PN Cambodia

PN Cambodia Welcome to People News Asia on Facebook - for the stories that matter to you. Peolpenews.asia Online-only Cambodia breaking news service!

Updated around the clock with breaking news, top stories, videos, photos, special reports and exclusive interviews. PN ASIA ជាបណ្តាញព័ត៌មានថ្មីដែលកើតមានក្នុងប្រទេសកម្ពុជា។ ប្រិយមិត្តអាចទទួលបានព័ត៌មានទាន់ហេតុការណ៍ ច្បាស់លាស់។ គោលបំណងចម្បងរបស់យើង គឺ ប្រជាពលរដ្ឋខ្មែរ និង បរទេសអាច ទទួល បាន ព័ត៌មានថ្មីចុងក្រោយដែលផ្សាយ តាមបណ្តាញអ៊ិនធើណែត។

លោកអ្នកអាចដោនឡូតដោយសេរីនៅលើស្មាតហ្វូន Android & IOS See Less

15/01/2025

ផ្ទុះការកោតសសើរនិងរិះ,គ,ន់ជុំវិញ ប្តីប្រពន្ធមួយគូរពាក់ សម្ញែងខ្សែកមាសជាង១០តម្លឹង ម្នាក់ៗ ផ្អើល ក្នុងមង្គលការអ្នកភូមិ ខណះ មហាជនខ្លះរិះគន់ថា កុំ,សម្ញែងទ្រព្យកូនពេក ប្រយត្ន័ ម,ហ,ន្តរា,យដល់ខ្លួន
#គនខ្មែរ #បរដាល់ថ្មីៗ

ប្រធានាធិបតីកូរ៉េខាងត្បូង  លោកYoon Suk Yeol   ត្រូវបានចាប់ខ្លួនហើយ តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២៥  ...
15/01/2025

ប្រធានាធិបតីកូរ៉េខាងត្បូង លោកYoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២៥ បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង បានចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol ហើយ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើនម៉ោងជាមួយកងសន្តិសុខ និងអ្នកគាំទ្ររបស់គាត់។
ក្រោយពីចាប់ខ្លួន លោក Yoon ត្រូវបានចាប់ខ្លួននៅវិមានប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ហើយត្រូវបញ្ជូនទៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ។
សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤ តុលាការកូរ៉េខាងត្បូង បានអនុម័តដីកាចាប់ខ្លួនលោក Yoon ជាផ្នែកមួយនៃការស៊ើបអង្កេតលើបទចោទប្រកាន់ថា គាត់ជាមេខ្លោងបះបោរដោយព្យាយាមដាក់ច្បាប់អាជ្ញាសឹក៕

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន ហើយ នៅព្រំដែនប្រទេសរុស្សី  កំពុងត្រៀម បញ្ជូនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញបន...
15/01/2025

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន ហើយ នៅព្រំដែនប្រទេសរុស្សី កំពុងត្រៀម បញ្ជូនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោកហេង សិទ្ធី កាលពីពេលថ្មីៗ ពេលនេះ អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន នៅព្រំដែនប្រទេសរុស្សី ដោយចារកម្មរុស្សី និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បី អនុវត្តន៍ច្បាប់ ។
ការចាប់ខ្លួននោះ ធ្វើឡើងនៅវេលាម៉ោង ៣:៣០ នាទី រសៀលម៉ោងនៅរ៉ុស្សី ត្រូវនឹងម៉ោង ៧:៣០នាទី យប់ ម៉ោងនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៥ នៅចំណតស្ថានីយ៍រថភ្លើងឡេនីនក្រាតប្រទេស រុស្សី អំឡុង ពេល លោក ហេង សិទ្ធី ចង់ធ្វើដំណើរមកកាន់ក្រុងមូស្គូ ។
សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយទៅកាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ក្រោមហេតុផលថា អតីតឧកញ៉ារូបនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញចេញដីកាឱ្យចាប់ខ្លួនពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស។ បន្ទាប់មកកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ខណៈ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាឱ្យចាប់ខ្លួនដែរ។និង ស្នើសុំ ប៉ូលីសអន្តរជាតិ អាំងទែប៉ូល (Interpol) កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ឱ្យដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងសេចក្តីជូនដំណឹងក្រហម ឬ និវេតក្រហម ដើម្បីតាមចាប់ខ្លួន ផងដែរ៕
ចំណែក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតឧកញ៉ា ហេង សិទ្ធី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីត្រូវបានចោទពីបទ គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស តាមមាត្រា៣៧២ និងមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ។

