ECTV News

ECTV News journalist

27/12/2023

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីជនសង្ស័យប្រុសស្រីចំនួន០២នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ly Leap បង្ហោះវីដេអូនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម។ បន្ទាប់មក ឯកឧត្តមស្នងការ បានបញ្ជាឱ្យមន្រ្តីជំនាញស្រាវជ្រាវរកម្ចាស់គណនី LY Leap និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ​ សុខ លា (ប្តី), ២.ឈ្មោះសុខ លីដា (ប្រពន្ធ) នៅចំណុចផ្ទះសំណាក់គ្រីនផាក ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដើម្បីយកមកធ្វើការសាកសួរ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលពួកគេមានវិជ្ជមានសារធាតុញៀន។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី២...
27/12/2023

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល នៅសាលាខេត្តកណ្តាល។

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល...

(ព្រះសីហនុ)៖ នាល្ងាចថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌ...
27/12/2023

(ព្រះសីហនុ)៖ នាល្ងាចថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ចំនួន៤៦៧ខ្នង ដោយមានការចូលរួមពីលោកស្រី លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី សមាជិក សមាជិកាគណៈកម្មាធិសាខា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត តំណាងរាស្ត្រ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ នៅរោងចក្រកាប់គោ ឃុំទឹកថ្លា ស្រុកព្រៃនប់។ លោក អ៉ី ធារិន អានរបាយការណ៍ស្តីពីការរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅក្នុងមូលដ្ឋានប្រជាពលរដ្ឋរស់នៅតាមបណ្តាខឃុំចំនួន០៨ ក្នុងស្រុកប្រៃនប់ បានរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់គិតត្រឹមម៉ោង១១ ថ្ងៃទី២៧នេះបណ្តាលឲ្យរលំផ្ទះ០២ខ្នង របើកដំបូលផ្ទះ១,៦៣០ខ្នងផ្ទះ សរុប១,៦៣២ខ្នងផ្ទះ (ស័ង្ហីចំនួន៧,៩៨៧សន្លឹក វិទ្យាល័យទួលកែវ ក្បឿង៥០សន្លឹក និងប៉ុស្តិ៍នគរបាលរដ្ឋឃុំទឹកល្អក់ ក្បឿង៦០សន្លឹក) ។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានផ្តាំផ្ញើប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បង្កឲ្យមានផលប៉ះពាលជាខ្លាំង។ នៅចំពោះមុខពលរដ្ឋរងគ្រោះ ឯកឧត្តមប្រធានបានដាក់ចេញបទបញ្ជាឲ្យគណៈបញ្ជាការស្រុក ជួយសង្គ្រោះប្រជាពលរដ្ឋទាំងអស់ និងបានណែនាំឲ្យមន្ទីរសុខាភិបាលរៀបចំមធ្យោបាយត្រៀមបង្កានៅតំបន់នេះ ក្រែងមានរបួសស្នាម។...

(ព្រះសីហនុ)៖ នាល្ងាចថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត.....

"ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងត្រីយ៍វិស័យសម្រាប់យើងទាំងក្របខណ្ឌរៀបចំគោលនយោបាយ និងសេដ្ឋកិច្ច" ដូចនេះជំរឿនសេដ្ឋកិ...
26/12/2023

"ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងត្រីយ៍វិស័យសម្រាប់យើងទាំងក្របខណ្ឌរៀបចំគោលនយោបាយ និងសេដ្ឋកិច្ច" ដូចនេះជំរឿនសេដ្ឋកិច្ច គឺដើម្បីចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច សម្រាប់ការរៀបចំគោលនយោបាយ ផែនការ និងអ្នកពាក់ព័ន្ធដទៃទៀត។ ទិន្នន័យ និងស្ថិតិដែលទាញចេញពីទិន្នន័យមានគុណភាព និងដែលអាចជឿទុកចិត្តបាន គឺជាធាតុចូល និង ភស្តុតាង ដែលអ្នកធ្វើគោលនយោបាយត្រូវការជាចាំបាច់ សម្រាប់ការរៀបចំគោលនយោបាយ, យុទ្ធសាស្ត្រ, និងផែនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនានា ឱ្យចំគោលដៅ សម្រាប់រយៈពេលខ្លី, មធ្យម និងវែង។ លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ វិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្ម មាន ៩៣%។ រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី២៦ ធ្នូ ២០២៣

"ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងត្រីយ៍វិស័យសម្រាប់យើងទាំងក្របខណ្ឌរៀបចំគោលនយោបាយ និងសេដ្ឋកិច្ច" ដូ.....

