Krama Life+

Krama Life+ Inspire next gen to learn, to act and to lead

13/05/2023

ជារៀងរាល់ឆ្នាំមានគ្រួសារកសិករមួយ ដែលបានឈ្នះពានរង្វាន់សម្រាប់ទិន្នផលពោតដែលមានគុណភាពល្អបំផុតនេះ។ ឆ្នាំមួយ អ្នកកាសែតម្នាក់បានសម្ភាសគាត់ ហើយបានដឹងពីអ្វីដែលគួរឱ្យចាប់អារម្មណ៍អំពីរបៀបដែលគាត់ដាំដុះវា។ អ្នក​សារ​ព័ត៌មាន​បាន​រក​ឃើញ​ថា កសិករ​ម្នាក់នេះបាន​ចែក​ពូជ​ពោតរបស់គាត់​ជាមួយ​អ្នក​ជិត​ខាង។

អ្នក​សារ​ព័ត៌មាន៖ "ម៉េចបានជាលោកចែករំលែកគ្រាប់ពូជពោតល្អបំផុតនេះ ជាមួយអ្នកជិតខាងរបស់លោក ? ដែលនោះនឹងធ្វើឲ្យអ្នកដទៃ អាចយកពោតទៅចូលរួមក្នុងការប្រកួតប្រជែងជាមួយអ្នក?"

កសិករ​និយាយ​ថា "លោកមិនដឹងថាហេតុ​អ្វី​ទេ? ខ្យល់តែងតែ​បក់​យក​លំអង​ពី​ពោត​ដែល​កំពុង​ទុំ ហើយ​បក់​ពី​វាល​មួយ​ទៅ​វាល។ ប្រសិនបើអ្នកជិតខាងរបស់ខ្ញុំដាំពោតអន់ជាងខ្ញុំ នោះលំអងពោតដែលឆ្លងកាត់វាលចំការពោតខ្ញុំ នឹងអាចធ្វើឱ្យខូចគុណភាពពោតដែលខ្ញុំដាំ។ បើ​ខ្ញុំ​ចង់​ដាំ​ពោត​ល្អ ខ្ញុំ​ត្រូវ​ជួយ​អ្នក​ជិត​ខាង​ដាំ​ពោត​បានល្អដែរ"។

សម្រាប់អ្នកដែលចង់មានជីវិតរស់នៅប្រកបដោយអត្ថន័យ ត្រូវតែចេះជួយអ្នកដ៏ទៃ។ រឿង​នេះបាន​បង្រៀន​យើង​ថា​យើង​មិន​គួរ​មាន​ចិត្ត​អាត្មានិយម ហើយ​គួរតែចេះ​ជួយ​អ្នក​ដទៃ​គ្រប់​ពេល​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។ ហើយ​អ្នក​ដែល​ត្រូវការភាពរីករាយ ក៏ត្រូវ​តែ​ជួយ​អ្នក​ដទៃ​ឲ្យ​រក​បាននូវភាពរីករាយក្នុងជីវិតផងដែរ៕

02/05/2023

ផ្តោត!

អ្នកកំពុងនៅលើផ្លូវទៅសម្រេចគោលដៅរបស់អ្នក ប៉ុន្តែភ្លាមៗនោះ មានសត្វឆ្កែចាប់ផ្តើមព្រុសហើយ ព្រុសទៀត។ សំឡេងនេះ វាជាការរំខានដំណើររបស់អ្នក ប៉ុន្តែ​ត្រូវ​ចាំ​ថា ធម្មជាតិរបស់សត្វឆ្កែ​ គឺវាព្រុស។ ជាអ្វីដែលពួកវាអាចធ្វើបាន។

អ្នកមិនអាចគ្រប់គ្រងធម្មជាតិរបស់វាមិនឲ្យព្រុសបានទេ ប៉ុន្តែអ្នកអាចគ្រប់គ្រងលើការឆ្លើយតបរបស់អ្នក ចំពោះការព្រុសនោះ ដោយការមិនអើពើ ហើយផ្តោតលើការធ្វើដំណើររបស់អ្នកជាធំ ហើយបន្តដំណើរឆ្ពោះទៅមុខទៀត។

កុំឲ្យសំឡេងព្រុសនេះ នាំអ្នកឲ្យខកខានឬដើរចេញពីគោលដៅដែលអ្នកត្រូវទៅ ព្រោះជីវិតគឺខ្លីណាស់ បើគ្រប់ដំណើរអ្នកត្រូវថយដោយសារ សំឡេងរំខានទាំងនោះ អ្នកមិនងាយដើរដល់គោលដៅនោះទេ។

