Watphnom News

Watphnom News Media & Consultancy Latest News In Cambodia

ឡានបែកកង់ ទៅបុកម៉ូតូ ផ្ទុះឆេះ ស្រីម្នាក់ បាត់បង់ជីវិត និងម្នាក់ទៀត របួសធ្ងន់ .. ម៉ោងជិត ១០ ព្រឹកថ្ងៃទី ០៥ មករា ២០២៥ នៅតា...
05/01/2025

ឡានបែកកង់ ទៅបុកម៉ូតូ ផ្ទុះឆេះ ស្រីម្នាក់ បាត់បង់ជីវិត និងម្នាក់ទៀត របួសធ្ងន់ .. ម៉ោងជិត ១០ ព្រឹកថ្ងៃទី ០៥ មករា ២០២៥ នៅតាមផ្លូវជាតិលេខ២១ ចំណុចស្ពានទី ៣៤ ស្រុកស្អាង ខេត្តកណ្តាល

រវល់អោនរើសទូរស័ព្ទ បើកឡានជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងខណ្ឌដូនពេញ ៖ នារីម្នាក់បានបើករថយន្ត ឡិចសុីស ...
02/12/2024

រវល់អោនរើសទូរស័ព្ទ បើកឡានជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង

ខណ្ឌដូនពេញ ៖ នារីម្នាក់បានបើករថយន្ត ឡិចសុីស NX200T ទៅបុកបង្គោល ស្លាកសញ្ញាបង្ហាញផ្លូវ បាក់ ១ដើម បណ្តាលឲ្យរថយន្ដក្រឡាប់ផ្ងារជើង និងរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបឹងកក់ ទល់មុខរដ្ឋាករទឹកស្វ័យ័ត ក្រុងភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នារីជាម្ចាស់រថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកបររថយន្ត ឡិចសុីស NX200T ពណ៌ស ធ្វើដំណើរឆ្លងកាត់បឹងកក់ លុះមកដល់ចំណុចផ្លូវកោង គាត់បានជ្រុះទូរស័ព្ទ ក៏អោនរើសទូរស័ព្ទ បណ្តាលឲ្យរេចង្កូត ជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យក្រឡាប់រថយន្តភ្លាមៗតែម្តង ហើយករណីនេះ មិនបានបង្ករបួសស្នាម ដល់អ្នកដទៃនោះទេ៕

កម្លាំង​ចម្រុះ​ ចុះ​ពិនិត្យ​ហាមឃាត់ ​ទីតាំង​ផលិត​ទឹក ស្លឹក​ក្រាក់​ថំ​ ដែល​មាន​សារធាតុ​ញៀ​.​ន នៅក្រុងប៉ោយប៉ែត !!ទឹក​ស្លឹក...
02/07/2024

កម្លាំង​ចម្រុះ​ ចុះ​ពិនិត្យ​ហាមឃាត់ ​ទីតាំង​ផលិត​ទឹក ស្លឹក​ក្រាក់​ថំ​ ដែល​មាន​សារធាតុ​ញៀ​.​ន នៅក្រុងប៉ោយប៉ែត !!

ទឹក​ស្លឹក​ក្រាក់​ថំ ដែល​ផលិត ​ច្រក​ដប​លក់ គឺជា​សារធាតុ​ដែល​អ្នកទិញ​ យកទៅប្រើប្រាស់ អត់ងងុយ​ដេក ​ធ្វើ​ការងារ​ស៊ូ​ ។ កម្លាំង​ជំនាញ​ បាន​ហាមឃាត់ ​អោយ​បញ្ឈប់​ សកម្មភាព​ផលិត​ ព្រោះ​ស្លឹក​នេះ ត្រូវ​បាន​ឈ្មួញ​ ទិញ​នាំ​ចូល​ពី​ប្រទេស​ថៃ នាំ​យក​មក​ ផលិត​ទឹក​លក់​ ជា​ប្រភេទ​គ្រឿង​ញៀ​.​ន​ ដែល​មាន​សារធាតុ​ផ្សំ ។

ប៉េអឹមបំបែកសំណុំរឿង ប្លន់សម្លាប់ថៅកែ លក់គ្រឿងសំណង់ ដោយឃាត់ខ្លួន ឃាតកវ័យក្មេង ២នាក់ខេត្តសៀមរាប ៖ ដោយធ្វើការស្រាវជ្រាវតាមជ...
27/05/2024