ខេត្តកណ្តាល៖ អង្គសន្និបាតនាថ្ងៃនេះគឺជាវេទិកាដ៏មានសារៈសំខាន់ថ្នាក់ខេត្ត ដែលនឹងផ្តល់ឱកាសជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ស...
26/12/2023

ខេត្តកណ្តាល៖ អង្គសន្និបាតនាថ្ងៃនេះគឺជាវេទិកាដ៏មានសារៈសំខាន់ថ្នាក់ខេត្ត ដែលនឹងផ្តល់ឱកាសជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គសន្និបាត ពិសេសថ្នាក់ដឹកនាំមូលដ្ឋានចូលរួមពិនិត្យ និងឆ្លុះបញ្ចាំងលើការងាររបស់រដ្ឋបាលខេត្ត ក៏ដូច ជាការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ ប្រកបដោយជវភាព និងមុតស្រួចរបស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងដូច្នេះ នៅក្នុងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និង ឯកឧត្តម លោជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងអភិបាលក្រុង-ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរភូមិ-ឃុំជាង ៧០០នាក់។ ឯកឧត្តម នូ សាខន បានស្នើដល់សមាជិក សមាជិកានៃអង្គសន្និបាតចូលរួមស្តាប់ការធ្វើបទបង្ហាញ និងចូលរួមពិភាក្សាឲ្យបានល្អិតល្អន់ ស៊ីជម្រៅ និយាយត្រង់ក្នុងន័យស្ថាបនា កែលម្អគ្នា ដើម្បីស្វែងយល់ពីឧបសគ្គ ការលំបាក បទពិសោធន៍ល្អៗ ជាពិសេសត្រូវរិះរកវិធីសាស្ត្រថ្មីៗ កែច្នៃការងារ របស់យើងឲ្យកាន់តែមានលទ្ធផលល្អ និងមានប្រសិទ្ធភាព ដើម្បីបង្កើនជំនឿទុកចិត្តពី ប្រជាពលរដ្ឋ និងទទួលសេវាលើការដឹកនាំរបស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ជាពិសេស ការផ្តល់ទំនុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋលើមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល។...

ខេត្តកណ្តាល៖ អង្គសន្និបាតនាថ្ងៃនេះគឺជាវេទិកាដ៏មានសារៈសំខាន់ថ្នាក់ខេត្ត ដែលនឹងផ្តល់ឱកាសជូន ឯកឧត្តម លោកជ.....

ខេត្តព្រះសីហនុ៖ នារសៀល ថៃ្ងច័ន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ ...
26/12/2023

ខេត្តព្រះសីហនុ៖ នារសៀល ថៃ្ងច័ន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង «ទិវាអន្តរជាតិរំលឹកដល់ជន រងគ្រោះដោយគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

ខេត្តព្រះសីហនុ៖ នារសៀល ថៃ្ងច័ន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ .....

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បា...
25/12/2023

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានដាក់បទបញ្ជាលោក-លោកស្រីស្នងការរង ដែលចុះពង្រឹងការងារតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្ដទុកដាក់ក្នុងដឹកនាំពង្រឹងការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពដោយម៉ឺងម៉ាត់បំផុត ដើម្បីស្វែងយល់ និងរកវីធីសាស្ត្រក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឱ្យមានការគោរពវិន័យ សីលធម៌ស្មោះត្រង់ វិជ្ជាជីវៈរបស់មន្ត្រីជំនាញ ពេលចុះអនុវត្តច្បាប់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានកត់សម្គាល់ឃើញថាប៉ុន្មានថ្ងៃនេះ កើតឡើងករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរបួស និងស្លា .;ប់ បានកើតឡើងជាបន្តបន្ទាប់។ ជាពិសេសក្នុងករណី បើមានគ្រោះថ្នាក់ខាងលើនេះកើតឡើង បើមានអ្នកបង្ក ព្យាយាមរត់គេច មន្ត្រីជំនាញត្រូវស្រាវជ្រាវតាមឃាត់ចាប់យកមកអនុវត្តន៍ច្បាប់ឱ្យបានតឹងរឹងបំផុត ហើយក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចជំនាញក៏បានអនុវត្តវិធានការណ៍តាមផ្លូវច្បាប់ចំពោះអ្នកបើកបររថយន្តបង្កឱ្យមានមនុស្សស្លា .;ប់ ហើយរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនយកមកអនុវត្តច្បាប់ជាបន្តបន្ទាប់រួចមកហើយ។ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍នៅយប់អធ្រាត្រថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កដោយរថយន្ត០១គ្រឿងបុ .;ក អ្នកជិះម៉ូតូ០៣នាក់ប្តីប្រពន្ធកូនបណ្តាលឲ្យស្លា .;ប់ និងរងរបួ…ស រថយន្តបើករត់គេច។ ឯកឧត្តមស្នងការក៏បានបញ្ជាសមត្ថកិច្ចចម្រុះត្រូវស្រាវជ្រាវឱ្យបានម៉ឺងម៉ាត់ស្វែងរកចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគេចខ្លួនយកមកអនុវត្តច្បាប់។ ជាទីបញ្ចប់ ឯកឧត្តមស្នងការ សូមអំពាវនាវ ក៏ដូចជាសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងខូចខាត មធ្យោបាយ សម្ភារៈ របួស និងបាត់បង់អាយុជីវិតមនុស្ស៕

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្....

