K & L medic

K & L medic Healthy is the other form of wealth

ជំងឺ EV71គឺជាជំងឺពងបែក ដៃជើង មាត់ និងកន្លែងផ្សេងទៀតនៃរាងកាយ បើកូនបងប្អូនមានរោគសញ្ញាដូចខាងលើ សូមប្រញាប់យកកូនទៅពិគ្រោះជាមួ...
28/10/2023

ជំងឺ EV71គឺជាជំងឺពងបែក ដៃជើង មាត់ និងកន្លែងផ្សេងទៀតនៃរាងកាយ បើកូនបងប្អូនមានរោគសញ្ញាដូចខាងលើ សូមប្រញាប់យកកូនទៅពិគ្រោះជាមួយគ្រូពេទ្យ។

ទារកលានផ្ចិត ឬដុះសាច់មកពីការកាត់របស់ពេទ្យមែនទេ?? ការកាត់ផ្ចិត កូន យើងត្រូវទុកប្រវែង ពី 2-3cm រឺ 5-6cm អាស្រ័យលើគេាលការណ៍...
28/10/2023

ទារកលានផ្ចិត ឬដុះសាច់មកពីការកាត់របស់ពេទ្យមែនទេ??

ការកាត់ផ្ចិត កូន យើងត្រូវទុកប្រវែង ពី 2-3cm រឺ 5-6cm អាស្រ័យលើគេាលការណ៍តាមប្រទេសនីមួយ នីមួយ។ទងផ្ចិតកូន នឹងជ្រុះស្អាតជាទូទៅ មួយអាទិត្យ ក្រេាយសំរាល ។

ប៉ុន្តែទារកមួយចំនួន ក្រេាយជ្រុះ ហើយផ្ចិតកូនឃើញលាន រឹ ផ្ចិតកូនឃើញមានដុះសាច់ចំកណ្តាល ។

📍 ហេតុអ្វី ផ្ចិតកូនខ្ញុំ លានចឹង ?
▶️ ផ្ចិតកូនលាន ដេាយសារ សាច់ដុំពេាះ ដែលនៅប្រឡេាះនេាះ ខ្សេាយ ពីកំណើត។ ដូច្នេះហើយទើប សាច់ដុំអត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ប្រឡេាះអេាយជិតបាន ។ កាលណាសាច់ដុំពេាះរឹងមាំល្អ, សាច់ដុំនេាះនឹងមានលទ្ធភាពគ្រប់គ្រាន់ ទប់ កុំអេាយទឹក រឺ ពេាះវៀន លូនចេញតាមប្រឡេាះនេាះបាន ។

⭕️ ផ្ចិតលាន ( Umbilical Hernia )
កូនដែលមាន ផ្ចិតលាន យើងជួប 20% លើទារកក្រេាយសំរាល ។ តែទារកភាគច្រើន ប្រឡេាះនេាះនឹងបិតជិតទៅវិញដេាយអែកអែង ក្នុងរយះពេលយ៉ាងយូរ 12-18 ខែក្រេាយសំរាល ដេាយសារសាច់ដុំពេាះនឹងចាប់ផ្តើមរឹងមាំខ្លាំង បន្តិចម្តង បន្តិចម្តង ។ ទារកមួយចំនួន ករណីអត់មានសញ្ញាធ្វើទុក្ខអ្វីទេ យើងអាចធ្វើការរ់ចាំដល់ទៅ 3-4 ឆ្នាំទើបរន្ធនេាះបិតជិតវិញក៏មាន ។ ក្នុងចំនេាម ទារក 20% , ទារកតិចតួចបំផុតដែលរន្ធនេាះអត់បិតជិតវិញទេ ដេាយសារសាច់ដុំពេាះប្រឡេាះនេាះនៅខ្សេាយ ដូច្នេះ ត្រូវធ្វើការវះកាត់ ដើម្បីបិតរន្ធនេាះវិញ ។

📍 ហេតុអ្វី ផ្ចិតកូនខ្ញុំជ្រុះស្អាតហើយ តែឃើញមានដុះសាច់ក្រហមធំមួយ ចំកណ្តាលផ្ចិតកូនខ្ញុំចឹង ?
▶️ ផ្ចិតកូនដែលក្រេាយជ្រុះហើយ តែមានសាច់មួយដុះចំកណ្តាលផ្ចិត យើងហៅថា ផ្ចិត ផ្លែ ។ ករណីនេះយើងជួប 1 លើ 500ទារក ក្រេាយសំរាល ។

