Huor Creator

Huor Creator I'm glad to see you here!

មានការភ្ញាក់ផ្ញើលទាំងក្នុងស្រុកនឹងក្រៅស្រុកនៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន សុកយោលប្រកាសប្រើច្បាប់អាជ្ញាសឹក។ ក៏ប...
11/12/2024

មានការភ្ញាក់ផ្ញើលទាំងក្នុងស្រុកនឹងក្រៅស្រុកនៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន សុកយោលប្រកាសប្រើច្បាប់អាជ្ញាសឹក។ ក៏ប៉ុន្តែប្រទេសនេះមានប្រវត្តិនៃការប្រើប្រាស់ច្បាប់នេះនិងការគ្រប់គ្រងប្រទេស ដោយយោធារួចមកហើយ។

តើច្បាប់អាជ្ញាសឹកត្រូវបានប្រើប្រាស់ចុងក្រោយបង្អស់នៅកូរ៉េខាងត្បូងនៅពេលណា?

ច្បាប់អាជ្ញាសឹកត្រូវបានប្រើប្រាស់ចុងក្រោយបង្អស់នៅកូរ៉េខាងត្បូងគឺនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៧៩ ដោយលោកនាយករដ្ឋមន្រ្តី Choi Kyu-hah បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីលោក Park Chung-hee ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារយោធានៅឆ្នាំ ១៩៦១។

តើអ្វីទៅជាច្បាប់ “អាជ្ញាសឹក”?

Martial Law ឬច្បាប់ “អាជ្ញាសឹក” គឺជាការជំនួសបណ្តោះអាសន្ននៃរដ្ឋបាលស៊ីវិលដោយការគ្រប់គ្រងប្រទេសដោយយោធា។ ច្បាប់ស៊ីវិលត្រូវបានផ្អាកដំណើរការនឹងបានផ្តល់អំណាចដល់កម្លាំងយោធា។ ច្បាប់អាជ្ញាសឹកអាចបន្តក្នុងរយៈពេលជាក់លាក់ណាមួយ ឬមិនកំណត់ហើយសេរីភាពទូទៅរបស់ជនស៊ីវិលត្រូវបានផ្អាកដរាបណាច្បាប់អាជ្ញាសឹកនៅតែបន្ត។

តើរដ្ឋមួយប្រើប្រាស់ច្បាប់ “អាជ្ញាសឹក” នៅពេលណា?

ភាគច្រើនច្បាប់ អាជ្ញាសឹក ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់នៅពេលរដ្ឋមួយប្រឈមឬជួបប្រទះនឹងបញ្ហាធំៗឬ
គ្រាអាសន្នមួយចំនួនរួមមាន ធ្លាក់ចូលក្នុងសង្រ្គាម គ្រោះមហន្តរាយធម្មជាតិ ការរីករាលដាលនៃចលនាចលាចលស៊ីវិល និងអស្ថេរភាពនយោបាយធ្ងន់ធ្ងរជាដើម។

តើយោធាអាចធ្វើអ្វីបានខ្លះក្នុងអំឡុងពេលរដ្ឋមួយកំពុងអនុវត្តច្បាប់ អាជ្ញាសឹក?

