ទូរទស្សន៍មូស្លីមកម្ពុជា Cambodian Muslim TV

  • Home
  • ទូរទស្សន៍មូស្លីមកម្ពុជា Cambodian Muslim TV

ទូរទស្សន៍មូស្លីមកម្ពុជា Cambodian Muslim TV A Muslim Media Outlet in Cambodia CAMTV is under Managmemt of Cambodian Muslim Media Center

02/11/2025

៖ ប្រធានាធិបតីអ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងសាងសង់ឡើងវិញនូវរោងចក្រនុយក្លេអ៊ែររបស់ខ្លួន 'ជាមួយនឹងថាមពលកាន់តែខ្លាំង'
ប្រភព៖ Arab News

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្...
02/11/2025

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi)T2525 ហើយ​ព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះ កាលម៉េហ្គី នេះ ទទួលរងឥទ្ធិពលកម្រិត ៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា។

🔴អំពើប្រល័យពូជសាសន៍ថ្មីបានកើតឡើងនៅប្រទេសស៊ូដង់ ដោយមានការសម្លាប់រង្គាលឥតក្តីមេត្តា ខណៈមនុស្សរាប់ម៉ឺននាក់ ត្រូវបានប្រល័យដោ...
02/11/2025

🔴អំពើប្រល័យពូជសាសន៍ថ្មីបានកើតឡើងនៅប្រទេសស៊ូដង់ ដោយមានការសម្លាប់រង្គាលឥតក្តីមេត្តា ខណៈមនុស្សរាប់ម៉ឺននាក់ ត្រូវបានប្រល័យដោយគ្មានទោសកំហុស ជាពិសេសកុមារដែលគ្នាមិនដឹងអី។
ជម្លោះក្នុងប្រទេសនេះបានផ្ទុះឡើងនៅខែមេសាឆ្នាំ២០២៣ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF)។ RSF និងកងជីវពលសម្ព័ន្ធមិត្តរបស់ពួកគេ កំពុងតាមកម្ចាត់ក្រុមជនជាតិភាគតិចដូចជា Fur, Masalit និង Zaghawa។
តាមការផ្សាយរបស់ Al Jazeera កាលពីថ្ងៃសៅរ៍ទី១ខែវិច្ឆិកាឆ្នាំ២០២៥ ពួកគេបានសម្លាប់ប្រជាជនដោយមិនរើសមុខនៅតាមមូលដ្ឋាន ដូចជានៅ Kordofan, North Darfur និង Tawila ខណៈតួលេខពីអង្គការសហប្រជាជាតិ ប៉ាន់ស្មានថា មនុស្សជាង ១៥០ ០០០នាក់បានស្លាប់និង ១៤លាននាក់ផ្លាស់ទីលំនៅ។ ក្រៅពីការសម្លាប់ ក៏មានសេចក្តីរាយការណ៍ថា RSF បានចាប់រំលោភស្រ្តី ធ្វើទារុណកម្មគ្រប់ទម្រង់និងប្រព្រឹត្តអំពើឃោរឃៅជាច្រើនទៀតផងដែរ។
ទង្វើរបស់ RSF គឺជា «អំពើប្រល័យពូជសាសន៍» ហើយតួលេខជនភៀសខ្លួន បានក្លាយជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយ របស់ពិភពលោក។

ទន្ទឹមនោះ បើយោងតាមរបាយការណ៍របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA), សោកនាដកម្មដ៏សាហាវបំផុតមួយគឺបានកើតឡើងនៅថ្ងៃទី២៩ខែតុលា ពេលដែលក្រុមអ្នកប្រយុទ្ធ RSF ចូលមន្ទីរពេទ្យសម្ភព El-Fasher សម្លាប់មនុស្ស៤៦០នាក់។

ប្រភព៖ Al Jazeera

02/11/2025

#ការធ្វើល្អចំពោះអ្នកជិតខាង
ដោយ៖ អូស្តើស អាប់ឌុលកឌៀរ ពិន ហារ៉ូន

អង្គការសហប្រជាជាតិ (UN) និងដៃគូមនុស្សធម៌របស់ខ្លួន បានប្រមូលជំនួយលើសពី ២៤.០០០តោន ពីច្រកឆ្លងកាត់តំបន់ហ្កាហ្សាស្ទ្រីប ចាប់ត...
02/11/2025

