The TIBS

The TIBS We are Prince of Songkla University alumni. We share information about scholarship, health, movie, m

17/02/2024

សម្រាប់ប្រិយមិត្ត The TIBS ដែលខានឃើញវីដេអូពួកយើងយូរ យើងមានចំណេះដឹងថ្មី ៗ មកចែករំលែក ❤️

02/12/2022

ទឹកពិសាដបដែលលោកអ្នកជាវយកមកលក់បន្ត ឬមកប្រើប្រាស់ផ្ទាល់មានច្រើនយីហោ ច្រើនប្រភេទ ដែលខ្លះក៏មានការទទួលស្គាល់ពីវិទ្យាសា្ថនស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯខ្លះទៀតក៏មិនបានទៅចុះបញ្ជី និងគ្មានការទទួលស្គាល់ពីស្តង់ដារផលិតនិងអនាម័យត្រឹមត្រូវដែរ។

វីដេអូអប់រំខាងក្រោមនេះនឹងជួយប្រាប់លោកអ្នកអំពីរបៀបពិនិត្យមើលស្តង់ដារនៅលើទឹកពិសាដបដែលត្រឹមត្រូវ។




#ពែកមី

29/03/2022

សួស្ដីប្រិយមិត្ត The TIBS ទាំងអស់គ្នា
ថ្មី ៗ នេះអ្នកប្រើ​ Social Media ក្នុងប្រទេសជាច្រើនចាប់អារម្មណ៍នឹងព័ត៌មានការស្លាប់របស់តារាថៃម្នាក់ខ្លាំងមែនទែន។ ការចាប់អារម្មណ៍នេះក៏បាននាំទៅដល់ការជួយគ្នាស៊ើប រឿងផ្ទាល់ខ្លួនរបស់អ្នកពាក់ព័ន្ធ ការចែករំលែករូបភាពរបស់សាកសព និងមានការការបង្កើត Fake news ការផ្សាយលក់ផលិតផលតាមរយៈ Content ករណីស្លាប់នេះ​ជាដើម។

ថ្ងៃនេះ The TIBS ចង់លើកយកប្រធានបទនេះមកជជែកជាមួយប្រិយមិត្តទាំងអស់គ្នា ថាតើក្នុងនាមយើងជាអ្នកទទួលព័ត៌មាន គួរធ្វើយ៉ាងណាដើម្បីជ្រើសរើសទទួលតែព័ត៌មានដែលជាប្រយោជន៍ និងមិនប៉ះពាល់ដល់សុខភាពផ្លូវចិត្តយើងនិងសង្គម។



01/12/2021

សប្ដាហ៍មុនយើងបាននិយាយអំពី "សារធាតុជំនួសស្ករ" រួចមកហើយ។ សប្ដាហ៍នេះ យើងនឹងលើកយក ភេសជ្ជៈដែលប្រជាជនយើងនិយមទទួលទានស្ទើរគ្រប់ផ្ទះ គ្រប់ទេសកាល។

Producer : Say Manit (Food Science and Nutrition)



22/11/2021

បច្ចុប្បន្ននេះ ពេលយើងទិញអាហារមកទទួលទាន ពាក្យ "Low sugar, zero sugar,..."ជាពាក្យដែលយើងរកមើលមុនគេលើផលិតផលទាំងនោះ ព្រោះយើងជឿថា វាល្អសម្រាប់សុខភាព។ ក្នុងវីដេអូនេះ យើងនឹងនិយាយពីរឿងរ៉ាវពីក្រោយពាក្យ "Low sugar, Zero sugar" ផលល្អ និងផលអវិជ្ជមានរបស់វា។

Producer : An SreyRoth (Food Science and Nutrition)


05/06/2021

បើសួរថា ថីបានមិនស្រកគីឡូ មិនសូវអីទេ តែបើហ៊ានសួរថីបានមិនលូតកំពស់ តាមវ៉ៃដល់ផ្ទះម៉ងប្រាប់ឲ្យហើយ