រក្សាភាពស្មោះត្រង់ចំពោះគោលបំណងរបស់អ្នក ផ្ដោតភ្នែករបស់អ្នកនៅលើតម្លៃដែលត្រូវទទួលបានខាងមុខ ហើយរក្សាការផ្តោតអារម្មណ៍ ផ្ដោតសកម្មភាព ចាប់យកបញ្ហាប្រឈម បន្តជំរុញ ហើយថ្ងៃណាមួយអ្នកនឹងមើលទៅក្រោយ ហើយដឹងថាឆ្កែព្រុសទាំងនោះ គ្រាន់តែជាសំឡេងរំខាននៅលើផ្លូវឆ្ពោះទៅកាន់ភាពអស្ចារ្យរបស់អ្នក៕

#ក្រមា

02/05/2023

មេរៀនដ៏សំខាន់ទាំង៧ ដែលអ្នកគួររៀនពីសៀវភៅ “វាហាក់ដូចជាមិនអាចទៅរួចទេ រហូតដល់វាត្រូវបានធ្វើ - It always seems impossible until it’s done “ និពន្ធដោយ Kathryn & Ross Petras

1. វាសាមញ្ញាណាស់. បើអ្នកផ្ដើមអនុវត្ត, នោះអ្នកនឹងកាន់តែមានភាពស្ទាត់ជំនាញឡើង។
2. បន្តដំណើរទៅមុខ ហើយកុំខ្មាសអៀនចំពោះអ្វីដែលអ្នកផ្សេងគិត។ ធ្វើអ្វីដែលអ្នកត្រូវធ្វើ ធ្វើសម្រាប់អ្នក។
3. នៅពេលដែលអ្នកជឿថាអ្នកអាចធ្វើបាន - អ្នកអាចធ្វើបាន!
4. ប្រសិនបើអ្នកចង់បានអ្វីមួយ អ្នកគួរបង្កើតសម្លេងរំខានខ្លះទៅ មិនត្រូវស្ងៀមស្ងាត់រហូតទេ។
5. ខ្ញុំជាមនុស្សដើរយឺត ប៉ុន្តែខ្ញុំមិនដែលដើរថយក្រោយទេ។
6. ប្រសិនបើខ្ញុំមានពេលប្រាំបីម៉ោងដើម្បីកាប់ដើមឈើ ខ្ញុំនឹងចំណាយពេលប្រាំមួយម៉ោងដើម្បីសំលៀងពូថៅរបស់ខ្ញុំ។
7. បើអំណាចមិនត្រូវបានគេផ្តល់ឱ្យអ្នកទេ។ អ្នកត្រូវតែយកវាដោយខ្លួនឯង។

អរគុណសម្រាប់ការអាន៕
#ក្រមា

01/05/2023

បុរស​ម្នាក់​បាន​បង្កើត​សួន​សត្វ​មួយ ហើយ​​តម្លៃចូលមើល ៣០០ ដុល្លារ ប៉ុន្តែ​គ្មាន​អ្នក​ណា​ទៅ​ទីនោះ​ទេ។

គាត់​បញ្ចុះ​មក​ត្រឹម ២០០​ដុល្លារ ប៉ុន្តែ​នៅ​តែ​គ្មាន​អ្នក​ណា​មក។

បន្ទាប់​មក គាត់​បាន​បញ្ចុះ​តម្លៃ​មក​ត្រឹម ១០ ដុល្លារ ប៉ុន្តែ​នៅ​តែ​​មនុស្ស​មិន​មក។

ទីបំផុតគាត់បានធ្វើឱ្យចូលដោយ”ឥតគិតថ្លៃ” ហើយមិនយូរប៉ុន្មានសួនសត្វក៏ពោរពេញទៅដោយមនុស្ស។

បន្ទាប់មកគាត់បានចាក់សោរទ្វារសួនសត្វយ៉ាងស្ងៀមស្ងាត់ ដោះលែងសត្វតោ ហើយបង់ប្រាក់ចេញពីសួន 500 ដុល្លារ ហើយគ្រប់គ្នាបានបង់ប្រាក់!

គំនិតអប់រំនៃរឿង៖
ក្នុងដំណើរជីវិត ចូរប្រយ័ត្នចំពោះការផ្តល់ជូនអ្វីដែលថោក ឬឥតគិតថ្លៃ។ គ្មានអាជីវកម្មណាដែលផ្ដល់ឲ្យអ្នកហ្រ្វីៗនោះទេ។

#ក្រមា

15/01/2023

✨ ក្រមា (Krama - Mobile APP) លោកអ្នកអាច» ជជែកជាសារសម្លេង (Voice Chats), ផ្សាយលក់ទំនិញ, ផ្សាយអចលនទ្រព្យ, ផ្សាយការងារ, កម្មវិធី និងមុខងារច្រើនទៀត “ដោយមិនគិតថ្លៃ”