ស្នងការខេត្តកំពត ចាប់បានហើយ   ក្មេងទំនើងកាន់កាំំបិត ថតបង្ហោះ    មិនអោយលើស ២៤ម ទេអោយតែនៅក្នុងខេត្តកំពត ។
14/01/2025

ស្នងការខេត្តកំពត ចាប់បានហើយ ក្មេងទំនើងកាន់កាំំបិត ថតបង្ហោះ មិនអោយលើស ២៤ម ទេអោយតែនៅក្នុងខេត្តកំពត ។

14/01/2025

ឃា.ត់ខ្លួនបានហើយ ក្រុមក្មេ.ងទំ.នើ.ង កា.ប់វា..យបំផ្លា.ញម៉ូតូ មួយគ្រឿ.ង នៅសង្កាត់ច្បារអំពៅទី២
លំអិតក្នុងខមិន 👇

14/01/2025

រកឃើញ ម្ចាស់រថយន្ត ខ.មដែលបើកក្បួនឱ្យ លោកជំទាវ លក់ឡេ ទៅហូបការគេហើយ ម្ចាស់រថយន្តត្រូវបានអនុវត្តទណ្ឌកម្មវិន័យ កងកំលាំង ចំណែកលោកជំទាវ ក៏ត្រូវបានហៅទៅអប់រំ និងធ្វើកិច្ចសន្យាហើយដែរ
#គនខ្មែរ #បរដាល់ថ្មីៗ

ថ្ងៃនេះជាខួប៤០ឆ្នាំ របស់សម្តេចតេជោហ៊ុន សែន ដែលលោកក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួប៤០ឆ្នាំ (១៤...
14/01/2025

ថ្ងៃនេះជាខួប៤០ឆ្នាំ របស់សម្តេចតេជោហ៊ុន សែន ដែលលោកក្លាយជានាយករដ្ឋមន្ត្រី

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួប៤០ឆ្នាំ (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ថ្ងៃដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបាន រដ្ឋសភាផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេសនិងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈពេល៥៥ឆ្នាំ (១៩៧០-២០២៥)។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងបណ្តាញ សង្គមហ្វេសប៊ុកនាព្រឹកនេះថា ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំដែលសភាបោះឆ្នោតឲ្យខ្ញុំកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីដែលពេលនេះហៅថា នាយករដ្ឋមន្ត្រី (១៤ មករា ១៩៨៥-១៤ មករា ២០២៥) បន្ទាប់ពីបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទីពីខែកញ្ញា ឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាលជម្ងឺនៅទីក្រុងមូស្គូ និងទទួលមរណភាពនាខែធ្នូ១៩៨៤។

សម្តេចបញ្ជាក់ដែរថា មុនកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសពីខែមករា ១៩៧៩ ដល់ខែមិថុនា ១៩៨១ ក្នុងវ័យ២៧ឆ្នាំ។ ខែមីនា១៩៨១ ក្នុងវ័យ២៩ឆ្នាំ ខ្ញុំកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងកាន់តំណែងជា
ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រីជាឧបនាយករដ្ឋមន្ត្រីនិងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ។

សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំង
រដ្ឋាភិបាលរហូតមកព្រឹទ្ធសភានាពេល
នេះមានរយៈពេល៤៦ឆ្នាំ ហើយនិងប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេសនិងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈពេល៥៥ឆ្នាំ (១៩៧០-២០២៥)។

ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរ
ជីវិតការលំបាកបានគ្របដណ្តប់មិនតិច
ជាង៩០ភាគរយនោះឡើយ។ ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែងក្នុងសភាក្រោយជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីថា(មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដែលយើងមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ)។