អង្គការសហប្រជាជាតិ (UN) និងដៃគូមនុស្សធម៌របស់ខ្លួន បានប្រមូលជំនួយលើសពី ២៤.០០០តោន ពីច្រកឆ្លងកាត់តំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី១០ ខែតុលា មក នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ (៣១ តុលា) ដោយដកស្រង់ពីយន្តការលេខ ២៧២០ របស់ UN។

ទោះបីជាមានស្ថានភាពវិជ្ជមានទាំងនេះក៏ដោយ ក៏ប្រព័ន្ធសុខាភិបាលរបស់ហ្កាហ្សា នៅតែបន្តប្រឈមមុខនឹងបញ្ហាសំខាន់ៗក្នុងការដោះស្រាយតម្រូវការដ៏ធំធេងរបស់អ្នកស្រុក ហើយគិតត្រឹមគិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បុគ្គលិកសុខាភិបាលជាង ១.៧០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីសង្គ្រាមចាប់ផ្តើមមក នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា៕

កម្ពុជា-ថៃ ចាប់ផ្តើមអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ពីតំបន់ជម្លោះតាមបណ្ត...
01/11/2025

កម្ពុជា-ថៃ ចាប់ផ្តើមអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ពីតំបន់ជម្លោះតាមបណ្តោយព្រំដែន ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការណ៍អាស៊ាន ( AOT )
ថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់អញ្ជើញជាអធិបតីសម្ពោធវិហារឥស្លាមគៀនឃ្លាំង នារាជធានីភ្នំពេញ —————-ឯកឧត្តមឧបនាយករដ្ឋមន្រ...
01/11/2025

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់អញ្ជើញជាអធិបតីសម្ពោធវិហារឥស្លាមគៀនឃ្លាំង នារាជធានីភ្នំពេញ
—————-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ វិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង គឺជាសមិទ្ធផលថ្មីមួយរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមក្នុងខណ្ឌជ្រោយចង្វារ ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសុខដុមនីយកម្មផ្នែកសាសនានៅកម្ពុជា ដែលមិនមានច្រើននោះទេនៅតាមបណ្ដាប្រទេសលើពិភពលោក ដែលមានភាពសុខដុមផ្នែកសាសនាបែបនេះ ដោយភាពសុខដុមនេះគឺជាវប្បធម៌ដ៏ថ្លៃថ្លារបស់កម្ពុជាដែលមានតាំងពីដើមរៀងមក ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បញ្ជាក់បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិហារឥស្លាម ម៉ាស្ជិត គៀនឃ្លាំង ដែលស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីបានបញ្ចប់ការសាងសង់ជាស្ថាពរមក ។

សូមបញ្ជាក់ថា ៖ វិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ។ វិហារនេះមានឈ្មោះដើមថា “នូរុលឥស្លាមគៀនឃ្លាំង” ហើយបច្ចុប្បន្នមានឈ្មោះថា “ម៉ាស្ជិត គៀនឃ្លាំង” ។
ប្រភព៖ AMS

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) បានធ្វើការថ្កោលទោសការវាយប្រហាររបស់កងកម្លាំងគាំទ្ររហ័ស(RSF)លើទីក្រុង al-Fashi...
01/11/2025

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) បានធ្វើការថ្កោលទោសការវាយប្រហាររបស់កងកម្លាំងគាំទ្ររហ័ស(RSF)លើទីក្រុង al-Fashir ស្ថិតក្នុងតំបន់ North Darfur ប្រទេសស៊ូដង់ ។

អ្នកស្រី Martha Ama Akyaa Pobee គឺជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ UNប្រចាំនៅអាហ្វ្រិក និយាយប្រាប់ក្រុមប្រឹក្សាថា គ្មាននរណាម្នាក់មានសុវត្ថិភាពនោះទេនៅទីក្រុង al-Fashir ។

អ្នកស្រីថា ហានិភ័យនៃអំពើឃោឃៅទ្រង់ទ្រាយធំ អំពើហិង្សាមានគោលដៅដោយក្រុមជនជាតិភាគតិច និងការបំពានច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងអំពើហិង្សាផ្លូវភេទ នៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភនៅទូទាំងប្រទេសស៊ូដង់ ជាពិសេសនៅទីក្រុង al-Fashir ។
គួរឲ្យដឹងថាប្រទេសស៊ូដង់បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលមួយក្នុងខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីការតស៊ូដ៏សាហាវឃោរឃៅដើម្បីអំណាចបានផ្ទុះឡើងរវាងកងទ័ពរបស់ខ្លួន និងក្រុមយោធាប៉ារ៉ាដ៏មានឥទ្ធិពលមួយ គឺកងកម្លាំងគាំទ្ររហ័ស (RSF) នេះបើយោងតាមការចុះផ្សាយរបស់ BBC News។

