ICD TV

ICD TV សូមផ្ដល់ព័ត៌មានពិតមកអង្គភាព ICDTV ONLINE តាមរយៈលេខទូរស័ព្ទ 031 291 1129/011 603 109

ទំព័រនេះផ្ដល់ជូននូវ ចំណេះដឹង ព័ត៌មាន និងការកំសាន្ត ដ៏សំបូរបែប។ ដោយយោង លើការអភិវឌ្ឍន៍ និងការរីកចំរើនគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា
" ICDTV ONLINE " នឹងចូលរួមលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន ។

ថ្ងៃសៅរ៍ ៨ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០នាទីរសៀ់ល ​លោក សក់ ច័ន្...
08/10/2023

ថ្ងៃសៅរ៍ ៨ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០នាទីរសៀ់ល
​លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌ និងលោកស្រី បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌចូលរួម នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងធម្មទេសនា នៅវត្តជម្ពូវ័ន។នាព្រឹកថ្ងៃបន្ទាប់ទី០៨ខែតុលាឆ្នាំ២០២៣
លោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលនៃគណ:អភិបាលខណ្ឌ ពោធិ៍សែនជយ័ បានពីនាំអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ជនចាស់ជរា ក្រីក្រ គ្មានទីពឹង ប្រមាណជាង១០០គ្រួសារផងដែរ ដោយក្នុងនោះមានអង្ករ១បាវ ទឹកត្រី១យួរ មី១កេស ទឹកសុទ្ធ១កេស ត្រីខ ១យួរ និងថវិកា ម្នាក់ៗ២ម៉ឺនរៀលផងដែរ។

23/09/2023

(ខេត្តកំពត)ឃាត់ខ្លួនជនសង្ស័យ 06 នាក់មាន02នាក់ជាសិស្សវិទ្យាល័យហ៊ុនសែនបរិវាស ពាក់ព័ន្ធករណីបង្ក ហិ.ង្សា.ដោយចេតនានិងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ............

មួយឃ្លីបនេះផ្ញើជូនអាត្នោត ដែលមានលុយជិះឡានតម្លៃ 30 .40ម៉ឺនដុល្លារ ធ្វើម៉េចបើយើងកាសែតអ្នកក្រតាមចិញ្ចើមផ្លូវ
21/09/2023

មួយឃ្លីបនេះផ្ញើជូនអាត្នោត ដែលមានលុយជិះឡានតម្លៃ 30 .40ម៉ឺនដុល្លារ ធ្វើម៉េចបើយើងកាសែតអ្នកក្រតាមចិញ្ចើមផ្លូវ

09/09/2023

លោក នូ ចន្ទដា អភិបាលស្រុកបន្ទាយមាសកំពុងតែធ្វើឱ្យប្រជាពលរដ្ឋ..............

07/09/2023

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តម ស សុខា បង្ហើបថា÷បន្តិចទៀតប្រើពេលតែ ៥ នាទីប៉ុណ្ណោះក្នុងការផ្ទេរកម្មសិទ្ធិពីឪពុកម្ដាយទៅកូនតាមបែបឌីជីថលដោយពុំមានការគិតថ្លៃសេវា........

01/09/2023

វីដេអូ! លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ផ្ទាល់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ (ក្រឡាប់រថយន្ត) នៅស្រុកក្រគរ

ដកស្រង់៖ អធិការដ្ឋាននគរបាលស្រុកក្រគរ

01/09/2023
ការបាត់បង់អ្នកមានសមត្ថភាពវាជារឿងគួរអោយស្តាយ ហើយក៏សូមអរគុណខ្លាំងណាស់ដែរ ដែលឯកឧត្តមឡាយវណ្ណៈ អភិបាលខេត្តតាកែវបានអភិវឌ្ឍន៍ខេ...
31/07/2023

ការបាត់បង់អ្នកមានសមត្ថភាពវាជារឿងគួរអោយស្តាយ ហើយក៏សូមអរគុណខ្លាំងណាស់ដែរ ដែលឯកឧត្តមឡាយវណ្ណៈ អភិបាលខេត្តតាកែវបានអភិវឌ្ឍន៍ខេត្តមួយនេះផ្តើមចេញពីខេត្តចំណាស់ រហូតឈានដល់រូបភាពស្រស់បំព្រង។ជាពិសេសឯកឧត្តមជាមនុស្សសាមញ្ញ មិនចេះប្រកាន់ខ្លួន មិនចេះឆ្មើងឆ្មៃ បត់បែនគ្រប់កាលៈទេសៈ លោកតែងតែជួយរាល់ទុកលំបាករបស់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ កត្តាទាំងនេះហើយទើបឯកឧត្តមទទួលបានប្រជាប្រិយ៍ភាពខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ ។ប្រជាជនខេត្តតាកែវមិនអាចបំភ្លេចគុណបំណាច់របស់ឯកឧត្តមបានទេ អរគុណខ្លាំងណាស់🙏🏻🙏🏻🙏🏻

បញ្ជីឈ្មោះ និងភ្ជាប់រូបថត ព្រមទាំងលេខទូរស័ព្ទទំនាក់ទំនងជាផ្លូវការរបស់ « ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន » ប្រចាំរាជ...
19/07/2023

បញ្ជីឈ្មោះ និងភ្ជាប់រូបថត ព្រមទាំងលេខទូរស័ព្ទទំនាក់ទំនងជាផ្លូវការរបស់ « ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន » ប្រចាំរាជធានី-ខេត្ត

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានសកម្មភាពជួយការពារស្ត្រីទន់ខ្សោយ ងាយរងគ្រោះ ខ្វះការការពារសិទ្ធតាមផ្លូវច្បាប់ ៕.