នៅពេលច្បាប់អាជ្ញាសឹកកំពុងអនុវត្តយោធាកាន់កាប់អំណាចយ៉ាងសំខាន់លើអភិបាលកិច្ចស៊ីវិល និងជីវិតប្រចាំ
ថ្ងៃ។ សកម្មភាពនិងអំណាចជាក់លាក់ដែលយោធាអាចអនុវត្តបានគឺអាស្រ័យទៅលើច្បាប់របស់រដ្ឋនោះដែលបានចែងក្នុងច្បាប់អាជ្ញាសឹកនេះ។ នេះជាសកម្មភាពនិងអំណាចទូទៅដែលយោធានឹងអនុវត្តរួមមាន ការកាន់កាប់មុខងាររដ្ឋាភិបាលស៊ីវិលមន្រ្តីយោធាអាចចូលមកជំនួសតំណែងមន្ត្រីដែលជាប់ឆ្នោតឬត្រូវបានតែងតាំងក្នុងមុខងាររដ្ឋបាលសំខាន់ៗ។ ច្បាប់ស៊ីវិលត្រូវបានផ្អាកដំណើរការបញ្ជាយោធាគឺជាច្បាប់ តុលាការស៊ីវិលត្រូវបានជំនួសដោយសាលាក្តីយោធាវិញ វិវាទផ្លូវច្បាប់ និងសំណុំរឿងព្រហ្មទណ្ឌអាចត្រូវបានដោះស្រាយដោយចៅក្រមយោធាជំនួសឱ្យតុលាការធម្មតា។ បន្ថែមពីនេះកងកម្លាំងយោធាត្រូវបានដាក់ពង្រាយជំនួសប៉ូលីសដើម្បីរក្សាសណ្តាប់ធ្នាប់ស៊ីវិល ក៏ប្រើដើម្បីបង្រ្កាបចលនាបះបោរ បាតុកម្ម និងការតវ៉ា កម្លាំងប្រដាប់អាវុធអាចត្រូវបានប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិលដែលត្រូវបានចាត់ទុកថាកំពុងបំពានច្បាប់អាជ្ញាសឹក។ ទ្រព្យសម្បត្តិឯកជនអាចត្រូវបានរឹបអូស យោធាអាចគ្រប់គ្រងអគារ យានជំនិះ និងធនធានផ្សេងទៀតសម្រាប់គោលបំណង
ប្រតិបត្តិការរបស់ពួកគេ។ ការរំលោភបំពាននិងហិង្សាក៏និងកើតមានដោយចៀសមិនផុតនោះទេក្នុងអំឡុងអនុវត្តច្បាប់នេះ ដូចជាការចាប់ខ្លួនដោយខុសច្បាប់ ឬការប្រើប្រាស់កម្លាំងហួសហេតុ។

តើច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូងមានលក្ខណៈបែបណា?

តាមរដ្ឋធម្មនុញ្ញប្រធានាធិបតីមានអំណាចប្រកាសច្បាប់អាជ្ញាសឹកក្នុងកាលៈទេសៈប្រទេសជួបស្ថានភាពដូចជាសង្រ្គាម ជម្លោះប្រដាប់អាវុធ ឬភាពអាសន្នជាតិផ្សេងៗទៀត។
កូរ៉េខាងត្បូងមានច្បាប់អាជ្ញាសឹកពីរប្រភេទ
ប្រភេទទី១ Emergency martial law: នឹងប្រកាសក្នុងការឆ្លើយតបទៅនឹងភាពអាសន្នជាតិ អនុញ្ញាតឱ្យមានការរឹតបន្តឹងលើការបញ្ចេញមតិ ការជួបប្រជុំគ្នា និងដំណើរការតុលាការ។
ប្រភេទទី២ Security martial law: នឹងប្រកាសឲ្យប្រើប្រាស់ក្នុងកំឡុងពេលសង្គ្រាម ឬការគម្រាមកំហែងសំខាន់ៗ ផ្តល់ការគ្រប់គ្រងយោធាលើសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់ស៊ីវិល និងប្រតិបត្តិការរបស់រដ្ឋាភិបាល។

ហេតុអ្វីបានជាប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹក?

ការប្រកាសដ៏ភ្ញាក់ផ្អើលរបស់លោកប្រធានាធិបតី ឲ្យប្រើច្បាប់អាជ្ញាសឹកដែលកូរ៉េខាងត្បូងខានឮឈ្មោះជាង ៤០ឆ្នាំ បានបណ្តាលឲ្យផ្ទុះការតវ៉ា និងថ្កោលទោស បរិហាររិះគន់ ពីសំណាក់គណបក្សប្រឆាំង និងគណបក្សកាន់អំណាចរបស់លោកយូន សុកយោលផងដែរ។