02/05/2021

អាហារផ្អាប់ជាអាហារដែលពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជាយើងនិងនៅបរទេស។ អាហារផ្អាប់ដូចជាផ្អក ប្រហុក តាប៉ែ យ៉ាអួ គីមឈី ជាដើមសុទ្ធតែមានគុណប្រយោជន៍បាក់តេរីល្អ ៗ ដល់រាងកាយយើង ប៉ុន្តែយើងក៏ត្រូវប្រុងប្រយ័ត្នលើអាហារផ្អាប់មួយចំនួនផងដែរ។ ក្នុងវីដេអូនេះ យើងនឹងរៀបរាប់ពីគុណសម្បត្តិ គុណវិបត្តិ និងអាហារផ្អាប់បែបណាដែលអ្នកទាំងអស់គ្នាគួរចៀសវាងបរិភោគ។

25/04/2021

"កុំរៀនតាមអ្នកមានពេលគេចាយលុយ តែគួររៀនតាមពេលគេធ្វើការរកលុយវិញ"
-Beer Baiyoke-

ប្រិយមិត្ត The TIBS មួយចំនួនប្រហែលជាធ្លាប់លឺ ធ្លាប់ស្គាល់ឬបានទៅដល់អគារ Baiyoke ខ្ពស់បំផុតលំដាប់លេខ ៣ របស់ថៃហើយ តែប្រហែលជាមិនធ្លាប់ស្គាល់ម្ចាស់របស់អគារនេះនៅឡើយទេ។ ក្នុងវីដេអូនេះ យើងនឹងចែករំលែកខ្លះ ៗ ពីប្រវត្តិធ្វើការរបស់ម្ចាស់អគារនិងជា CEO របស់ Baiyoke Tower II។

*បន្ថែម* ៖ ពេលលោក Piyalert ចង់បើកក្រុមហ៊ុន ឪពុកលោកមិនបានបោះលុយទាំងដុំឲ្យរកស៊ីហើយខាតចោលដូចកូនអ្នកមានល្មម ៗ មួយចំនួនទេ។ លោកត្រូវខ្ចីលុយពីក្រុមហ៊ុនឪពុកបានត្រឹមចំនួនប្រាក់ខែដែលលោកអាចសងបានប៉ុណ្ណោះ ហើយលោកត្រូវយកលុយដែលខ្ចីបាននោះមក renovate អាផាតមិនចាស់ នោះឲ្យទៅជាសណ្ឋាគារចាប់ផ្ដើមពី មាត់ទ្វារ ផ្លូវចូល បន្ទប់ម្ដងបន្តិច ៗ ។ ដោយសារលុយមានតិច មិនអាចជួលមនុស្សច្រើនបាន លោកត្រូវធ្វើការស្ទើរគ្រប់យ៉ាងដោយខ្លួនឯងទម្រាំអាច renovate បានជាសណ្ឋាគារក្នុងពេលមួយឆ្នាំកន្លះ។ ក្រៅពីការងារក្រុមហ៊ុនលោកត្រូវធ្វើការមួយថ្ងៃ ជិត ២០ ម៉ោង ប្រមាណ ៤ ឆ្នាំទម្រាំអាចធ្វើឲ្យរបរម្ហូបអាហារដែលលោកបង្កើតឈរជើងបាន។

របរសណ្ឋាគារលោកស៊ីប្រាក់ខែក្រុមហ៊ុនរបស់ឪពុក ហើយចំណូលដែលបានជារបស់ក្រុមហ៊ុន មិនមែនរបស់លោកទេ។ លុយដែលលោកមានសព្វថ្ងៃគឺបានដោយសាររបរម្ហូបអាហារដែលនាំពីជប៉ុនមក លោកចេះភាសាជប៉ុនយ៉ាងស្ទាត់ ហើយរៀនចប់ផ្នែក Marketing ពីអង់គ្លេសទើបលោកអាចដើរ Marketing ទាញភ្ញៀវជប៉ុនដែលមាន potential ក្នុងការចាយលុយបាន។ ជំនាញភាសា និង Marketing បូកនឹងចំណូលចិត្តលើវប្បធម៌ជប៉ុន ធ្វើឲ្យលោកអាចបង្កើតហាងអាហារជប៉ុនល្បី ៗ ជាបន្តបន្ទាប់ក្នុងប្រទេសថៃរហូតមកដល់សព្វថ្ងៃនេះ។