ក្រុមមេធាវីរាជរដ្ឋាភិបាល
ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន JOIN⏬

15/07/2023

ទីតាំងបង្កប់ល្បែងស៊ីសងមាន់ជល់អនឡាញ
#សូមអាជ្ញាធរ សមត្ថកិច្ច នឹង អធិការ ស្នងការដ្ឋាននគរបាលក្រុងមេត្តាជួយត្រួតពិនិត្យមើល ចុះបង្ក្រាបផងទាន។
រាយការដោយ ( លោកយីសុខឃាង ) អ្នកយកពត៍មានប្រចាំក្រុងភ្នំពេញ ទំនាក់ទំនងផ្សាយពានិជ្ជកម្ម ឬពត៍មានផ្សេងៗតាមរយះ 0979286622 ( សួមអគុណ)

លោក  ណុប  ថា យុវជននៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ   រួមសប្បុរសជន   តាមរយៈលោកណុប  អ្នកស្រី ម៉ុមបានអញ្ជើញថវិកានិងសម្ភារៈមួយចំ...
13/06/2023

លោក ណុប ថា យុវជននៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួមសប្បុរសជន តាមរយៈលោកណុប អ្នកស្រី ម៉ុមបានអញ្ជើញថវិកានិងសម្ភារៈមួយចំនួន...

{ ខេត្តតាកែវ } : នៅរសៀលថ្ងៃអង្គារ៍ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី13 ខែមិថុនា ឆ្នាំ2023 ជំនួសមុខរដ្ឋបាលឃុំបឹងត្រាញ់ខាងត្បូង អជ្ញាធរភូមិកំប៉ោរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ណុប ថា យុវជននៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួមសប្បុរសជន តាមរយៈលោកណុប អ្នកស្រីម៉ុម រស់នៅក្នុងភូមិកំប៉ោរ ក៏បាននាំយកសម្ភារៈថវិកាមកជួយដល់ប្រជាពលរដ្ឋប្តីមានឈ្មោះ សាំង កុសល់ នឹងឈ្មោះប្រពន្ធ ញឹម ស្រីម៉ាច បច្ចុប្បន្នរស់នៅភូមិកំប៉ោរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ដែលត្រូវភ្លើងឆាបឆេះអស់ផ្ទះអស់រលីងគ្មានសល់ រួមនឹងសម្ភារៈប្រើប្រាស់កាលពីថ្ងៃទី12 ខែមិថុនាឆ្នាំ2023 រំលងអាធ្រាតសម្ភារៈ រួមមាន ÷
អង្ករ50
kg ទឹកសុទ្ធ១កេស មី១កេស ទឹកត្រី១យួរ ត្រីខ ២យួរថវិកា230.000រៀលគត់

✍លោកណុប អ្នកស្រីម៉ុមថវិកា៦០,០០០រៀលសម្លៀក បំពាក់១កញ្ចប់។

{ បន្ទាប់មក }
រដ្ឋបាលរោងចក្រសាន់រ៉ាយបាននាំយកសម្ភារៈនឹងថវិកាមកជួយបន្ត
រួមមាន ÷
_ អង្ករ50kg
_ មី2កេសទឹកត្រី
_ ទឹកស៊ីអ៊ីវ2យួរ
_ ទឹកសុទ្ធ4យួររួមនឹងសម្ភារៈគ្រឿងហូបមួយចនួនធំ
ថវិកា1.177.000រៀលគត់។

ខ្ញុំបាទជួសមុខអោយអាជ្ញាធរនឹងក្រុមគ្រួសាររងគ្រោះសូមជូនពរដល់ម្ចាស់អំណោយសូមជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕. អត្ថបទដោយលោក នី ពេជ្រ ICDTV

ឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្ត្រមណ្ឌលតាកែវ  បានអញ្ជើញសួរសុខទុក្ខ នាំយកថវិកាជូន...{ ខេត្តតាកែវ } : នៅវេលាម៉ោង ៥ ន...
12/06/2023

ឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្ត្រមណ្ឌលតាកែវ បានអញ្ជើញសួរសុខទុក្ខ នាំយកថវិកាជូន...

{ ខេត្តតាកែវ } : នៅវេលាម៉ោង ៥ និង ៣០នាទីរសៀលថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោក សុីន សុផល អភិបាលរងស្រុក និងជាអនុប្រធានអនុសាខាកាកបាទកម្ពុជាស្រុក តំណាងលោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង និងជាប្រធានកិត្តយសអនុសាខាកាកបាទក្រហមស្រុក បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្ត្រមណ្ឌលតាកែវ បានអញ្ជើញសួរសុខទុក្ខ នាំយកថវិកា និងសម្ភារៈអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកសំរោង ព្រមទាំងឃុំ ជូនដល់ក្រុមគ្រួសារលោក សាំង កុសល់ និងប្រពន្ធឈ្មោះ ញឹម ម៉ាច ដែលផ្ទះរបស់គាត់ត្រូវបានភ្លើងឆេះទាំងស្រុង កាលពីម៉ោង ២:៣០ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ។

អំណោយដែលបានផ្តល់ជូនមានដូចខាងក្រោម៖
១-ឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្ត្រមណ្ឌលតាកែវ ថវិកា ៥០០,០០០រៀល
២-អនុស្សាខាកាកបាទក្រហមកម្ពុជាស្រុកសំរោង, ក្រុមការងារ និងក្រុមប្រឹក្សាឃុំ មានថវិកា និងសម្ភារៈដូចខាងក្រោម៖
-ថវិកា ៥៨០,០០០រៀល
-អង្ករ ៤បាវ ស្មើនឹង ១០០គីឡូក្រាម
-ចង្ក្រាន កន្ទេល មុង ភួយ និងសម្ភារៈផ្ទះបាយផ្សេងទៀត ១ឈុតធំ បន្ថែមទៀត។

ក្នុងឱកាសនេះមានការអញ្ជើញចូលរួម លោកមេឃុំ លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ជំនួយការរដ្ឋបាលឃុំ លោកមេភូមិ នៃឃុំបឹងត្រាញ់ខាងត្បូងផងដែរ៕.

ឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្ត្រមណ្ឌលតាកែវ  បានអញ្ជើញសួរសុខទុក្ខ នាំយកថវិកា...{ ខេត្តតាកែវ } : នៅវេលាម៉ោង ៥ និង ...
12/06/2023

ឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្ត្រមណ្ឌលតាកែវ បានអញ្ជើញសួរសុខទុក្ខ នាំយកថវិកា...

{ ខេត្តតាកែវ } : នៅវេលាម៉ោង ៥ និង ៣០នាទីរសៀលថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី12 ខែមិថុនា ឆ្នាំ2023 ឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្ត្រមណ្ឌលតាកែវ បានអញ្ជើញសួរសុខទុក្ខ នាំយកថវិកាជាមួយ លោក សុីន សុផល អភិបាលរងស្រុក និងជាអនុប្រធានអនុសាខាកាកបាទកម្ពុជាស្រុក តំណាងលោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង និងជាប្រធានកិត្តយសអនុសាខាកាកបាទក្រហមស្រុក បានអញ្ជើញចូលរួមជាមួយ
និងសម្ភារៈអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកសំរោង ព្រមទាំងឃុំ ជូនដល់ក្រុមគ្រួសារលោក សាំង កុសល់ និងប្រពន្ធឈ្មោះ ញឹម ម៉ាច ដែលផ្ទះរបស់គាត់ត្រូវបានភ្លើងឆេះទាំងស្រុង កាលពីម៉ោង ២:៣០ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ។

អំណោយដែលបានផ្តល់ជូនមានដូចខាងក្រោម ៖

០១ . ឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្ត្រមណ្ឌលតាកែវ ថវិកា ៥០០,០០០រៀល

០២ . អនុស្សាខាកាកបាទក្រហមកម្ពុជាស្រុកសំរោង, ក្រុមការងារ និងក្រុមប្រឹក្សាឃុំ មានថវិកា និងសម្ភារៈដូចខាងក្រោម ៖
-ថវិកា ៥៨០,០០០រៀល
-អង្ករ ៤បាវ ស្មើនឹង ១០០គីឡូក្រាម
-ចង្ក្រាន កន្ទេល មុង ភួយ និងសម្ភារៈផ្ទះបាយផ្សេងទៀត ១ឈុតធំ បន្ថែមទៀត។

ក្នុងឱកាសនេះមានការអញ្ជើញចូលរួម លោកមេឃុំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ជំនួយការរដ្ឋបាលឃុំ លោកមេភូមិ នៃឃុំបឹងត្រាញ់ខាងត្បូងផងដែរ៕.

លោកមេឃុំបឹងត្រាញ់ខាងត្បូង ការចុះដល់ខ្នងផ្ទះ ស្តាប់ប្រជាជននិយាយ និងនិយាយអោយប្រជាជនយល់ គឺជារបៀបថែរក្សា ភូមិ ឃុំ មានសុវត្ថិ...
07/06/2023

លោកមេឃុំបឹងត្រាញ់ខាងត្បូង ការចុះដល់ខ្នងផ្ទះ ស្តាប់ប្រជាជននិយាយ និងនិយាយអោយប្រជាជនយល់ គឺជារបៀបថែរក្សា ភូមិ ឃុំ មានសុវត្ថិភាព...

{ ខេត្តតាកែវ } : នៅថ្ងៃពុធ ៤ រោច ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣
លោកគឹម ណន មេឃុំបឹងត្រាញ់ខាងត្បូង រួមជាមួយនាយប៉ុស្ដិ៍ឃុំ បានអញ្ជើញបងប្អូនប្រជាការពារទាំង១០ភូមិក្នុងឃុំ ដើម្បីអោយពួកគាត់បន្ថែមការពារសន្តិសុខសុវត្ថិភាពក្នុងឃុំ អោយកាន់តែប្រសើរឡើង។

ការប្រជុំនោះដែរលោក គឹម ណន មេឃុំបឹងត្រាញ់ខាងត្បូងមានប្រសាសន៍ថា ការចុះដល់ខ្នងផ្ទះ ស្តាប់ប្រជាជននិយាយ និងនិយាយអោយប្រជាជនយល់ គឺជារបៀបថែរក្សា ភូមិ ឃុំ មានសុវត្ថិភាព។

សំលេងប្រជាពលរដ្ឋ គឺជាក្តីកង្វល់របស់មន្ត្រីមូលដ្ឋានដែលរាជរដ្ឋាភិបាល ចង់អោយមន្ត្រីមូលដ្ឋាន ដោះស្រាយ។

