
14/02/2025
រដ្ឋបាលឃុំពូជ្រៃ មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនជាថ្មីម្តងទៀត ប្រជាពលរដ្ឋក្រីក្រដែលមិនមានដីប្រើប្រាស់ អាស្រ័យពិតប្រាដក សូមមកដាក់ពាក្យនៅសាលាឃុំពូជ្រៃ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧.៣០នាទី ដល់ម៉ោង១១.០០នាទីព្រឹក និងម៉ោង ២.០០នាទី ដល់ម៉ោង៥.៣០ នាទីរសៀល ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ខាងមុននេះ ដីតាំងដីស្ថិតនៅចំណុចអូរសែវ ភូមិសាងសាវ៉ាត ឃុំសាមឃួយ ស្រុលសេសាន ខេត្តស្ទឹងត្រែង ក្នុង១គ្រួសារ ទទួលបានដីទំហំ= ៣ហិចតា(បីហិចតា)ឯកសារដែលត្រូវយកមកដាក់ពាក្យរួមមាន៖
១. ប័ណ្ណសមធម៍
២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៣. សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍
៤. សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ។
៥.សៀវភៅគ្រួសារ និង សៀវភៅស្នាក់នៅ