កម្មវិធីទូរទស្សន៍ គេហទំព័រស

កម្មវិធីទូរទស្សន៍ គេហទំព័រស សូមស្វាគមន៍ដល់ប្រិយមិត្តទាំងអស់ដែ?

10/12/2022

ស្ដាប់បទចម្រៀងកែអផ្សុក🙏🤝❤️🇰🇭

13/10/2022

សូមមេត្តាជួយឡាចហើយនិងស៊ែរដើម្បីចែកចាយដល់ព័ត៌មាននេះ។(សូមអរគុណ)

15/09/2022
12/09/2022
12/08/2022

ឪ!ទឹកជំនន់

មីយ៉ាន់ម៉ា​៖​ ក្រុមសកម្មជន​ បាននិយាយនៅថ្ងៃអង្គារនេះថា​ ក្រុមបាតុករមីយ៉ាន់ម៉ាវ័យក្មេងរាប់រយនាក់​ ដែលកងកំលាំងសន្តិសុខបង្ខា...
09/03/2021

មីយ៉ាន់ម៉ា​៖​ ក្រុមសកម្មជន​ បាននិយាយនៅថ្ងៃអង្គារនេះថា​ ក្រុមបាតុករមីយ៉ាន់ម៉ាវ័យក្មេងរាប់រយនាក់​ ដែលកងកំលាំងសន្តិសុខបង្ខាំងទុក​ នៅសង្កាត់មួយក្នុងទីក្រុង​Yangon ពេលនេះ​ បានចាកចេញពីទីនោះហេីយ​ ក្រោយពីមានការអំពាវនាវពីបណ្តាប្រទេសលោកខាងលិច​ និងអង្គការ​សហ​ប្រជាជាតិ​៕
ប្រភព​៖​ CNA
សម្រួល​ដោយ​៖​ ម៉ៅ​ ស៉ីថា

មណ្ឌលគិរី កំពូលភ្នំដោះក្រមុំ! អរគុណ ACT!អរគុណបណ្តាញសារព័ត៌មានសន្តិភាព និងសហគមន៍! #អភិបាលកិច្ចល្អមានអត្ថន័យល្អណាស់សម្រាប់...
27/02/2021

មណ្ឌលគិរី កំពូលភ្នំដោះក្រមុំ! អរគុណ ACT!អរគុណបណ្តាញសារព័ត៌មានសន្តិភាព និងសហគមន៍!
#អភិបាលកិច្ចល្អមានអត្ថន័យល្អណាស់សម្រាប់រស់នៅក្នងសង្គម!

លោកជំទាវ ឱ វណ្ណឌីន "ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅពេលនេះ មានការពិបាកជាងព្រឹត្តិការណ៍ សហគមន៍ លើកមុនៗទៀត ពីព្រោះថ...
23/02/2021

លោកជំទាវ ឱ វណ្ណឌីន "ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅពេលនេះ មានការពិបាកជាងព្រឹត្តិការណ៍ សហគមន៍ លើកមុនៗទៀត ពីព្រោះថាមានការពិបាកស្មុគស្មាញ ហើយមានការឆ្លងលឿនជាង មុនទៀត"
----------------------
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសុខាភិបាលយ៉ាងដូច្នេះថា ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅពេលនេះ មានការពិបាកជាងព្រឹត្តិការណ៍ សហគមន៍ លើកមុនៗទៀត ពីព្រោះថាមានការពិបាកស្មុគស្មាញ ហើយមានការឆ្លងលឿនជាង មុនទៀត ហើយស្ថានភាពការឆ្លងជំងឺកូវីដ១៩ មិនសូវអំណោយផល សម្រាប់ប្រទេស កម្ពុជានោះទេព្រោះថាមានភាពសាំញ៉ាំ ជាងព្រឹត្តិការណ៍មុនៗ។ លើសពីនេះលោកជំទាវក៏បន្ថែមថា “ជោគជ័យ ឬមិនជោគជ័យសម្រាប់ការឆ្លងជំងឺកូវីដ១៩ គឺអាស្រ័យលើប្រជាពលរដ្ឋខ្លួនឯង ក្នុងការការពារខ្លួនពីព្រោះវិធានការបានដាក់ចេញជាច្រើនអស់ហើយ”។
លោកជំទាវបន្ថែមថា ព្រឹត្តិការសហគមន៍ ២០ កុម្ភៈមានករណីឆ្លងច្រើន ហើយមានករណី បំប្លែងខ្លួនពីវីរុសកូវីដ១៩ទៀតដែលជាក់ស្តែងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរកឃើញ៕