នៅយប់ថ្ងៃ អង្គារ ទី៣ ខែធ្នូ លោកយូន សុកយោល បានសម្រេចចិត្តយ៉ាងតក់ក្រហល់ជាខ្លាំងដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹកនៅក្នុងសុន្ទរកថាថ្លែងនៅទូរទស្សន៍កូរ៉េខាងត្បូង លោកយូន សុកយោលបាននិយាយថា “ដើម្បីការពារសាធារណរដ្ឋកូរ៉េពីការគំរាមកំហែងរបស់កម្លាំងកុម្មុយនិស្តកូរ៉េខាងជើង និងលុបបំបាត់ចោលក្រុមប្រឆាំងរដ្ឋ ក្រុមគាំទ្រកូរ៉េខាងជើងដែលបំផ្លាញសេរីភាព សុភមង្គលរបស់ប្រជាជនកូរ៉េខាងត្បូង។ខ្ញុំប្រកាសអនុវត្តច្បាប់អាជ្ញាសឹកបន្ទាន់”។ ក៏ប៉ុន្តែភ្លាមៗគេមិនឃើញមានសញ្ញាគំរាមគំហែងពីសំណាក់កូរ៉េខាងជើងតាមការលើកឡើងរបស់លោកឡើយ ផ្ទុយមកវិញគឺដោយសារបញ្ហានយោបាយផ្ទៃក្នុងទៅវិញទេ។ លោកប្រធានាធិបតីមិនបានបញ្ជាក់លម្អិតការគំរាមកំហែងរបស់កូរ៉េខាងជើងទេ ប៉ុន្តែលោកនិយាយច្រើនពីគណបក្សប្រឆាំង ដែលលោកចាត់ទុកថា កម្លាំងប្រឆាំងរដ្ឋ និងមានសមានចិត្តជាមួយកូរ៉េខាងជើង។ លោក យូន សុខយោល
ទំនងចង់ប្រើច្បាប់អាជ្ញាសឹកដើម្បីហេតុផលនយោបាយ ផ្ចាញ់ផ្ចាលក្រុមបក្សប្រឆាំង ពោលគឺគ្មានទាក់ទងនឹងការគំរាមកំហែងសន្តិសុខនៅកូរ៉េខាងត្បូងនោះទេ។ ផែនការបំបាក់ក្រុមប្រឆាំងតាមរយៈច្បាប់អាជ្ញាសឹកកើតឮមានឡើងនៅក្នុងកាលៈទេសៈមួយដែលលោកប្រធានាធិបតី និងបក្សប្រឆាំងកំពុងតានតឹងនឹងគ្នាខ្លាំង។
ទោះបីយ៉ាងណាក្តីភ្លាមៗបន្ទាប់ពីប្រកាសច្បាប់នេះ វាបានជំរុញឲ្យមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅមុខសភាក្នុងការតវ៉ា ខណៈពេលដែលសមាជិកសភាគណបក្សប្រឆាំងប្រញាប់ប្រញាលទៅទីនោះដើម្បីជំរុញឲ្យមានការបោះឆ្នោតបន្ទាន់មួយដើម្បីដកវិធានការនេះ។ ច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតីមានអាយុត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ គឺនៅបន្ទាប់ទទួលស្គាល់ការបរាជ័យរបស់គាត់ និងគោរពតាមសេចក្តីសម្រេចរបស់សភា លោកបានប្រកាសជាសាធារណៈដកច្បាប់អាជ្ញាសឹកចេញវិញ។ ទោះសម្រេចឈប់ប្រើច្បាប់អាជ្ញាសឹក លោកប្រធានាធិបតីយូន សុកយោលបានទាមទារឲ្យសភាគ្រប់គ្រងដោយបក្សប្រឆាំងឈប់ធ្វើសកម្មភាពទាំងឡាយណាដែលធ្វើឲ្យរដ្ឋាភិបាលលោកជាប់គាំង ដូចជាការបោះឆ្នោតដកតំណែង ឬការកាត់បន្ថយកញ្ចប់ថវិការបស់រដ្ឋាភិបាលជាដើម។

សម្ពាធ លោកយូន សុកយោល

អ្នកអង្កេតការណ៍បានលើកឡើងថា លោកយូន សុកយោល ជាប្រធានាធិបតីដែលមានសម្ពាធជាខ្លាំង។ លោកយូន សុកយោល ត្រូវបានបោះឆ្នោតឲ្យចូលកាន់តំណែងនៅខែឧសភា ឆ្នាំ២០២២ ក្នុងនាមជាអ្នកអភិរក្សនិយម ក៏ប៉ុន្តែលោកបានក្លាយជាប្រធានាធិបតីគ្មានឥទ្ធិពលចាប់តាំងពីខែមេសា នៅពេលគណបក្សប្រឆាំងបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសកលក្នុងប្រទេស។

ចាប់តាំងពីពេលនោះមករដ្ឋាភិបាលរបស់លោកមិនអាចអនុម័ត ច្បាប់ ឬគោលនយោបាយថ្មីដែលពួកគេចង់អនុវត្តបានទេដោយសារមិនមានសំឡេងភាគច្រើនក្នុងរដ្ឋសភានិងខ្វះការគាំទ្រ ផ្ទុយមកវិញបក្សប្រឆាំងបែជាដាក់ចេញនៅច្បាប់ដែលលោកប្រធានាធិបតីមិនចង់បាន។ លោកបាននឹងកំពុងធ្លាក់ចុះសំឡេងនៃការគាំទ្រលោកជាលំដាប់ក្នុងចំណោមមហាជន ពោលមានសំឡេងត្រឹមតែ ១៧% នៅគាំទ្រលោក ដោយសាររូបលោកកំពុងជាប់គាំងក្នុងសំណុំរឿងអាស្រូវជាច្រើនករណីក្នុងឆ្នាំនេះ រឿងអាស្រូវមួយក្នុងចំណោមរឿងអាស្រូវទាំងនោះទាក់ទងនឹងស្ត្រីទីមួយដែលជាភរិយារបស់លោក ហើយនិងពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានក្លែងបន្លំតម្លៃភាគហ៊ុនសម្រាប់ការចំណេញផ្ទាល់ខ្លួន ឬហិរញ្ញវត្ថុ ដែលជាការខុសច្បាប់។

