម្បីស្វែងរកភាពជោគជ័យ ឬ ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ ផ្កានីមួយៗ រីកក្នុងល្បឿនរដូវខុសគ្នា។ ត្រូវរៀនចេះធ្វើអ្វីដែលអ្នកពេញចិត្ត ហើយផ្តោតលើការធ្វើឱ្យវាល្អឥតខ្ចោះ។ នៅទីបំផុត មនុស្សគ្រប់គ្នានឹងឃើញនូវអ្វីដែលអ្នកអាចធ្វើបាន ហើយប្រសិនបើអ្នកពិតជាពូកែអស្ចារ្យ ភាពជោគជ័យនឹងរត់មកតាមអ្នក ” ៕

រក្សាសិទ្ធិ©RIEN_RUOS

ច្បាប់ទាំង 6 ដើម្បីឈ្នះជីវិត1. រក្សាផែនការជាការសម្ងាត់ ៖ឈប់ប្រាប់នរណាម្នាក់ អំពីផែនការរបស់អ្នក។ នៅពេលអ្នកចែករំលែកច្រើនពេ...
05/07/2023

ច្បាប់ទាំង 6 ដើម្បីឈ្នះជីវិត
1. រក្សាផែនការជាការសម្ងាត់ ៖
ឈប់ប្រាប់នរណាម្នាក់ អំពីផែនការរបស់អ្នក។ នៅពេលអ្នកចែករំលែកច្រើនពេក នឹងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពរបស់អ្នក។ ចូររក្សាឯកជនភាពនៃជ័យជំនះរបស់អ្នក។
2. ដឹងថា ពេលណាត្រូវនិយាយថា “ ទេ ” ៖
មនុស្សខ្លាំងដាក់ខ្លួន ដើម្បីធ្វើឱ្យអ្នកដទៃពេញចិត្ត។ មិនមែនមានន័យថា គ្រប់កាលៈទេសៈ អ្នកត្រូវតែដាក់ខ្លួនជានិច្ចនោះទេ។ ហាត់និយាយពាក្យថា “ ទេ ” ឱ្យបានញឹកញាប់បន្តិច។
3. ធ្វើការសម្រេចចិត្ត និងប្តេជ្ញាចិត្ត ៖
មនុស្សភាគច្រើនខ្វះវិន័យ ហើយត្រឡប់ទៅរកគំរូអវិជ្ជមានរបស់គេវិញ។ ធ្វើការសម្រេចចិត្តផ្លាស់ប្តូរ ហើយប្រកាន់ខ្ជាប់នូវវិន័យ សម្រាប់ធ្វើការអភិវឌ្ឍជីវិត។
4. មានអំណាចជាក្រុម ៖
គ្មាននរណាម្នាក់ អាចបង្កើតអ្វីៗនៅក្នុងជីវិត ដោយខ្លួនឯងនោះទេ។ អ្នកត្រូវការក្រុម ដែលលើកកំពស់ និងគាំទ្រអ្នក។ ឈប់ធ្វើជាឆ្កែចចក ដែលរស់នៅតែម្នាក់ឯងទៅ។
5. ចំណង់អារម្មណ៍ផ្តោត ៖
ចិញ្ចឹមសេចក្តីស្រេកឃ្លានរបស់អ្នក ផ្តោតអារម្មណ៍លើគោលដៅរបស់អ្នក។ ផ្តោតអារម្មណ៍របស់អ្នក ទៅលើគោលតែមួយគត់។ អ្នកនឹងសម្រេចបាននូវអ្វី ដែលអ្នកចង់បាន។
6. តែងតែផ្តល់តម្លៃដល់អ្នកដទៃ ៖
មានអាថ៌កំបាំងតែមួយគត់ ដើម្បីជោគជ័យ “ ធ្វើឱ្យជីវិតអ្នកដទៃកាន់តែងាយស្រួល។ នៅក្នុងអាជីវកម្ម និងទំនាក់ទំនង ការផ្តល់តម្លៃ នឹងរក្សាអ្នកជាអាទិភាពទីមួយសម្រាប់ពួកគេ ”។

