Great Mekong Daily News

Great Mekong Daily News ស្វាគមន៍មកកាន់គេហទំព័រសារព័ត៌មានតំបន់ទន្លេ លោកអ្នកអាចផ្តល់ព័ត៌មានតាមរយៈ៖ 097 775 3327

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រ...
05/01/2025

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
————————————
ពិធីប្រគល់មេដាយនិងវិញ្ញាបនបត្រនៃការប្រឡងអូឡាំព្យ៉ាដសិង្ហបុរី
នាថ្ងៃ​​ទី​៤ ខែ​មករា ឆ្នាំ​២០២៥
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
#យុទ្ធសាស្ត្របញ្ចកោណ #មុំទី១ #មូលធនមនុស្ស #ពូកែឆ្លាតវាងវៃ #ភាពខ្លាំង #ចរិយាមារយាទល្អ
#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

04/01/2025

គោលបំណងចំនួន២ដែលក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ "ឌ" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ

—————————
#វស័យសំណង់ #ឧសសាហកម្មអចលនទ្រព្យ #ឧសសាហកម្មធនាគារនិងហិរញ្ញវត្ថុ #ឧសសាហកម្មប្រាក់កម្ចី #អតរាការប្រាក់សមរម្យ #ការងារលំនៅឋាន #លនៅឋានតម្លៃសមរម្យ #ផទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #បរជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទរនំសុភមង្គល #គណភាព #សវត្ថិភាព #សោភ័ណភាព
#កអក #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

រដ្ឋបាលខេត្តប៉ៃលិន រៀបចំរថយន្តក្រុង ០២គ្រឿង ជួយដឹកជញ្ជូនសិស្ស ដែលមានអាណាព្យាបាល ធ្វើអាជីកម្មនៅផ្សារព្រំដែនថៃ កម្ពុជា ដើម...
02/01/2025

រដ្ឋបាលខេត្តប៉ៃលិន រៀបចំរថយន្តក្រុង ០២គ្រឿង ជួយដឹកជញ្ជូនសិស្ស ដែលមានអាណាព្យាបាល ធ្វើអាជីកម្មនៅផ្សារព្រំដែនថៃ កម្ពុជា ដើម្បីផ្តល់ឱកាសឱ្យពួកគាត់ទទួលបានសេវាអប់រំកម្ពុជា តាមបន្ទាត់ព្រំដែន

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះ ដើម្បីលើកកម្ពស់ដល់វិស័យអប់រំ ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាអាណាព្យាបាល ដែលកំពុងប្រកបរបររកស៊ី និងធ្វើអាជីវកម្មនៅផ្សារព្រំដែនកម្ពុជា+ថៃ ក្នុងខេត្តចាន់ថៈបុរី នៃព្រះរាជាណាចក្រថៃ ជាប់ព្រំដែនភូមិសាស្ត្រខេត្តប៉ៃលិន, លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភ និងរៀបចំរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ចំនួន ២គ្រឿង ដើម្បីដឹកជញ្ជូនសិស្សានុសិស្ស ដែលឆ្លងដែនជាប្រចាំថ្ងៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ មកសិក្សារៀនសូត្រ តាមបណ្តាសាលារៀននានាក្នុងខេត្ត ដោយឥតគិតថ្លៃ ក្នុងការផ្តល់ឱកាសឱ្យពួកគាត់ទទួលបានសេវាអប់រំកម្ពុជា នៅខេត្តប៉ៃលិន តាមបន្ទាត់ព្រំដែន។