ប៉េអឹមបំបែកសំណុំរឿង ប្លន់សម្លាប់ថៅកែ លក់គ្រឿងសំណង់ ដោយឃាត់ខ្លួន ឃាតកវ័យក្មេង ២នាក់

ខេត្តសៀមរាប ៖ ដោយធ្វើការស្រាវជ្រាវតាមជំនាញ សមត្ថកិច្ច កងរាជអាវុធហត្ថ បានបំបែកសំណុំរឿង ប្លន់សម្លាប់ថៅកែ លក់គ្រឿងសំណង់ ដោយឃាត់ខ្លួន ឃាតកវ័យក្មេង ២នាក់ ។ ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង ២០:០០ នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថ ខេត្តសៀមរាប និងមូលដ្ឋានអាវុធហត្ថ ស្រុកប្រាសាទបាគង សហការជាមួយ កម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ដោយមានការសម្របសម្រួលពី ឯកឧត្តម មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ។

ជនសង្ស័យ ១-ឈ្មោះ ទ្រី សុជា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិលលៃ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ២-ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្នុងប្រតិបត្តិការនេះ ក្រៅពីឃាត់ខ្លួនជនសង្ស័យបានពីរនាក់ សមត្ថកិច្ចអាវុធហត្ថ បានដកហូតវត្ថុតាង ៖ ១-លោហធាតុពណ៌លឿង ខ្សែករ ០១ខ្សែ ២-ទូរសព្ទ ០២គ្រឿង ៣-លោហធាតុពណ៌លឿងចិញ្ជៀន០២វង់ ៤-ម៉ូតូម៉ាក ហុងដាឃ្លីក ០១គ្រឿង។ ជនសង្ស័យនិងវត្ថុតាង ប្រគល់ជូនការិយាល័យជំនាញ អាវុធហត្ថ ខេត្តឧត្តរមានជ័យ ដើម្បីបន្តនីតិវិធី។

សូមរំលឹកថា វេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដេប៉ូលក់គ្រឿងសំណង់ យីហោ ថា ស៊ីនាថ ស្ថិតក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានចោរចូលប្លន់ ហើយចាក់សម្លាប់ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ មានឈ្មោះ សួស សត្ថា អាយុ ៥៥ឆ្នាំ ។ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ឃាតករ បានធ្វើការគាស់ទ្វារកញ្ចក់ បន្ទប់ខាងមុខការិយាល័យ រួចក៏ឆ្លងតាមបង្អួច ចូលទៅក្នុងបន្ទប់ដេក ចាក់ទៅលើជនរងគ្រោះដោយអាវុធដែកមុតស្រួចចំណុច ត្រង់ក.និងចុងដង្ហើម ខាងមុខចំនួន ២កាំបិត និងចាក់ខាងក្រោយកញ្ចឹងកចំនួន ២កាំបិត សរុបទាំងអស់ចំនួន ០៤កាំបិត ហើយក៏បានប្រមូលយកវត្ថុមានតម្លៃរួមមាន ខ្សែកមាសទម្ងន់ ៥ ដំឡឹង ៥ជី មួយខ្សែ ចិញ្ចៀនមាសទម្ងន់ ០១ដំឡឹង ៥ជីមួយវង់ ទូរស័ព្ទ iphone ១២ មួយគ្រឿង និងលុយក្នុងកាបូប មួយចំនួនផងដែរ៕

បុរសម្នាក់រងរបួស ដោយសារ បើកឡានដឹកដី ធ្វើដំណើរឆ្លងកាត់ផ្លូវដែក ក៏ត្រូវរថភ្លើង បុកអូសជាច្រើនម៉ែត្រ នៅភូមិស្វាយជាតិ ឃុំរាំង...
01/02/2024

បុរសម្នាក់រងរបួស ដោយសារ បើកឡានដឹកដី ធ្វើដំណើរឆ្លងកាត់ផ្លូវដែក ក៏ត្រូវរថភ្លើង បុកអូសជាច្រើនម៉ែត្រ នៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ វេលាម៉ោង ០៣:២៨ នាទី រសៀលថ្ងៃទី ០១ កុម្ភៈ ២០២៤