© រក្សាសិទ្ធិគ្រប់យ៉ាង
ប្រសិនបើចាប់អារម្មណ៍ក្នុងការអាន
សូមចំណាយពេលបន្តទៀតជាមួយ
"Talk With Vanny-និយាយជាមួយវណ្ណី"

https://web.facebook.com/talkwithvanny
https://web.facebook.com/groups/talkwithvanny
https://t.me/TalkWithVanny

#និយាយជាមួយវណ្ណី

" កុំនិយាយប្រាប់នរណាម្នាក់ នូវអ្វីដែលអ្នកនឹងធ្វើ រហូតដល់អ្នកបានធ្វើសម្រេច "© រក្សាសិទ្ធិគ្រប់យ៉ាងប្រសិនបើចាប់អារម្មណ៍ក្ន...
04/07/2023

" កុំនិយាយប្រាប់នរណាម្នាក់
នូវអ្វីដែលអ្នកនឹងធ្វើ
រហូតដល់អ្នកបានធ្វើសម្រេច "

© រក្សាសិទ្ធិគ្រប់យ៉ាង
ប្រសិនបើចាប់អារម្មណ៍ក្នុងការអាន
សូមចំណាយពេលបន្តទៀតជាមួយ
"Talk With Vanny-និយាយជាមួយវណ្ណី"

https://web.facebook.com/talkwithvanny
https://web.facebook.com/groups/talkwithvanny
https://t.me/TalkWithVanny

#និយាយជាមួយវណ្ណី

" បើគេនិយាយក្រោយខ្នងអ្នក បណ្តោយឱ្យគេចុះ ព្រោះអ្វីដែលគេអាចធ្វើបានគឺច្រើនត្រឹមប៉ុណ្ណឹង "© រក្សាសិទ្ធិគ្រប់យ៉ាងប្រសិនបើចាប់...
04/07/2023

" បើគេនិយាយក្រោយខ្នងអ្នក
បណ្តោយឱ្យគេចុះ
ព្រោះអ្វីដែលគេអាចធ្វើបាន
គឺច្រើនត្រឹមប៉ុណ្ណឹង "

© រក្សាសិទ្ធិគ្រប់យ៉ាង
ប្រសិនបើចាប់អារម្មណ៍ក្នុងការអាន
សូមចំណាយពេលបន្តទៀតជាមួយ
"Talk With Vanny-និយាយជាមួយវណ្ណី"

https://web.facebook.com/talkwithvanny
https://web.facebook.com/groups/talkwithvanny
https://t.me/TalkWithVanny

#និយាយជាមួយវណ្ណី

រៀនពីរបៀបក្លាយជាមនុស្សស្ងៀមស្ងាត់ការនិយាយច្រើន គឺល្អ ប៉ុន្តែមិនមានន័យថា អ្នកត្រូវតែនិយាយច្រើនជ្រុល រហូតមិនស្តាប់អ្នកដទៃន...
03/07/2023

រៀនពីរបៀបក្លាយជាមនុស្សស្ងៀមស្ងាត់

ការនិយាយច្រើន គឺល្អ ប៉ុន្តែមិនមានន័យថា អ្នកត្រូវតែនិយាយច្រើនជ្រុល រហូតមិនស្តាប់អ្នកដទៃនោះទេ។ វាជារឿងសំខាន់ ក្នុងការស្តាប់អ្នកដទៃផ្សេងទៀត ទោះក្នុងស្ថានភាពខ្លះ អ្នកត្រូវតែនៅស្ងៀមស្ងាត់មួយរយៈសិន។ ការប្រាស្រ័យទាក់ទង មិនត្រឹមតែអាស្រ័យលើគុណភាពនៃពាក្យសម្តីប៉ុណ្ណោះទេ វាក៏ទាមទារពេលវេលាសមរម្យទៀតផង។