លោកមេឃុំបន្លែមទៀតថាដើម្បីដឹងគុណដល់សន្តិភាព ដឹងគុណដល់ស្ថាបនិកសន្តិភាព យើងត្រូវថែរក្សាសន្តិភាព។
ដើម្បីថែរក្សាសន្តិភាព មន្ត្រីនគរបាលប៉ុស្ដិ៍ គ្រប់ជំនាញ ត្រូវព្យាយាម លុបបំបាត់បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ចោរលួច ចោរប្លន់ អំពើជួញដូរមនុស្ស ព្រោះបញ្ហាទាំងនេះ វាជាប្រភពបំផ្លាញ ធនធានមនុស្ស ប្រទេសជាតិ និងសន្តិភាព។

សេចក្តីសុខប្រជាពលរដ្ឋ គឺពឹងលើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាការពារ ទាំងអស់នេះហើយ ។
មួយវិញទៀតសេវាសាធារណៈ ជាកិច្ចការដែលខ្ញុំជាមេឃុំ មេភូមិ ត្រូវជំរុញមន្រ្តីផ្តល់សេវាជូនពលរដ្ឋអោយទាន់ពេលវេលា និងមានគុណធម៌។
ថ្នាក់ដឹកនាំកំពូល ចង់បាន ចង់ដឹងពីក្តីកង្វល់របស់ប្រជាពលរដ្ឋ និងចង់ឃើញមន្ត្រីមូលដ្ឋាន ចេះប្រើប្រាជ្ញាស្មារតី ជួយទុក្ខលំបាកពលរដ្ឋ នៅមូលដ្ឋានខ្លួន។

លោក ណែនាំថា ទប់ស្កាត់បាតុភាព អសកម្មនានា និងដោះស្រាយបញ្ហាគន្លឹះតាមឃុំសង្កាត់ កែលម្អ ពង្រឹងប្រព័ន្ធនៃការបំពេញការងារ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តតួនាទី ភារកិច្ច ឱ្យកាន់តែមានភាពល្អប្រសើរ ក្នុងនាមជាមន្រ្តីរាជការនិងជាអ្នកបម្រើ សេវាសាធារណៈ ពង្រឹងនិងសាមគ្គីភាព កិច្ចសហប្រតិបត្តិការផ្ទៃក្នុងល្អ រវាងមន្រ្តីរាជការ និងប្រជាការពារ និងជាពិសេសជំនឿជឿជាក់ ពីមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយតម្លាភាព សុចរិតភាព គណនេយ្យភាព និងម៉ឺងម៉ាត់ម៉ត់ចត់៕. អត្ថបទដោយ លោក នី ពេជ្រ ICDTV

24/05/2023

(ស្រុកបន្ទាយមាស.ខេត្តកំពត)ឯកឧត្តមអភិបាលខេត្តកំពត.ចុះជួបសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងឃុំបន្ទាយមាសខាងកើត(ចេញផ្សាយថ្ងៃទី២៤.ខែឧសភា.ឆ្នាំ២០២៣)។

26/04/2023
អនិច្ចាពលរដ្ឋខេត្តកំពតខ្ញុំអើយ!😭😭😭ពុទ្ធោ១ក្រុមជាងមួយលានដុល្លារ!(1000000$)👉ប៉ុន្មានខែមុនជប់លៀងផ្អើលអស់ឋានទាំងបីកូនចៅប្រុស...
08/04/2023

អនិច្ចាពលរដ្ឋខេត្តកំពតខ្ញុំអើយ!😭😭😭
ពុទ្ធោ១ក្រុមជាងមួយលានដុល្លារ!(1000000$)
👉ប៉ុន្មានខែមុនជប់លៀងផ្អើលអស់ឋានទាំងបី
កូនចៅប្រុសស្រីដើរអួតពេញភូមិ
អ្នកខ្លះខ្ចីគេអ្នកខ្លះលុយសន្សំ
ឥឡូវដេកយំខ្មាស់គេអស់អួត....សូមបងប្អូនឈប់ចាញ់បោកអ្នកជោគជ័យទៀតទៅ...
⭐ក្រុមឧកញ៉ាអ្នកមានមួយចំនួនពេលវាចាប់ត្រីធំបាន ពួកគេមិនហៅបងប្អូនយើងទាំងអស់គ្នានោះទេ!
⭐តែដល់ពេលពួកគេក្ស័យធន់អស់ត្រីធំទើបពួកគេហៅយើងទៅចាប់ត្រីតូចដើម្បីកំដរពួកគេ!

គ្មានអ្នកក្រឯណាបោកអ្នកមាននោះទេ មានតែអ្នកមានទេបោកអ្នកក្រ😭គ្មានអ្នកណាបោកយើងក្រៅពីយើងលោភលន់ភ្លេចគិតនោះទេ🤯
ជួបជាមួយប្រជាពលរដ្ឋជិត 1,000 គ្រួសារនៅថ្ងៃទី 12 ខែ 4 នេះ...ជាមួយអង្គភាព ICDTV

សេចក្ដីជូនដំណឹងបន្ទាន់ៗឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺមេត្តាជួយពិនិត្យមើលមន្ត្រីក្រោមឱវាទផងទាន... { ខេត្តកំពង់ស្ពឺ } :ចេញផ្ស...
12/03/2023

សេចក្ដីជូនដំណឹងបន្ទាន់ៗ
ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺមេត្តាជួយពិនិត្យមើលមន្ត្រីក្រោមឱវាទផងទាន...