បើតាមការបញ្ជាក់របស់លោក សែត្រ វិចិត្រ នាយករដ្ឋបាលសាលាខេត្ត បានឱ្យដឹងថា៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងការសម្រួលដល់ការលំបាករបស់អាណាព្យាបាល និងសិស្សានុសិស្ស ដែលស្នាក់នៅបណ្តោះអាសន្ន ប្រកបរបររកស៊ីទទួលទាន និងធ្វើអាជីវកម្ម នៅផ្សារព្រំដែន ខេត្តចាន់ថៈបុរី ព្រះរាជាណាចក្រថៃ ជាប់នឹងច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ហើយត្រូវមកសិក្សារៀនសូត្រជាប្រចាំថ្ងៃ ក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បានចាត់ឱ្យមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងផ្តល់នូវរថយន្តក្រុង ចំនួន ០២គ្រឿង ដើម្បីដឹកជញ្ជូនសិស្សានុសិស្សទាំងទៅ ទាំងមក ចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះតទៅ ដោយឥតគិតថ្លៃ ដែលពេលព្រឹក ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ (ទទួលយកទៅសាលារៀន) ទីកន្លែងទទួលនៅច្រកទ្វាអន្តរជាតិព្រំ ពេលវេលាចេញដំណើរ ៖ ៦.០០នាទីព្រឹក និងពេលរសៀល ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ (ទទួលយកពីសាលារៀនមកវិញ) ទីកន្លែងទទួល ៖ ក្នុងបរិវេណសាលាអនុវិទ្យាល័យផ្សារព្រំ ពេលវេលាចេញដំណើរ ៖ ៥.០០នាទីល្ងាច ។

សូមរំលឹកថា៖ ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានឡើង ចំពោះសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅមក ដោយទោចក្រយាន ក្នុងគោលបំណងបន្តការសិក្សានៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង រយៈពេលជាង១ឆ្នាំមកនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត បានឧបត្ថម្ភ និងផ្តល់រថយន្តក្រុងជាច្រើនគ្រឿង សម្រាប់ធ្វើការដឹកជញ្ជូនសិស្សនិស្សិតជារៀងរាល់សប្តាហ៍ដោយឥតគិតថ្លៃ ដោយថ្ងៃសុក្រ៖ ចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលាម៉ោង ៥.៣០ នាទីល្ងាច ចំណត់រថយន្ត នៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន និងថ្ងៃអាទិត្យ៖ ចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦.០០ នាទីល្ងាច ចំណត់រថយន្ត នៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង៕ដោយកឹមឈៅ2/1/2025

រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកម្មវិធីឆ្លងឆ្នាំសាកល ២០២៤-២០២៥ ក្រោមម្លប់សន្តិភាពប៉ៃលិន ៖ រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅ...
01/01/2025

រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកម្មវិធីឆ្លងឆ្នាំសាកល ២០២៤-២០២៥ ក្រោមម្លប់សន្តិភាព

ប៉ៃលិន ៖ រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលាខេត្ត ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានរៀបចំកម្មវិធីជួបជុំសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន សសយក និងក្រុមការងារ ក្នុងឱកាសឆ្លងឆ្នាំសាកល ២០២៤-២០២៥។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការជួបជុំ ក្រោមបរិយាកាសសប្បាយរីករាយ និងពិសារអាហារសាមគ្គី ក្នុងឱកាសឆ្លងឆ្នាំសាកលនេះ គឺធ្វើឡើងដើម្បីបង្កើតនូវចំណងមិត្តភាព និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ យុវជន សសយក និងក្រុមការងារ ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចការងាររបស់ខ្លួនបានយ៉ាងល្អប្រសើ ក្នុងការបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋអស់រយៈពេលពេញមួយឆ្នាំកន្លងមកនេះ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន សសយក និងក្រុមការងារទាំងអស់ ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ឲ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមអនុសាសន៍ និងគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ទុក្ខលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលជាកត្កាយ៉ាងសំខាន់ ក្នុងការបង្កើតនូវសុខដុមនីយកម្មដល់ប្រជាជននៅទូទាំងប្រទេស ហើយជាក់ស្តែងក្នុងរាត្រីនេះ យើងបានជួបជុំគ្នាសប្បាយរីករាយ ពិសារអាហារជុំគ្នា និងរាំលេងកំសាន្ត ជាមហាគ្រួសារខ្មែរតែមួយ ក្រោមម្លប់សន្តិភាព។

