BPN News

BPN News បំណងពលរដ្ឋកម្ពុជា ព័ត៌មានថ្មីឈានមុខ បំណងពលរដ្ឋ ព័ត៌មានថ្មីឈានមុខ

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យម្នាក់ ជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងជនសង្ស័យ២នាក់ ...
11/01/2026

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យម្នាក់ ជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងជនសង្ស័យ២នាក់ ជាអ្នកទទួលផលចោរកម្ម

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៣:១០នាទីអាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្ថិតនៅត្រង់ចំណុចអាគារឌឹព្រីមៀរសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធនិងករណី លួច (កាច់កម៉ូតូ) ម៉ាក់ Honda Dio ពណ៌ប្រផេះ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្ទះលេខអឺ១៨៤ ផ្លូវលេខ១៣ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីជនរងគ្រោះឈ្មោះ Edick Edwin George ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិអាមេរិក។

ជនសង្ស័យខាងលើមានឈ្មោះ៖
-ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (អ្នកលួចកាច់កម៉ូតូ)។
-ឈ្មោះ ភឿន ថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ (អ្នកទទួលផលចោរកម្ម)។
-ឈ្មោះ ផល សុខគា ភេទប្រុស អាយុ១៨ឆ្នាំ ជានជាខ្មែរ (អ្នកទទួលផលចោរកម្ម)។

សម្ភារៈដកហូតរួមមាន
-ម៉ូតូម៉ាក Honda Dio ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1LR-1597 (របស់ជនរងគ្រោះ)។
-ម៉ូតូម៉ាក ហុងដា សង់សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LQ-9527 (របស់ជនសង្ស័យ)។

បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ឯកឧត្តមអភិបាលខេត្តស្វាយរៀង​ ឧបត្ថម្ភសម្ភារៈនិងថវិកាមួយចំនួន​ ជូនដល់វីរកងទ័ពជួរមុខដែលរងរបួសក្នុងពេលប្រយុទ្ធជាមួយសត្រូវឈ្ល...
11/01/2026

ឯកឧត្តមអភិបាលខេត្តស្វាយរៀង​ ឧបត្ថម្ភសម្ភារៈនិងថវិកាមួយចំនួន​ ជូនដល់វីរកងទ័ពជួរមុខដែលរងរបួសក្នុងពេលប្រយុទ្ធជាមួយសត្រូវឈ្លានពានថៃ​នាពេលកន្លងទៅ

នៅថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២៥នេះ​ ឯឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានចាត់ឱ្យលោកស្រី​ យ៉ក់​ ស៉ីណាត​ អភិបាលរងខេត្តស្វាយរៀង​ នាំយកសម្ភារៈនិងថវិកាមួយចំនួនចុះសួសុខទុក្ខវីរកងទ័ពជួរមុខដែលរងរបួសក្នុងពេលប្រយុទ្ធជាមួយសត្រូវឈ្លានពានថៃ​ និងបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ​ និងបានបន្តមកសម្រាកនៅផ្ទះ​ នាស្រុកកំណេីតនៅខេត្តស្វាយរៀង​រួមមាន៖

-​ លោក គង់ សារ៉ុម វីរកងទ័ពជួរមុខ រងគ្រោះត្រូវផ្សែងពុលរស់នៅភូមិជៀសឫស្សី ឃុំកំពង់ចំឡង ស្រុកស្វាជ្រំ។
-​ លោក យន់ ធន វីរកងទ័ពជួរមុខ រងគ្រោះដោយសារផ្សែងពុល រស់នៅភូមិបឹងរ៉ៃ ឃុំក្រោលគោ ស្រុកស្វាយជ្រំ។
-លោក​ អ៊ុំ​ វ៉ាន់ផាត​ វីរ​ វីរកងទ័ពជួមុខ​ រងគ្រោះដោយត្រូវផ្សែងពុល​ នៅភូមិជប់ព្រីង​ ឃុំថ្មី​ ស្រុកកំពង់រោទិ៍។