មូលហេតុដែលខ្ញុំលើកឡើងបែបនេះ
ដោយសាររដូវវស្សាឆ្នាំ១៩៨៤ មានទឹក
ជំនន់ផងនិងរាំងស្ងួតផងដែលធ្វើឲ្យ
ប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ។ អាទិភាពនៃការងារដំបូងរបស់ខ្ញុំគឺដោះ
ស្រាយស្បៀងជូនប្រជាជនដែលនេះគឺជាមូលហេតុមួយដែលជំរុញឲ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លីគឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន។

ខ្ញុំសូមបង្ហាញរូបថតពីអាយុ១៩ឆ្នាំ ២១ ឆ្នាំ២៦ ឆ្នាំ ៣២ឆ្នាំ និងចុងក្រោយ៧២ឆ្នាំដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់ខ្ញុំ៕

13/01/2025

BREAKING NEWS៖ ជប៉ុនប្រកាសអាសន្នរលកយក្សស៊ូណាមិអាចនឹងផ្ទុះក្រោយរញ្ជួយដីកម្រិត ៦,៩វ៉ិចទ័រវាយប្រហារ។ ប្រភព៖ KYODO

កំពូលតន្ត្រីទេសចរណ៏ ខារ៉ាបាវ ប៊ៀ ឆ្នាំ ២០២៥ បានទៅដល់ខេត្ត ក្រចេះហើយ នៅថ្ងៃទី ១៩ខែមករា ខាងមុខនេះ នៅក្នុងបរិវេណ រង្វង់មូល ...
13/01/2025

កំពូលតន្ត្រីទេសចរណ៏ ខារ៉ាបាវ ប៊ៀ ឆ្នាំ ២០២៥ បានទៅដល់ខេត្ត ក្រចេះហើយ នៅថ្ងៃទី ១៩ខែមករា ខាងមុខនេះ នៅក្នុងបរិវេណ រង្វង់មូល ទីរួមស្រុកស្នួល ខេត្ត ក្រចេះ ។ សូមកុំភ្លេចចូលរួមដោយសារសេរី
#គនខ្មែរ #បរដាល់ថ្មីៗ

13/01/2025

ប៉ូលិសខេត្តតាកែវផែនបង្ក្រាបគ្រឿងញៀន៤នាក់ ត្រូវបានអគ្គស្នងការគនរបាលជាតិហៅទៅសាកសួរ រកឃើញនាយការិយាល័យមួយរូបបញ្ជួនទៅ អង្គភាពប្រឆាំងអំពើពុករលួយ
#គនខ្មែរ #បរដាល់ថ្មីៗ

បញ្ជូនជ,នបង្កបើ,កឡានបុ,កមនុស្ស ស្លា,ប់ បីនា,ក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយនៅរសៀលថ្ងៃទ...
12/01/2025

បញ្ជូនជ,នបង្កបើ,កឡានបុ,កមនុស្ស ស្លា,ប់ បីនា,ក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយ

នៅរសៀលថ្ងៃទី១២ខែមករាឆ្នាំ២០២៥ អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវ៦០ម៉ែត្រស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១០ខែមករាឆ្នាំ២០២៥ បណ្តាលឲ្យជនរងគ្រោះឪពុកនិងកូនតូចសរុប០៣នាក់ស្លា..ប់និងរងបួសធ្ងន់ស្រ្តី០១នាក់ជាប្រពន្ធជនរងគ្រោះ ត្រូវបានមន្រ្តីជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយ៕

សមត្ថកិច្ចកម្ពុជា ប្រគល់ជ.នដៃ.ដ.ល់បា.ញ់ស.ម្លាប់ លោក លឹម គិមយ៉ា ឱ្យនគរបាលថៃហើយ នៅវេលាថ្ងៃត្រង់ ទី១១ ខែមករា ឆ្នាំ២០២៥ ជ.ន....
11/01/2025