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២៥ធ្នូនេះ បានឲ្យដឹងយ៉ាងដូច្នេះថា៖ ថ្ងៃនេះខ្ញុំបា...
25/12/2023

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២៥ធ្នូនេះ បានឲ្យដឹងយ៉ាងដូច្នេះថា៖ ថ្ងៃនេះខ្ញុំបានអញ្ជើញឪពុកម្តាយចៅ អន ផានិត ដោយមានទាំងប្អនស្រីនិងសាមីខ្លួនផានិតមកផ្ទះរបស់ខ្ញុំ។ ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថា ឪពុក ម្តាយរបស់ ផានិតដែលជាជនពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលៈបង់ដើម្បីកូននិងក្រុមគ្រួសារ។ ឯចៅ ផានិត វិញពិតជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។ ចៅស្រីដែលជាប្អូនរបស់ផានិតបាន និងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកំរិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា៣ឆ្នាំខាងមុខ។ នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផងនិងឪពុកម្តាយនៅឯស្រុកកំណើតផង។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យ ផានិត បារម្មពីឪពុកម្តាយនៅឯស្រុក និងកុំឱ្យឪពុកម្តាយបារម្មពី ផានិត ដែលរៀននៅភ្នំពេញ៕

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២៥ធ្នូនេះ បានឲ្យដឹងយ៉ាងដូច្នេះថ....

រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយសង្...
25/12/2023

រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ចំនួន ៤៦៧ខ្នងផ្ទះ នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ដោយមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រ មន្ត្រីសាខា អ្នកស្ម័គ្រចិត្តសាខា លោកប្រធានអនុសាខាកាកបាទក្រហមសុកស្រុកព្រៃនប់ លោកប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកព្រៃនប់ និងសប្បុរសជន។ លោក អ៉ី ធារិន ប្រធានអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ បានរាយការណ៍ពីជនរងគ្រោះដោយខ្យល់កន្រ្តាក់បណ្តាលឱ្យប៉ើងដំបូលសង្កសី និងជញ្ជាំងផ្ទះ ដែលរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន ៥ក្នុង ស្រុកព្រៃនប់ ពិសេសប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិលេខ៣ ក្នុងនោះមានឃុំទួលទទឹង ២គ្រួសា ឃុំទឹកល្អក់ ៩៦គ្រួសារ ឃុំវាលរេញ ១៤គ្រួសារ ឃុំសាមគ្គីចំនួន ២៧៧គ្រួសារ និងឃុំ សំរុងចំនួន ៧៨គ្រួសារ។ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហកមកម្ពុជា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កឱ្យប្រជាពលរដ្ឋមានផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់បង្កហានីភ័យ និងគ្រោះថ្នាក់យ៉ាងច្រើន ទន្ទឹមនោះ រដ្ឋបាលខេត្ត បានដាក់ចេញបទបញ្ជាឱ្យគណៈបញ្ជាការឯកភាពស្រុក កងកម្លាំងប្រដាប់អាវុធជួយសង្គ្រោះប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិ ព្រមទាំងបានធ្វើការណែនាំឱ្យមន្ទីរសុខាភិបាលចល័តយមធ្យោបាយ និងក្រុមគ្រូពេទ្យត្រៀមបង្កានៅតំបន់រងគ្រោះដោយខ្យល់កន្រ្តាក់ ក្រែងមានអ្នករងរបួសស្នាម ព្រោះខ្យល់កន្រ្តាក់រយៈពេល៣ថ្ងៃនេះ ធ្វើឱ្យបងប្អូនយើងរងផលប៉ះពាល់ធ្ងន់ និងស្រាល និងក៏មានរលំផ្ទះ រំខានដល់ការងារប្រចាំថ្ងៃរបស់បងប្អូន។...

រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ .....

លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុមអតីតសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ក...
22/12/2023

លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុមអតីតសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី និងអតីតសិក្ខាកាមរៀមច្បងទាំងអស់ សូមចូលរួមអបអរសាទរចំពោះសិស្សប្អូន សុណ្ណារ៉ា វិសាល និង រ៉ាឌី ឧត្តម ដែលបានបញ្ចប់ការសិក្សាវគ្គនាយទាហានសកម្មទ័ពជើងគោកនៅសាលាភូមិន្ទយោធាអូស្រា្តលីប្រកបទៅដោយជោគជ័យគួរជាទីមោទក។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រា្តលី ដាន់ឌ្រូន (Royal Military College – Duntroon) រាជធានីកង់បេរ៉ា លោក សុណ្ណារ៉ា វិសាល និងលោក រ៉ាឌី ឧត្តម បានដើរព្យុះហយាត្រាបញ្ចប់ការសិក្សាវគ្គនាយទាហានសកម្មទ័ពជើងគោកនៅសាលាភូមិន្ទយោធាអូស្រា្តលីប្រកបទៅដោយជោគជ័យ និងបំពាក់ឋាន្តនរសក្តិ៍ជានាយទាហានកងយោធពលខេមរភូមិន្ទ ក្រោយពីបានឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេលបួនឆ្នាំនៅប្រទេសអូស្រ្តាលី (ក្នុងនោះសិក្ខាកាមម្នាក់ៗ ត្រូវសិក្សារយៈពេល៣ឆ្នាំនៅបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលីនិងត្រូវបន្តការហ្វឹកហ្វឺនមួយឆ្នាំចុងក្រោយ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន ដែលជាស្ថាប័នសម្រាប់ បណ្តុះបណ្តាល និងហ្វឹកហ្វឺនអនាគតនាយទាហាន នៃកងទ័ពការពារជាតិអូស្ត្រាលី ក៏ដូចជាសិក្ខាកាមយោធាមកពីបណ្តាប្រទេសជាមិត្ត។ លោក សុណ្ណារ៉ា វិសាល និងលោក រ៉ាឌី ឧត្តម បានក្លាយជានាយទាហាន ក្នុងចំណោមនាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន១២រូប ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលី (Australian Defence Force Academy) និងមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន ដែលពេលត្រឡប់មកកម្ពុជាវិញ នាយទាហានទាំងពីររូបនេះនឹងចូលរួមបំពេញការងារជូនកងយោធពលខេមរភូមិន្ទ និងត្រូវបានទទួលចូលជាសមាជិកក្រុមសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី (RCAF ADFA and RMC-D Alumni) ឬហៅកាត់ថា RARA ដែលមានលោក សៀ ទីន ជាប្រធានក្រុមផងដែរ។...

លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុមអតីតសិក្ខាកាមកងយោធពលខេមរភូម.....

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យចំនួ...
22/12/2023

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យចំនួន០៥នាក់ ទៅតុលាការពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន២ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែង ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនទាំង០៣នាក់ រួមមាន៖ ១/ឈ្មោះ ភូ សុក្រ្ត័វឌ្ឍនះ ភេទប្រុស អាយុ ២៤ឆ្នាំ, ២/ឈ្មោះ ឈុន ហ៊ាន (ពៅ) ភេទប្រុស អាយុ៤៦ឆ្នាំ, ៣/ ឈ្មោះ ភក្ដី ភេទប្រុស អាយុ ១៩ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ដបសម្រាប់ជក់គ្រឿងញៀន និងថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន រួមនឹងសម្ភារមួយចំនួនទៀត។ *ករណីទី២៖ កាលពី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចមហាវិថីឈ្នះឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនទាំង០២នាក់ រួមមាន៖ ១-ឈ្មោះ ពេជ្រ សុផល ភេទប្រុសបអាយុ៣៩ឆ្នាំ, ២-ឈ្មោះ ពេជ្រ សុភា ហៅពែក ភេទប្រុសអាយុ១៦ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន០២កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត៕

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បា....

(បាត់ដំបង) នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យម្នាក់ក្...
19/12/2023

(បាត់ដំបង) នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យម្នាក់ក្នុងករណី ឃាតកម្ម (កូនដើមចាក់សម្លាប់)ឳពុកចុងនៅស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង ។ កិច្ចប្រតិបត្តិការនេះបានធ្វើឡើងក្រោមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តមប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដែលមានលោកឧត្តមសេនីយ៍ទោ ស ថេង ជាស្នងការ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ បានធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានមុខសញ្ញាជាជនសង័្សយឈ្មោះ វណ្ណាវី វច្ចណៈ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅចំណុចព្រំប្រទល់ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ចំណុចឃុំថ្មដា ស្រុកវាលវែង ក្នុងពេលដែលមុខសញ្ញានរូប នេះព្យាយាមរត់គេចខ្លួនប៉ុនប៉ងចូលទៅក្នុងប្រទេសថៃ បន្ទាប់ពីបានធ្វើសកម្មភាពនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងរួចមក។ សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១៨និង៤០នាទី នៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង មានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើងដែលករណីនេះបង្កដោយឈ្មោះ វណ្ណាវី វច្ចណះ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើសកម្មភាពដោយប្រើប្រាស់កាំបិតស (ចិតបន្លែ)ចាក់សម្លាប់ជនរងគ្រោះឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវជា(ឪពុកចុង) ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ ហើយក្រោយពេលធ្វើស កម្មភាពរួចភ្លាមជនសង្ស័យរូបនេះបានរត់គេចខ្លួនបាត់ពីមូលដ្ឋានហើយការសន្និដ្ឋានជាជំហ៊ានដំបូងចំពោះករណីនេះ កើតឡើងដោយសាររឿងទំនាស់ក្នុងគ្រួសារ។ ភ្លាមៗក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលមូលដ្ឋាននិងផែនជំនាញដែលមានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ជាស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំសហការធ្វើការពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវ និងតាមស្វែងរកមុខសញ្ញារូបនេះ ដោយមានសមត្ថកិច្ចនគរបាលនាយកដ្ឋាន នគរបាលព្រហ្មទ័ណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិផងនោះបានស្វែងរកជនសង័្សយខាងលើ និងបានឃាត់ខ្លួនតែម្តង ដែលរហូតពេលនេះសមត្ថកិច្ចបាននិងកំពុងនាំខ្លួនជនសង័្សយ មកកាន់គោលដៅដើម្បីធ្វើការសាកសួរស្រាវជ្រាវ ចំពោះមូលហេតុពិតប្រាកដនៃករណីឃាតកម្មនេះ៕

(បាត់ដំបង) នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជា...