សម្ភារៈ​ និងថវិការបស់រដ្ឋបាលខេត្តផ្តល់ជូនវីរៈកងទ័ពខាងលេីក្នុងម្នាក់ៗទទួលបាន៖​ អង្ករ ៥បេ ស្មើ១២៥គីឡូ​,មី ១០កេស​,ទឹកត្រី​ ៥យួរ,ទឹកស៊ីអុីវ ៥យួរ,បាកាស៣កេស
និងថវិកាចំនួន ៥០០,០០០រៀល៕

ក្មេង​ៗ​បង្ហោះ​ខ្លែង​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ក្នុង​ដី​ឡូ​តិ៍មួយកន្លែង សង្ស័យ​ករណីឃា.តកម្មភ្នំពេញ​ ៖ ក្មេង​ៗ១​ក្រុម​បាន​...
11/01/2026

ក្មេង​ៗ​បង្ហោះ​ខ្លែង​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ក្នុង​ដី​ឡូ​តិ៍មួយកន្លែង សង្ស័យ​ករណីឃា.តកម្ម

ភ្នំពេញ​ ៖ ក្មេង​ៗ១​ក្រុម​បាន​នាំ​គ្នា​ទៅ​បង្ហោះ​ខ្លែង​លេង​នៅ​ក្នុង​ដី​ឡូ​ត៌​ទំនេរ​មួយ​កន្លែង ហើយ​ខណៈ​ទៅ​ដោះ​ខ្សែ​ខ្លែង​ដែល​ទាក់​មែកឈើ ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​ក្បែរ​របង​ដី​ឡូត៎​នោះ ក៏​បាន​នាំ​គ្នរ​ត់ទៅ​ប្រាប់​ចាស់​ៗ​ក្នុងភូមិ​ឲ្យ​ទៅ​មើល រួច​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ ។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦ នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ខាងលើ​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ឬ​ទីកន្លែង​ស្នាក់​នៅ​នោះ​ទេ ជនរងគ្រោះ​​មាន​មាឌធំ​ពាក់អាវ​ព​ណ៍​ខ្មៅ​ដៃ​វែង និង​ស្លៀក​ព​ណ៍​ខ្មៅ​ជើង​វែង ហើយ​តាម​ការ​ប៉ាន់ស្មាន​មាន​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ។

សព​មាន​ស្នាម​របួស​បែកក្បាល​ហូរ​ឈាម​ពេញ​ផ្ទៃមុខ ហើយ​នៅ​ចំងាយ​ប្រមាណ​១៥​ម៉ែត្រ​ពី​សាកសព ក៏​មាន​ដុំ​ថ្ម​១​ដុំ និង​នៅ​ជិត​ដុំ​ថ្ម​មាន​ឈាម ព្រមទាំង​មាន​ស្នាម​អូស​សព​ចេញពី​កន្លែង​ដុំ​ថ្ម​ទៅ​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​ក្បែរ​ផង​ដែរ ដែល​ជំហាន​ដំបូង​ត្រូវ​បាន​សង្ស័យ​ថា​ជា​អំពើ​ឃាតកម្ម​វាយ​សម្លាប់ ។

អ្នក​ភូមិ​ទួល​ពង្រ​បាន​និយាយ​ថា នៅ​វេលា​ព្រឹក​កើតហេតុ​នោះ​មាន​ក្មេង​ៗ១​ក្រុម​បាន​ទៅ​បង្ហោះ​ខ្លែង​លេង​នៅ​ក្នុង​ដី​ឡូ​ត៌​ទំនេរ​មួយ​នោះ ព្រោះ​ដី​ឡូ​ត៌​នោះ​ធំ​ទូលាយ​ងាយស្រួល​លេង​ខ្លែង ខណៈនោះ​ខ្សែ​ខ្លែង​បាន​ទាក់​ជាមួយ​មែកឈើ ។