សូមបញ្ជាក់ថា៖ នៅក្នុងរាត្រីដ៏សែនមនោរម្យនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត និងយុវជន សសយក ខេត្ត បានគោរពជូនពរ រួមទាំងជូននូវកម្រងផ្កា និងវត្ថុអនុស្សាវរីយ៍ ដល់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ក្នុងឱកាសឆ្លងឆ្នាំសាកល ២០២៤-២០២៥ ចំណែកឯកឧត្តម និងលោកជំទាវ ក៍បានផ្តល់ជូនសម្រាប់អ្នកចូលរួម សម្រាប់អាហារប៊ុសហ្វេរួមគ្នា ដោយដាក់ចង្ក្រានអាំងបង្កង មឹក បង្គារ សាច់គោ រួមជាមួយគ្រឿងភេសជ្ជ: និងម្ហូបអាហារជាច្រើនមុខទៀត ព្រមទាំងបានធ្វើពិធីចាប់រង្វាន់ជាច្រើនជូនដល់អ្នកចូលរួមផងដែរ៕ដោយកឹមឈៅ

01/01/2025

សាទរកម្ពុជា​🇰🇭

———————————

#កអក #សសយករាជធានីភ្នំពេញ #សសយក

30/12/2024

អបអរសាទរទិវាសន្តិភាពនៅកម្ពុជា🇰🇭​

សកម្មភាពសមាជិក សមាជិការកម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់នៃសសយករាជធានីភ្នំពេញ ចូលរួមព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ២០២៤

#សន្តិភាពនៅកម្ពុជា #កអក #សសយករាជធានីភ្នំពេញ #សសយក

28/12/2024

ក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ក្រសួងធនធានទឹក និងឧតុនិយម បានពិភាក្សាអំពីការធ្វើផែនទីបង្ហាញផ្លូវ ដើម្បីគ្រប់គ្រងការប្រើប្រាស់ដី​ក្នុងតំបន់បឹងទន្លេសាបប្រកបដោយសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយឈានទៅ​អភិរក្សផ្ទៃបឹងសម្រាប់កូនចៅជំនាន់ក្រោយ។
——————————-

#ក្រសួងធនធានទឹក​ #បឹង​ទន្លេសាប​
#ការរៀបចំដែនដី #ការរៀបចំក្រុង #នគរូបនីយកម្ម #វិស័យសំណង់ #ការងារលំនៅឋាន #លំនៅឋានតម្លៃសមរម្យ #ការងារសម្បទានសង្គមនិងសេដ្ឋកិច្ច #គុណភាព #សុវត្ថិភាព #សោភ័ណភាព #បរិស្ថានរស់នៅដ៏ល្អត្រកាល #កអក
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

27/12/2024

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងការស្វាគមន៍ និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ជាមួយប្អូនៗនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលសេឡង់ អូស្ត្រាលី និងប្រទេសបារាំង ជាមួយលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្រ ព្រមទាំងលើកទឹកចិត្តឱ្យប្អូនៗជ័យលាភីគ្រប់ៗរូប បន្តយកចិត្តទុកដាក់ឱ្យបានកាន់តែច្រើនទៀត អំឡុងពេលបន្តការសិក្សានៅក្រៅប្រទេស។

———————————
#អាហារូបករណ៍ #អបរ
#ការរៀបចំដែនដី #ការរៀបចំក្រុង #នគរបនយកម្ម #វសយសំណង់ #ការងារលំនៅឋាន #លនៅឋានតម្លៃសមរម្យ #ការងារសម្បទានសង្គមនិងសេដ្ឋកិច្ច #គណភាព #សវតថិភាព #សោភ័ណភាព #បរសថានរស់នៅដ៏ល្អត្រកាល #កអក
#ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ប៉ៃលិន៖ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២...
26/12/2024

ខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨» ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