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន២ នៃស្រុកល្វាឯម ខេត្តកណ្ដាល ទទួលបាននូវសមិទ្ធផល ជាផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១...
19/12/2023

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន២ នៃស្រុកល្វាឯម ខេត្តកណ្ដាល ទទួលបាននូវសមិទ្ធផល ជាផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១,០០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិកោះកែវក្រោម ឃុំកោះកែវ និងផ្លូវក្រាលគ្រួសក្រហម ប្រវែង ៦២០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់០.២ម៉ែត្រ នៅភូមិពាមស្ពឺ ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមាសប្រសាសន៍ថា៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥៖ “មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា” ដោយតម្កល់មនុស្សជាអាទិភាពនៅលើគេ។ នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅ លើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាង ប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ, មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»។...

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន២ នៃស្រុកល្វាឯម ខេត្តកណ្ដាល ទទួលបាននូវសមិទ្ធផល ជាផ្លូវបេតុងអា....

(ខេត្តឧត្តរមានជ័យ)នាព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ ២០២៣ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ៅសុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន...
30/11/2023

(ខេត្តឧត្តរមានជ័យ)នាព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ ២០២៣ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ៅសុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២យោធភូមិភាគទី៤។ដែលពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២នេះផងដែរប្រព្រឹត្តធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៤ ក្នុងខេត្តសៀមរាប ហើយក្នុងនោះក៏មានការចូលរួមពីលោកមេញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងមកពីតាមបណ្តាអង្គភាពជាច្រើនរូបថែមទៀត។ ឯកឧត្តម ឧត្តមសេនីយ៏ឯក ពៅហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានមានប្រសាសន៏ថា ខេត្តសៀមរាបជាតំបន់ទេសចរណ៏ សំបូរទៅដោយកន្លែងកំសាន្ត ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ចូលមកទស្សនា មើលរមណីដ្ធានប្រាងប្រាសាទអង្គរ បូរាណនានា យ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ ហើយមួយវិញទៀតអ្វីដែលសំខាន់ គ្រប់កងឯកភាពចំណុះឲ្យយោធភូមិភាគទី៤ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង និងការពារសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ធានគ្រឹះនៃការអភិវឌ្ឍន៏ សង្គមជាតិឲ្យមានការរីចម្រើនជាការចាំបាច់បំផុត។ លោកឧត្តមសេនីយ៍ត្រីនាក់វង្ស មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤២ ឡើងអានរបាយការណ៏ និងប្តេជ្ញាចិត្តក្នុងអង្គពិធីថា ជួសមុខឲ្យ លោកមេបញ្ជាការកងទ័ពជើងគោក ក៏ដូចជាលោកមេមេបញ្ជាការយោធភូមិភាគទី៤ ខ្ញុំបាទ នឹងខិតខំប្រឹងប្រែងបន្តយកចិត្តទុកដាក់ដឹកនាំកម្លាំងយោធាក្នុងអង្គភាពចំណុះកងពលតូចថហមើរជើងលេខ៤២ និងពង្រឹងបន្ថែម រាល់ការបណ្តុះបណ្តាលវគ្គសិក្សាលើមុខជំនាញផ្សេងៗ បម្រើកិច្ចការពារជាតិមាតុភូមិ ដើម្បី ជាតិថ្នាលបណ្ដុះដល់ មន្ត្រីយោធាជំនាន់ក្រោយនៃកងយោធពលខេមរភូមិន្ទ។ គួររំលឹកថា ការប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងដល់នាយទាហានជាន់ខ្ពស់នៅព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៣នៅទីបញ្ជាការយោធភូមិភាគទី៤ មានទី១ លោកឧត្តមសេនីយ៏ត្រី នាក់វង្ស ពីមេបញ្ជាការរងនិងនាយសេនាធិការកងពលតូចថ្មើងជើងលេខ៤២មកជាមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២យោធភូមិភាគទី៤ជំនួសឯកឧត្តម ឧត្តមសេនីយ៏ទោ ប៉ែនវ៉ូយ ដែលកាលពីអំឡុងថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជ្យហារទ័យត្រាស់បង្គាប់តែងតាំងជាអនុរដ្ធលេខាធិការ ក្រសួងការពារជាតិ។ទី២លោកវរសេនីយ៏ឯក ពៅធុច មេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤។ ថ្លែងក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតណែងនាយទាហានជាន់ខ្ពស់ចំណុះឲ្យទីបញ្ជាការយោធភូមិភាគទី៤នេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅសុផាន់ អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៏ហើយថ្លែងកោតសរសើរដល់កងកម្លាំងយោធាគ្រប់បណ្តាកងឯកភាពចំណុះទីបញ្ជាការយោធភូមិភាគទី៤ រាល់កិច្ចការងារចំពោះមុខដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវលទ្ធផលល្អកន្លងមក ជាងនេះទៅទៀត ក្នុងនាមសម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏សូមផ្ញើរក្ដីនឹករលឹក ដល់កងកម្លាំងយោធិនទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ រាល់កិច្ចការងារតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្លាំងក្លាជាពិសេសសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលឈរជើង នៅតាមតំបន់ព្រំដែន ជាងនេះទៅទៀត ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ក្នុងពេលធ្វើដំណើរបំពេញបេសកម្ម ហើយចូលរួមទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ ត្រូវចៀសវាងដាច់ខាតឲ្យឆ្ងាយរាល់ការប្រើប្រាស់នូវគ្រឿងញៀនដែលសង្គមជាតិកំពុងតែស្អប់ខ្ពើមនាពេលបច្ចុប្បន្ននេះផងដែរ។

