MTV TODAY 24h

MTV TODAY 24h ទំនាក់ទំនងការផ្សាយពាណិជ្ជកម្ម

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤)...
29/12/2024

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤) ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជម្លោះពិភពគុន រវាងក្រុមក្មេងទំនើង នៅច្បារអំពៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ! កាលព...
29/12/2024

ជម្លោះពិភពគុន រវាងក្រុមក្មេងទំនើង នៅច្បារអំពៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ!

កាលពីពេលថ្មីៗនេះ នៅក្នងខណ្ឌច្បារអំពៅ មានសកម្មភាព ក្មេងទំនើងជាច្រើនក្រុម បានធ្វើសកម្មភាពដេញវាយនិងកាប់ចាក់គ្នាក្នុងវេលាយប់ស្ងាត់ មិនសូវមានមនុស្សម្នាឆ្លងកាត់ និងអត់មានសមត្ថកិច្ចនៅក្បែរ។ ក្រោយធ្វើសកម្មភាពវាយកាប់ចាក់គ្នារួច ក្មេងទំនើងទាំងនេះ តែងតែបំបែកគ្នារត់គេចរាងៗខ្លួនបាត់អស់ មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។

ទោះជាយ៉ាងនេះក្តី តាមរយៈវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងធ្វើការតាមប្រម៉ាញ់ជាបន្តបន្ទាប់ ជាក់ស្តែង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ០៩និង០០នាទី កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនក្មេងទំនើង ០១នាក់ ឈ្មោះ ធី សំណាង ហៅ ណាងស្អុយ ភេទប្រុស អាយុ២០ឆ្នាំ នៅចំណុច បុរីមួយកន្លែង ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសមាជិក ក្រុមក្មេងទំនើង រហ័សនាម កាហ្វេកែងចិន (CKJ) ដែលក្រុមនេះ បានធ្វើសកម្មភាពវាយកាប់ចាក់យ៉ាងសកម្ម ជាមួយក្រុមក្មេងទំនើង រហ័សនាម វត្តក្នុង (WK) នៅចំណុច មាត់ទន្លេ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងជាមួយក្រុមក្មេងទំនើង រហ័សនាម មនុស្សតូចៗ (MTT) នៅចំណុច ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់មកនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន បក្ខពួកក្មេងទំនើងក្នុងក្រុមកាហ្វេកែងចិន (CKJ) ម្នាក់ទៀតឈ្មោះ សេង វីរ: ហៅ LoGan ភេទប្រុស អាយុ 16ឆ្នាំ ជាសិស្សវិទ្យាល័យស៊ីសុវត្ថិ នៅចំនុចមុខផ្ទះលេខR52 ផ្លូវបេតុង បុរីចំការល្មុត ភូមិតាងូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមាជិកក្រុមក្មេងទំនើង កាហ្វេកែងចិន (CKJ) ទាំង០២នាក់ កំពុងត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ចំណែកបក្ខពួកដែលនៅសេសសល់និងកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត៕

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្ន...
28/12/2024

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤

ភ្នំពេញ៖ នៅវគ្គផ្តាច់ព្រ័តនេះ ក្រុមបាល់ទាត់វិទ្យាល័យឫស្សីកែវ ត្រូវជួបប្រកួតជាមួយ ក្រុមវិទ្យាល័យឥន្រ្ទទ.....

28/12/2024

ក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ក្រសួងធនធានទឹក និងឧតុនិយម បានពិភាក្សាអំពីការធ្វើផែនទីបង្ហាញផ្លូវ ដើម្បីគ្រប់គ្រងការប្រើប្រាស់ដី​ក្នុងតំបន់បឹងទន្លេសាបប្រកបដោយសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយឈានទៅ​អភិរក្សផ្ទៃបឹងសម្រាប់កូនចៅជំនាន់ក្រោយ។
——————————-