ហើយ​ខណៈ​ដែល​ក្មេង​ទៅ​ដោះ​ខ្សែ​ខ្លែង​ចេញពី​មែកឈើ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​រូប​នោះ​ដេក​ស្លាប់​ផ្ងារពោះ​ ដោយ​មាន​ស្នាម​បែកក្បាល​និង​មាន​ឈាម​ពេញ​ផ្ទៃមុខ ទើប​ក្មេង​ៗ​ក៏​រត់​ទៅ​ប្រាប់​ពួក​គាត់​ឲ្យ​ពួក​គាត់​បានដឹង ។

អ្នក​ភូមិ​ដដែល​បាន​និយាយ​បន្ត​ទៀត​ថា បន្ទាប់​ពី​ក្មេងរ​ត់ទៅ​ប្រាប់​ទាំង​ត្រហេបត្រហប​បែប​នេះ​ពួក​គាត់​ក៏​បាន​ហៅ​គ្នីគ្នា​ទៅ​មើល​សាកសព​ខាងលើ​ក្រែង​បាន​ស្គាល់ ឬ​ក្រែង​ជា​អ្នកស្រុក​ភូមិ​ជាមួយ​គ្នា ឬ​ក៏​ជា​សាច់ញាតិ​ពួក​គាត់ ។ ប៉ុន្តែ​ពេល​ទៅ​ដល់​ទើប​ដឹង​ថា គ្រាន់តែ​ធ្លាប់​ឃើញ​បុរស​នេះ​ទៅ​អង្គុយ​ផឹកស្រា​នៅ​លើ​បង់​១​ស្ថិត​នៅ​ក្នុង​ដី​ឡូ​ត៌​កើតហេតុ​នោះ​ជា​ញឹកញាប់ តែ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។ បន្ទាប់​មក​ទៀត ពួក​គាត់​ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង និង​ធ្វើការ​ស្រ​វ​ជ្រាវ​តាម​ជំនាញ ។

ក្រោយ​ពេល​ទទួល​ដំណឹង​អំពី​ការ​ប្រទះ​ឃើញ​សាកសព​បុរស​ខាងលើ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ចងខ្សែ​ហ៊ុម​ព័ទ្ធ​ទីតាំង​កើតហេតុ​ភ្លាម​ៗ មិន​ឲ្យ​មានការ​ចូល​ទៅ​ជិត​ឡើយ ដើម្បី​ការពារ​ភស្តុ​ង​នានា​ដែល​មាន​ស្ថិត​នៅ​ជុំវិញ​កន្លែង​កើតហេតុ​នោះ​ងាយស្រួល​ក្នុង​ការ​ស្រាវជ្រាវ ។ ក្រោយ​ពេល​ចងខ្សែ​រួចរាល នគរបាល​ខាងលើ​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ ៕

ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី សរុបជាងពីរពាន់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប!ភ្នំពេញ៖រយៈកាលកន្លងមក រាជ...
11/01/2026

ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី សរុបជាងពីរពាន់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប!

ភ្នំពេញ៖រយៈកាលកន្លងមក រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។

ព្រមជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអនុវត្តយ៉ាងម៉ឹងម៉ាត់ស្របតាមបទបញ្ជានាយករដ្ឋមន្ត្រី ដោយធ្វើការទប់ស្កាត់និងបង្ក្រាបជាបន្តបន្ទាប់។

ជាថ្មីម្តងទៀត នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ចែកចាយបារីអេឡិចត្រូនិក (V**e) មួយកន្លែងនៅចំណុចផ្ទះគ្មានលេខ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយចាប់យក ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាងពីរពាន់ រួមមាន ៖ បារីអេឡិកត្រូនិក(ម៉ាស៊ីន) ចំនួន៧៦៩ដើម និងក្បាលជក់ ចំនួន១,៩៣០ ព្រមទាំង ឃាត់ខ្លួនម្ចាស់ទីតាំងចំនួន០២នាក់ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

11/01/2026

សារពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពី វិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ

ថ្ងៃទី១០ មករា ២០២៦

10/01/2026

អុញនោះ! គយខេត្តស្វាយរៀង ប្រេីជនសុីវិល ឱ្យចាំរាប់ក្បាលឡាន កំណត់យកលុយ តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ក្រុមអ្នកញៀនល្បែងចេះបំបាំងកាយ! សមត្ថកិច្ច​ចុះទៅឃើញថា ពុំមានអ្នកលេងល្បែងជល់មាន់នោះទេ ឃើញតែ សៃវៀន១ និងកំរាល១ ដែលទុកនៅវាលស្...
10/01/2026

ក្រុមអ្នកញៀនល្បែងចេះបំបាំងកាយ! សមត្ថកិច្ច​ចុះទៅឃើញថា ពុំមានអ្នកលេងល្បែងជល់មាន់នោះទេ ឃើញតែ សៃវៀន១ និងកំរាល១ ដែលទុកនៅវាលស្រែ!​

ខេត្តសៀមរាប៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តែក នៃអធិដ្ឋាននគរបាលស្រុកបាគង សហការណ៍ជាមួយកម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ត្រី ខាត់ ជាង នាយផ្នែកព្រហ្មទណ្ឌ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ បានចុះទៅដល់ទីតាំងដែលរាយការណ៍ ជូនឯកឧត្តម ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ព្រមទាំងឯកឧត្តម សៀ ទិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងលោកបង លឹម សម្បត្តិ អធិការនគរបាលបាលស្រុកប្រាសាទបាគង មានទីតាំងល្បែងមាន់ដី ដុះស្លែមួយក្នុងភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកលែងយ៉ាងអណាធិបតេយ្យ។

បន្ទាប់ពីឃើញព័ត៌មាននេះភ្លាមកម្លាំងយើងបានចុះទៅដល់ទីតាំងខាងលើឃើញថាពុំមានអ្នកលេងល្បែងជល់មាន់នោះទេ ឃើញតែ សង្វៀន​១ និងកំរាល១ដែលទុកនៅវាលស្រែមួយកន្លែងនៅខាងត្បូងភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕

ករណី រ៉ឺម៉កម៉ូតូដឹកទ្រុងមានមនុស្សនៅខាងក្នុងទ្រុងតាមបណ្តាញសង្គមហ្វេសប៊ុក និងតិតុក  ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង រដ្ឋបា...
10/01/2026

ករណី រ៉ឺម៉កម៉ូតូដឹកទ្រុងមានមនុស្សនៅខាងក្នុងទ្រុងតាមបណ្តាញសង្គមហ្វេសប៊ុក និងតិតុក ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង រដ្ឋបាលខេត្តចេញសេចក្ដីបំភ្លឺ

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថា ថ្មីៗនេះមានការបង្ហោះផ្សាយវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) និងតិតុក (TikTok) ការ បញ្ចេញមតិ (Comment) និងការចែករំលែក (Share) ព្រមទាំងបណ្តាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធ ករណី រ៉ឺម៉កម៉ូតូដឹកទ្រុងមានមនុស្សនៅខាងក្នុងទ្រុង ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។

ចំពោះករណីខាង លើនេះ រដ្ឋបាលខេត្ត សូមធ្វើការបញ្ជាក់ ជូនសាធារណជនថា៖ បន្ទាប់ពីទទួលបានព័ត៌មានដែលបានបង្ហោះ ផ្សាយនេះភ្លាម អធិការដ្ឋាននគរបាលក្រុងបាវិត បានចុះធ្វើការស្រាវជ្រាវ និងបានរកឃើញម្ចាស់ទ្រុងខាងលើ និងបានសាកសួរព័ត៌មានគាត់បានបំភ្លឺថាទ្រុងដែលបានដឹកនេះគឺគាត់ធ្វើដើម្បីទុកចិញ្ចឹមសត្វទេ តែនៅពេល ដឹកយកមកទុកនៅផ្ទះដោយសាររ៉ឺម៉កតូចជិះមិនអស់គ្នា កម្មករដែលដឹកទ្រុងមកនាំគ្នាចូលអង្គុយក្នុងទ្រុង។