ថ្លែងក្នុងពិធីនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះជនមានពិការភាពទាំងអស់ ដែលលោកទាំងទ្វេតែងតែខ្វល់អំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ជាពិសេស គឺបងប្អូនដែលមានពិការភាព ជនមានពិការភាពសតិបញ្ញា និងអូទីស្សឹម ដោយមិនទុកឲ្យអ្នកណាម្នាក់នៅឯកានោះទេ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ទិវាជនមានពិការភាពអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅគ្រប់ប្រទេសទូទាំងពិភពលោកនៅថ្ងៃទី៣ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមសកម្មភាពនានា ក្នុងសង្គមរបស់ជនមានពិការភាព ប្រមាណ១,៥ពាន់លាននាក់ នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនមានពិការភាពកាយសម្បទា ញាណដឹង សតិបញ្ញាជាដើម ដោយសារតែ ការរស់នៅរបស់ពួកគេតែងតែប្រឈមជាមួយឧបសគ្គរារាំងនានាដូចជា៖ ការរើសអើង ការប្រមាថមាក់ងាយ ការផាត់ចេញពីសហគមន៍ ការមិនរាប់អាន ការមិនទទួលស្គាល់ ការមិនផ្តល់សេវា ការមិនផ្តល់ឱកាស និងមិនមានសិទ្ធិពេញលេញនៅក្នុងសង្គម ដែលនាំឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ សម្រាប់កម្ពុជា ការប្រារព្ធទិវាជន មានពិការភាពនេះឡើង គឺដើម្បីរំលឹកពីមហាវិនាសកម្ម ដែលបានកើតឡើង ដោយសារភ្លើងសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវ ផលវិបាកជាច្រើនដល់សង្គមរួមមានស្រ្តីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបានបន្សល់នូវគ្រាប់មីន និងកាកសំណល់ ជាតិផ្ទុះសល់ពីសង្គ្រាមស្ទើរតែពាសពេញផ្ទៃប្រទេស ដែលនេះជាសោកនាដកម្មមួយរបស់កម្ពុជា ដែលប្រជាជនកម្ពុជាធ្លាប់ទទួលរង ពីការទម្លាក់គ្រាប់បែករាប់លានតោន ដែលបានធ្វើឱ្យប្រជាជនរបួស ពិការ ស្លាប់រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវ ហើយបន្ទុកទាំងនេះក៏បានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យកាលជាបន្តបន្ទាប់មកនេះ ដូច្នេះការធានាបាននូវសន្តិភាព នឹងជួយបង្ការការវិលត្រឡប់មកវិញ នៃជម្លោះ និងសង្គ្រាមដែលជាកត្តាដ៏ចម្បង នៅក្នុងការកាត់បន្ថយពិការភាព របស់មនុស្សជាតិ នៅលើភពផែនដីនេះ ក៏ដូចជាការកសាងលក្ខខណ្ឌ សម្រាប់លើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ជនមានពិការភាពផងដែរ។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្ត បានឱ្យដឹងថា៖ បច្ចុប្បន្នចំពោះអតីតយុទ្ធជនដែលមានពិការភាព បានទទួលរបបសន្តិសុខសង្គមពីរដ្ឋ ដែលប្រាក់សោធនទាបបំផុត ៨២៥,០០០រៀល និងខ្ពស់បំផុត ១,៨៧៣,៥០០រៀល ជាក់ស្តែក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ អតីតយុទ្ធជនពិការខេត្តប៉ៃលិន មានចំនួន១,៧៨២នាក់ ទទួលបានរបបសោធនប្រចាំខែ ចំណាយថវិកាសរុបប្រមាណ ១,៣៣៥លានរៀល ក្នុងនោះចាប់ពីឆ្នាំ២០០៨ ដល់បច្ចុប្បន្ន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន បានសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជនមានពិការភាព ចំនួន ២០ខ្នង៕ដោយកឹមឈៅ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្ន...
26/12/2024

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤

————————-

នៅវគ្គផ្តាច់ព្រ័តនេះ ក្រុមបាល់ទាត់វិទ្យាល័យឫស្សីកែវ ត្រូវជួបប្រកួតជាមួយ ក្រុមវិទ្យាល័យឥន្រ្ទទេវីដែលជាម្ចាស់ពានរដូវកាលមុននារសៀលថ្ងែទី២៥ ខែធ្នូ​ ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​។

តាមរយៈគំនិតផ្ដួចផ្ដេីម​ របស់​ ស.ស.យ.ក​. រាជធានីភ្នំពេញ​ ពានរង្វាន់វិទ្យាល័យត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យយុវជនចូលរួមលេងកីឡា​ដើម្បីសុខភាព ព្រមទាំងបង្កេីនភាព​ស្និទ្ធស្នាល​ ការសហការ សាមគ្គីគ្នា ផ្សារភ្ជាប់ទំនាក់ទំនងល្អ​រវាងគ្នានិងគ្នា។
អ្នកចូលរួមប្រមាណជាង​៨០០០​នាក់​ បានស្រែកហោកញ្រ្ចៀវយ៉ាងក្លៀវក្លាគាំទ្រក្រុមបាល់ទាត់ប្រចាំវិទ្យាល័យរបស់ខ្លួន ក្រោមបរិយាកាសប្បាយរីករាយ។