លោក នាង សំអូន អាយុ ៥៦ ឆ្នាំ ជាអនុគយតំបន់៣ បើកបរក្នុង ស្ថានភាពស្រវឹង កម្រិតជាតិអាកុល ០,៥៤ បង្ករគ្រោះថ្នាក់ចរាចរណ៍ បាត់បង់...
21/01/2024

លោក នាង សំអូន អាយុ ៥៦ ឆ្នាំ ជាអនុគយតំបន់៣ បើកបរក្នុង ស្ថានភាពស្រវឹង កម្រិតជាតិអាកុល ០,៥៤ បង្ករគ្រោះថ្នាក់ចរាចរណ៍ បាត់បង់ជីវិតមនុស្ស ៤ នាក់ ។

បុរសម្នាក់ បានបា.ញ់ ប្រហាជីវិត ស្ត្រីម្នាក់ ជាជនជាតិខ្មែរ ទំនងជា គូសង្សារនឹងគ្នា ហើយបា.ញ់ខ្លួនឯង កាលពីរសៀល ថ្ងៃទី១៦ មករា...
16/01/2024

បុរសម្នាក់ បានបា.ញ់ ប្រហាជីវិត ស្ត្រីម្នាក់ ជាជនជាតិខ្មែរ ទំនងជា គូសង្សារនឹងគ្នា ហើយបា.ញ់ខ្លួនឯង កាលពីរសៀល ថ្ងៃទី១៦ មករា ២០២៤ នៅផ្ទះមួយកន្លែង ម្តុំអូរ៣ ក្រុងព្រះសីហនុ។

បើកលឿនទៅបុកពីក្រោយឡាន ២គ្រឿង ដែលឈប់រង់ចាំភ្លើងស្តុប ហើយប្រើហិង្សាលើសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ៖ បុរសជនជាតិចិនម្នាក់ ត្រូវ...
04/01/2024

បើកលឿនទៅបុកពីក្រោយឡាន ២គ្រឿង ដែលឈប់រង់ចាំភ្លើងស្តុប ហើយប្រើហិង្សាលើសមត្ថកិច្ច

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបើករថយន្តលឿន ទៅបុកពីក្រោយរថយន្ត ២គ្រឿង ដែលឈប់រង់ចាំភ្លើងស្តុប ហើយប្រើហិង្សាលើសមត្ថកិច្ច បណ្តាលឱ្យរងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកតូយ៉ូតាព្រូស ២គ្រឿង មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BN-1037 ចំណែករថយន្តព្រូស មួយគ្រឿងទៀត ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BI-3616 បើកដោយបុរសម្នាក់ ធ្វើដំណើរស្របគ្នា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក៏បានឈប់ភ្លើងស្តុបពណ៌ក្រហម ពេលនោះដែរស្រាប់តែ មានរថយន្តបង្កម៉ាក Lexus LX470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2A-6787 បើកបរដោយបុរសជនជាតិចិនម្នាក់ ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកពីក្រោយ រថយន្តតូយ៉ូតាព្រូស ពេញទំហឹង ខូចខាតយ៉ាងដំណំ។ ពេលនោះសមត្ថកិច្ច ក៏បានចុះមកដល់ទីតាំងកើតហេតុ បែរជាបុរសជនជាតិចិន ប្រើកាយវិការច្រងេងច្រងាង វាយទៅលើសមត្ថកិច្ច ២នាក់ បណ្តាលឱ្យរងរបួសផងដែរ ទើបសមត្ថកិច្ច យកទៅប៉ុស្តិ៍នគរបាល សង្កាត់ចោមចៅទី៣ សួរនាំបន្តនិងចាត់ការទៅតាមនីតិវិធី៕

ឡាន Range Rover បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវខ្ទេចមុខខណ្ឌចំការមន ៖ នារីម្នាក់ បើករថយន្តម៉ាក Rang...
04/01/2024

ឡាន Range Rover បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវខ្ទេចមុខ

ខណ្ឌចំការមន ៖ នារីម្នាក់ បើករថយន្តម៉ាក Range Rover មួយគ្រឿង លឿនមិនប្រយ័ត្ន បានជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តខូចខាត មួយកំណត់មុខ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០ នាទីយប់ ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញរថយន្តម៉ាក Range Rover ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AA-6366 បើកតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ពុំដឹងថាមានបញ្ហាអ្វី ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យខូចខាតចំនួនមួយកង់ ចំណែករថយន្តបង្ក ខូចខាតមួយកំណាត់មុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ទៅដល់នរណាម្នាក់ទេ ៕