#ករសួងធនធានទឹក​ #បង​ទន្លេសាប​
#ការរៀបចំដែនដី #ការរៀបចំក្រុង #នគរបនីយកម្ម #វស័យសំណង់ #ការងារលំនៅឋាន #លនៅឋានតម្លៃសមរម្យ #ការងារសម្បទានសង្គមនិងសេដ្ឋកិច្ច #គណភាព #សវត្ថិភាព #សោភ័ណភាព #បរស្ថានរស់នៅដ៏ល្អត្រកាល #កអក
#ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

សេចក្តីបំភ្លឺ​! ! ចំពោះ​ករណី​បាញ់រះលេីពលរដ្ឋ
28/12/2024

សេចក្តីបំភ្លឺ​! ! ចំពោះ​ករណី​បាញ់រះលេីពលរដ្ឋ

សេចក្តីបំភ្លឺព័ត៌មាន!ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសារធារណជនពាក់ព័ន្ធក...
28/12/2024

សេចក្តីបំភ្លឺព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសារធារណជនពាក់ព័ន្ធករណីយុវជនពីរអ្នកបង្ហោះម៉ូតូ នៅចំណុចផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញក្រុងតាខ្មៅ និងស្រុកស្អាង ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនយុវជនម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់រួមមាន៖

១.ឈ្មោះ ឡាក់ សុវិរៈ ភេទប្រុស ឆ្នាំកំណើត ២០០៧ ជាសិស្សវិទ្យាល័យស្អាង (ឃាត់ខ្លួន)។
២.មិនទាន់ស្គាល់អត្តសញ្ញាណកំពុងរត់គេចសមត្ថកិច្ចស្វែងរកបន្ត។

បច្ចុប្បន្ន យុវជនខាងលើ រួចទាំងវត្ថុតាងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង កសាងសំណុំរឿងចាត់ការតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាបតាមការគួរ!

ពូម៉ៅជ្រូកកណ្តុរអាំងធម្មជាតិនាយ កណ្តុរ ទិញថែម ទិញថែម ហើយថែមទាំងបញ្ចុះតម្លៃ💰💰 ទៀតផងបាទសម្រាប់ឆ្នាំថ្មី ឆ្នាំសកល និងឆ្លងឆ្...
28/12/2024

ពូម៉ៅជ្រូកកណ្តុរអាំងធម្មជាតិនាយ កណ្តុរ ទិញថែម ទិញថែម ហើយថែមទាំងបញ្ចុះតម្លៃ💰💰 ទៀតផងបាទសម្រាប់ឆ្នាំថ្មី ឆ្នាំសកល និងឆ្លងឆ្នាំខាងមុខនេះបាទ តោះទំលាក់ទីតាំងកុម្មង់វឺតៗឡើងណាបងប្អូន🆗🆗

ទំនាក់ទំនង​🙏​ 081768687/0977768687

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានអញ្ជើញយុវជនម្នាក់ដែលបាននិយាយចោទប្រកាន់មន្ត្រីនគរបាលចរ...
28/12/2024

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានអញ្ជើញយុវជនម្នាក់ដែលបាននិយាយចោទប្រកាន់មន្ត្រីនគរបាលចរាចរណ៍ខណ្ឌចំការមន ថាបានទារលុយ១០០ដុល្លារ ជាថ្នូរដេីម្បីបញ្ចប់រឿង កាលពីយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ មកបំភ្លឺសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន។ ក្រោយពីសួរនាំរួច យុវជនខាងលើបានធ្វើការសុំទោសជាសាធារណៈចំពោះការភាន់ច្រឡំមកលើសមត្ថកិច្ច និងសំណូមពរដល់ប្រជាពលរដ្ឋ អ្នកលេងតាមបណ្តាញសង្គម កុំយកវីដេអូនេះទៅផ្សព្វផ្សាយបន្ត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ៕

🎁 ទិញថែម ទិញថែម ហើយថែមទាំងបញ្ចុះតម្លៃ💰💰 ទៀតផងបាទសម្រាប់ឆ្នាំថ្មី ឆ្នាំសកល និងឆ្លងឆ្នាំខាងមុខនេះបាទ តោះទំលាក់ទីតាំងកុម្មង...
28/12/2024