#កីឡា​បាល់ទាត់​ #កីឡា​ #កអក​ #សសយក​រាជធានី​ភ្នំពេញ​ #សសយក​ #កីឡា​រស់ក្នុងសន្តិភាព

ខេត្តប៉ៃលិន វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤ ដើម្បីដោះស្រាយ កង្វល់នានារបស់ប្រ...
26/12/2024

ខេត្តប៉ៃលិន វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤ ដើម្បីដោះស្រាយ កង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្រុកសាលាក្រៅ

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្ត នៅស្រុកសាលាក្រៅ ដើម្បីផ្ដល់ព័ត៌មាន ដល់ក្រុមប្រឹក្សាស្រុក ប្រឹក្សាឃុំ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផល សម្រេចបាននូវការអនុវត្តសកម្មភាពនានារបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១ និងឆ្លើយតបទៅនឹង បញ្ហាប្រឈម និងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិកានេះ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដំណើរការនៃវេទិការ ផ្សព្វ ផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ គឺស្ថិតក្នុងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគោលបំណងសំខាន់ នៃគោលនយោបាយនេះរួមមាន៖*ទី១៖ ការកែលំអនូវ ប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន *ទី២៖ ការជំរុញកិច្ច អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅមូលដ្ឋាន និង*ទី៣៖ ការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្នុងកិច្ចដំណើរការកំណែទម្រង់អភិបាលកិច្ច ថ្នាក់មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅ មូល ដ្ឋាន ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រកបដោយប្រសិទ្ធភាពការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួម របស់ប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការ អភិបាលកិច្ចរបស់ក្រុម ប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្តល់ឱកាសក្នុងការពិភាក្សាប្រកបដោយតម្លាភាព គ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណៈជននានា ដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់នូវតម្រូវការពិតប្រាកដ របស់បងប្អូនប្រជាពលរដ្ឋផងដែរ។

នាឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ជំរុញឲ្យសមាជិក សមាជិកាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ លើកឡើងជាសំណួរ សំណូមពរ បញ្ហាប្រឈម និងក្តីទុក្ខកង្វល់ របស់ប្រជាពលរដ្ឋនៅ មូលដ្ឋាន ដើម្បីពិភាក្សារួមគ្នា ជាមួយអង្គភាពស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ហើយបន្តខិតខំប្រឹងប្រែង ដោះស្រាយ និងឆ្លើយតបតាមតម្រូវការ ព្រមទាំងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ សម្រាប់អភិឌ្ឍន៍មូលដ្ឋានប្រកបដោយ ចីរភាព ធានាបានការលើកកម្ពស់ ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ លើកកម្ពស់គុណភាព ជីវិតរបស់ប្រជាពលរដ្ឋក្នុងបរិយាកាសមួយប្រកបដោយសន្តិភាព សុវត្ថិភាព និងសុខាមាលភាព ជាពិសេសបានផ្សព្វផ្សាយព័ត៌មាននានា ដែលជាសមិទ្ធផល របស់ក្រុមប្រឹក្សាសម្រេចបានក្នុងឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៥ ទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបឱ្យមានប្រសិទ្ធភាព ។

ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានព្ចោញ មតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតំរូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសម្ថតកិច្ច ដោះស្រាយ និងឆ្លើយតបរាល់តំរូវការ សំណូមពរ ដែលបានលើកឡើង ចំគោលដៅទាន់ពេលវេលា ក្នុងការកែលំអ ក្នុង សហគមន៍របស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ ប្រជាពលរដ្ឋ លើការអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតប ទៅនឹងគោលការណ៍នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៍បានមានប្រសាសន៍បានថ្លែងអំណរគុណ ចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និង ជំរុញការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហ មជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត ដើម្បីបម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកសាលាក្រៅ នាឱកាសនោះ បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា បានលើកឡើងនូវសំណួរ និងសំណូមពរ ដោយផ្ទាល់មាត់មានចំនួន ២៩ករណី និងសំណួរ ព្រមទាំងសំណូមពរ ជាលាយលក្ខណ៍អក្សរ(សម្រងសំណួរ)មានចំនួន ៣២ករណី ដោយឆ្លើយតបដោះស្រាយភ្លាមៗក្នុងអង្គវេទិការចំនួន ២៩ក៕