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីចែកសម្ភារៈសិក្សា និងជែលលាងដៃ ជូនដល់សាលាបឋមសិក្សាប៉ាក់ណា...
23/02/2021

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីចែកសម្ភារៈសិក្សា និងជែលលាងដៃ ជូនដល់សាលាបឋមសិក្សាប៉ាក់ណាម រួមមាន សៀវភៅរឿងនិទាន ចំនួន ១៥០ក្បាល ទឹកជែលលាងដៃមួយកេសធំ និងថវិកាមួយចំនួន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រគល់សៀវភៅសិក្សាចំនួន ៣ ០០០ក្បាល ដែលជាអំណោយរបស់សហគ្រាស Monument Books ជូនដល់ការិយាល័យអប់រំស្រុកស្រុក កោះសូទិន ខេត្តកំពង់ចាម ដើម្បីបែងចែកតាមសាលានីមួយៗ និងថវិកាមួយចំនួនផងដែរ។

រូបថត៖ ខឹម សុវណ្ណារ៉ា AKP

29/11/2020

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យរដ្ឋមន្រ្តីបិទក្រសួងដោយផ្នែក និងទាំងស្រុង រួចធ្វើការពីផ្ទះ។

រដ្ឋមន្ត្រីពាក់ព័ន្ធរួមមាន៖ រដ្ឋមន្រ្តីមហាផ្ទៃ រដ្ឋមន្រ្តីបរិស្ថាន រដ្ឋមន្រ្តីទេសចរណ៍ និងរដ្ឋមន្រ្តីយុត្តិធម៌។

(សារល្ងាចថ្ងៃទី២៩ វិច្ឆិកា ២០២០)

11/11/2020
កុំភ្លេចក្បួនឈ្នះសម្រាប់អ្នកសារព័ត៌មាន!
22/10/2020

កុំភ្លេចក្បួនឈ្នះសម្រាប់អ្នកសារព័ត៌មាន!

13/10/2020
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការក្នុងការជួយស...
11/10/2020

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការក្នុងការជួយសង្គ្រោះ នៅស្រុករុក្ខគិរី

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការក្នុងការជួយសង្គ្រោះ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង
នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិ នៅស្រុករុក្ខគិរី ខេត្តបបាត់ដំបត ដែលអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមការងាររាជរដ្ឋាភិបាលចះមូលដ្ឋានស្រុករុក្ខគិរី និងក្រុមការងារស្មគ្រចិត្តជាច្រើនរូបទៀត ក្នុងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាគ្រោះធម្មជាតិផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

08/10/2020
28/09/2020

ពលរដ្ឋភូមិអន្លង់ ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ កំពុងដង្ហើយហៅ និងស្មើរសុំជួយរកយុត្តិធម៍ នឹង ដំណោះស្រាយដល់ពួកគាត់ដែលជារងគ្រោះ។

 #ពលរដ្ឋភូមិពោធិ៍ ឃុំដំណាក់កកោះ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង លើកឡើងថា: សហគមន៍(អូរជ្រកជម្រករិទ្ធិសែន) #រួមនិងអាជ្ញាធរស្...
18/09/2020

#ពលរដ្ឋភូមិពោធិ៍ ឃុំដំណាក់កកោះ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង លើកឡើងថា: សហគមន៍(អូរជ្រកជម្រករិទ្ធិសែន) #រួមនិងអាជ្ញាធរស្រុកកំពង់លែងសង្ស័យថា ប្រហែលជាមានការឃុបឃិតគ្មាជាប្រពន្ធ័ហើយមើលទៅ!