(ខេត្តឧត្តរមានជ័យ)នាព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ ២០២៣ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ៅសុផាន់ អគ្គមេបញ្ជាការរងនៃ...

ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅពីថ្ងៃទី៣០ ខែវិ...
30/11/2023

ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨:៣០នាទី ត្រង់ចំណុចស្ថានីយ៍ប្រេងសាំងតេលា ផ្សារសារឿនយាន្នី ផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បានធ្វើការបង្រា្កបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត។ ជនសង្ស័យឈ្មោះ គង់ វិច្ឆ័យ ភេទប្រុស ជនជាតិជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាន ទីលំនៅផ្ទះ៥៩ ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ រថយន្តម៉ាក LAND ROVER RANGEROVER VOGUE ពណ៌ខ្មៅ សេរីឆ្នាំ២០១៣។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ន...

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍...
30/11/2023

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាលេជាមួយនិវត្តន៍ជនជានារី នៃសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដែលមានស្នាដៃ និងអបអរសាទរក្នុងឱកាសខួបលើកទី៤៥ ថ្ងៃបង្កើតសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ខាងមុខនេះ គឺជាថ្ងៃកំណើត របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ហើយក៏ជាថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាផងដែរ។ សមាគមនារីកម្ពុជា បានចាប់កំណើតឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិជួប នូវគ្រោះអាសន្នដែលបង្កឡើងដោយ របបប្រល័យពូជសាសន៍ ។ សមាគមនារីក៏បានបំផុសបងប្អូននារីគ្រប់ ស្រទាប់វណ្ណៈ ជាកសិករ កម្មករ បញ្ញវ័ន្ត ជនជាតិភាគតិច រួមគ្នាជាកម្លាំងដ៏ខ្លាំងក្លាគាំទ្រ និងអនុវត្តគោលការណ៍ ១១ ខ របស់រណសិរ្សសាមគ្គីង្គ្រោះជាតិកម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងនាំមកនូវមហាជ័យជំនះជាប្រវត្តិសាស្ត្រនាថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា សមាគមនារីបានចូលរួមធ្វើសកម្មភាពយ៉ាងអង់អាចក្លាហានប្រកបដោយវីរភាពនិងឆន្ទៈមោះមុត ដើម្បីរំដោះជាតិ មាតុភូមិនិងប្រជាជនឲ្យផុតពីរបបប្រល័យពូជសាសន៍ដ៏កំណាចឃោរឃៅ បានចលនាប្រជាជននិងនារីគ្រប់លំដាប់ថ្នាក់ និងបំពេញភារកិច្ចសំខាន់ៗជាប្រវត្តិសាស្ត្រប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈតស៊ូ លះបង់ ជំនះគ្រប់ឧបសគ្គដោយមិនគិតពីការលំបាកនឿយហត់ ដើម្បីចូលរួមចំណែកស្តារ ការពារនិងកសាងមាតុភូមិកម្ពុជា ដែលរងការបំផ្លិចបំផ្លាញដោយរបបប្រល័យពូជសាសន៍ប៉ុលពត តាំងពីចំណុចសូន្យរហូតដល់មានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន និងនៅតែបន្តរួមគ្នាធ្វើសកម្មភាពដើម្បីសម្រេចឲ្យបាននូវគោលនយោបាយ របស់បក្ស និងរាជរដ្ឋាភិបាលដែលបានដាក់ចេញនៅគ្រប់អាណត្តិនិងគ្រប់តំណាក់កាល។...

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន.....

រយៈពេល ០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញនាឆ្នាំ២០២៣ ត្រូវបានរាជរដ្ឋាភិ...
29/11/2023

រយៈពេល ០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញនាឆ្នាំ២០២៣ ត្រូវបានរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំឡើងយ៉ាងអធឹកអធម និងបញ្ចប់ទៅដោយរលូនជោគជ័យ មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍បរទេស មកចូលរួមទស្សនានិងដើរកម្សាន្តយាងច្រើនកុះករ ក្រោមការធានាសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពីកម្លាំងចម្រុះ ជាង១ម៉ឺននាក់ (ទាំង នគរបាល អាវុធហត្ថ យោធា និងអាជ្ញាធរពាក់ព័ន្ធ)។ ទន្ទឹមជាមួយជោគជ័យនៃព្រះរាជពិធីបុណ្យដែលទើបតែបញ្ចប់ទៅនេះ អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយអនុវត្តតាមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញនូវវីដេអូសកម្មភាពចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយវិន័យសណ្តាប់ធ្នាប់ ស្វាហាប់ ការទទួលខុសត្រូវ ការលះបង់ និងមនោសញ្ចេតនាស្និទ្ធស្នាលទន់ភ្លន់ ក្នុងការបំពេញបេសកកម្មនិងបម្រើពលរដ្ឋ រយៈពេល០៣ថ្ងៃ០៣យប់កន្លងមក ដូចខាងក្រោម៖

រយៈពេល ០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញនាឆ្នាំ២០២៣ ត្.....