រឿងសំខាន់ គឺត្រូវកំណត់ពេលវេលាត្រឹមត្រូវ ក្នុងការនិយាយ និងរង់ចាំឱកាស។ មនុស្សមួយចំនួន មិននិយាយសូម្បីតែស្ថិតនៅក្នុងកាលៈទេសៈត្រឹមត្រូវ ហេតុផលនៃភាពស្ងៀមស្ងាត់របស់គាត់ គឺគាត់មិនចង់ធ្វើឱ្យប៉ះពាល់ដល់នរណាម្នាក់ តាមរយៈពាក្យសម្តី ឬ បង្កឱ្យមានស្ថានភាពតានតឹងណាមួយ។

ក្នុងស្ថានភាពខ្លះ អ្នកត្រូវតែនៅស្ងៀមស្ងាត់ ឬ រៀននៅស្ងប់ស្ងៀម ដើម្បីជៀសវាងស្ថានភាពផ្ទុយពីការរំពឹងទុកណាមួយ។

សារៈសំខាន់នៃភាពស្ងៀមស្ងាត់ ៖
មនុស្សភាគច្រើនគិតថា ការនៅស្ងៀមស្ងាត់ នឹងនាំពួកគេធ្លាក់ទៅក្នុងភាពចម្រួងចម្រះ ប៉ុន្តែការពិតវាផ្ទុយពីការគិតបែបនេះ។ ភាពស្ងៀមស្ងាត់ គឺប្រសើរជាងការទំនាក់ទំនងក្នុងស្ថានភាពរញ៉េរញ៉ៃ។ ភាពស្ងៀមស្ងាត់ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព សម្រាប់ទំនាក់ទំនង។
យោងតាមស្ថិតិប្រហែល ៩៣ ភាគរយ (93%) នៃការទំនាក់ទំនង គឺការមិននិយាយ។ សូម្បីតែក្នុងទំនាក់ទំនងក៏ដោយ ភាពស្ងៀមស្ងាត់និយាយបានល្អជាងពាក្យសម្ដី។ មានចំណុចមួយចំនួន ដែលអាចពន្យល់ពីសារៈសំខាន់នៃភាពស្ងៀមស្ងាត់ក្នុងស្ថានភាពណាមួយ។

ធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង ៖
មនុស្សភាគច្រើននិយាយច្រើនជ្រុល ហើយមិនស្តាប់អ្នកណាសោះ។ ព្រោះមនុស្សខ្លះមានអារម្មណ៍ខុសឆ្គងក្នុងការនិយាយ ដោយសារពួកគេខ្លាចខកខានប្រធានបទនៃការសន្ទនា។ ភាពស្ងៀមស្ងាត់ ធ្វើឱ្យយើងនៅស្ងប់ស្ងាត់ ហើយធ្វើឱ្យយើងស្តាប់អ្នកដទៃដោយយកចិត្តទុកដាក់។
ការនៅស្ងៀមស្ងាត់ អាចផ្តល់សារខ្លាំងជាងពាក្យសម្តី។ ប្រសិនបើយើងនៅស្ងៀមស្ងាត់ ហើយស្តាប់អ្នកដ៏ទៃ យើងអាចផ្តោតទៅលើពាក្យសម្ដីរបស់គាត់ ហើយថែមទាំងយកចិត្តទុកដាក់ ចំពោះកាយវិការរបស់គាត់ទៀតផង។