✨ ទាញយកជំនាន់ចុងក្រោយ Krama APP » onelink.to/Kramapost

រឿង៣យ៉ាង ដែលត្រូវបង្រៀន » ភាពសាមញ្ញ ការអត់ធ្មត់ និងមេត្តាធម៌ ..  #ទស្សនៈ  #ទ្រឹស្ដី  #អ្នកប្រាជ្ញ
06/01/2023

រឿង៣យ៉ាង ដែលត្រូវបង្រៀន » ភាពសាមញ្ញ ការអត់ធ្មត់ និងមេត្តាធម៌ .. #ទស្សនៈ #ទ្រឹស្ដី #អ្នកប្រាជ្ញ

គ្រាន់តែ ខ្ញុំទ្រាំជាមួយបញ្ហាបានយូរជាង  #ក្រមា  #ទស្សនៈ
04/01/2023

គ្រាន់តែ ខ្ញុំទ្រាំជាមួយបញ្ហាបានយូរជាង #ក្រមា #ទស្សនៈ

ភាពសាមញ្ញ ការអត់ធ្មត់ និងមេត្តាធម៌    #ទស្សនៈ  #ទ្រឹស្ដី
04/01/2023

ភាពសាមញ្ញ ការអត់ធ្មត់ និងមេត្តាធម៌ #ទស្សនៈ #ទ្រឹស្ដី

04/09/2022

ស្រមៃថា ជីវិតគឺជាល្បែងមួយ ដែលមានបាល់ចំនួន5 ដែលអ្នកបោះលើអាកាស ដោយព្យាយាមមិនឱ្យធ្លាក់បាល់ណាមួយឡើយ។ 1 ធ្វើពីជ័រកៅស៊ូ ហើយ 4 នៅសល់គឺធ្វើពី កញ្ចក់។

បាល់ទាំង5 នោះគឺ: ការងារ, គ្រួសារ, សុខភាព, មិត្តភក្តិ, ព្រលឹង/វិញ្ញាណអ្នក។

មិនយូរប៉ុន្មានទេ មុនពេលដែលអ្នកដឹងថា (ការងារ) គឺជាបាល់ ធ្វើពីកៅស៊ូ។ រាល់ពេលដែលធ្លាក់ចុះ វានឹងលោតម្តងទៀត ខណៈដែលបាល់ផ្សេងទៀតធ្វើពីកញ្ចក់។ ប្រសិនបើមួយក្នុងចំណោមបាល់ទាំងនោះធ្លាក់ វានឹងបែក ឬប្រេះស្រាំ និងខ្ចាត់ខ្ចាយ ដោយមិនងាយត្រលប់ ឬភ្ជាប់ទៅទម្រង់ដូចមុនទេ។

អ្នក​ត្រូវ​ដឹង​ពី​ការពិតនៃចំណុចដែលខ្ញុំចង់និយាយ ហើយ​ខិតខំ​ដើម្បី​ដូច​ខាង​ក្រោម៖

គ្រប់គ្រងការងាររបស់អ្នកឱ្យមានប្រសិទ្ធភាពក្នុងម៉ោងធ្វើការ ឆ្លៀតពេលដើម្បីធានានូវភាពស្មោះត្រង់របស់អ្នក ផ្តល់ពេលវេលាចាំបាច់ដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក សម្រាកឱ្យបានសមរម្យ និងមើលថែសុខភាពរបស់អ្នក៕

*ទាញយក Krama APP (onelink.to/kramapost) | ចូលផ្សាយការងារ (t.me/kramagroup) | ចូល Telegram (t.me/kramapost)

#ក្រមា #មេរៀនជីវិត

23/04/2022
22/04/2022

លៃទូក(ក្ដោង)តាមខ្យល់ "The pessimist complains about the wind; the optimist expects it to change; the realist adjusts the sails" - William Arthur Ward (an American motivational writer)

*Download APP (onelink.to/kramapost) | Channel (t.me/kramapost) | Group (t.me/kramagroup)

     #ឃ្លាអប់រំ  #អស់សង្ឃឹម
26/01/2022

#ឃ្លាអប់រំ #អស់សង្ឃឹម

     #អាកប្បកិរិយា
26/01/2022

#អាកប្បកិរិយា

     #គោលការណ៍
25/01/2022

#គោលការណ៍

     #ស្មោះត្រង់  #គង់មានថ្ងៃមួយ
24/01/2022

#ស្មោះត្រង់ #គង់មានថ្ងៃមួយ

     #និយាយល្អ
24/01/2022

#និយាយល្អ

     #ក្រទ្រព្យ  #ក្រចិត្ត
23/01/2022

#ក្រទ្រព្យ #ក្រចិត្ត

23/01/2022

     #ទំនាក់ទំនង
22/01/2022

#ទំនាក់ទំនង

21/01/2022

Address

12AB Phnom Penh
Phnom Penh

Alerts

Be the first to know and let us send you an email when Krama Life+ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share



You may also like