KMS TV online

07/09/2020

#សូមសាធារណជនជ្រាបតាមការគួរ!
លោក​ ឃួង​ ស្រេង​ ផ្ញើ​រសារជូនអ្នកដែលគ្រោងធ្វេីបាតុកម្ម
ថា​ អាជ្ញាធរ​ភ្នំពេញ​ មិនអនុញ្ញាតអោយជនណាម្នាក់ឬក្រុមណាមួយធ្វេីអំពេីបែបអនាធិបតេយ្យនៅក្នុងទីក្រុងភ្នំពេញបានឡេីយ !
សូមបងប្អូន​មេីលការផ្សព្វផ្សាយ​នៅប្រទេស​គេ​ ឡេីងវិញ​ ថា​ ស្រុកគេ​ គេ​បណ្តោយ​អោយ​ធ្វេីបែបអនាធិបតេយ្យចឹងទេ​ ។ ការគ្រប់គ្រងប្រទេស​ គឺមានច្បាប់ទម្លាប់ត្រឹមត្រូវ​ ចំណែក​ប្រទេស​យេីងក៏មានច្បាប់​ប្រទេស​យេីងដែរ​ ហេតុនេះហេីយ​ អាជ្ញាធរ​ភ្នំពេញ​ មិនអនុញ្ញាតអោយជនណាម្នាក់ឬក្រុមណាមួយធ្វេីអំពេីបែបអនាធិបតេយ្យនៅក្នុងទីក្រុងភ្នំពេញបានឡេីយ​ ។
នេះជាសាររបស់​លោក​ ឃួង​ ស្រេង​ នៅក្នុង​ពិធី​បើកការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ នាព្រឹក​ថ្ងៃ​ទី​០៧​ខែ​កញ្ញា​នេះ​ ខណ:មានអ្នកធ្វើបាតុកម្មដោយអហិង្សា ដើម្បីទាមទារតវ៉ារកយុត្តិធម៌សង្គម​ រយៈពេល ០៩ថ្ងៃ​ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១៨:០០នាទី ​ នៅទីលានប្រជាធិបតេយ្យ​។
​ សូមបញ្ជាក់ថា​ ដោយ​មានការស្នេីសុំធ្វេីបាតុកម្មនោះ​ថ្មី​ៗនេះ​ អាជ្ញាធរ​​ភ្នំពេញ​ បានបដិសេធ​ មិន​អនុញ្ញាត​អោយ​ធ្វើបាតុកម្មដោយអហិង្សា ដើម្បីទាមទារតវ៉ារកយុត្តិធម៌សង្គម​ រយៈពេល ០៩ថ្ងៃ​ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១៨:០០នាទី ​ នៅទីលានប្រជាធិបតេយ្យឡេីយ ៕

ធេី្វការជាមួយមនុស្សក្នុងសង្គម ចាំបាច់ត្រូវពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន៕
06/09/2020

ធេី្វការជាមួយមនុស្សក្នុងសង្គម ចាំបាច់ត្រូវពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន៕

ក្មេងចិត្តល្អ!ចម្រីនវ័យគម្រប់៦ឆា្នំហេីយ!
03/09/2020

ក្មេងចិត្តល្អ!ចម្រីនវ័យគម្រប់៦ឆា្នំហេីយ!

10/08/2020

ប្រជាជនលីបង់ សម្រុកចូលដណ្ដើមកាន់កាប់ក្រសួង ទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវ ការផ្ទុះនៅបេរូត!!!

