15/01/2025
ចង់ផ្តាច់ជាតិស្ករ ផ្តាច់ផ្អែម ត្រូវធ្វើអ្វី និងញុាំអ្វីខ្លះ? (ងាយៗ)
ធានាថារាងស្អាតជាងមុន សុខភាពល្អ និងស្មារតីល្អជាងមុន10ដងពេលផ្តាច់ហើយ។
ដើម្បីផ្តាច់ជាតិស្ករ ផ្តាច់ជាតិផ្អែម កុំឲ្យនឹកឃើញចង់ទៀត យើងត្រូវញុាំប្រូតេអ៊ីន និងជាតិខ្លាញ់ (វាធ្វើឲ្យឆ្អែតបានយូរ) ព្រោះដើម្បីប្តូរប្រភពថាមពលពីការដុតស្ករឆាប់អស់ ឆាប់ឃ្លាន ទៅជាដុតខ្លាញ់វិញ ដែលជាប្រភពថាមពលដុតបានយូរ មិនធ្វើឲ្យយើងឆាប់ឃ្លាន។
អាហារដែលពេញនិយម និងងាយរកញាំដើម្បីផ្តាច់ស្ករមានដូចជា:
- សាច់សត្វ សាច់ជាប់ខ្លាញ់ និងសាច់ត្រី
- ខ្លាញ់ល្អ មានប្រេងដូង ប្រេងអូលីវ
- ញុាំបន្លែឲ្យច្រើន ញុាំចំរុះ
- ស៊ុតសត្វ (ពងមាន់ ពងទា)
- ផ្លែប័រ (និងកុំសូវញុាំផ្លែឈើផ្អែមៗ)
ញុាំម្តងៗញុាំឲ្យឆ្អែត ព្រោះហាមទំលាប់មាត់ញុាំអីកញ្ចេកកញ្ចុប ញុាំនេះតិចនោះតិចបើទើបញុាំអីឆ្អែតហើយក៏ដោយ។(ញុាំអត់ទំនេរមាត់ធ្វើឲ្យឡើងគីឡូ ជាតិស្ករឡើងមិនឈប់ ឬឡើងចុះមិនទៀង អាចខ្វះជាតិស្ករ គ្មានតុល្យភាពជាតិស្ករក្នុងឈាម និងបង្កគ្រោះថ្នាក់ដលសុខភាពរយះពេលវែង)។
💎 ទំលាប់ញាំបែបនេះ 2 3ថ្ងៃ យើងនឹងលែងនឹកឃើញចង់ញុាំផ្អែមទៀតហើយ។
Credit រក្សាសិទ្ធិម្ចាស់ដើមដោយលោក Ly Vanhorng page: Organic Beauty Co Ltd ❤️