{ ខេត្តកំពង់ស្ពឺ } :ចេញផ្សាយនៅថ្ងៃទី12.03.2023 សូមគោរពជម្រាបជូនលោក មេឃុំពោធិ៍អង្រ្កង លោកអភិបាលស្រុកប្រសែតទើបប្រកាសថ្មីៗ ជាពិសេសឯកឧត្តម វុី សំណាង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ និងជាអភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ពិនិត្យលើទង្វើរបស់ លោកមេភូមិសង្គមមានជ័យ ឃុំ ពោធ៍ិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ហ៊ានលក់ដើមធ្នង់ដែលមានអាយុកាលប្រមាណជា 40 ទៅ 50 ឆ្នាំទៅឲ្យឈ្មួញ។

ដើមធ្នង់នេះគឺនៅសាលាដំណាក់គឺជារបស់រដ្ឋគ្រប់គ្រងដោយលោកអាជ្ញាធរដែនដីភូមិឃុំលើការខុសត្រូវ ដោយលក់ដីមិនអស់ចិត្តក៏លក់ដើមឈើថែមទៀត។
ដូចនេះអង្គភាព icd tv យើងខ្ញុំសូមឯកឧត្តមអភិបាលខេត្តដាក់កម្លាំងចារកិច្ចចុះពិនិត្យត្រូវបានច្បាស់ជៀសវាងការធ្វើខុសរបស់មន្ត្រីថ្នាក់ក្រោមសូមអរគុណ។ ព័ត៌មានបឋម

តាកែវផ្លេកៗ...ឃាត់ខ្លួនប៉ូលិសចរាចរណ៍ ម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈលើក្មេងស្រីអាយុ ១៣ឆ្នាំ...{ ខេត្តតាកែវ } : ជនសង្ស...
22/02/2023

តាកែវផ្លេកៗ...
ឃាត់ខ្លួនប៉ូលិសចរាចរណ៍ ម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈលើក្មេងស្រីអាយុ ១៣ឆ្នាំ...

{ ខេត្តតាកែវ } : ជនសង្ស័យដែលជាមន្ត្រីនគរបាលចរាចរណ៍ម្នាក់ត្រូវបានជីតាក្មេងស្រី ដែលជាអាណាព្យាបាលដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចស្រុកគីរីវង់ ជួយអន្តរាគមន៍ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈ។

✍️.ករណីនេះ តាមការបញ្ជាក់ពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គប្រាសាទ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៨និង៤៥នាទីព្រឹក កម្លាំងប៉ុស្តិ៍បានទទួលពាក្យបណ្តឹងពីឈ្មោះ ណឹម មួង ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិលន្ទៈ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ បានប្តឹងឈ្មោះ ខាន់ ពុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ជាមន្រ្តីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងក្តុល ឃុំត្រពាំងសិលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងពាក្យបណ្តឹងនោះ គឺប្តឹងចោទថាជនសង្ស័យខាងលើបានចាប់រំលោភសេពសន្ថវៈលើចៅស្រីឈ្មោះ ម.ន.ស អាយុ១៣ឆ្នាំ (ស្នាក់នៅក្នុងបន្ទុកជាមួយជីតា) នៅចំណុចផ្ទះសំណាក់មួយ នៅតំបន់ទេសចរណ៍ជ្រោះផ្អោក ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយចៅស្រីទើបតែបានបង្ហើបប្រាប់ជីតា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយឮដំណឹងដែលចៅស្រីប្រាប់ ជីតាបានមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយអន្តរាគមន៍តែម្តងទៅ។

✍️.បច្ចុប្បន្នជនសង្ស័យក្នុងករណីរំលោភសេពសន្ធវៈជាមួយអនីតិជនខាងលើនេះ ត្រូវបានមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕. ព័ត៌មានមឋប

សូមមេត្តាជួយស៊ែរដើម្បីឲ្យសាច់ញាតិឆាប់បានដំណឹងផង 🙏🙏🙏... { ខេត្តតាកែវ } : សេចក្តីប្រកាសស្វែងរកដំណឹងបាត់ក្មេងស្រី ឈ្មោះ អូន...
19/02/2023

សូមមេត្តាជួយស៊ែរដើម្បីឲ្យសាច់ញាតិឆាប់បានដំណឹងផង 🙏🙏🙏...

{ ខេត្តតាកែវ } : សេចក្តីប្រកាសស្វែងរកដំណឹងបាត់ក្មេងស្រី ឈ្មោះ អូន គឹម ហេង មានអាយុ ១.៥. ឆ្នាំ រស់នៅ ភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
បាត់ខ្លួនកាលពីព្រឹកថ្ងៃទី ១៣ /០២ /២០២៣ វេលាម៉ោង ៩: ០០នាទី។ បើបងប្អូនបានឃើញសូមទំនាក់ទំង មកសាលាឃុំលាយបូរ ដែលមានលេខខាងក្រោម : 0977902037និង 0966033151
សូមអរគុណ 🙏🙏🙏 បើកូនសមុីខ្លួនបានឃើញសូមមេត្តាអាណិតដល់ឪពុកម្ដាយ លោកទាំង០២ នាក់នឹកកូនបារម្មណ៍ពីកូនគ្រប់ពេលវេលា សូមកូនចូលមកផ្ទះវិញផង 😭😭😭។

ល្បែងអនឡាញជល់មាន់តាមកញ្ចក់លេបថបកំពុងបើកលេងយ៉ាងសប្បាយអាជ្ញាធរមិនបង្ក្រាបឬមួយអាជ្ញាធរក្នុងស្រុកស្វាយអន្ទរមើលមិនឃើញ...?(ខេត...
15/02/2023

ល្បែងអនឡាញជល់មាន់តាមកញ្ចក់លេបថបកំពុងបើកលេងយ៉ាងសប្បាយអាជ្ញាធរមិនបង្ក្រាបឬមួយអាជ្ញាធរក្នុងស្រុកស្វាយអន្ទរមើលមិនឃើញ...?