⭕️ ផ្ចិត ដុះផ្លែ ( Umbilical Granuloma )
ក្រេាយជ្រុះស្អាតហើយ ផ្ចិតកូន មានស្លាកស្នាម ដែលដុះសាច់លើស ( ផ្លែ )ពីកំណើត ។ កូនដែលមានផ្ចិត ដុះផ្លែបែបនេះ យើងត្រូវសំអាតតំបន់នេាះអេាយស្ងួត ហើយករណីចាំបាច់ត្រូវប្រើទឹកថ្នាំបន្ថែមដើម្បីជូតតំបន់ផ្ចិតផងដែរ ។ ជាទូទៅ ផ្លែនេាះនឹងរួមតូចស្វិតទៅវិញដេាយអែកអែងដេាយអត់មានធ្វើការព្យាបាលអ្វីទាំងអស់ ។ ករណីការរង់ចាំ ពីមួយអាទិត្យ ទៅ មួយអាទិត្យឃើញផ្លែនៅដដែល រឺ សើមទឹកជាប់ ដុកទ័រគាត់នឹងធ្វើការព្យាបាលដេាយប្រើម៉ាសុីន ដុត ផ្លែនេាះ ។ ការស្តាប់មកលឺ ដុតបែបនេាះ ឪពុកម្តាយ នឹងបារម្មណ៍ ភ័យខ្លាច ចំពេាះកូន ។ តែការព្យាបាលដេាយដុតនេាះ អត់មានធ្វើអេាយកូន ដឹង រឺ ឈឺចាប់អ្វីទាំងអស់ ដេាយសារតំបន់នេាះអត់មានសរសៃឈាមចិញ្ចឹមទៀតទេ ។

❌ ករណី 2 ខាងលើនេះ ឃើញថា ឪពុក ម្តាយ មួយចំនួនមានការខឹងសំបារ ពេទ្យ ដេាយសារគាត់គិតថាមកពីពេទ្យ កាត់ផ្ចិតកូនគាត់អត់ស្អាត ។ បងប្អូនត្រូវដឹងថា ការកាត់ផ្ចិតកូន យើងមានប្រដាប់កឹប ឆ្ងាយពីផ្ចិតកូន ដល់ទៅ 2-3cm នេាះ, បន្ទាប់មកពេទ្យកាត់លើប្រដាប់កឹបទៀត ក្រុមពេទ្យ អត់មានប៉ះពាល់ ដល់គល់ផ្ចិតកូនទេ ។ បញ្ហា ខាងលើ 2 នេាះសុទ្ធតែ មកពីកំណើតរបស់កូន ផ្ចិតលាន មកពីសាច់ដុំពេាះកូនខ្សេាយ និង ផ្ចិត ដុះផ្លែ មកពី ផ្ចិតកូនដុះសាច់លើស (ផ្លែ ) ។

➡️ អ្នកជំងឺមួយចំនួនគាត់មិនបានយល់ដឹងពីបញ្ហានេះទេ។ គាត់ជឿ និង ស្តាប់តាមពេទ្យ តែពេទ្យមួយចំនួនតូចបានពន្យល់គាត់ថា ផ្ចិតលានមកពីពេទ្យពេលសំរាល កាត់អត់ស្អាត ។ ផ្ចិតដុះផ្លែមកពី ពេទ្យពេលសំរាលកាត់អត់ស្អាត ។ ដូច្នេះខ្ញុំសូមសំណូមពរដល់ អ្នកគ្រូ និង លេាកគ្រូមួយចំនួន សូមមេត្តា ស្វែងយល់ដឹងពី ករណី 2 ខាងលើនេះផង ដើម្បីបានពន្យល់អ្នកជំងឺ ស្របតាម វិជ្ជាជីវះត្រឹមត្រូវ ។

បងប្អូនអាចយល់ដឹងបន្ថែមបានដេាយចូល google សរសេរ Umbilical Hernia ( ផ្ចិតលាន ) រឺ Umbilical Granuloma ( ផ្ចិតដុះផ្លែ)

source: Chetra Polyclinic & julie maternity

ផលវិបាកនៃការថយចុះជាតិកាល់ស្យូម (Ca+) នៅលើទារកអាយុតិចជាង២៨ថ្ងៃ!ក) អ្វីទៅជាការថយចុះជាតិកាល់ស្យូម?គឺជាចំនួនកាល់ស្យូមនៅក្នុង...
28/10/2023

ផលវិបាកនៃការថយចុះជាតិកាល់ស្យូម (Ca+) នៅលើទារកអាយុតិចជាង២៨ថ្ងៃ!

ក) អ្វីទៅជាការថយចុះជាតិកាល់ស្យូម?
គឺជាចំនួនកាល់ស្យូមនៅក្នុងឈាមតិចជាង ២mmol/L ចំពោះទារកកើតគ្រប់ខែ និងតិចជាង ១,៧៥mmol/L ចំពោះទារកកើតមិនគ្រប់ខែ ឬក៏ទារកដែលមានទម្ងន់តិចជាង ១៥០០g។

ខ) តើទារកត្រូវបានទទួលកាល់ស្យូមពីប្រភពណា?
- នៅក្នុងផ្ទៃម្តាយកំឡុងពេលពពោះ អ្នកម្តាយត្រូវបានបង្កើតកាល់ស្យូម ២ ទៅ ៣ដងនៃចំនួនធម្មតា ដែលទារកត្រូវការ ៣០gm នៃកាល់ស្យូម។
- ពេលទារកចាប់កំណើតរហូតដល់អាយុ ៣ខែដំបូង ទារកត្រូវការកាល់ស្យូមច្រើនជាង ៣០gm ដែលបានទទួលពីអ្នកម្តាយផ្ទាល់ និងពីការបំបៅដោះ។