បេរូត(AFP/រ៉យទរ័-ក្រុមបាតុករនៅទីក្រុងបេរូត របស់លីបង់ នាំគ្នាសម្រុកចូលទៅដណ្ដើមកាន់កាប់អាគារក្រសួងសេដ្ឋកិច្ច បន្ទាប់ពីដណ្ដើមកាន់កាប់ក្រសួងការបរទេស ក្រសួងឋាមពល,ក្រសួងបរិស្ថាន,សមាគមន៍ធនាគារ ទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវដល់ជនរងគ្រោះ ក្នុងហេតុការណ៍ផ្ទុះនៅទីក្រុងបេរូត ខណះដែលមានការបើករូបភាពផ្កាយរណបចុងក្រោយ ក្រុងបេរូតរកឃើញការខូចខាតធ្ងន់ធ្ងរស្ទើគ្មានសល់ ។ស្ថានការណ៍នៃការមិនពេញចិត្តរបស់ប្រជាជនលីបង់ លើករណីផ្ទុះនៅទីក្រុងបេរូត កាលពីថ្ងៃអង្គារ៍កន្លងមក ចុងក្រោយក្រុមបាតុករនៅទីក្រុងបេរូត នាំគ្នាសម្រុកចូលដណ្ដើមកាន់កាប់ក្រសួងសេដ្ឋកិច្ច នឹងចូលទៅរើរូសឯកសារ ដោយប្រកាសថា ហ្នឹងយកឯកសារទាំងនោះធ្វើជាភស្តុតាងតៗគ្នាថា មានអំពើទុច្ចរិតក្នុងជួររដ្ឋាភិនាលយ៉ាងណាខ្លះ ដោយមុនហ្នឹងសម្រុកចូលដណ្ដើមកាន់កាប់ក្រសួងសេដ្ឋកិច្ចនេះ ក្រុមបាតុករបានសម្រុកចូលទៅដណ្ដើមកាន់កាប់ក្រសួងការបរទេស ហើយប្រកាសថា ហ្នឹងប្រើជាទីបញ្ជារការក្នុងការធ្វើបាតុកម្ម ខណះដែលក្រុមបាតុករមួយចំនួនទៀត បានសម្រុកចូលដណ្ដើមកាន់កាប់ក្រសួងឋាមពល ក្រសួងបរិស្ថាន សមាគមន៍ធនាគារ នឹងទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវដល់ជនរងគ្រោះ នៅក្នុងហេតុលារណ៍ផ្ទុះនៅកំពង់ផែរក្រុងបេរូត ដែលមានមនុស្សស្លាប់ជាង១៦០នាក់ នឹងរងរបួសជាង៦,០០០នាក់ទៀតផង ដោយអះអាងថា ការប្រព្រឹត្តអំពើរពុករលួយនឹងការដឹកនាំចាត់ការធ្វេសប្រហែសរបស់រដ្ឋាភិបាល គឺជាដើមហេតុដែលបង្ករឲ្យកើតសោកវិនាសកម្មលើកនេះ។ដោយឡែកប្រធានាធិបតី មិសេល អ៊ូន របស់លីបង់ ថ្លែងពីមូលហេតុនៃការផ្ទុះរបស់ឃ្លាំងស្តុកសារធាតុអែមម៉ូនៀនណៃត្រេតថា អាចមានមូលហេតុចំនួន២គឺ កើតពីការវាយប្រហារដោយគ្រាប់បែក ឬកាំជ្រួច របស់បរទេស ឬជាការប្រមាថរបស់មន្រ្តីក្នុងការប្រមូល រក្សាសារធាតុគីមីខាងលើ ព្រមជាមួយនេះ បដិសេធការបង្កើតគណះកម្មការស៊ើបអង្កេត រវាងប្រទេសចូលមកត្រួតពិនិត្យហេតុការណ៍ដែលកើតឡើង ដោយឲ្យហេតុផលថា ហ្នឹងកាន់តែធ្វើឲ្យប្រពន្ធ័យុត្តិធ៌មយឺតយ៉ាវ តែលោកបានស្នើរសុំទៅបារាំងឲ្យជួយបញ្ជូនរូបភាពថតពីលើអាកាសមកអោយ ដើម្បីត្រួតពិនិត្យថា មានយន្តហោះចម្បាំងឬកាំជ្រួចនៅលើះកាស ក្នុងអំឡុងកើតហេតុផ្ទុះឬអត់ ដោយឡែកនាយករដ្ឋមន្រ្តី ហាស់សាន់ ឌីអាប់ ត្រៀមអំពាវនាវឲ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោតឲ្យបានឆាប់ ដោយបញ្ជាក់ថា លីបង់ មិនអាចឆ្លងផុតវិបត្តបាន បើមិនមានការរៀបចំបោះឆ្នោត ហើយលោកហ្នឹងធ្វើពង្រៀងឲ្យសភាពិចារណាថ្ងៃចន្ទ័នេះ ដើម្បីសង្ឃឹមដោះស្រាយបញ្ហាវិបត្តក្នុងប្រទេស ពីហេតុការណ៍ផ្ទុះនៅកំពង់ផែរក្នុងក្រុងបេរូត ដែលនាំមកនូវការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល បង្ហាញពីការខឹងសម្បា ដល់ការដឹកនាំចាត់ការស្រុកទេស នឹងសេដ្ឋកិច្ចដែលកាន់តែធំឡើងៗ ។ខណះដែលក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ ដោយស្ថាប័នអភិវឌ្ឍន៍បច្ចេកវិទ្យាអាវកាស នឹងភូមិសាស្រ្ត (អង្គការមហាជន)ឬGISTDA បង្ហាញរូបភាពពីផ្កាយរណប THEOS ដែលផ្ដិតយករូបភាពកាលពីថ្ងៃសុក្រទី៧ សីហា វេលាម៉ោង១៥,២២នាទី ប្រៀបធៀប មុនហ្នឹងកើតហេតុការណ៍ផ្ទុះ ពីរូបភាពបង្ហាញឲ្យឃើញដល់តំបន់ដែលទទួលរងការខូចខាតពីកម្លាំងផ្ទុះរបស់ឃ្លាំងស្តុកសារធាតុ អែមម៉ូនៀម ណៃត្រេត នៅក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃអង្គារ៍ទី៤សីហា វេលាម៉ោងប្រមាណ១៨,០០នាទី ម៉ោងនៅក្រុងបេរូត ឬវេលាម៉ោង២២,០០នាទី ម៉ោងនៅកម្ពុជា ដោយកម្លាំផ្ទុះបង្ករឲ្យតំបន់មួយចំនួននៅជុំវិញឃ្លាំង ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្រៅពីនោះ នៅមានតំបន់មួយចំនួនទៀតបានដឹងកម្លាំងផ្ទុះខាងលើ ការផ្ទុះលើកនេះ ប្រៀបស្មើរហ្នឹងការរញ្ជួយផែនដីកម្រិត៣.៣រិចទរ័ទៀតផង។ទិន្ន័យពីផ្កាយរណបTHEOS នៅបានបង្ហាញឲ្យឃើញទៀតថា អាគារនៅតំបន់ក្បែរកន្លែងកើតហេតុ បានទទួលរងការខូចយ៉ាងធ្ងន់ធ្ងរ កន្លែងខ្លះត្រូវបានបំផ្លាញទាំងស្រុង ឬសូម្បីតែយានពាហ៍នះ អាគារ ផ្ទះសម្បែង នៅចម្ងាយពីចំណុចកើតហេតុដល់ទៅ១០គីឡូម៉ែត្រ ក៏ទទួលរងការខូចខាតពីហេតុការណ៍ផ្ទុះលើកនេះដែរ៕