លោកផ្តោតសំខាន់ថា ការបង្រៀនកូនឲ្យចេះប្រើប្រាស់ ទុកដាក់លុយកាក់តាំងពីក្មេងពិតជាសំខាន់ ហើយគួរឲ្យកូនស្គាល់ពីសមត្ថភាពពិតប្រាកដក្នុងការរកលុយដោយខ្លួនឯង មិនគួរប្រើជីវិតដូចអ្នកមានទាំងដែលខ្លួនមិនទាន់ចេះរកលុយដូចអ្នកមាននោះទេ។

សូមថ្លែងអំណរគុណលោក Beer Baiyoke ដែលបានអនុញ្ញាតនិងផ្ដល់រូបភាពដល់ក្រុមការងារ The TIBS ដើម្បីផលិតវីដេអូនេះ


18/04/2021

សួស្ដីប្រិយមិត្ត The TIBS ទាំងអស់គ្នា ពួកយើងត្រឡប់មកវិញហើយជាមួយនឹងប្រធានបទទាក់ទងនឹងម្ហូបហឹរ។ គ្នាយើងភាគច្រើនចូលចិត្តញ៊ាំហឹរ រួមទាំងពួកយើងដែរ តាមពិតទៅអាហារហឹរមានគុណសម្បត្តិច្រើនគួរសម តែក៏មិនសមរម្យសម្រាប់មនុស្សមួយចំនួនដែរ យ៉ាងណាក្នុងវីដេអូនេះយើងនឹងប្រាប់ពីគុណសម្បត្តិនិងក្រុមមនុស្សដែលគួរចៀសវាងអាហារហឹរ។


សួស្ដីប្រិយមិត្ត The TIBS ទាំងអស់គ្នា ខានជួបគ្នាយូរហើយ សុខទុក្ខយ៉ាងណាដែរ?ពួកយើងនឹកប្រិយមិត្តទាំងអស់គ្នា ហើយយើងនឹងត្រឡប់ម...
14/04/2021

សួស្ដីប្រិយមិត្ត The TIBS ទាំងអស់គ្នា ខានជួបគ្នាយូរហើយ សុខទុក្ខយ៉ាងណាដែរ?
ពួកយើងនឹកប្រិយមិត្តទាំងអស់គ្នា ហើយយើងនឹងត្រឡប់មកជួបគ្នាវិញឆាប់ ៗនេះ

បើតាមទេពកោសល្យនិងបេះដូង មានតែអាចុងក្រោយគេហ្នឹងហើយដែលចំណាប់ជាងគេ😆
31/01/2021

បើតាមទេពកោសល្យនិងបេះដូង មានតែអាចុងក្រោយគេហ្នឹងហើយដែលចំណាប់ជាងគេ😆

28/12/2020

"ចង្កឹះអនាម័យ" ជារបស់ដែលពេលនិយមប្រើបំផុតមិនថានៅទីក្រុងឬជនបទទេច្រើនតែប្រើវា។ វីដេអូនេះពួកយើងនឹងនិយាយពីចង្កឹអអនាម័យ និងវិធីងាយ ៗ ក្នុងការកាត់បន្ថយគ្រោះថ្នាក់របស់វា។

Producer : An SreyRoth (Food Science and Nutrition)
ប្រភព ៖ Department of Health(Thailand), Matichon, Assist Impact, Office of the Consumer Protection Board (Thailand)


អំពីផលិតផលដែលអ្នកទាំងអស់គ្នាគួរដឹង ឈប់ប្រើ ហើយចៀសវាង
09/12/2020

អំពីផលិតផលដែលអ្នកទាំងអស់គ្នាគួរដឹង ឈប់ប្រើ ហើយចៀសវាង

07/12/2020

អាហារកំប៉ុងជាអាហារដែលប្រជាជននៅទីក្រុងភាគច្រើមនិយមប្រើប្រាស់ មិនថានៅគេហដ្ឋាន ឬពេលមានដំណើរកម្សាន្តនោះទេ។ អាហារកំប៉ុងមានចំណុចល្អ និងផលប៉ះពាល់របស់វាលើសុខភាពមនុស្ស សប្ដាហ៍នេះយើងនឹងនិយាយអំពីអាហារកំប៉ុងនិងការប្រើប្រាស់វាឲ្យមានផលប៉ះពាល់តិចបំផុត ។