🎁 ទិញថែម ទិញថែម ហើយថែមទាំងបញ្ចុះតម្លៃ💰💰 ទៀតផងបាទសម្រាប់ឆ្នាំថ្មី ឆ្នាំសកល និងឆ្លងឆ្នាំខាងមុខនេះបាទ តោះទំលាក់ទីតាំងកុម្មង់វឺតៗឡើងណាបងប្អូន🆗🆗
📲 099 262 828 // 015 252 929 // 097 350 6776

ប្រភពជនរងគ្រោះ(ពលរដ្ឋ)​-​ក្នុងនាមគ្រួសារខ្ញុំជាជនរងគ្រោះ ដោយសារគ្រាប់កាំភ្លើង របស់ប៉ូលិសបង្រ្កាប់ជនល្មើសដែល ជា  #កម្លាំង...
28/12/2024

ប្រភពជនរងគ្រោះ(ពលរដ្ឋ)​-​ក្នុងនាមគ្រួសារខ្ញុំជាជនរងគ្រោះ ដោយសារគ្រាប់កាំភ្លើង របស់ប៉ូលិសបង្រ្កាប់ជនល្មើសដែល ជា #កម្លាំងនាយកដ្ឋានកម្លាំងនគរបាលព្រហ្មទណ្ឌ។ ហៅកាត់

ពួកគាត់បានបាញ់គ្រាប់កាំភ្លើងច្រើនគ្រាប់ មកលើរថយន្ដគ្រួសារខ្ញុំ (រងបួសមាន2នាក់ ប៉ារបស់ខ្ញុំត្រូវម្រាមដៃ និងអ្នករើសអេតចាយម្នាក់ត្រូវមួយគ្រាប់ផ្នែកខាងខ្នងយ៉ាងទម្ងន់)

ដោយមូលហេតុគាត់បាននិយាយថា រថយន្ដគ្រួសាររបស់ខ្ញុំជា ឡានជនជាតិចិនជួញដូរផ្លូវភេទ បន្ទាប់គាត់នៅនិយាយបន្ថែមគាត់ ក្នុងរថយន្តនោះមានជនជាតិចិន🙂 #ទាំងដែលពួកគាត់ឃើញនិងព្រះនេត្យរបស់ពួកគាត់ថាជាជនជាតិខ្មែរ ហេតុអ្វីបានព្យាយាមបាញ់ជាច្រើនគ្រាប់?

នៅក្នុងសកម្មភាពគ្រោះថ្នាក់នោះ គឺគ្រួសាររបស់នាងខ្ញុំធ្វើដំណើរ ពីខេត្តស្វាយរៀងទៅកាន់មន្ទីពេទ្យនៅភ្នំពេញពីព្រោះ ក្មួយស្រីរបស់ខ្ញុំមានគ្រោះថ្នាក់នៅផ្ទះ និង របួសត្រង់ បាក់ដងកាំបិត។

នៅពេលជិះទៅដល់កន្លែងកើតហេតុ គឺឡានរបស់គ្រួសារខ្ញុំបើកក្នុងល្បឿនធម្មតាមិនមានការឈប់នោះទេ ក្នុងអំឡុងពេលបើកបរមានរថយន្តប៉ូលិសមកបាញ់មួយគ្រាប់ដំបូង(ជើងកង់រថយន្ដក្រោយ) បន្ទាប់ មកធ្វើការបាញ់បន្ថែមជាច្រើនគ្រាប់ដោយមិនមានការសាកសួរនាំនោះទេ!(ពីព្រោះពេលនោះភ័យគ្មានស្មារតីក្នុងខ្លួនគិតថាជាចោរប្លន់ ហើយក៍បានបើរំកិលឡានទៅមុខបន្ដិច) «ក្នុងនោះមានពត៍មាននិងអ្នកធំមួយចំនួនបានបញ្ចេញមតិខំមិន មកថាមកពីឡានគ្រួសាររងគ្រោះមិនឈប់អោយសាកសួរ? #គ្រួសសារខ្ញុំបានឈប់ឡានក្នុងរយះពេលនោះច្បាស់ណាស់ប៉ុន្តែមិនការសាកសួរឬឆែកឆេនោះទេ មានតែគ្រាប់កាំភ្លើងបាញ់មកលើឡាន។ ពួកគាត់បាញ់រកចំណុចស្លាប់ទាំងអស់ #នេះឬជាវិធីឆែកឆេ?