នៅពេលដឹកមកផ្ទះតាមផ្លូវក៏មានអ្នកថតបង្ហោះធ្វើឱ្យមានការភ័នច្រឡំ៕

10/01/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋដែលបានទិញដីឡូត៍របស់គម្រោងដីឡូត៍ ភូមិមរតក នៅខេត្តស្វាយរៀង ចំនួន ២០៧ប័ណ្ណ បន្ថែមទៀត

ដោយអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបករណីចាប់ឃុំឃាំ...
10/01/2026

ដោយអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់

ភ្នំពេញ៖ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG QUNHUI ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិចិន ដោយកូនប្រុសរបស់ខ្លួនឈ្មោះ YIN XING ភេសប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការចាប់បង្ខាំង និងជំរិតទារប្រាក់ចំនួន ៥០,០០០$។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៉ិន រដ្ឋា ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់ទីតាំងបង្ខាំងជនរងគ្រោះខាងលើ។

លុះនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញបានធ្វើការជួួយសង្គ្រោះបានជនរងគ្រោះចំនួន០៩នាក់ និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ រួមមាន៖
១-ឈ្មោះ CHEN YUE អាយុ៤០ឆ្នាំ ភេទប្រុស ជនជាតិចិន
២-ឈ្មោះ LAING CHANG LAI ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន
៣-ឈ្មោះ DA HAL ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន
៤-ឈ្មោះ TONG YUN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ
៥-ឈ្មោះ LU YI WANG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន។ ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បួងឃ្មុំ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

10/01/2026

លោកអភិបាលស្រុករំដួល អញ្ជើញចុះត្រួតពិនិត្យមើលកន្លែងសំរាមនិងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋយកសំរាមទៅទុកដាក់នៅទីលានសំរាមរបស់ ខេត្ដស្វាយរៀង

រដ្ឋបាលក្រុងបាវិត និងក្រុងស្វាយរៀង នាំអំណោយចែកជូនដល់ពលរដ្ឋភៀសសឹក ១ ០០០គ្រួសារ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តបាត់ថ្កៅ ខ...
10/01/2026

រដ្ឋបាលក្រុងបាវិត និងក្រុងស្វាយរៀង នាំអំណោយចែកជូនដល់ពលរដ្ឋភៀសសឹក ១ ០០០គ្រួសារ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព និងការរួមសុខរួមទុក្ខជាមួយជនរួមជាតិ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារនាំយកស្បៀងអាហារ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១០០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព។

សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្នុងមណ្ឌលសុវត្ថិភាពវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលជាទីតាំងប្រមូលផ្ដុំបងប្អូនប្រជាពលរដ្ឋភៀសសឹកពីតំបន់ជួរមុខ។

ក្នុងឱកាសជួបសំណេះសំណាលនោះ អភិបាលក្រុងបាវិត បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ «ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងរងការគំរាមកំហែងលើបូរណភាពទឹកដី ស្មារតី ខ្មែរតែមួយ រួមគ្នាជួយខ្មែរ» គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ យើងត្រូវរួបរួមសាមគ្គីគ្នា ក្នុងគ្រាលំបាកត្រូវមានទុក្ខរួមទុក្ខ មានសុខរួមសុខ ដើម្បីការពារសន្តិភាព និងទឹកដីរបស់យើង។

លោកអភិបាលក្រុងបាវិត បានគូសបញ្ជាក់ថា ចំពោះសកម្មភាពនេះមិនត្រឹមតែជាការផ្ដល់ជំនួយជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្តយ៉ាងធំធេងដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដោយមិនឱ្យពួកគាត់នៅឯកោឡើយ។

លោកអភិបាលក្រុងបានបន្តថា ចំពោះអំណោយស្បៀង និងសម្ភារទាំងនេះរដ្ឋបាលក្រុងបានរៀបចំគៀងគរពី បងប្អូនសប្បុរសជនក្នុងខេត្តស្វាយរៀង ដោយស្មារតីខ្មែរតែមួយរួមគ្នា ខ្មែរស្រឡាញ់ខ្មែរជួយគ្នា៕

Address

Phnum Pénh

Alerts

Be the first to know and let us send you an email when BPN News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BPN News:

Share