(ខេត្តព្រៃវែង) ៖ បនល្បែងស៊ីសងបញ្ជល់មាន់តាមកញ្ចក់លេបថបប្រភេទអនឡាញ កំពុងទាក់ទាញយកចំណាប់អារម្មណ៍អ្នកញៀនមកលេងភ្នាល់ដាក់លុយឡើងភ្លុកទឹកភ្លុកដី
ទីតាំងល្បែងស៊ីសងនេះផ្ទះឈ្មោះ(ណន)ស្ថិតនៅភូមិសុបិន ឃុំព្រៃខ្លា ស្រុកស្វាអន្ទរខេត្តព្រៃវែង។

ពលរដ្ឋបានលួចបង្ហើបថា៖ បនល្បែងសុីសងប្រភេទមាន់ជល់ តាមប្រពន្ធ័អនឡាញមួយកន្លែងនេះមិនដែលឃើញមាន អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាចុះមកបង្ក្រាបសោះឡើយ។
ទុកឱ្យបនល្បែងជល់មាន់តាមអនឡាញ នេះ បើកដំណើរការបានយ៉ាងរលូន កំពុងពង្វក់ស្មារតីពលរដ្ឋ មកលេងល្បែងខ្លះចាញ់លុយអស់រាប់លានរៀលក្នុងមួយថ្ងៃៗ កើតជាអំពើហិង្សាក្នុងគ្រួសារ។
ជាមួយគ្នានោះ!មេបានបើកទទួលភ្នាល់ដាក់លុយចាប់ពីមួយមុឺនរៀលរហូតដល់រាប់លានរៀលក្នុងមួយគូរៗ។ ហើយពួកអ្នកទៅលេងទាំងអស់នោះនាំគ្នាស្រែកហូរកញ្ជ្រាវកងរំពងយ៉ាងសប្បាយមិនក្រែងញញឺតទៅដល់អ្នកជិតខាងបន្តិចសោះឡើយ

សរបញ្ចាក់ថា៖អ្នកឈ្នេះមុខដូចខ្លាញ អ្នកចាញ់មុខដូចសេះ ចាញ់លុយអស់ លក់របស់លេងល្បែង។
លុះអស់របស់កើតជម្លោះក្នុងគ្រួសារប្តីវាងប្រពន្ធ និងកើតអំពើអសន្តិសុខ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ នឹងមានអំពើហិង្សាក្នុងគ្រួសារជាដើម។ល។
ខណៈអាជ្ញាធរក្នុងមូលដ្ឋានគ្មានការទប់ស្កាត់ និងបង្ក្រាបបណ្ដែតបណ្ដោយឱ្យក្រុមអ្នកញៀនល្បែងលេងយ៉ាងអនាធិបតេយ្យ។

សកម្មភាពដកតុង និងភ្នាល់ដាក់លុយធំៗទាំងនេះហើយ បានធ្វើឲ្យអ្នកបើកល្បែងស៊ីសងតាមអនឡាញកើបលុយរាប់រយលានរៀលក្នុងមួយថ្ងៃៗ និងមានលទ្ធភាពរត់ការលុយក្រោមតុ និងដោះជាមួយមន្ត្រីដែលខិលខូចមួយចំនួន.?

សូមរំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ​ សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេច​ ហ៊ុន​ សែន បានបញ្ជាក់​យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង​ ។

ពាក់ព័ន្ធនឹងករណីល្បែងស៊ីសងខាងលើនេះនៅថ្ងៃទី 15 ខែកុម្ភៈឆ្នាំ 2023 អង្គភាពសារព័ត៌មានយើងបានរាយការណ៍ទៅលោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ លោកបាននិយាយមួយម៉ាត់យ៉ាងខ្លីថាបានហើយ ។

មហាជនសុំសំណូមពរដល់លោក ព្រុំ សន្ធរស្នងការខេត្តព្រៃវែង មានវិធានការក្តៅចាត់កម្លាំងក្រោមឱវាទចុះមកបង្ក្រាបបនល្បែងស៊ីសងខាងលើនេះផងទាន! ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

1.2.3.ញញឹមមួយ!ក្រឹកៗ តើហេតុអ្វីលោកសោមពិសិដ្ឋ?ជាចៅហ្វាយខេត្តកែបមើលមិនឃើញសំណង់អាណាធិបតេយ្យរំលោភយកដីឆ្នេរ ឬមានអ្វីបាំងភ្នែក...
11/02/2023

1.2.3.ញញឹមមួយ!ក្រឹកៗ តើហេតុអ្វីលោកសោមពិសិដ្ឋ?ជាចៅហ្វាយខេត្តកែបមើលមិនឃើញសំណង់អាណាធិបតេយ្យរំលោភយកដីឆ្នេរ ឬមានអ្វីបាំងភ្នែករបស់លោក?តាំងពីចាក់ដីរហូតធ្វើសំណង់រឹងសោមពិសិដ្ឋហាក់ធ្វើមិនដឹងអ្នកណាធ្វើអីកយ😁......ចាប់ផ្ដើមពីឯកឧត្តមបណ្ឌិត សោមពិសិដ្ឋ ឡើងគ្រងអំណាចជាចៅហ្វាយខេត្តកែបមក ព្រៃរលំ ភ្នំរលាយ សមុទ្រខ្ចាត់ខ្ចាយក្លាយជារបស់ឯកជន.... #សោមពិសិដ្ឋអភិបាលខេត្តកែប #រដ្ឋបាលខេត្តកែប #រដ្ឋបាលស្រុកដំណាក់ចង្អើរ