រាជរដ្ឋាភិបាលផ្តល់ជូន​ថ្ងៃ​ឈប់សម្រាក​ចំនួន ៥ ថ្ងៃ សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លងមករាជរដ្ឋាភិបាលផ្តល់ជូន​ថ្ងៃ​ឈប់សម្រា...
14/07/2020

រាជរដ្ឋាភិបាលផ្តល់ជូន​ថ្ងៃ​ឈប់សម្រាក​ចំនួន ៥ ថ្ងៃ សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លងមក

រាជរដ្ឋាភិបាលផ្តល់ជូន​ថ្ងៃ​ឈប់សម្រាក​ចំនួន ៥ ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ២០២០) ជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបាពន្យារពេលកាលខែមេសាកន្លងមកនេះ

សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការហើយក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ (បេីសរុបទាំងថ្ងៃចុងសប្តាហ៍ផងគឺ៩ថ្ងៃ)

នៅថ្ងៃទី ១៣ ខែ កក្កដា ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឯកភាពជាផ្លូវការអោយ កម្មករ - និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ២០២០) ជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបាពន្យារពេលកាលខែមេសាកន្លងមកនេះ ។

ប៉ុន្តែទន្ទឹមនឹងនេះ សូមក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូន
អាជ្ញាធរដែនដី ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ក្នុងខែ សីហា ខាងមុខនេះ៕

11/07/2020

ដីអតីតក្រុមហ៊ុនទន្លេស៊ូគ័រ ប្រគល់ជូនរដ្ឋវិញ កំពុងល្បី​ថា អ្នកមានអំណាចនៅខេត្តឧត្ដរមានជ័យមួយចំនួនធំ​ កាន់កាប់ធ្វើកម្មសិទ្ធិ​ និងលក់ដូរយ៉ាងអនាធិបតេយ្យ!!?

ខេត្តឧត្ដរមានជ័យ​ ៖សូមឯកឧត្ដមទេសរដ្ឋមន្រ្ដី ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរាបចំដែនដីនិងឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម ជួយពិនិត្យនិងដាក់ការស្រាវជ្រាវស៊ើបអង្កេត ឡើងវិញផងទាន!
ចំពោះដីអតីតក្រុមហ៊ុនទន្លេស៊ូគ័រ ប្រគល់ជូនរដ្ឋវិញ និងបានកាត់សម្បទានសង្គមកិច្ចបង្កើតភូមិស្រះកែវថ្មី​ ចែកជូនពលរដ្ឋ​ រងផលប៉ះពាល់ អភិវឌ្ឍអាងស្តុបទឹកស្ទឹងស្រែងទី២ និងអភិវឌ្ឍបង្កើតភូមិ ផ្ទះអតីតយុទ្ធជន កំពុងល្បីខេត្តឧត្ដរមានជ័យរឿងកន្ទេលធំបន្លំដេក ។

នៅថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២០ មានសេចក្ដីរាយការណ៍មកថា​ ៖ ដីនៅចំណុចភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់ មានអ្នកមានអំណាចនៅក្នុងខេត្តឧត្ដរមានជ័យ​ មួយចំនួនធំ (កំពុងកន្ទេលធំបន្លំដេក) យកដីរដ្ឋមកធ្វើជាកម្មសិទ្ធិ កាន់កាប់ដោយផ្ទាល់ កាន់កាប់ដោយប្រយោល និងលក់ដូរបន្តគ្នា​ យ៉ាងអនាធិប្បតេយ្យ។

សេចក្ដីរាយការណ៍​ បានបញ្ជាក់យ៉ាងច្បាស់ថា លោក​ ឃិន​ ញ៉ាន អភិបាលរងខេត្តឧត្ដរមានជ័យ និងមេសឹករងស្រុកចុងកាល់ បានកាន់កាប់ដីរដ្ឋ​ នៅចំណុចភូមិបាក់វែក ឃុំ/ស្រុកចុងកាល់ រាប់សិបហិកតា​ ដែលមានព្រំប្រទល់ជាប់គ្នា​ និងមានដីជាច្រើនកន្លែងទៀត​ ដែលមានលោកធំ បានបែងចែកគ្នារួចរាល់អស់ ខ្លះក៏លក់បានប្រាក់រាប់ម៉ឺនដុល្លារក្នុងម្នាក់ៗ។

សេចក្ដីរាយការណ៍​បានបញ្ជាក់ថាឯកឧត្ដមឃិន ញ៉ាន បានលក់ដីនៅតំបន់ខាងលើអស់ហើយគឺ កាត់សងថ្លៃជុំពាក់ថ្លៃសាំង អោយទៅឈ្មោះផេង ធូ ប្រពន្ធឈ្មោះណៃ មុខរបរ ដាក់វីងដូរប្រាក់លក់មាស នៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ដោយមានការព្រមព្រៀងគ្មានឯកសារលក់ទិញ។

ជុំវិញករណីខាងលើ​ ឯកឧត្ដម​ ឃិន​ ញ៉ាន បានអោយដឹងថា​ លោកគ្មានដីដូចការចោទប្រកាន់នោះឡើយ ហើយរោងសង់នៅលើដីនោះ​ ពិតជារោងការដ្ឋានរបស់លោកមែន បើនៅចោទថា​ ជាដីរបស់លោក លោកនឹងរុះរោងចេញ។ លោកបានបញ្ជាក់ថា​ ដីមានចំនួន​ ៥០ហិកតា​ គឺជារបស់រដ្ឋពិតប្រាកដ មិនមែនកម្មសិទ្ធិអ្នកណានោះទេ។​ ឯកឧត្ដម​ បានបញ្ជាក់បន្តថា​ ខ្វះអីដីអ្នកធំម៉ាការនរ មិននិយាយ ម៉េចនាំ​គ្នា មកចោទដាក់តែលោកម្នាក់​ ដែលមិនមានអី​ និងគេសោះ។

ជុំវិញរកណីនេះដែរ​ លោកមេបញ្ជាការសឹករងចុងកាល់​ ក្រុមការងារយើង​ មិនទាន់ស្វែងរកសុំការបំភ្លឺបានទេ​ ព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនង​ ៕

04/06/2020

FRESH NEWS

សាយ័ណ្ហសួស្តីកម្ពុជា!
26/05/2020

សាយ័ណ្ហសួស្តីកម្ពុជា!

19/05/2020
17/05/2020

FRESH NEWS

15/05/2020

ល្អណាស់កូនពុក!!!តែប៉ុណ្ណេះចុះថ្លៃបានហើយ

12/04/2020
11/04/2020
បម្រាមជាផ្លូវការចេញហេីយ ខេត្តនៅខេត្ត-ក្រុងនៅក្រុង!
09/04/2020

បម្រាមជាផ្លូវការចេញហេីយ ខេត្តនៅខេត្ត-ក្រុងនៅក្រុង!

Address

Phnom Penh

Alerts

Be the first to know and let us send you an email when កម្មវិធីទូរទស្សន៍ គេហទំព័រស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to កម្មវិធីទូរទស្សន៍ គេហទំព័រស:

Videos

Share

Category