បើទោះបីជាពុំបានឈប់សម្រាកដើរលេងកម្សាន្តនិងពុំបានទៅស្រុកកំណើតជួបជុំសាច់ញាតិដូចអ្នកដ៏ទៃ តែកម្លាំងអាវុធហត្ថរាជធានីភ្នំពេញគ្រ...
29/11/2023

បើទោះបីជាពុំបានឈប់សម្រាកដើរលេងកម្សាន្តនិងពុំបានទៅស្រុកកំណើតជួបជុំសាច់ញាតិដូចអ្នកដ៏ទៃ តែកម្លាំងអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នា នៅតែមានមោទកភាពនិងសប្បាយរីករាយ ចំពោះភារកិច្ចបម្រើប្រជាពលរដ្ឋ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ (ទាំង នគរបាល អាវុធហត្ថ និងយោធា ទាំងអាជ្ញាធរពាក់ព័ន្ធ) ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាមួយស្នាមញញឹមនិងភាពស្និទ្ធស្នាល ជាពិសេសពេលដែលបានឃើញទិដ្ឋភាពដ៏ច្រើនកុះករ របស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស ដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព គឺជាកម្លាំងចិត្តដ៏មហិមាសម្រាប់កងកម្លាំងសមត្ថកិច្ច គ្រប់ៗគ្នា។ អរគុណសន្តិភាព! អរគុណ នយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវ សន្តិភាពនិងការឯកភាពជាតិពេញលេញ!

បើទោះបីជាពុំបានឈប់សម្រាកដើរលេងកម្សាន្តនិងពុំបានទៅស្រុកកំណើតជួបជុំសាច់ញាតិដូចអ្នកដ៏ទៃ តែកម្លាំងអាវុធហ.....

ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញនាឆ្នាំ២០២៣នេះ ត្រូវបានរាជរាជរដ្ឋាភ...
29/11/2023

ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញនាឆ្នាំ២០២៣នេះ ត្រូវបានរាជរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំឡើងយ៉ាងអធឹកអធម មានប្រជាពលរដ្ឋ មកចូលរួមទស្សនានិងដើរកម្សាន្តយាងច្រើនកុះករ និងមានកម្លាំងចម្រុះ ជាង១ម៉ឺននាក់ (ទាំង នគរបាល អាវុធហត្ថ និងយោធា ទាំងអាជ្ញាធរពាក់ព័ន្ធ) រួមគ្នាការពារថែរក្សាសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលទៅមកចូលរួមកម្សាន្ត ផងដែរ។ ជាមួយគ្នានេះ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថផ្ទាល់ តាមបណ្តា គោលដៅការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពក្នុងព្រះរាជពិធីនាឱកាសនេះ ឲ្យប្រព្រឹត្តិទៅដោយជោគជ័យ៕

ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញនាឆ្នាំ២០២៣នេះ ត្រ....

បន្ទាយមានជ័យ៖មន្ត្រីពេទ្យសត្វឃាត់រថយន្តនីសាន់១គ្រឿងដឹកមាន់រស់ជាង២រយក្បាលដែលគ្មានច្បាប់លួចនាំចូលពីប្រទេសថៃកាលពីថ្ងៃទី២៧ ខ...
29/11/2023