មនុស្សជាង ១៥០,០០០នាក់បានស្លាប់នៅក្នុងជម្លោះនៅទូទាំងប្រទេស ហើយប្រហែល ១២លាននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលអង្គការសហប្រជាជាតិហៅថាជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក។

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន១១១នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅអគារមួយកន្លែងស្ថិតក្នុងសង្កាត់បឹ...
01/11/2025

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន១១១នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅអគារមួយកន្លែងស្ថិតក្នុងសង្កាត់បឹងសាឡាង
————
ភ្នំពេញ៖ កម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដោយមានកិច្ចសម្របសម្រួលពី ព្រះរាជអាជ្ញារង ចុះត្រួតពិនិត្យទីតាំងសង្ស័យ ស្ថិតនៅអគារសម្រាប់ជួលមានទីតាំងផ្ទះលេខ១៧ ផ្លូវលេខ២៥៥ ក្រុមទី១៤ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយឃាត់ខ្លួនជនសង្ស័យចំនួន១១១នាក់ ក្នុងនោះ ជនជាតិឥណ្ឌូណេស៊ីចំនួន១០៦នាក់ (ស្ត្រី៣៦នាក់ ) និងបុរសជនជាតិខ្មែរ ចំនួន០៥នាក់ ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចជំនាញបានដកហូតសម្ភារៈ ជាវត្ថុតាងរួមមានៈ រថយន្ត០២គ្រឿង ម៉ាក HYUNDAI STARIA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CB-5952 និងម៉ាក HYUNDAI STARIA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-1921 ។
ក្រោយពីត្រួតពិនិត្យចប់សព្វគ្រប់បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ដែលបានដកហូតពីទីតាំងសង្ស័យខាងលើ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី ។
ដោយឡែកនៅថ្ងៃដដែលនោះដែរ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយទទួលបានការបញ្ជាពីអភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងទទួលដឹកនាំផែនការងារអន្តោប្រវេសន៍ និងមានការចូលរួមសហការពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប. ឆ.ប.) បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងនៅអគារលេខ៦៥ IOS TOWER ស្ថិតនៅផ្លូវលេខ៩៥ ភូមិ០៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញផងដែរ។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕
ប្រភព៖ទទក

🔴UPDATE : អគ្គីភ័យឆាប់ឆេះអគារក្បែអគារភ្លោះKLCC ត្រូវបានពន្លត់ទាំងស្រុងហើយ ។ ប្រភព៖ Bernama
01/11/2025

🔴UPDATE : អគ្គីភ័យឆាប់ឆេះអគារក្បែអគារភ្លោះKLCC ត្រូវបានពន្លត់ទាំងស្រុងហើយ ។
ប្រភព៖ Bernama

🔴ព័ត៌មានបឋម៖ អគ្គីភ័យឆាបឆេះអាគារមួយក្បែរអគារភ្លោះKLCC របស់ប្រទេសម៉ាឡេស៊ីនាព្រឹកថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥។ប្រភព៖ Sinar H...
01/11/2025

🔴ព័ត៌មានបឋម៖ អគ្គីភ័យឆាបឆេះអាគារមួយក្បែរអគារភ្លោះKLCC របស់ប្រទេសម៉ាឡេស៊ីនាព្រឹកថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥។
ប្រភព៖ Sinar Harian

មនុស្សតែងតែត្រូវភាពជោគជ័យធ្វើឱ្យវង្វែងស្មាតី និងតម្តើមខ្លួនខ្ពស់ពេកលង់ជាមួយភាពក្អេងក្អាងដោយមិនដឹងខ្លួន
01/11/2025

មនុស្សតែងតែត្រូវភាពជោគជ័យធ្វើឱ្យវង្វែងស្មាតី និងតម្តើមខ្លួនខ្ពស់ពេកលង់ជាមួយភាពក្អេងក្អាងដោយមិនដឹងខ្លួន

Address


Alerts

Be the first to know and let us send you an email when ទូរទស្សន៍មូស្លីមកម្ពុជា Cambodian Muslim TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share