សមត្ថកិច្ចកម្ពុជា ប្រគល់ជ.នដៃ.ដ.ល់បា.ញ់ស.ម្លាប់ លោក លឹម គិមយ៉ា ឱ្យនគរបាលថៃហើយ

នៅវេលាថ្ងៃត្រង់ ទី១១ ខែមករា ឆ្នាំ២០២៥ ជ.ន.ដៃ.ដ.ល់ជនជាតិថៃ ឈ្មោះ Ekkalak pheanoi ដែលជាឃា.តក.បា.ញ់ស.ម្លាប់ លោក លឹម គិមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំង ត្រូវបានសមត្ថកិច្ចកម្ពុជា
ឱ្យនគរបាលថៃហើយ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី។

ការប្រគល់ខ្លួនជ.នដៃ.ដ.ល់នេះ ធ្វើឡើងនៅលើស្ពានមិត្តភាពកម្ពុជា ច្រកអន្តរជាតិប៉ោយប៉ែត ដែលឈមច្រកទ្វារខ្លោងលឹកប្រទេសថៃ ហើយក្នុងពេលនោះ ក៏ឃើញមានអ្នកសារព័ត៌មានកម្ពុជា និងថៃ បានចោទសួរទៅជ.នដៃ.ដ.ល់ផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ មានករណីបា.ញ់ប្រ.ហារ.ទៅលើលោក លឹម គឹមយ៉ា ភេទប្រុសអាយុ៧៤ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិបារាំង អតីតតំណាងរាស្រ្តខេត្តកំពង់ធំ មកពីគណបក្សប្រឆាំង នៅចំណុចផ្លូវ១៣ហាងសង្កាត់ប៊ូរ៉ន និវេទវិហ៊ារ ខណ្ឌព្រៈនគរទីក្រុងបាងកកប្រទេសថៃ។

ក្រោយករណីបា.ញ់សំ.លា.ប់នេះ សមត្តកិច្ចថៃបានស្រាវជ្រាវកំណត់មុខសញ្ញាជ.នដៃ.ដ.ល់ឈ្មោះ EKKALAK PHEANOL ភេទប្រុសអាយុ៤២ឆ្នាំ (ជនជាតិថៃអតីតនាវិកយោធា) ដែលស្នាក់នៅផ្ទៈលេខ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ក្រុងបាងកកប្រទេសថៃ។ ហើយក្រោយធ្វើសកម្មភាព បានគេចខ្លួនចូលមកប្រទេសកម្ពុជា ហើយក៏ត្រូវឃាត់ខ្លួននៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នៅចំណុចឃុំព្រៃស្វាយ ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង៕

ចាប់ខ្លួនបានហើយ ជ,នដៃ ស.,ម្លាប់នៅក្រុងព្រះសីហនុ ចាប់ខ្លួននៅខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង១៖៣០នាទីរំ...
11/01/2025

ចាប់ខ្លួនបានហើយ ជ,នដៃ ស.,ម្លាប់នៅក្រុងព្រះសីហនុ ចាប់ខ្លួននៅខេត្តសៀមរាប

កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រមានករណីមនុស្សស្ល,ាប់ នៅចំណុចផ្ទះសំណាក់ សុវណ្ណារីសត ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ជាកម្មករផ្ទះសំណាក់ខាងលើ។ ជនរងគ្រោះមានឈ្មោះ ថ្លាង ម៉េងលី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេការនៅផ្ទះសំណាក់ខាងលើ។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងខេត្តសៀមរាប ធ្វើការស្រាវជ្រាវតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង៣៥នាទី កម្លាំងជំនាញបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យខាងលើ មានឈ្មោះ លុន ភាពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចផ្ទះសំណាក់ ប៊ុនសាយ មណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃកើតហេតុខ្លួន និងជនរងគ្រោះបានឈ្លោះប្រកែកគ្នា ពីបញ្ហារឿងរៀបចំការងារក្នុងផ្ទះសំណាក់ បន្ទាប់មកពេលដែលជនរងគ្រោះបែរខ្នងចេញ ខ្លួនក៏បានទាញញញួរវាយចំក្បាលផ្នែកខាងក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុជាម្ចាស់ករណី កសាងសំណុំរឿងតាមនីតិវិធីបន្ត៕