មួយខែមុនលោកបានបង្ខំចិត្តចេញសុំទោសជាសាធារណៈតាមទូរទស្សន៍ជាតិជុំវិញរឿងអាស្រូវពុករលួយរបស់ភរិយារបស់លោក ជាផ្នែកមួយនៃការសុំទោស លោកប្រធានាធិបតីបានប្រកាសបង្កើតការិយាល័យពិសេស ឬស្ថាប័នត្រួតពិនិត្យ ដើម្បីតាមដាន និងគ្រប់គ្រងសកម្មភាពរបស់ស្រ្តីទីមួយ ដើម្បីធានាតម្លាភាព និងជៀសវាងការប្រព្រឹត្តខុសនាពេលអនាគត ក៏ប៉ុន្តែលោកបានច្រានចោលការបើកការស៊ើបអង្កេតលើភរិយាលោកទៅវិញដែលជាការទាមទាររបស់គណបក្សប្រឆាំង។ ហើយនៅថ្មីៗនេះគណបក្សប្រឆាំងបានបោះឆ្នោតកាត់បន្ថយកញ្ចប់ថវិការក្នុងផែនការចំណាយរបស់រដ្ឋាភិបាលលោក ដែលលោកមិនអាចប្រើសិទ្ធិវេតូបានឡើយ។
ក្នុងពេលជាមួយគ្នា សភាដឹកនាំដោយគណបក្សប្រឆាំងបានបោះឆ្នោតទម្លាក់តំណែងរបស់សមាជិកខុទ្ទការល័យ
ប្រធានាធិបតី និងប្រធានទីភ្នាក់ងារសវនកម្មរបស់ប្រធានាធិបតី ដែលបក្សប្រឆាំងចោទថា បិទភ្នែកមិនស៊ើបអង្កេត លោកស្រីទី១ ភរិយារបស់លោកប្រធានាធិបតីយូន សុខយោល ដែលកំពុងជួបរឿងអាស្រូវប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច។ ទង្វើរបស់បក្សប្រឆាំងបានដុតកំហឹងរបស់លោកយូន សុកយោល អតីតរដ្ឋអាជ្ញា និងជាអ្នកស្បថស្បែការពារសិទ្ធិសេរីភាពរបស់ប្រជាជន ឲ្យទៅជាខឹងក្រេវក្រោធ ប្រកាសប្រើច្បាប់អាជ្ញាសឹកទាំងទទឹងទិស។

មានអ្វីកើតឡើងបន្ទាប់មកទៀត?

មួយថ្ងៃបន្ទាប់ពីការប្រកាសប្រើច្បាប់អាជ្ញាសឹកសមាជិកសភាគណបក្សប្រឆាំងបានផ្តើមឲ្យមានដំណើរការទម្លាក់លោកយូន សុកយោល ចេញពីតំណែងនៅក្រោយបរាជ័យរបស់លោកដាក់ប្រទេសប្រើប្រាស់ច្បាប់នេះ។ បន្ទាប់ពីបានដាក់ចេញនូវវិធានការខាងលើគណបក្សប្រជាធិបតេយ្យជាគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូងបានថ្កោលទោសការប្រកាសប្រើច្បាប់អាជ្ញាសឹករបស់លោកថាជា "អាកប្បកិរិយាបះបោរ" ឬរដ្ឋប្រហារ។