24/12/2024

ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជាកិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមានជ្រោមជ្រែង និងមានការចូលរួម

———————————-

#ការរៀបចំដែនដី #ការរៀបចំក្រុង #នគរបនយកម្ម #វសយសំណង់ #ការងារលំនៅឋាន #លនៅឋានតម្លៃសមរម្យ #ការងារសម្បទានសង្គមនិងសេដ្ឋកិច្ច #គណភាព #សវតថិភាព #សោភ័ណភាព #បរសថានរស់នៅដ៏ល្អត្រកាល #កអក
#ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ លើក រវាងរថយន្ដ បុករថយន្ដបញ្ច្រាសទើសគ្នា ពីលិចទៅក...
22/12/2024

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ លើក រវាងរថយន្ដ បុករថយន្ដបញ្ច្រាសទើសគ្នា ពីលិចទៅកើត នៅលើផ្លូវជាតិលេខ ៥៧ នៅចន្លោះគីឡូម៉ែត្រលេខ៧៧-៧៨ ចំណុចទលើមុខកាហ្វេឃុននារី ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
ករណីនេះបណ្ដាលឱ្យមានមនុស្សស្លាប់នៅហ្នឹងកន្លែងកើតហេតុ ចំនួន០១នាក់(ប្រុស ១នាក់) និងរបួសស្រាល០១នាក់ប្រុស,ខូចខាតរថយន្ដកម្រិតធ្ងន់០២គ្រឿង ដូចខាងក្រោម៖
-ភាគីបង្កឈ្មោះ មាស សុធា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ស្លាប់នៅកន្លែងកេីតហេតុ) បេីកបររថយន្ត ម៉ាក់ព្រុសពណ៌ខៀវ សេរីឆ្នាំ២០០៦ ពាក់ផ្លាកលេខបាត់ដំបង2B-5952 ទិសដៅពីលិចទៅកេីត ខូចខាតកម្រិតធ្ងន់ ។
-ភាគីរងគ្រោះ ឈ្មោះ សួន ពុន្និកា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសស្រាល បេីកបររថយន្ដម៉ាកTOYOTA HILUX REVO ពណ៌កណ្ដុរប្រមេះ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ2BR-0533 ទិសដៅពីកេីតទៅលិច ខូចខាតកម្រិតធ្ងន់ ។
បច្ចុប្បន្ន៖ សាកសព ខាងភាគីបង្កត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិវត្តសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
-ចំណែក៖ភាគីរងគ្រោះត្រូវបានសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន។
មូលហេតុ៖បណ្ដាលមកពីកត្តាមនុស្ស បើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចផ្លូវកោង រំលោភចំណាយផ្លូវ ជ្រុលទៅបុកភាគីរងគ្រោះ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា (ពីកាលទៅលិច)។
+ វត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕ដោយកឹមឈៅ

22/12/2024

ថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលខេត្តកំពង់ចាម គឺជាខេត្តទីមួយ ត្រូវបានប្រកាសជាខេត្ត ដែលបានបញ្ចប់ការវាស់វែងដីជាប្រព័ន្ធ ដែលឈានទៅដល់ការផ្តល់ និងការធានានៅកម្មសិទ្ធិរបស់ប្រជាជនយូរអង្វែង។

———————

ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៤
#ចុះបញ្ជីដីបង្ហើយ​ #សេវាគាប់ចិត្ត​ #បរិយាកាសគ្មានវិវាទ​ #កអក
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