29/12/2023

ក្រសួងសុខាភិបាល ប្រកាស ឲ្យប្រុងប្រយ័ត្ន បន្ទាប់ពីរកឃើញ វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ៤ ករណី

ថ្ងៃទី ១៨ ធ្នូ ២០២៣ ថ្នាក់ដឹកនាំ នឹងអញ្ជើញ ជាអធិបតីភាព ក្នុងពិធី បញ្ចុះបឋមសិលា កសាងសមិទ្ធផល ៩ មុខ តម្លៃជាង ២លានដុល្លា នៅ...
13/12/2023

ថ្ងៃទី ១៨ ធ្នូ ២០២៣ ថ្នាក់ដឹកនាំ នឹងអញ្ជើញ ជាអធិបតីភាព ក្នុងពិធី បញ្ចុះបឋមសិលា កសាងសមិទ្ធផល ៩ មុខ តម្លៃជាង ២លានដុល្លា នៅវត្តតាសុត របស់ព្រះធម្ម វនវាសី ចន្ទមុនី

លោក ពេជ្រ រដ្ឋា តារាចម្រៀង នៅផលិតកម្ម Town Production ទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ...
29/11/2023

លោក ពេជ្រ រដ្ឋា តារាចម្រៀង នៅផលិតកម្ម Town Production ទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ វេលាម៉ោង ៣:០០ នាទី ទៀបភ្លឺថ្ងៃទី ២៩ វិច្ឆិកា ២០២៣ ។

កាមរីហាយប្រីដ បើកលឿនឆ្លងគន្លងផ្លូវ ទៅបុក រ៉េងរ៉ូវ័រ អាព្រូសមកដល់បុកបន្ថែម របួសធ្ងន់ម្នាក់ ខណ្ឌដង្កោ ៖ រថយន្តម៉ាក កាមរីហា...
29/10/2023

កាមរីហាយប្រីដ បើកលឿនឆ្លងគន្លងផ្លូវ ទៅបុក រ៉េងរ៉ូវ័រ អាព្រូសមកដល់បុកបន្ថែម របួសធ្ងន់ម្នាក់

ខណ្ឌដង្កោ ៖ រថយន្តម៉ាក កាមរីហាយប្រីដ មួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន បានឆ្លងគន្លងផ្លូវ ជ្រុលទៅបុករថយន្ត រ៉េងរ៉ូវ័រ ដែលបើកបញ្ច្រាសទិសគ្នា ចំពីមុខពេញទំហឹង វិលមួយជុំ ហើយមានរថយន្តម៉ាក ព្រូស បើកមកពីក្រោយ បុកពីចំហៀងខាងឆ្វេងរថយន្ត កាមរីហាយប្រីដ បន្ថែមទើត បណ្ដាលឲ្យតៃកុង រងរបួសធ្ងន់ កាលពីវេលាម៉ោង ៦និង៣០ នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ចំណុចខាងត្បូង ផ្សារអ៊ីអន៣ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តម៉ាក កាមរីហាយប្រីដ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AF-8016 បើកបរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន លុះបើកមកដល់ ក្បែរផ្សារទំនើបអ៊ីអន៣ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករថយន្តម៉ាក រ៉េងរ៉ូវ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-4482 បើកបរដោយបុរសជនបរទេសម្នាក់ តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ពីជើងមកត្បូង ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត រ៉េងរ៉ូវ័រ ខូចខាតផ្នែកខាងមុខ ។ ចំណែករថយន្តម៉ាក កាមរីហាយប្រីដ បានវិលមួយជុំ ស្របពេលមានរថយន្តម៉ាក ព្រូស មួយគ្រឿងទៀត បើកមកពីក្រោយ បុកឡានកា មរីហាយប្រីដ បន្ថែម ចំពីចំហៀងខាងឆ្វេង រងការខូចខាតយ៉ាងដំណំ ហើយបុរសជាអ្នកបើករថយន្ត កាមរីហាយប្រីដ បានរងរបួសធ្ងន់៕

ស្រីស្អាតបើកឡាន LAMBORGHINI ទៅបុកម៉ូតូសណ្តោងរ៉ឺមក រើសអេតចាយ របួសធ្ងន់ម្នាក់ខណ្ឌមានជ័យ ៖ ស្រីស្អាតម្នាក់ បើករថយន្តស៊េរីទំ...
24/10/2023