លោក Kim Yong-jin សមាជិកនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាធិបតេយ្យបានលើកឡើងថា”យើងមិនអាចអនុញ្ញាតឱ្យលទ្ធិប្រជាធិបតេយ្យដួលរលំបានទេ។ ជីវិត និងសុវត្ថិភាពរបស់ប្រជាជនត្រូវតែត្រូវបានការពារ" ។ គណបក្សនេះក៏បានលើកឡើងថា ខ្លួនចង់ចោទប្រកាន់លោកយូន សុកយោល ពីបទ”ឧក្រិដ្ឋកម្មបះបោរ” ទៀតផង។ គណបក្សប្រឆាំងក៏ចង់ឲ្យលោក Kim Yong-hyun និងលោក Lee Sang-min រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលជាតួអង្គដ៏សំខាន់ក្នុងការប្រកាសប្រើច្បាប់អាជ្ញាសឹកត្រូវបានចោទប្រកាន់ដូចលោកប្រធានាធិបតីដែរ។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសលោក Kim Yong-hyun បានស្នើសុំលាលែងពីតំណែង ហើយបានលើកឡើងថា លោកនឹងទទួលខុសត្រូវទាំងស្រុងចំពោះច្បាប់អាជ្ញាសឹក។ លោកក៏បានសុំទោសជាសាធារណៈដែរជុំវិញរឿងរ៉ាវនេះ។

ជំនួយការជាន់ខ្ពស់របស់លោកយូន សុកយោល រួមទាំងប្រធានបុគ្គលិក Chung Jin-suk និងទីប្រឹក្សាសន្តិសុខជាតិ Shin Won-sik ក៏បានស្នើសុំលាលែងពីតំណែងផងដែរ។ តើសំណើររបស់ពួកគេនឹងត្រូវបានទទួលយកដោយលោកយូន សុកយោលដែរឬទេ គឺនៅមិនទាន់ច្បាស់ឡើយ។

បរាជ័យសំឡេងប្រឆាំង

សំឡេងប្រឆាំងបានបរាជ័យក្នុងការដកតំណែងលោកយូន សុកយោល ទោះបីជាគណបក្សប្រឆាំងមានសំឡេងភាគច្រើនក្នុងរដ្ឋសភាក៏ពួកគេត្រូវការសំឡេងគាំទ្រខ្លះពីគណបក្សកាន់អំណាចដើម្បីបានសំឡេង២ភាគ៣នៃសំឡេង ៣០០ នៃសមាជិកសភាទើបឈានដល់ការអនុម័តញត្តិដកលោកចេញពីតំណែងបាន។ សមាជិកសភាមកពីគណបក្សកាន់អំណាចរួមទាំងលោកប្រធានាធិបតីផងបានយល់ព្រមប្រឆាំងនឹងការចោទប្រកាន់នេះ។ ចូរគូសបញ្ជាក់ផងដែរថាមានគណបក្សប្រឆាំងចំនួន ៦ ដឹកនាំដោយគណបក្សប្រជាធិបតេយ្យសរុបចូលគ្នាមានត្រឹមតែ ១៩២ សំឡេងប៉ុណ្ណោះដូចនេះពួកគេត្រូវការ ៨ សំឡេងទៀតដើម្បីបាន ២ភាគ៣នៃ៣០០ សំឡេង។

លោកយុន សុកយោល ធ្វើការសុំទោសជាសាធារណៈ

ចូលមកដល់ថ្ងៃទី៧ លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយោល បានធ្វើការសុំទោសជាសាធារណៈចំពោះការប៉ុនប៉ងរបស់គាត់ក្នុងការប្រើប្រាស់ច្បាប់អាជ្ញាសឹកក្នុងសប្តាហ៍នេះ ប៉ុន្តែមិនបានលាលែងពីតំណែងនោះទេ ដោយប្រឆាំងនឹងសម្ពាធយ៉ាងខ្លាំងក្នុងការចុះចេញពីតំណែង សូម្បីតែពីអ្នកខ្លះនៅក្នុងគណបក្សរបស់
គាត់ក៏ដោយ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិកាលពីថ្ងៃសៅរ៍ លោកយូន សុកយោល បានលើកឡើងថា គាត់នឹងមិនរត់គេចពីទំនួលខុសត្រូវផ្នែកច្បាប់និងនយោបាយចំពោះការសម្រេចចិត្តរបស់គាត់ជុំវិញការប្រកាសឲ្យប្រើប្រាស់ច្បាប់អាជ្ញាសឹកទូទាំងប្រទេសជាលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ១៩៨០ មក។

គាត់បានលើកឡើងថាការសម្រេចចិត្តរបស់គាត់គឺកើតចេញពី "ការអស់សង្ឃឹម" ។ គាត់បន្តទៀតថា “ខ្ញុំសោកស្ដាយជាខ្លាំង ហើយចង់សុំទោសដោយស្មោះចំពោះមហាជនដែលមានការតក់ស្លុត” លោក លើកឡើងដោយសន្យាថានឹងមិនមានការប៉ុនប៉ងបែបនេះជាលើកទីពីរទេ។