ការសម្រេចចិត្តកាន់តែប្រសើរ ៖
គោលបំណងសំខាន់នៃការទំនាក់ទំនង គឺដើម្បីផ្លាស់ប្តូរព័ត៌មាន និងធ្វើការសម្រេចចិត្តអំពីបញ្ហាជាក់ស្តែង។ ការនៅស្ងៀមស្ងាត់ នឹងជួយវិភាគស្ថានការណ៍ជាមុនសិន ដូច្នេះអ្នកអាចយល់ពីបញ្ហានោះ ហើយធ្វើការសម្រេចចិត្តតាមសម្រួល។
នៅពេលដែលយើងនិយាយមិនព្រមឈប់ យើងមិនអាចស្តាប់អ្នកដ៏ទៃ ហើយមិនអាចគិតអំពីអ្វីបាននោះទេ។ ការនៅស្ងៀមស្ងាត់ នឹងផ្តល់ឱ្យអ្នកនូវពេលវេលា ដើម្បីគិតអំពីដំណោះស្រាយបញ្ហាចំពោះមុខ។

ដោះស្រាយជម្លោះ ៖
ការនៅស្ងៀមស្ងាត់ក្នុងពេលសន្ទនា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាការសន្ទនាក្នុងដែនកំណត់។ នៅពេលដែលនរណាម្នាក់ប្រើពាក្យសម្តីអាក្រក់ដាក់អ្នក នោះវាមិនងាយស្រួលទេក្នុងការនៅស្ងៀមស្ងាត់។ ប៉ុន្តែនៅពេលដែលអ្នកចាប់ផ្ដើមនិយាយតបវិញ នោះស្ថានភាពកាន់តែអាក្រក់ទៅៗ។
ប្រសិនបើអ្នកនៅស្ងៀមស្ងាត់ ហើយស្តាប់អ្នកដ៏ទៃ ហើយមិនអើពើនឹងពាក្យសម្តីរបស់គាត់ ឬ អ្នកនឹងបញ្ឈប់ការសន្ទនានៅពេលនោះ។ គាត់ប្រហែលជាមានអារម្មណ៍ខុសឆ្គងបន្ទាប់ពីការឆ្លើយតបស្ងៀមស្ងាត់របស់អ្នក ហើយគាត់នឹងសូមទោសអ្នក។

របៀបនៅស្ងៀមស្ងាត់ ៖
មានកត្តាផ្សេងៗគ្នាជាច្រើន ដែលអាចជួយរក្សាភាពស្ងៀមស្ងាត់ ក្នុងអំឡុងពេលសន្ទនា។ មនុស្សមួយចំនួន បានពិភាក្សាមូលមតិគ្នាដូចខាងក្រោម:

សមាធិ ៖
សមាធិ ដើរតួយ៉ាងសំខាន់ក្នុងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់អ្នក។ នៅពេលអ្នកធ្វើសមាធិជារៀងរាល់ថ្ងៃ ចិត្តរបស់អ្នកកាន់តែរឹងមាំ ហើយអ្នកកាន់តែផ្តោតលើគោលដៅរបស់អ្នក។ កម្រិតសម្ពាធឈាមរបស់អ្នក នឹងថយចុះ ហើយធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។
នៅពេលដែលអ្នកមានកាយសម្បទាគ្រប់គ្រាន់ អ្នកអាចគ្រប់គ្រងអារម្មណ៍ និងកំហឹងរបស់អ្នក បានគ្រប់កាលៈទេសៈ។

ស្វែងរកចំណូលចិត្ត៖
នៅពេលដែលអ្នកធ្លាប់នៅស្ងៀមស្ងាត់តែម្នាក់ឯង នោះវាងាយស្រួលសម្រាប់អ្នក ក្នុងការនៅស្ងៀមស្ងាត់ជាមួយអ្នកដទៃ។ បន្ទាប់ពីរយៈពេលជាក់លាក់នៃការអនុវត្តភាពស្ងៀមស្ងាត់ អ្នកនឹងរីករាយក្នុងការនៅស្ងៀមស្ងាត់។
អ្នកអាចជ្រើសរើសសកម្មភាពណាមួយ ដែលអ្នកអាចចំណាយពេលតែម្នាក់ឯងជាមួយខ្លួនអ្នក។ ការអនុវត្តភាពស្ងៀមស្ងាត់នេះ នឹងធ្វើឱ្យមានទម្លាប់អចិន្ត្រៃយ៍របស់អ្នកក្នុងការរក្សាភាពស្ងៀមស្ងាត់នៅក្នុងក្រុមធំៗផងដែរ។