ម្ចាស់គណនីខាងលើ ឈ្មោះ រក្សា តាកេវ ក្រោយមានការណែនាំពីបងៗសមត្ថកិច្ច ឃើញថាគាត់បានផុសសារជាថ្មី ដោយបានសូមអភ័យទោស ពីមហាជន និងក...
09/02/2023

ម្ចាស់គណនីខាងលើ ឈ្មោះ រក្សា តាកេវ ក្រោយមានការណែនាំពីបងៗសមត្ថកិច្ច ឃើញថាគាត់បានផុសសារជាថ្មី ដោយបានសូមអភ័យទោស ពីមហាជន និងកែតម្រូវឡើងវិញហើយ ។
👉 នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានចាត់កម្លាំង សហការជាមួយ កម្លាំងនគរបាល បានចុះធ្វើកិច្ចសន្យាអប់រំដល់ផ្ទះ ស្ថិតនៅស្រុកទ្រាំង ចំពោះម្ចាស់គណនីឈ្មោះ រក្សា តាកេវ ដើម្បីបញ្ឈប់សកម្មភាពបង្ហោះសារព័ត៌មានមិនត្រឹមត្រូវនេះ ជាបន្ទាន់ ដើម្បីកុំឲ្យមានការភាន់ច្រឡំជាបន្តទៀត។

ពិតជាឈាមសែកស្បែកហៅមេន នៅក្រៅមិនចង់ៗនៅក្នុង គុក...{ ខេត្តតាកែវ } : កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ដោយមានការសហក...
08/02/2023

ពិតជាឈាមសែកស្បែកហៅមេន នៅក្រៅមិនចង់ៗនៅក្នុង គុក...

{ ខេត្តតាកែវ } : កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ដោយមានការសហការនឹងយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានចាត់ឲ្យលោកវរសេនីយ៍ឯក យ៉ុង ញីវ
នាយការិយាល័យនគរបាលយុត្តិធម៌កម្រិតស្រាល នៃស្នងការដ្ឋានគរបាលខេត្តតាកែវ ចុះសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំកម្លាំងដោយលោកវរ:សេនីយ៍ឯក យុគ សារ៉ាត អធិការនគរបាលស្រុក នឹងលោកវរ:សេនីយ៍ទោ យ៉ាង តារា អធិការរងនគរបាលយុត្តិធម៌ និងលោកវរសេនីយ៍ទោ ហៀប ស្រ៉ីម អធិការរង រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ចុះឃាត់ខ្លួនជនសង្ស័យ០៣នាក់ដែលកំពុងតែសិក្សានៅក្នុងថ្នាក់រៀននៅវិទ្យាល័យសុខអានទន្លាប់ ក្នុងនោះជនសង្ស័យដែលជាជនដៃដល់ត្រូវសមត្ថកិច្ចក្របួចបានដែរ។

រួមមានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ សន វណ្ណារ៉ា អាយុ១៧ឆ្នាំ (មុខរបរសិស្ស) មានទីលំនៅភូមិកំពង់ ឃុំព្រៈបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាជនដៃដល់)

២.ឈ្មោះ ស៊ឹម ចន្នី អាយុ ១៧ឆ្នាំ (មុខរបរសិស្ស) មានទីលំនៅភូមិអណ្តូងគៀន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ (ជាអ្នកដឹកជនដៃដល់)

៣.ឈ្មោះ សុខ សេមសេរីវឌ្ឍនៈ អាយុ១៧ឆ្នាំ (មុខរបរសិស្ស) មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រៈបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាអ្នកជិះម៉ូតូបិទគូទ ) បានកាប់ទៅលើកជនរងគ្រោះអោយស្លាប់នៅណឹងកន្លែងនៅតាមផ្លូវជាតិលេខ២ ទាំងកណ្តាលថ្ងៃត្រង់ ដែលស្ថិតនៅចំណុចឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានមកសម្ងំលាក់ខ្លួនមកសិក្សារៀនសូត្រជាធម្មតាកុំអោយមានគេសង្ស័យ តែទោះយ៉ាងណាក៏ដោយក៌គេចមិនផុតពីសមត្ថក្ចិចស្រុកគិរីវង់ និងកម្លាំងជំនាញខេត្តតាកែវបានឡើយ។

សូមបញ្ជាក់ថាករណីនេះកើតហេតុនៅតាមផ្លូវជាតិលេខ២ ស្រុកទ្រាំងដែលជាជនសង្ស័យជាសិស្សរៀននៅវិទ្យាល័យសុខអានទន្លាប់ ស្រុកគិរីវង់ ។

បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ បាននាំខ្លួនជនសង្ស័យទាំង០៣នាក់ទៅកាន់អធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់បន្ត៕.

ពិតជាសាហាវណាស់ មួយកាំបិត តាំង.តោបណ្តាលអោយសិស្សសាលាម្នាក់ស្លា.ប់ភ្លាមៗយ៉ាងអាណោចអាធម្ម នៅនិងកន្លែងកើតហេតុ...              ...
05/02/2023

ពិតជាសាហាវណាស់ មួយកាំបិត តាំង.តោបណ្តាលអោយសិស្សសាលាម្នាក់ស្លា.ប់ភ្លាមៗយ៉ាងអាណោចអាធម្ម នៅនិងកន្លែងកើតហេតុ...