នៅក្នុងក្រមច្បាប់របស់មន្រ្ដីប៉ូលិស មុននឹងមានការបាញ់ លុះត្រាតែជន់សង្ស័យ ធ្វើការវាយបកមកប៉ូលីស ទើបប៉ូលីសមានសិទ្ធបាញ់តបតដើម្បីកាពារខ្លួន។ ក្នុងនោះដែរប្រសិនបើឡានគ្រួសារខ្ញុំព្យាយាមរត់គេច ពួកគាត់អាចបាញ់បំផ្ទុះកង់ឡានអោយឈប់ មិនមែនមកបាញ់ច្រើនគ្រាប់ច្រើនកន្លែងនោះទេ! #សុទ្ធតែជាតំបន់កន្លែងដែលបាញ់អោយអ្នកក្នុងឡានស្លាប់😊 នេះឬអ្នកបម្រើសង្គមជាតិ?

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី...
28/12/2024

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក គ.រ.ឌ. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សរុបប្រមាណ ១០០នាក់ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

****

H.E. Sok Puthyvuth Attends the 5th Meeting of Digital Government Committee

Phnom Penh: H.E. Sok Puthyvuth, Secretary of State of the Ministry of Post and Telecommunications and a member of the Digital Government Committee (DGC), Attends the 5th Meeting of Digital Government Committee, under the high presidency of H.E. Chea Vandeth, Minister of Post and Telecommunications and Chairman of the Digital Government Committee (DGC), with the participation of His Excellency, Lok Chumteav, Ladies and Gentlemen, Vice-presidents, members of DGC, Leaders, and civil servants, total of about 100persons at the Ministry of Post and Telecommunications.

In the afternoon of December 27, 2024.

កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី ២៧ ខែធ្នូ​ ឆ្នាំ២០២៤នេះ យើងមានការងាររហូតដល់ទៅចំនួន ៦២ ៥២២ កន្លែង កំពុងរង់ចាំអ្នក...
28/12/2024

កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី ២៧ ខែធ្នូ​ ឆ្នាំ២០២៤នេះ យើងមានការងាររហូតដល់ទៅចំនួន ៦២ ៥២២ កន្លែង កំពុងរង់ចាំអ្នក!

សូមបងប្អូន យុវជន សិស្ស និស្សិត មេត្តាទាក់ទង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ

ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥
28/12/2024

ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម  ដាក់បទបញ្ជា ឱ្យគ្រប់កម្លាំងជំនាញពាក់ព័ន្ធ បន្ដអនុវត្ដវិធានការក្ដ...
28/12/2024

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម
ដាក់បទបញ្ជា ឱ្យគ្រប់កម្លាំងជំនាញពាក់ព័ន្ធ បន្ដអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើកលែង

នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។

ដោយមានការអញ្ជើញចូលរួមពី លោក/លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលស្រុក-ក្រុង ទាំង១០ ។

អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ស្នងការបានដាក់ចេញនូវការ បន្ដពង្រឹងវិធានការក្ដៅក្នុងការបង្រ្កាបមុខសញ្ញាក្មេងទំនើង "ងើបមួយវៃមួយ" និងបន្តតាមដានត្រួតពិនិត្យការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទ ដើម្បីធានាបានចំពោះការរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមទាំងមូល ៕

ជនរងគ្រោះ:ជី/វិតគ្រួសារខ្ញុំ៥នាក់ ស្នងការខេត្តព្រៃវែងផុសកុំឲប្រជាពលរដ្ឋភ្ញាក់ផ្អើល?បាញ់ជិត២០គ្រាប់ហើយច្រត់ចង្កេះ គំហក សង...
28/12/2024