ស្រីស្អាតបើកឡាន LAMBORGHINI ទៅបុកម៉ូតូសណ្តោងរ៉ឺមក រើសអេតចាយ របួសធ្ងន់ម្នាក់

ខណ្ឌមានជ័យ ៖ ស្រីស្អាតម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក LAMBORGHINI ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺមក រើសអេតចាយ ពីក្រោយពេញទំហឹង ក្រឡាប់ផ្ងារជើង ចំណែកអ្នកបើករ៉ឺម៉ក រងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗ កាលពីវេលាម៉ោង ១១និង៤០ នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅលើផ្លូវ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់ បានបើកម៉ូតូសណ្ដោងរ៉ឺម៉ក មួយគ្រឿង តាមផ្លូវ២៧១ ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់រ៉ឺម៉ក ដើម្បីរើសសំបកកំប៉ុង និងដបទឹកសុទ្ធ ស្រាប់តែមានស្រីម្នាក់ បើករថយន្តបង្កម៉ាក LAMBORGHINI ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BC-5555 មកពីក្រោយ ស្របគ្នាពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក យ៉ាងពេញទំហឹង ប៉ើងក្រឡាប់ ចំណែកបុរសជាអ្នករើសអេតចាយ បានរងរបួសធ្ងន់ ។ ស្រីស្អាតជាអ្នកបើករថយន្តបង្ក បានខលហៅអង្គរក្ស យករថយន្តមួយគ្រឿងទៀត មកដឹកគេចខ្លួន ចេញពីកន្លែងកើតហេតុ បាត់ស្រមោល ហើយអង្គរក្ស ក៏បានគាស់ផ្លាកលេខចេញ ផងដែរ៕

បុរសម្នាក់ ឈ្មោះ យី យីន អាយុ ៤៧ឆ្នាំ មានស្រុកកំណើត នៅស្រុករមាសហែក បានលោត ពីលើអគារជាន់ទី៣  បាត់បង់ជីវិត នៅវេលាម៉ោង ១១:៥០ ...
19/10/2023

បុរសម្នាក់ ឈ្មោះ យី យីន អាយុ ៤៧ឆ្នាំ មានស្រុកកំណើត នៅស្រុករមាសហែក បានលោត ពីលើអគារជាន់ទី៣ បាត់បង់ជីវិត នៅវេលាម៉ោង ១១:៥០ នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ខ្ចីលុយខាងប្រុស ១០ដុល្លារ គេល្បួងអោយកោសខ្យល់ ហើយចា.ប់រំលោភបានសម្រេច ក្រុងសំពៅពូន ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ទ...
17/10/2023

ខ្ចីលុយខាងប្រុស ១០ដុល្លារ គេល្បួងអោយកោសខ្យល់ ហើយចា.ប់រំលោភបានសម្រេច

ក្រុងសំពៅពូន ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ទាក់ទិនករណី រំលោភសេពសន្ថវ: បុគ្គលិកអនាម័យ ដោយល្បួងនាង ឡើងទៅបន្ទប់ស្នាក់នៅ អោយជួយកោសខ្យល់ រួចធ្វវើសកម្មភាព កាលពីវេលាម៉ោង ១៧និង០០ នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅក្នុងក្រុមហ៊ុន ឧស្សាហកម្មជីនយ៉ុង ភូមិព្រែកស្ទឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានអាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអនាម័យ នៅក្រុមហ៊ុនជីនយ៉ុន មានទីលំនៅភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ជុន វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្ដិសុខ ស្នាក់នៅក្នុងក្រុមហ៊ុនជីនយ៉ុន នៅភូមិព្រែកស្ទឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ វត្ថុតាងមាន ៖ ១.ខោខ្លីពណ៌ខ្មៅ ០១ ២.កម្រាលពូក ពណ៌ផ្ទៃមេឃ០១ ៣.ប្រេងក្រឡាតាប៉ិ០១ ៤.ទូរស័ព្ទRedmiពណ៌ខ្មៅ០១ និងទូរស័ព្ទ Samsung ពណ៌ស០១ របស់ជនសង្ស័យ ។