គាត់បាននិយាយដោយឈរនៅពីមុខទង់ជាតិកូរ៉េខាងត្បូង ហើយឱនក្បាលបន្ទាប់ពីគាត់បានបញ្ចប់សុន្ទរកថាខ្លីរបស់គាត់ថា “ខ្ញុំទុកវាទៅឱ្យគណបក្សរបស់ខ្ញុំចាត់វិធានការដើម្បីស្ថេរភាពស្ថានការណ៍នយោបាយនៅពេលអនាគត រួមទាំងបញ្ហាអាណត្តិនៃតំណែងរបស់ខ្ញុំ”។

សុន្ទរកថានេះគឺជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកដែលមានជម្លោះចាប់តាំងពីលោកបាន
លុបចោលបទបញ្ជាច្បាប់អាជ្ញាសឹកនៅព្រឹកថ្ងៃពុធ ត្រឹមតែប្រាំមួយម៉ោងបន្ទាប់ពីវាត្រូវបានប្រកាសឲ្យប្រើប្រាស់។

អត្ថបទ៖ វៀង ហួរ
រចនារូបភាព៖ វៀង ហួរ

តើអ្វីទៅជាច្បាប់ “អាជ្ញាសឹក”?🚨⚠️Martial Law ឬច្បាប់ “អាជ្ញាសឹក” គឺជាការជំនួសបណ្តោះអាសន្ននៃរដ្ឋបាលស៊ីវិលដោយការគ្រប់គ្រងប្...
05/12/2024

តើអ្វីទៅជាច្បាប់ “អាជ្ញាសឹក”?🚨⚠️

Martial Law ឬច្បាប់ “អាជ្ញាសឹក” គឺជាការជំនួសបណ្តោះអាសន្ននៃរដ្ឋបាលស៊ីវិលដោយការគ្រប់គ្រងប្រទេសដោយយោធា។ ច្បាប់ស៊ីវិលត្រូវបានផ្អាកដំណើរការនឹងបានផ្តល់អំណាចដល់កម្លាំងយោធា។ ច្បាប់អាជ្ញាសឹកអាចបន្តក្នុងរយៈពេលជាក់លាក់ណាមួយ ឬមិនកំណត់ហើយសេរីភាពទូទៅរបស់ជនស៊ីវិលត្រូវបានផ្អាកដរាបណាច្បាប់អាជ្ញាសឹកនៅតែបន្ត។

តើរដ្ឋមួយប្រើប្រាស់ច្បាប់ “អាជ្ញាសឹក” នៅពេលណា?

ភាគច្រើនច្បាប់ អាជ្ញាសឹក ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់នៅពេលរដ្ឋមួយប្រឈមឬជួបប្រទះនឹងបញ្ហាធំៗឬគ្រាអាសន្នមួយចំនួនរួមមាន ធ្លាក់ចូលក្នុងសង្រ្គាម គ្រោះមហន្តរាយធម្មជាតិ ការរីករាលដាលនៃចលនាចលាចលស៊ីវិល និងអស្ថេរភាពនយោបាយធ្ងន់ធ្ងរជាដើម។

តើយោធាអាចធ្វើអ្វីបានខ្លះក្នុងអំឡុងពេលរដ្ឋមួយកំពុងអនុវត្តច្បាប់ អាជ្ញាសឹក?