ជនរងគ្រោះ:ជី/វិតគ្រួសារខ្ញុំ៥នាក់ ស្នងការខេត្តព្រៃវែងផុសកុំឲប្រជាពលរដ្ឋភ្ញាក់ផ្អើល?
បាញ់ជិត២០គ្រាប់ហើយច្រត់ចង្កេះ គំហក សង្រ្គប់ប្អូនខ្ញុំឲក្រាបទាំងគ្នាកំពុងបាក់ឆ្អឹងដៃ បាញ់ហើយគ្មានជាប់ខ្នោះសូម្បីម្នាក់ ដើរទិញបាយសុីធ្វើប្រងើយ យកកាំភ្លើងគំរាមពូខ្ញុំ ចុងក្រោយប្រើពាក្យចុះបង្រ្កាបជនល្មើសច្រលំ (បាញ់ត្រូវអ្នកទិញអេតចាយ ត្រង់ខ្នង មន្ទីពេទ្យស្វាយរៀងមិនទទួល បញ្ជួនទៅកាល់ម៉ែត្រ តាខ្ញុំរបួសត្រង់ម្រាមដៃ)សូម ជួយស៊ែចែករំលែកឲថ្នាក់ដឹកនាំបានឃើញ នឹងជួយរកយុត្តិធម៍ឲជនរងគ្រោះ 🙏🏻

ករណីសិស្សវា ..;យគ្នានៅក្នុងសាលារៀនឯកជនបានបង្ហោះតាមបណ្តាញសង្គម បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចុះទៅសួរនាំ ន...
28/12/2024

ករណីសិស្សវា ..;យគ្នានៅក្នុងសាលារៀនឯកជនបានបង្ហោះតាមបណ្តាញសង្គម បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចុះទៅសួរនាំ និងដោះស្រាយតាមច្បាប់

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំដោយលោកវសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ចុះទៅសួរនាំដល់ក្នុងសាលារៀន ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី ពាក់ព័ន្ធករណីសិស្សៗ ដែលកើតជ.ម្លោះវា ..;យគ្នានៅក្នុងសាលា ដែលត្រូវបានម្តាយសិស្សរងគ្រោះបង្ហោះតាមបណ្តាញសង្គម៕

សមត្ថកិច្ច បាញ់ឡានពលរដ្ឋ ដែលគ្មានកំហុសបណ្តាលអោយរងរបួសខេត្តព្រៃវែង: នៅថ្ងៃទី ២៧ ខែធ្នូ ២០២៤នេះ មានករណីបាញ់ប្រហារ ទៅលើរថយន...
28/12/2024

សមត្ថកិច្ច បាញ់ឡានពលរដ្ឋ ដែលគ្មានកំហុសបណ្តាលអោយរងរបួស

ខេត្តព្រៃវែង: នៅថ្ងៃទី ២៧ ខែធ្នូ ២០២៤នេះ មានករណីបាញ់ប្រហារ ទៅលើរថយន្តម៉ាក Starex ដោយកម្លាំងសមត្ថកិច្ច តាមបណ្ដោយផ្លូវជាតិលេខ ១ ម្តុំផ្សារកអណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលឲ្យមានរបួសយ៉ាងធ្ងន់ ធ្ងរទៅលើប្រជាជន ក្មេងចាស់ប្រុសស្រីជាច្រើននាក់ ដែលកំពុងតែជិះក្នុងរថយន្ត។

ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៩នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនានៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំ...
27/12/2024

ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៩នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនា

នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលបឹងទំពុន១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៩នាក់ នៅចំណុចមុខវត្តបុទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចមុខក្លឹបហាត់ប្រាណ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JD-៥៤៩១, ម៉ូតូម៉ាក SUZUKI NEX ពណ៌សលាយខៀវ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ ១HQ-០៦០៥។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

Address

Phnom Penh
17000

Telephone

+85581768687

Website

Alerts

Be the first to know and let us send you an email when MTV TODAY 24h posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MTV TODAY 24h:

Videos

Share

G&Z Angkor Boutique - Transforming Cambodia

Our Vision is “A Cambodia” where everyone has equal access to start businesses, opportunity to gain knowledge and skills to be successful, encouraged to be creative and passionate and ability to build happy families with strong values.