មុនកើតហេតុ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យក៏បានឆាត លេងតាមតេឡេក្រាម ជាមួយនារីរងគ្រោះ ចំណែកនារីរងគ្រោះ ក៏បានឆាតខ្ចីលុយជនសង្ស័យ ចំនួន ១០ដុល្លារ ក៏បានឲ្យនារីខាងលើ ឡើងមកយកលុយ នៅបន្ទប់របស់ខ្លួននៅជាន់ទី៤ លេខបន្ទប់៤០២៦ ។ ពេលនារីរងគ្រោះមកដល់ ជនសង្ស័យ ក៏បានប្រើនាងឲ្យជួយកោសខ្យល់ រួចហើយ ក៏ធ្វើសកម្មភាពចាប់រំលោភ រហូតបានសម្រេច។ ជនរងគ្រោះក៏បានស្លៀកពាក់ ចុះមកខាងក្រោមដើម្បីធ្វើការវិញ។ ពេលទៅដល់ផ្ទះ ជនរងគ្រោះក៏បានប្រាប់ឪពុកម្ដាយនាង និងបានដាក់ពាក្យប្ដឹង ហើយបន្ទាប់មក សមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី ៕

រថយន្តម៉ាក ហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2O-1458 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ OCIC ទិសដៅពីត្បូងមកជេីង ក្នុ...
17/10/2023

រថយន្តម៉ាក ហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2O-1458 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ OCIC ទិសដៅពីត្បូងមកជេីង ក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោង អ្នកបេីកបរមិនបង្អន់ល្បឿន ក៏ជ្រុលឡេីងសួន ពុះចែកទ្រូងផ្លូវ និងបុកគ្រិះបង្គោលភ្លេីង ឡេីងរបេីកគល់ រងការខូចខាតយ៉ាងដំណំ .. កាលពីវេលាម៉ោង ៣និង១៥ នាទីទាបភ្លឺ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ ស្ថិត តាមបណ្ដោយផ្លូវ OCIC សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សង្ស័យឆ្លងចរន្ត បង្កជាអគ្គិភ័យឆេះទូរកុងតឺន័រស្នាក់នៅរបស់ក្រុមជាង នៅយានដ្ឋានជួសជុល រថយន្តក្រុង មួយកន្លែងរាជធានីភ្នំពេញ ៖ ...
12/10/2023

សង្ស័យឆ្លងចរន្ត បង្កជាអគ្គិភ័យឆេះទូរកុងតឺន័រស្នាក់នៅរបស់ក្រុមជាង នៅយានដ្ឋានជួសជុល រថយន្តក្រុង មួយកន្លែង

រាជធានីភ្នំពេញ ៖ យានដ្ឋានជួសជុល រថយន្តក្រុងមួយកន្លែង នៅទល់មុខភោជនីដ្ឋាន រស្មីបឹងកក់ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៦៦ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យកន្លែងស្នាក់នៅ ធ្វើពីទូកុងតឺន័រ រួមទាំងសម្ភារមួយចំនួន ត្រូវរងការខូចខាត តែភ្លើងពុំបានឆេះរាល់ដាល ដល់រថយន្តឡើយ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៥០ នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

តាមម្ចាស់យានដ្ឋាន ឈ្មោះ ចាប សុធារី ភេទស្រី បានអោយនគរបាលដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញផ្សែងហុយ ចេញពីទូកុងតឺន័រ ដែលជាកន្លែងស្នាក់នៅ របស់ក្រុមជាង ហើយក៏បានក្លាយ ជាអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ខណៈពេលដែលជាង បានសុំច្បាប់ទៅលេងស្រុកអស់ ។ ភ្លាមៗ រថយន្តពន្លត់អគ្គិភ័យ ដែលប្រចាំការនៅ សាលាសង្កាត់គោកឃ្លាង ១គ្រឿង បានចេញទៅអន្តរាគមន៍ បាញ់ពន្លត់ ពុំបណ្តាលអោយឆេះ រាលដាលឡើយ ។ តាមនគរបាលការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាល រាជធានីភ្នំពេញ បានអោយដឹងថា អគ្គិភ័យនេះ បណ្តាលអោយកន្លែងស្នាក់នៅ ដែលប្រភេទទូរកុងតឺន័រទំហំ២ម៉ែត្រ គុណនិង ៤ម៉ែត្រ ត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុង រួមជាមួយសម្ភារជួសជុលរថយន្ត អស់មួយចំនួនទៀត៕

Address

Phnom Penh

Telephone

012 999 161

Website

Alerts

Be the first to know and let us send you an email when Watphnom News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category