សមត្ថកិច្ចកម្ពុជា បញ្ជូនឃា.តកដែលបា.ញ់ស.ម្លាប់អតីត តំណាងរាស្ត្រ ទៅសមត្ថកិច្ចថៃហើយ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ដើម្បីឲ...
11/01/2025

សមត្ថកិច្ចកម្ពុជា បញ្ជូនឃា.តកដែលបា.ញ់ស.ម្លាប់អតីត តំណាងរាស្ត្រ ទៅសមត្ថកិច្ចថៃហើយ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ដើម្បីឲ្យសមត្ថកិច្ចថៃចាត់ការតាមនីតិវិធី !!

បញ្ជួនជនដៃដល់ ដែលធ្វើឃា..ត លោក លិម គិមយ៉ា ត្រូវបានកម្ពុជាបញ្ជូនទៅឱ្យថៃ នៅព្រឹកនេះ(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២...
11/01/2025

បញ្ជួនជនដៃដល់ ដែលធ្វើឃា..ត លោក លិម គិមយ៉ា ត្រូវបានកម្ពុជាបញ្ជូនទៅឱ្យថៃ នៅព្រឹកនេះ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២៥នេះ នគរបាល​កម្ពុជា​បានសម្រេច​ប្រគល់បុរសជនជាតិថៃ ដែលធ្វើឃា..តលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ប្រទេសថៃ ទៅឱ្យសមត្ថកិច្ចថៃ
ជនសង្ស័យរូបនេះមានឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) ដែលត្រូវបានចាប់ខ្លួន នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែមករា ក្រោយរត់គេចចេញពីប្រទេសថៃចូលមកកម្ពុជា។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងបន្ថែមថា ការចាត់បញ្ជូនជនសង្ស័យនេះ ធ្វើឡើងទៅតាមការស្នើសុំរបស់ភាគីថៃ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈបទល្មើសនេះបានកើតឡើងនៅក្នុងប្រទេសថៃ។
ករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លិម គិមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង បង្កឡើងខ្មាន់កាំភ្លើង កាលពីវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃបានធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណ ជនសង្ស័យមានឈ្មោះ Ekkalak Pheanoi ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅ ផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក។ ក្រោយពេលធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។
អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តថា ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ និងព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃ នគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួន ជនសង្ស័យខាងលើ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង៕

រាជរដ្ឋាភិបាល បានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍ សម្រាប់នាំចូលមុខទំនិញសាច់បង្កក ជំហានទី៣ ចំនួន១៥ ក្រុមហ៊ុនបន្ថែមទៀត ដើម្បីពង្រ...
11/01/2025

រាជរដ្ឋាភិបាល បានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍ សម្រាប់នាំចូលមុខទំនិញសាច់បង្កក ជំហានទី៣ ចំនួន១៥ ក្រុមហ៊ុនបន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក !!

បណ្ដេញជនជាតិវៀតណាម៣៥នាក់  ចេញពីប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិបាវិត ក្រោយអនុវត្តទោសចប់សមត្ថកិច្ចកម្ពុជា កាលពីថ្ងៃទី១...
11/01/2025

បណ្ដេញជនជាតិវៀតណាម៣៥នាក់ ចេញពីប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិបាវិត ក្រោយអនុវត្តទោសចប់

សមត្ថកិច្ចកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ សម្រេចបណ្ដេញជនជាតិវៀតណាម ៣៥នាក់ មានស្រី១៤នាក់ ចេញពីប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ក្រោយពីពួកគេ ប្រព្រឹត្តអំពើផ្សេងៗ ហើយអនុវត្តទោសចប់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣៥នាក់ (ស្រី១៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ (អនុវត្តទោសចប់) លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥៖សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពល...
11/01/2025

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥៖
សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥៖

Address

#023, Street 5, Sangkat Ruessei Kaev, Khan Russey Keo
Phnom Penh
120703

Alerts

Be the first to know and let us send you an email when PN Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PN Cambodia:

Videos

Share