គ) តើទារកមានផលវិបាក ឬរោគសញ្ញាអ្វីខ្លះ ពេលដែលជាតិកាល់ស្យូមចុះទាបជាងកម្រិតធម្មតា?
ពេលដែលទារកមានជាតិកាល់ស្យូមចុះទាបជាងកម្រិតធម្មតា ទារកមានរោគសញ្ញាឱ្យឃើញដូចជា ការប្រកាច់ ជារំញ័រនៅផ្នែកខាងចុងអវយវៈ ថយចុះការបៅ និងអស់កំលាំងជាដើម។

តើមានមូលហេតុអ្វីខ្លះនាំឱ្យមានការថយចុះជាតិកាល់ស្យូមកើតលើទារក?
ការថយចុះជាតិកាល់ស្យូម ច្រើនប្រទះឃើញលើទារកមានអាយុចាប់ពី ២ ទៅ ៣ថ្ងៃដំបូងនៃជីវិត ជាពិសេសកើតមានលើប្រភេទទារកដូចខាងក្រោម៖
- ទារកកើតមិនគ្រប់ខែ
- ទារកដែលមានទម្ងន់តិចជាង ១៥០០g
- ទារកកើតមកខ្សោយ (វាយតម្លៃតាមនាទីមាស)
- ទារកដែលមានម្តាយមានជំងឺទឹកនោមផ្អែម។

ការថយចុះជាតិកាល់ស្យូមចំពោះទារក ដែលមានអាយុពី ៣ ទៅ ៧ថ្ងៃ ឬរហូតដល់ ៦ខែ ច្រើនមកពីមូលហេតុដូចខាងក្រោម៖
- ការកើនឡើងជាតិផូស្វាត (Phosphate) ជាពិសេសចំពោះទារក ដែលបំបៅដោយទឹកដោះគោ ដែលមានជាតិផូស្វាតច្រើន
- ការថយចុះជាតិវីតាមីន D
- បណ្តាជំងឺខ្សោយប្រព័ន្ធស៊ាំពីកំណើត (ឧទាហរណ៍៖ Diaeosge Syndrom)
- ការប្រើថ្នាំប្រភេទ Gentamycine នៅ ២៤ម៉ោងដំបូងបន្ទាប់ពីកើត
- មានកត្តាផ្សេងៗដូចជា ការថយចុះជាតិម៉ាញ៉េស្យូម(Mg+) ការថយចុះអ័រម៉ូន Parathyroide ដែលម្តាយមានជំងឺ Hyperparathyroide ។ល។

ឃ) តើត្រូវធ្វើការព្យាបាលយ៉ាងដូចម្តេចដែរ?
ការព្យាបាលទារកត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យ ជាពិសេសនៅពេលទារកមានការប្រកាច់។ ការព្យាបាលទាន់ពេលវេលា និងមានការតាមដានទារក អាចជួយដល់ការលូតលាស់របស់ទារកបានល្អប្រសើរ។

"ការយកចិត្តទុកដាក់ពីបម្រែបម្រួលមិនធម្មតារបស់ទារក គឺជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូប ដែលនឹងឈានដល់ការមកពិគ្រោះ និងទទួលដំបូន្មានល្អៗទាន់ពេលវេលា ជាមួយក្រុមគ្រូពេទ្យជំនាញនិងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។"

ការលូតលាស់របស់ទារក
28/10/2023

ការលូតលាស់របស់ទារក

ខ្លះៗអំពីជំងឺបម្រុងក្រទ្បាភ្លើង និង ជំងឺក្រទ្បាភ្លើង
28/10/2023

ខ្លះៗអំពីជំងឺបម្រុងក្រទ្បាភ្លើង និង ជំងឺក្រទ្បាភ្លើង

អាហារសម្រាប់ក្មេងតូចតូច
28/10/2023

អាហារសម្រាប់ក្មេងតូចតូច

របៀបថែទាំពេលទារករឺកុមារក្ដៅខ្លួន
28/10/2023

របៀបថែទាំពេលទារករឺកុមារក្ដៅខ្លួន

ការបំបៅដោះ ការរក្សាទុកទឹកដោះ និង ការគេងរបស់ទារក ⛄️⛄️⛄️
28/10/2023

ការបំបៅដោះ ការរក្សាទុកទឹកដោះ និង ការគេងរបស់ទារក ⛄️⛄️⛄️

24/10/2023
យល់ដឹងពីកម្រិតជាតិស្ករក្នុងអាហារជាជំនួយជួយដល់សុខភាពយើងទាំងអស់គ្នា❤️ប្រភព: Facebook
17/10/2023

យល់ដឹងពីកម្រិតជាតិស្ករក្នុងអាហារជាជំនួយជួយដល់សុខភាពយើងទាំងអស់គ្នា❤️

ប្រភព: Facebook

Address

Phnom Penh

Telephone

+85595556289

Website

Alerts

Be the first to know and let us send you an email when K & L medic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to K & L medic:

Share


Other Digital creator in Phnom Penh

Show All