Producer : An SreyRoth (Food Science and Nutrition)
ប្រភព ៖ Live Strong, Real Metro, Pob Pad, Food Network Solution

ប្រសិនបើប្រិយមិត្តចង់អានឯកសារប្រភពដើមអាចខមមិនក្នុងផុសនេះ ឬក្នុងប្រអប់សារ ពួកយើងនឹងផ្ដល់ Link ទៅប្រភពដើម។

24/11/2020

វីដេអូនេះយើងនឹងនិយាយអំពីអាហារបង្កក ឬ Frozen ដែលប្រជាជនយើងដែលរស់នៅតាមទីប្រជុំជន និងនៅទីក្រុងនិយមក្លាសេឲ្យកកទុកសម្រាប់បរិភាគរយៈពេលយូរទម្រាំមានពេលទៅផ្សារម្ដងទៀត ។ អាហារបង្កកអាចជាសាច់បន្លែស្រស់ដែលយើងយកមកបង្កក ឬ អាចជាអាហារឆ្អិនស្រាប់ដែលយើងអាចរកបាននៅតាមផ្សារទំនើបជាច្រើន សុទ្ធតែមានផលល្អនិងផលប៉ះពាល់មួយចំនួនដល់អ្នកទទួលទាន។ ក្នុងវីដេអូនេះ យើងនឹងមកចែករំលែកពីវិធីបង្កក និងការរក្សាទុកអាហារនេះទាំងអស់គ្នា ។

Producer : An SreyRoth (Food Science and Nutrition)

ប្រភព ៖ Food Sanitation Bangkok, Today Line me (กินอาหารแช่แข็งอันตรายแค่ไหน), Food Network Solution, Thai E Journal

18/11/2020

វីដេអូថ្មីនេះយើងនឹងនិយាយអំពីប្រភេទ​និងគ្រោះថ្នាក់របស់ជ័រផ្លាស្ទិចដែលតែងតែត្រូវបានប្រើប្រាស់វេចខ្ជប់ម្ហូបអាហារ ។
Producer : Heng Chou I (Food Science and Nutrition)
ប្រភព ៖ PETRA Resin Association, Waste 4 Change, The Government Public Relations Department (Thailand), AC Plastic

Footages credit to Pixabay.com and Videezy.com

09/11/2020

ដោយសារក្រុមការងារទាំងអស់មានកិច្ចការជាប់រវល់ទើបយើងអាក់ខានមិនបានផលិតវីដេអូដើម្បីប្រិយមិត្ត The TIBS មួយរយៈកន្លងមក។ យ៉ាងណា វីដេអូមួយនេះយើងនឹងនិយាយអំពី ផលប៉ះពាល់ពីការញ៊ាំមីឆុង ជាសំណូមពរពីបងបញ្ញារិទ្ធិ Ouk Panharith ។ មី ជាអាហារដ៏ពេញនិយមរបស់ប្រជាជនកម្ពុជាយើង មិនថាពេលបុណ្យទាន ការឲ្យអំណោយ ឬទទួលទានប្រចាំថ្ងៃទេតែងតែមានវត្តមានមីជាប្រចាំ។ ដូចនេះយើងនឹងមកមើលទាំងអស់គ្នាថាតើការទទួលទានមីច្រើនផ្ដល់ផលល្អ និងផលអាក្រក់អ្វីខ្លះដល់សុខភាព។

Producer : Heng Chou I (Food Science and Nutrition)

ប្រភព ៖ Mahidol University (Rama channel tv), Health Benefit time, Thailand Medical News, NDTV Food, National Library of Medicine (Instant noodle consumption is associated with cardiometabolic risk factors among college students in Seoul)

ប្រសិនបើអ្នកទាំងអស់គ្នាចង់ស្វែងរកប្រភពដើមដើម្បីទៅសិក្សាស្វែងយល់បន្ថែមអាចផ្ញើសារមកកាន់ផេកបាន ពួកយើងរីករាយនឹងចែករំលែក