បន្ទាយមានជ័យ៖មន្ត្រីពេទ្យសត្វឃាត់រថយន្តនីសាន់១គ្រឿងដឹកមាន់រស់ជាង២រយក្បាលដែលគ្មានច្បាប់លួចនាំចូលពីប្រទេសថៃកាលពីថ្ងៃទី២៧ ខែវិច្ឆិការ ឆ្នាំ២០២៣នៅចំណុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្រោយពីមន្ត្រីជំនាញសហការជាមួយមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តនីសាន់ចង្កូតស្តាំពាក់ផ្លាក់លេខបន្ទាយមានជ័យ2A.8809ដែលដឹកមានរស់ចំនួន២១៥ក្បាលដែលជាប្រភេទមាន់ជម្រុះពងរឺមាន់ជជុះដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងខុសច្បាប់ក្នុងភូមិសាស្គ្រស្រុកស្វាយចេកបម្រុងនាំចូលមកក្រុងសិរីសោភ័ណត្រូវបានកម្លាំងចម្រុះឃាត់បញ្ជូនមកការិយាល័យជំនាញ។ លោកបានបញ្ជាក់ថា៖ម្ចាស់ឡានដែលដឹកមាន់ជជុះគ្មានច្បាប់មានឈ្មោះ សោម សូសា ភេទស្រី អាយុ៣៤ឆ្នាំរស់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក្រោយឃាត់រថយន្ត១គ្រឿងដឹកមាន់រស់ដែលលួចនាំចូលពីប្រទេសថៃគ្មានច្បាប់ទំលាប់ហើយជាការព្រួយបារម្មឆ្លងជំងឺផ្តាសាយបក្សទើបឃាត់បញ្ជូនមកការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យដើម្បីយកសំណាក់សត្វទៅពិនិត្យនៅនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលហើយបើគ្មានរោគសញ្ញាអ្វីទេនិងផាវិន័យជាទឹកប្រាក់ប្រមាណ១០ទៅ១៥លានរៀលតាមច្បាប់កំណត់ហើយប្រគល់ជូនម្ចាស់វិញ។ លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ចំពោះវត្ថុតាងរថយន្ត១គ្រឿងនិងមាន់រស់ជាង២០០ក្បាលដែលមន្ត្រីចម្រុះឃាត់កំពុងរក្សាទុកនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត រងចាំលទ្ធផលសំណាក់សត្វបើគ្មានរោគសញ្ញាណាមួយទេនិងផាវិន័យហើយប្រគល់ជូនម្ចាស់ហើយធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពលួចនាំចូលមាន់គ្មានច្បាប់អនុញ្ញាតិដោយខុសច្បាប់៕

បន្ទាយមានជ័យ៖មន្ត្រីពេទ្យសត្វឃាត់រថយន្តនីសាន់១គ្រឿងដឹកមាន់រស់ជាង២រយក្បាលដែលគ្មានច្បាប់លួចនាំចូលពីប្រ...

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា​ ត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង ហើយ​​​កម្ពុជា គឺ​ជាប្រទេសទី​៥ នៅ...
25/11/2023

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា​ ត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង ហើយ​​​កម្ពុជា គឺ​ជាប្រទេសទី​៥ នៅលើសកលលោក និង​ជា​ប្រទេស​ដំបូងគេ​បង្អស់​ក្នុងតំបន់អាស៊ី ដែលធ្វើជា​ប្រធាន និង​ជាម្ចាស់ផ្ទះដឹកនាំ​​​កិច្ចប្រជុំនេះ ។ កិច្ចប្រជុំលើកទី១ធ្វើនៅ​ប្រទេស​កេនយ៉ា ​ឆ្នាំ​២០០៤ លើកទី២នៅប្រទេស​កូឡុំប៊ី ឆ្នាំ២០០៩ លើកទី៣នៅ​ប្រទេស​ម៉ូសំប៊ិក ​ឆ្នាំ២០១៤ លើកទី៤នៅប្រទេស​ន័រវែស ​ឆ្នាំ២០១៩ និងលើកទី៥នៅ​ប្រទេស​កម្ពុជា ​ឆ្នាំ​២០២៤ ខាងមុខ។ ក្នុង​នាម​ជា​​ប្រធាន និង​ម្ចាស់​ផ្ទះ​ដឹកនាំ​កិច្ច​ប្រជុំ កម្ពុជា​បានជ្រើសយក​ទឹកដី​ខេត្ត​សៀមរាប​សម្រាប់​ការ​រៀបចំ​ និង​​មានការ​ចូលរួម​ពី​​រដ្ឋសមាជិក​ចំនួន ១៦៤ ប្រទេស និង​រដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ​-ស្ថាប័ន​ ពិភពលោក​ជាច្រើនទៀត​​​។​ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកាដែលកម្ពុជានឹងបញ្ជាក់ជូន​សហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្ត ចំពោះការបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ និងពិនិត្យ​មើលលើ​វឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លង​មក​។ កម្ពុជា​ គ្រោង​នឹង​ដាក់​ចេញ​​​នូវ​​ការ​ងារ​អាទិភាព​​ចំនួន ៣ រួម​មាន​ ៖១. ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញ​ប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា២. ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា៖ បោសសម្អាតមីនប្រឆាំងមនុស្ស និង​៣. ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ​ជាង​នេះ​ទៅទៀត​ កម្ពុជា​ នឹងរៀបចំ​ឱ្យ​មានជា​​​​សេចក្តី​ថ្លែងការណ៍​​​ស្តីពី​​ផែនការសកម្មភាព ៥ឆ្នាំបន្ត សម្រាប់​រដ្ឋសមាជិក និង​ភាគី​ពាក់ព័ន្ធ​​ទាំង​អស់​យកទៅ​អនុវត្ត​ន៍​ ដោយមានឈ្មោះថា “សេចក្តី​ថ្លែង​ការ​ណ៍​សៀមរាប​-អង្គរ_ Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan" ដែលនឹងត្រូវប្រើប្រាស់ក្នុងឯកសារប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ ។...

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា​ ត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង ហើយ​​​កម្ពុជា ...

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when ECTV News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ECTV News:

Videos

Share


Other News & Media Websites in Phnom Penh

Show All

You may also like