{ ខេត្តតាកែវ } : មានករណីយុវជនសិស្សសាលា ម្នាក់បានស្លា.ប់ភ្លាមៗនៅ និងកន្លែងកើតហេតុ ដោយសារត្រូវក្រុមក្មេងស្ទាវ ១ក្រុមជិះមូ៉តូ ៣គ្រឿងមានគ្នាប្រហែល៦នាក់ កា.ប់ ១ កាំបិត តាំងតោ ចំត្រង់ករផ្នែកខាងឆ្វេង បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍ដ៏គួរអោយរន្ធត់នេះបានកើតឡើងនៅចំណុចដងផ្លូវជាតិលេខ២ ស្ថិតនៅចន្លោះបង្គាលគីឡូម៉ែត្រលេខ៩៣ និង៩៤ ស្ថិតក្នុងភូមិ ឈើទាលភ្លោះ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ កាលពីរសៀលថ្ងៃទី ៣ ខែ កុម្ភះ ឆ្នាំ ២០២៣ វេលាម៉ោង ១៥ និង៥០នាទី។

លោកអធិការរងស្រុកទ្រាំង បានអោយដឹងថា មុនពេលកើតហេតុមានជនសង្ស័យមួយក្រុមជិះម៉ូតូ០៣គ្រឿង មានគ្នាប្រហែល៦នាក់ ជិះមកពីទិសខាងជើង ប្រដាប់ដោយកាំបិត តាំងតោ បានកាប់ទៅលើជនរងគ្រោះ ២ នាក់ជិះម៉ូតូស្របទិសគ្នាពីជើងទៅទិសខាងត្បូង តែកាប់មិនត្រូវ ដោយជនរងគ្រោះទាំង ២នាក់មានឈ្មោះ

១/ ឈ្មោះ ផល ផាក ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិអង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ (មុខរបរសិស្ស)។
២/ ឈ្មោះ វណ្ណ ឌី ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំង (មុខរបរសិស្ស)។

បន្ទាប់មក ជនសង្ស័យទាំងនោះបានជិះទៅទិសខាងត្បូងធ្វើសកម្មភាពកា.ប់ទៅលើជនរងគ្រោះឈ្មោះ ប៉ែត កុសលសិទ្ធិ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ដែលកំពុងជិះម៉ូតូម្នាក់ឯងស្របទិសគ្នាដោយគ្មានមូលហេតុ ដោយកា.ប់មួយកាំបិតត្រង់កផ្នែកខាងឆ្វេង ស្លា.ប់នៅនឹងកន្លែងកើតហេតុ ក្រោយធ្វើសកម្មភាពជនសង្ស័យបានជិះម៉ូតូទៅទិសខាងត្បូងគេចខ្លួនបាត់។

ករណីនេះកម្លាំងនគរបាលស្រុកបានសហការជាមួយកម្លាំងការិយាយ័ជំនាញធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ចំណែកសាកស.ពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្នុងករណីនេះប្រជាពលរដ្ឋបានធ្វើការទទូចដល់សមត្ថកិច្ចជួយស្វែងរកក្រុមជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយបានជាដាច់ខាត ព្រោះបើនៅតែបណ្តោយអោយក្រុមក្មេងទំនើងទាំងនេះនៅធ្វើសកម្មភាពអាណាធិបតេយ្យបែប នេះបន្តទៀតគាត់គិតថាភូមិឃុំគឺអសន្តិសុខពេកហើយរាល់ថ្ងៃនេះ៕

ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង៖ ករណីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ណាថាអស់សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារសម្រាប់បំពេញផ្តល់ជូនប្រ...
29/01/2023

ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង៖ ករណីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ណាថាអស់សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារសម្រាប់បំពេញផ្តល់ជូនប្រជាពលរដ្ឋ ឬមានការយឺតយ៉ាវយូរ សូមបងប្អូនប្រជាពលរដ្ឋជួយទាក់ទងជម្រាបមកលោកនាយការិយាល័យគ្រប់គ្រងការស្នាក់នៅ ឬលោកស្នងការរងទទួលផែន នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមលេខទូរស័ព្ទដូចខាងក្រោម ដើម្បីជំនាញអាចជួយទំនាក់ទំនង និងសម្របសម្រួលដោះស្រាយជូន។ សូមអរគុណ

រដ្ឋបាលឃុំបឹងត្រាញ់ខាងត្បូងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ធន់ ធី មេភូមិកំប៉ោ រួមនិងប្រជាពលរដ្ឋក្នុងភូមិកំប៉ោ បានជ...
28/01/2023

រដ្ឋបាលឃុំបឹងត្រាញ់ខាងត្បូងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ធន់ ធី មេភូមិកំប៉ោ រួមនិងប្រជាពលរដ្ឋក្នុងភូមិកំប៉ោ បានជួយឧបត្ថម្ភថវិកាចំនួន៦០០,០០០រៀលដើម្បី សម្រាប់ចាក់សាបទីធ្លាសាលាឃុំបឹងត្រាញ់ខាងត្បូង
សូមជូនពរដល់ម្ចាស់អំណោយសូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

Address

#45 St4 Sangkat Chom Chao Khan Por Senchey Phnom Penh
Phnom Penh
12100

Alerts

Be the first to know and let us send you an email when ICD TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ICD TV:

Videos

Share


Other News & Media Websites in Phnom Penh

Show All