នៅពេលច្បាប់អាជ្ញាសឹកកំពុងអនុវត្តយោធាកាន់កាប់អំណាចយ៉ាងសំខាន់លើអភិបាលកិច្ចស៊ីវិល និងជីវិតប្រចាំថ្ងៃ។ សកម្មភាពនិងអំណាចជាក់លាក់ដែលយោធាអាចអនុវត្តបានគឺអាស្រ័យទៅលើច្បាប់របស់រដ្ឋនោះដែលបានចែងក្នុងច្បាប់អាជ្ញាសឹកនេះ។ នេះជាសកម្មភាពនិងអំណាចទូទៅដែលយោធានឹងអនុវត្តរួមមាន ការកាន់កាប់មុខងាររដ្ឋាភិបាលស៊ីវិលមន្រ្តីយោធាអាចចូលមកជំនួសតំណែងមន្ត្រីដែលជាប់ឆ្នោតឬត្រូវបានតែងតាំងក្នុងមុខងាររដ្ឋបាលសំខាន់ៗ។ ច្បាប់ស៊ីវិលត្រូវបានផ្អាកដំណើរការបញ្ជាយោធាគឺជាច្បាប់ តុលាការស៊ីវិលត្រូវបានជំនួសដោយសាលាក្តី
យោធាវិញ វិវាទផ្លូវច្បាប់ និងសំណុំរឿងព្រហ្មទណ្ឌអាចត្រូវបានដោះស្រាយដោយចៅក្រមយោធាជំនួសឱ្យតុលាការធម្មតា។ បន្ថែមពីនេះកងកម្លាំងយោធាត្រូវបានដាក់ពង្រាយជំនួសប៉ូលីសដើម្បីរក្សាសណ្តាប់ធ្នាប់ស៊ីវិល ក៏ប្រើដើម្បីបង្រ្កាបចលនាបះបោរ បាតុកម្ម និងការតវ៉ា កម្លាំងប្រដាប់អាវុធអាចត្រូវបានប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិលដែលត្រូវបានចាត់ទុកថាកំពុងបំពានច្បាប់អាជ្ញាសឹក។ ទ្រព្យសម្បត្តិឯកជនអាចត្រូវបានរឹបអូស យោធាអាចគ្រប់គ្រងអគារ យានជំនិះ និងធនធានផ្សេងទៀតសម្រាប់គោលបំណងប្រតិបត្តិការរបស់ពួកគេ។ ការរំលោភបំពាននិងហិង្សាក៏និងកើតមានដោយចៀសមិនផុតនោះទេក្នុងអំឡុងអនុវត្តច្បាប់នេះ ដូចជាការចាប់ខ្លួនដោយខុសច្បាប់ ឬការប្រើប្រាស់កម្លាំងហួសហេតុ។

អត្ថបទដោយ៖ វៀង ហួរ
រចនារូបភាព៖ វៀង ហួរ

For who interested in international politics should join this event! Please register
21/11/2024

For who interested in international politics should join this event! Please register

#កាហ្វេនយោបាយ នឹងរៀបចំកិច្ចពិភាក្សាមួយនៅថ្ងៃអាទិត្យ ទី​២៤ ខែ​​វិច្ឆិកា ឆ្នាំ២០២៤ នេះ​ ក្រោមប្រធានបទ "ការចូលរួមពីកូរ៉េខាងជើងនៅក្នុងសង្រ្គាមរុស្ស៊ី - អ៊ុយក្រែន៖ តើអាចជាការងើបឡើងនៃសង្គ្រាមលោកលើកទី ៣?"​​ ចាប់ពីម៉ោង ៨:៣០ ដល់ ១១:៣០ នាទីព្រឹក។

ខាងក្រោមនេះជាចំណុចសំខាន់ៗដែលនឹងត្រូវជជែកវែកញែក៖
- កត្តា និងគោលដៅចម្បងរបស់កូរ៉េខាងជើងនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
- ផលវិបាកនៃសន្ដិសុខតំបន់ និងសកល
-​ ហានិភ័យ និងលទ្ធផលរំពឹងទុកដែលអាចកើតឡើង ទៅជាសង្រ្គាមលោកលើកទី៣

តំណរភ្ជាប់ចុះឈ្មោះ៖ https://forms.gle/qbrPaTvJDWdvwqtDA
ទីតាំង៖ នឹងជម្រាបជូនតាមក្រោយតាមរយៈអុីម៉ែលរបស់អ្នក

កិច្ចពិភាក្សានេះត្រូវបានគាំទ្រថវិការដោយទីភ្នាក់ងារសហរដ្ឋអាមេរិក USAID តាមរយៈ​ អង្គការតម្លាភាពកម្ពុជា ។

តាមដានកាហ្វេនយោបាយលើបណ្តាញសង្គមនានា៖
- https://x.com/Politikoffee
- https://www.politikoffee.com


#ក្រុមកាហ្វេនយោបាយ

18/10/2024

រដ្ឋធានីថ្មីរបស់ ឥណ្ឌួនេស៊ី តម្លៃជាង ៣៥ ពាន់លានដុល្លា!
គេនិយាយថាទីក្រុង ហ្សាកាតា ក៏លេចទឹកដែរនៅរដូវវស្សាមិនមែនមានតែភ្នំពេញទេ? ទីក្រុងហ្សាកាតា ស្ថិតនៅតំបន់ឆ្នេទាប ឬទីក្រុងសមុទ្រ ឬជាប់មាត់សមុទ្រ ទីក្រុងបាំងកក ក៏បែបនេះ! ចុះភ្នំពេញ?
#ឥណ្ឌូនេស៊ី #ហ្សាកាតា