12/10/2020

វីដេអូនេះពួកយើងនឹងនិយាយពី Fiber ជាសារធាតុដែលមានស្ទើរគ្រប់បន្លែផ្លែឈើទៅហើយ។ Fiber ជាមូលហេតុសំខាន់ដែលគ្រូពេទ្យនិងអ្នកជំនាញខាងសម្ផស្សជាច្រើនណែនាំឲ្យញ៊ាំ។ នៅក្នុងនេះដែរយើងក៏លើកយកបរិមាណ Fiber ដែលមនុស្សទាំងកុមារ វ័យជំទង់ និងមនុស្សពេញវ័យគួរទទួលទានក្នុងមួយថ្ងៃដើម្បីសុខភាពល្អ ចៀសឆ្ងាយពីជំងឺពោះវៀន មហារីកជាដើម។

Producer : Heng Chou I (Food Science and Nutrition)

ប្រភព ៖ British Nutrition Foundation (Dietary Fiber), Food Network Solution (Dietary Fiber), Nestle (Dietary Fiber)

04/10/2020

សំណូមពរពីប្រិយមិត្ត The TIBS អំពីប៊ីចេង

វីដេអូនេះយើងនឹងនិយាយអំពី "​ ប៊ីចេង ​" ដែលប្រជាជនយើងជាច្រើនកំពុងតែប្រើប្រាស់វាខានមិនបាន។ ប៊ីចេងពិតជាមិនគុណសម្បត្តិនិងគុណវិបត្តិរបស់វា ដរាបណាយើងប្រើវាតាមចំនួនកំណត់ដែលអ្នកស្រាវជ្រាវចំណីអាហារនិងសុខភាពជាច្រើនបានណែនាំ វានឹងអាចជួយកាត់បន្ថយហានិភ័យពីការប្រើប្រាស់ប៊ីចេងបានខ្លះមិនខាន។ លើសពីនេះយើងក៏លើកយកអាការៈរបស់អ្នកមានប្រតិកម្មជាមួយប៊ីចេងមកនិយាយផងដែរ។

Producer : An SreyRoth (Food Science and Nutrition)

ប្រភព ៖ Siriraj Hospital - Mahidol University (โรงพยาบาลศิครินทร์), Siriraj Piyamaharajkarun Hospital, Minitry of Public Health (Thailand), Insurance Thai, Business Insider Australia

16/09/2020

វីដេអូនេះយើងនឹងនិយាយអំពីប្រេងសម្រាប់ចម្អិនម្ហូបអាហារ ដែលយើងតែងប្រើប្រាស់ប្រចាំថ្ងៃ។ ការប្រើប្រាស់ប្រេងចម្អិនអាហារទៅតាមមុខងារអាចជួយកាត់បន្ថយគ្រោះថ្នាក់របស់វាបាន។ លើសពីនេះ យើងក៏មានការណែនាំអំពីការប្រើប្រេងចម្អិនស៊ាំដែរ។

Producer :An Sreyroth (Food Science and Nutrition)

ប្រភព ៖ Thaiand​​​ health consumer, health and trend, Faculty of Science ( Burapha University), Faculty of Pharmacy (Chiang Mai University), Food Smart Consumer

06/09/2020

វីដេអូថ្មីនេះនឹងលើកយកអត្ថប្រយោជន៍របស់ការញ៊ាំកាហ្វេនិងផលប៉ះពាល់ខ្លះៗរបស់វា។ ក្រៅពីនេះក៏មានបង្ហាញអាការៈ និងហេតុផលមួយចំនួនរបស់អ្នកដែលមានបញ្ហាពេលទទួលទានកាហ្វេផងដែរ។

Producer : Heng Chou I (Food Science and Nutrition)

ប្រភព ៖ Thairath, Dr. Amp (โดย นพ. ตนุพล วิรุฬหการุญ)Bangkok Hospital, WebMD

ប្រសិនប្រិយមិត្តចង់អានបន្តប្រភពដើមអាច comment ឬក៏ inbox មកពួកយើងបាន ពួកយើងនឹងផ្តល់តំណភ្ជាប់ទៅប្រភពដើមមានខ្លះជាភាសាអង់គ្លេសនិងថៃ

