សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា

សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា KHMER KROM PEOPLE IN CAMBODIA ASSOCIATION

17/11/2025

សកម្មភាព​របស់​ ថ្នាក់​ដឹកនាំ​សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាចុូលរួម​ជា​មួយ​ លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម​។

ញត្តិថ្កោលទោសរបស់សមាគម ប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា។ សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្...
13/11/2025

ញត្តិថ្កោលទោសរបស់សមាគម ប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា។

សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់អំពើហិង្សាដ៏សាហាវឃោរឃៅរបស់យោធាថៃ មកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា ស្លាប់បាត់បង់ជីវិត ១នាក់ និងរងរបួស៣នាក់។

ពលរដ្ឋ​ខ្មែរ​ដេីមកំ​ណេីត​ខ្មែរ​ក្រោម​ មក​បញ្ជាក់​អត្តសញ្ញាណ​ជា​ខ្មែរ​ក្រោម​នៅ​ការិយាល័យ​សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ព...
28/10/2025

ពលរដ្ឋ​ខ្មែរ​ដេីមកំ​ណេីត​ខ្មែរ​ក្រោម​ មក​បញ្ជាក់​អត្តសញ្ញាណ​ជា​ខ្មែរ​ក្រោម​នៅ​ការិយាល័យ​សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាយកទៅធ្វេីឯកសារពាក់ព័ន្ធដេីម្បីទទួលបានឯកសាររស់នៅស្របច្បាប់នៅ​កម្ពុជា​។
២៨តុលា​២០២៥
#អរគុណសន្តិភាព

លោក​សឿង សុធានី​ ប្រធាន​សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាផ្ញេីសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត...
28/10/2025

លោក​សឿង សុធានី​ ប្រធាន​សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាផ្ញេីសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាទិវាដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ក្នុងឱកាសគម្រប់ខួបលើកទី២១ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ៕

ខ្ញុំបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និង...
19/10/2025

ខ្ញុំបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា÷

កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំអោយមានការបាញ់គ្នាឡើងវិញ។

កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។

ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែន ក៏មិនមែនបានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។

ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។

សរុបដោយខ្លី ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា:

១. កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើអោយបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។

២. រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែរ។

#ហ៊ុនម៉ាណែត
#កម្ពុជា

កិច្ច​ព្រមព្រៀង​សន្ដិភាព
18/10/2025

កិច្ច​ព្រមព្រៀង​សន្ដិភាព

លោក​សឿង​សុធានី​ប្រធាន​សមាគម​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅកម្ពុជា​គោរពជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ...
18/10/2025

លោក​សឿង​សុធានី​ប្រធាន​សមាគម​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅកម្ពុជា​គោរពជូនពរ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចមហាបវរធិបតី ជាទី​គោរព​ដ៏ខ្ពង់ខ្ពស់​
យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃសមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយ ប្រកបដោយមនោសញ្ចេតនា គោរពដ៏ខ្ពង់ខ្ពស់ ជូនចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏មហា នក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ។
ក្នុងឱកាសដ៏ឧត្ដុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្ដេច មហាបវរធិបតី ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ប្រកបដោយមនសិការស្នេហាជាតិដ៏ មោះមុត មិនខ្លាចនឿយហាត់ ពុះពាររាល់ឧបសគ្គ ថែរក្សាការពារ " ជាតិ សាសនា ព្រះមហាក្សត្រ ពិសេស សម្ដេច បានបន្តដឹកនាំប្រទេសជាតិ ជាមួយទេពកោសល្យដ៏ប៉ិនប្រសប់ ភាពស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយ ដើម្បី បន្តថែរក្សាសុខសន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ឯករាជ្យជាតិ ស្ថិរភាពសង្គម និងការ អភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការលើកកម្ពស់នូវកិត្តិនាមជាតិល្បីរន្ទឺលើឆាកអន្តរជាតិ គួរជាទីមោទនៈ ។
មួយ​វិញទៀត​សម្ដេច​និង​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ សម្របសម្រួល​ដល់​ការរស់នៅរបស់​បងប្អូនខ្មែរដេីមកំណេីតខ្មែរក្រោមឱ្យទទួលបាននូវ​ភាពសុខដុមរមនាក្រោម​ដំបូលសន្ដិភាព​ក្នុង​នាមមហាគ្រួសារខ្មែរតែមួយ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងទេវតាឆ្នាំថ្មី សូមព្រះអង្គតាមជួយថែរក្សាការពារ និងអភិបាល ប្រោះព្រំ ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមទទួល បាននូវសុខភាពល្អបរិបូរណ៍ បញ្ញាវាងវៃ មានសេចក្តីសុខ សេចក្តីចម្រើន មានជោគជ័យលើគ្រប់ភារកិច្ចការងារ និង សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

15/10/2025
15/10/2025
14/10/2025
ពលរដ្ឋ​ខ្មែរ​ដេីម​កំណើត​ខ្មែរ​ក្រោម​បញ្ជាក់​អត្តសញ្ញាណ​ជាខ្មែរ​ក្រោម​នៅ​ការិយាល័យ​ សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាគា...
11/10/2025

ពលរដ្ឋ​ខ្មែរ​ដេីម​កំណើត​ខ្មែរ​ក្រោម​បញ្ជាក់​អត្តសញ្ញាណ​ជាខ្មែរ​ក្រោម​នៅ​ការិយាល័យ​ សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា
គាំពារ​ខ្មែរ​ក្រោម​!
ការ​ពារ​មិនឱ្យគេបន្លំជាខ្មែរក្រោម!
១១តុលា២០២៥
#អរគុណសន្ដិភាព




09/10/2025

គ្រប់យ៉ាងគឺល្បិចសៀមធ្វើឱ្យខ្មែរលែងទុកចិត្តជឿជាក់លើថ្នាក់ដឹកនាំរួចបង្កចលនាអនាធិប្បតេយ្យឱ្យរដ្ឋខ្មែរទន់ខ្សោយងាយគេឈ្លានពាន។
តែពលរដ្ឋខ្មែរមិនល្ងង់ទេ។ ទាំងរដ្ឋទាំងរាស្ត្រ សាមគ្គីគ្នា ប្រុងប្រយ័ត្ន ការពារ ត្រៀមខ្លួនជានិច្ច។ ចំណែក កិច្ចការទូត កិច្ចការច្បាប់មន្ត្រីរាជរដ្ឋាភិបាលប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ។
ពលរដ្ឋ ជឿជាក់ ទុកចិត្ត លើថ្នាក់ដឹកនាំ និងគោរពតាម គោលការណ៍នែនាំរបស់ថ្នាក់ដឹកនាំទើបយើង រក្សាបានជំហរឈ្នះបានទាំង សមរភូមិសង្រ្គាមអាវុធ សមរភូមិសង្រ្គាមការទូត សមរភូមិច្បាប់ និង សមរភូមិសង្រ្គាមចិត្តសាស្ត្រ(សង្គ្រាមពត៌មាន)។

Address

No. 99, Street 17 , Borey Laykong, Phumi Mol, Sangkat Dangkaor, Khan Dangkaor
Phnom Penh

Website

Alerts

Be the first to know and let us send you an email when សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share