26/09/2024

របបផ្តាច់ការ កូរ៉េខាងជើង ប្រើវិធីណាដើម្បីរកលុយមកដំណើរការប្រទេស?
______________________________
កូរ៉េខាងជើងជាប្រទេសឯកោបំផុតមួយក្នុងពិភពលោកដោយសារការហ៊ុំព័ន្ធសេដ្ឋកិច្ចធ្វើឲ្យប្រទេសនេះគ្មានប្រទេសណាធ្វើពាណិជ្ជកម្មជាមួយឡើយ។ របបត្រកូល គីម ពឹងលើការរកចំណូលដោយខុសច្បាប់ដើម្បីបានប្រាក់មកដំណើរការប្រទេសនិងគាំទ្រដល់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
#កូរ៉េខាងជើង #កូរ៉េខាងត្បូង

25/09/2024

តើឥស្សរជនរូបណានឹងមកជំនួសតំណែងលោក​ ពូទីន?
__________________________________
គិតមកត្រឹមពេលនេះ ពូទីន បានកាន់អំណាចនៅ រុស្សុី ជាង ២ ទសវត្សមកហើយបច្ចុប្បន្នលោកមានវ័យ ៧១ ឆ្នាំ ដូចនេះមិនយូរមិនឆាប់លោក​​ ពូទីន នឹងត្រូវសម្រេចចិត្តថាតើឥស្សរជនរូបណាដែលត្រូវបន្តតំណែងពីគាត់។
#ពូទីន #ប្រវត្តិសាស្រ្ត

21/09/2024

2 ថ្ងៃមុនក្រុម ហេសបូឡា បានរងការបន្ទុះតាមឧបករណ៍ Pager ឬ Walkie Talkie.walkie Talkie explode or Pager Explode បណ្តាលឲ្យមនុស្សស្លាប់ជាង 20 នាក់និងរបួសជាង 450 នាក់។ គួរឲ្យចាប់អារម្មណ៍! ឧបករណ៍នេះត្រូវបានក្រុម ហេសបូឡា ប្រើដើម្បីបញ្ជូនសារឆ្លើយឆ្លងគ្នាជំនួសឲ្យការប្រើឧបករណ៍ផ្សេងទៀតដូចជា ទូរសព្ទ ជាដើមវានឹងបញ្ចៀសការស្ទាក់ចាប់ពីសត្រូវខ្លួន! ចុះបើសម្ថភាពនៃការបន្ទុះមួយនេះអាចធ្វើបាននៅលើទូរសព្ទដូចជា Iphone Samsung ហើយអាចកំណត់ target បន្ទុះបានទៀតវាពិតជាគ្រោះថ្នាក់ណាស់។ បើក្រុមភេរវកម្មក្តាប់បច្ចេកវិទ្យានេះបានរឹងរឹតតែគ្រោះថ្នាក់ទៀត។

12/09/2024
10/09/2024

របៀបមហាយក្ស ចិន ឈ្លានពាន ទីបេ - How China Invade Tibet!
___________________________
ទីបេត្រូវបានគេស្គាល់ថាជា ដំបូលនៃពិភពលោក ត្បិតថាទីតាំងទីបេ ស្ថិតនៅខ្ពស់ជាងគេលើពិភពលោកភ្នំ អេវើរ៉េស ដែលមានកម្ពស់ខ្ពស់ជាងគេលើលោកក៏មួយផ្នែកស្ថិតនៅ ទីបេ ដែលដោយម្ខាងទៀតជាប់នឹងប្រទេស នេប៉ាល់។ បច្ចុប្បន្ននេះជាផ្លូវការ ទីបេ មិនមែនជាប្រទេសឯករាជ្យទេ គេស្គាល់ថាជា តំបន់ស្វយ័ត របស់ សាធារណរដ្ឋប្រជាមានិតចិន គឺ ចិនកុម្មុយនិស្ត។ បន្ទាប់ពីមានកិច្ចព្រមព្រៀង ១៧ ចំណុចក្នុងឆ្នាំ ១៩៥១​ មក ទីបេ បានបាត់បង់អធិបតេយ្យភាពរបស់ខ្លួនទាំងស្រុងទៅឲ្យប្រទេស ចិន។
#ទីបេ #ចិន #ប្រវត្តិសាស្រ្ត ​

ទស្សនាលើ YouTube: https://youtu.be/1KkdKaTK3Tc

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Huor Creator posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Huor Creator:

Videos

Share

Category