28/08/2020

វីដេអូថ្មីនេះយើងនឹងលើកយកផលប្រយោជន៍នៃការទទួលទានទឹកដោះគោ បញ្ហាមួយចំនួនរបស់អ្នកដែលមានប្រតិកម្មជាមួយវា និងរបៀបទទួលទានអាហារជំនួសដើម្បីបានគុណប្រយោជន៍ប្រហែលនឹងការញ៉ាំទឹកដោះគោដែរ

Producer : An Sreyroth ( Food Science and Nutrition)

ប្រភព : មន្ទីរពេទ្យអន្តរជាតិភូកេត, Food Network Solution, Nestle health science, Everyday Health,
Pediatricnote

មាននៅលើ Youtube : https://youtu.be/aULW7Qqf-W8

17/08/2020

វីដេអូនេះយើងនឹងលើកយកភាពខុសគ្នារវាងបន្លែ Organic និងបន្លែធម្មជាតិទូទៅដែលមានដាក់លក់នៅលើទីផ្សារ។ ក្រៅពីនេះក៏មានបង្ហាញពីស្លាកសញ្ញាទទួលស្គាល់បន្លែ Organic មួយចំនួនផងដែរ ដើម្បីឲ្យប្រិយមិត្ត The TIBS ទាំងអស់ងាយសម្គាល់មុននឹងជ្រើសរើសទិញទំនិញទាំងនោះ។

Producer : Heng Chou I (Food Science and Nutrition)

ប្រភព ៖ Help Guide- Organic food: What you need to know, Ministry of Commerce: Organic (Thailand)

12/08/2020

" តើអ្នកទាំងគ្នាយល់យ៉ាងណាដែរចំពោះកីឡាជិះកង់?"

ការជិះកង់ក៏ជាកីឡាមួយប្រភេទដែរដែលប្រជាជនយើងដែលរស់នៅទីក្រុងកំពុងពេញនិយម យ៉ាងណាក៏ដោយ ថ្មីៗនេះមានដំណឹងក្រៀមក្រំមួយគឺអ្នកជិះកង់ហាត់ប្រាណម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត។

តើពួកយើងអាចធ្វើអ្វីបានខ្លះទើបអាចកាត់បន្ថយនិងបង្ការឧបទ្ទវហេតុបែបនេះកុំឲ្យកើតឡើងទៀត?

តើកីឡាជិះកង់បច្ចុប្បន្នគ្រាន់តែជាការជោរតាមគ្នាឬ?

ប្រភព ៖ទស្សនាវដ្ដីអេឡិចត្រូនិចប្រជាប្រិយ, ក្រុមកង់ដើម្បីសុខភាព

10/08/2020

វីដេអូនេះយើងមានបែងចែកជាពីរភាគ ហើយភាគមួយនេះដែរមានការណែនាំសមាជិកថ្មីរបស់ The TIBS គឺប្អូនស្រី ស្រីរ័ត្ន គាត់ជានិស្សិតដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្រ្តជំនាញ វិទ្យាសាស្រ្តចំណីអាហារ និងអាហារូបត្ថម្ភ ពីសកលវិទ្យាល័យសុងខ្លានគរិន្រ្ទ ប្រទេសថៃព្រមជាមួយ First-Class Honours Degree ទៀតផង។ ស្រីរ័ត្ននឹងមកចែករំលែកអំពីជំនាញនេះថាតើមានទាក់ទងនឹងអ្វីខ្លះ រៀនហើយអាចធ្វើអ្វីបានខ្លះ សម្រាប់ប្អូនៗដែលចាប់អារម្មណ៍ជំនាញវិទ្យាសាស្រ្តមួយនេះ។

ភាគ ១

Address

Phnom Tbeng Meanchey
120806

Alerts

Be the first to know and let us send you an email when The TIBS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The TIBS:

Videos

Share

Nearby media companies


Other Digital creator in Phnom Tbeng Meanchey

Show All