ការអនុវត្តភាពស្ងៀមស្ងាត់ ៖
ប្រសិនបើអ្នកព្យាយាមនៅស្ងៀមស្ងាត់ ក្នុងរយៈពេលជាក់លាក់ណាមួយ អ្នកអាចរក្សាភាពស្ងៀមស្ងាត់ក្នុងស្ថានភាពភាគច្រើន។ ភាពស្ងៀមស្ងាត់ កើតឡើងនៅពេលដែលអ្នកកំពុងអនុវត្តភាពស្ងៀមស្ងាត់ ក្នុងរយៈពេលយូរ និងបន្តអនុវត្តន៍ជារៀងរាល់ថ្ងៃ។ នោះអ្នកនឹងចូលចិត្តភាពស្ងៀមស្ងាត់ ជាជាងការរំខាន៕

© រក្សាសិទ្ធិគ្រប់យ៉ាង

ប្រសិនបើចាប់អារម្មណ៍ក្នុងការអាន
សូមចំណាយពេលបន្តទៀតជាមួយ
"Talk With Vanny-និយាយជាមួយវណ្ណី"

https://web.facebook.com/talkwithvanny
https://web.facebook.com/groups/talkwithvanny
https://t.me/TalkWithVanny

#និយាយជាមួយវណ្ណី

" មធ្យោបាយដ៏ល្អបំផុត ដើម្បីដោះស្រាយបញ្ហាណាមួយ សម្រាប់មនុស្សនៅក្នុងពិភពលោក គឺភាគីទាំងអស់ ត្រូវអង្គុយចុះ ហើយនិយាយគ្នា "htt...
30/06/2023

" មធ្យោបាយដ៏ល្អបំផុត ដើម្បីដោះស្រាយបញ្ហាណាមួយ សម្រាប់មនុស្សនៅក្នុងពិភពលោក គឺភាគីទាំងអស់ ត្រូវអង្គុយចុះ ហើយនិយាយគ្នា "

https://web.facebook.com/talkwithvanny
https://web.facebook.com/groups/talkwithvanny
https://t.me/TalkWithVanny

#និយាយជាមួយវណ្ណី

៤ ចំណុចរក្សាតុល្យភាពក្នុងការនិយាយនេះ គឺជាចំណុចមួយចំនួន សម្រាប់រក្សាតុល្យភាពក្នុងការនិយាយ ៖១. សួរសំណួរជំនួសឱ្យការបំពេញចន្...
30/06/2023

៤ ចំណុចរក្សាតុល្យភាពក្នុងការនិយាយ

នេះ គឺជាចំណុចមួយចំនួន សម្រាប់រក្សាតុល្យភាពក្នុងការនិយាយ ៖

១. សួរសំណួរជំនួសឱ្យការបំពេញចន្លោះ និងបំពេញបន្ថែមជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក។
២. ផ្ទៀងស្តាប់នៅពេលដែលអ្នកដទៃឆ្លើយតប ជាជាងគិតនូវអ្វីដែលអ្នកនឹងចង់និយាយនៅពេលបន្ទាប់។
៣. ជៀសវាងការកាត់សម្តីចូលភ្លាមៗ ខណៈពេលរង់ចាំការសន្ទនា ត្រូវបានផ្អាក។
៤. ជានិច្ចជាកាល ជៀសវាងការរំខាន នៅពេលនរណាម្នាក់កំពុងនិយាយ។

https://web.facebook.com/talkwithvanny
https://web.facebook.com/groups/talkwithvanny
https://t.me/TalkWithVanny

#និយាយជាមួយវណ្ណី

16/01/2023

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Hong Vanny ហុង វណ្ណី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hong Vanny ហុង វណ្ណី:

Videos

Share

Category


Other TV Channels in Phnom Penh

Show All