20/12/2024

ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ "ឌ" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិគ្រោះពិភាក្សាការងារជាមួយតំណាងធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank, ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY HOUR Bank, និងអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ក្នុងគោលបំណងស្វែងរកការឯកភាពលើគោលការណ៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិស័យលំនៅឋាន និងអចលនទ្រព្យ ដែលកំពុងមាន ជាពិសេសជួយសម្រួលបន្ទុកហិរញ្ញវត្ថុ ដែលជាកាតព្វកិច្ចក្នុងការទិញ-លក់លំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋ។—————-
#កមពុជារុងរឿង #អគគនាយកដ្ឋានលំនៅដ្ឋាន #អគគនាយកដ្ឋានសំណង់ #អគគនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម #ករុមការងាររាជរដ្ឋាភិបាលវិស័យឯកជន #ករុមឌ #ឧសសាហកម្មគ្រឿងផ្គុំសំណង់ #ឧសសាហកម្មអចលនទ្រព្យ #ឧសសាហកម្មធនាគារនិងហិរញ្ញវត្ថុ #ឧសសាហកម្មប្រាក់កម្ចី​ #កអក #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខ...
19/12/2024

វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។

——————————-

ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២៤
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។
#ចុះបញ្ជីដីបង្ហើយ​ #សេវាគាប់ចិត្ត
#បរិយាកាសគ្មានវិវាទ​ #កអក
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

17/12/2024

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ដើម្បីយើងទាំងអស់គ្នាទទួលបាននូវគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ យើងត្រូវផ្តើមចេញពីការគិតគូរជាប្រព័ន្ធអេកូឡូស៊ី។

—————————

#ការរៀបចំដែនដី #នគរបនីយកម្ម #តបន់អភិរក្ស #តបន់កសិកម្ម #តបន់ពាណិជ្ជកម្ម #តបន់សេដ្ឋកិច្ចពិសេស #សណង់ #ឧសសាហកម្មគ្រឿងផ្គុំសំណង់ #ឧសសាហកម្មគ្រឿងលម្អ #ឧសសាហកម្មគ្រឿងសង្ហារឹម #ឧសសាហកម្មអចលនទ្រព្យ #ឧសសាហកម្មប្រាក់កម្ចី #ការងារលំនៅឋាន #គណភាព #សវត្ថិភាព #សោភ័ណភាព #កអក
#ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

អគ្គីភ័យឆាបឆេះផ្ទះអាជីវករលក់គ្រឿងជ័រខូចខាតអស់ទ្រព្យសម្បត្តិជាង១ម៉ឺនដុល្លា សមត្ថកិច្ចពន្លត់អស់ទឹកចំនួន៥គ្រឿងទើបគ្របគ្រងស្...
16/12/2024

អគ្គីភ័យឆាបឆេះផ្ទះអាជីវករលក់គ្រឿងជ័រខូចខាតអស់ទ្រព្យសម្បត្តិជាង១ម៉ឺនដុល្លា សមត្ថកិច្ចពន្លត់អស់ទឹកចំនួន៥គ្រឿងទើបគ្របគ្រងស្ថានការបានតែមិនបង្កអោយមានមនុស្សរងរបួសឡើយ

(ប៉ៃលិន) ឆាបឆេះផ្ទះប្រជាពលរដ្ឋ ខូចខាតទ្រព្យសម្បត្តិអស់ជាង១ម៉ឺនដុល្លា នៅវេលាម៉ោង ០៩ និង ១៥ នាទី ថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៤ នៅចំណុចក្បែរផ្សារតាប៉ាច ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះឈ្មោះ ហួន សំអាត ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ហើយមូលហេតុនៃការឆាបឆេះអគ្គិភ័យបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង ហើយផ្ការភ្លើងក៏បានទៅប៉ះជាមួយឃ្លាំងស្ទុកអីវ៉ាន់ប្រភេទជ័រ នៃជាន់ខាងលើបណ្ដាលអោយឆេះខូចខាតជាន់ខាងលើទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ ១១,៥០០ដុល្លារ ។
ករណីឆេះនេះប្រើប្រាស់រថយន្តអគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលបាលខេត្តប៉ៃលិន ដើម្បីបាញ់ពន្លត់ ចំនួន ០៥គ្រឿង។

ជាមួយនិងការឆេះនេះដែរគេសង្កេតឃើញមានការចុះត្រួតពិនិត្យនិងបញ្ជាផ្ទាល់ដោយលោកសៀ សុខុមអភិបាលស្រុកសាលាក្រៅដោយធ្វើការពន្លត់ទាន់ពេលវេលាដោយចំណាយពេលតែ៣០នាទីប៉ុណ្ណុះនេះជាការយកចិត្តទុក្ខដាក់ខ្ពស់ពីអាជ្ញាធរដែនដីហើយប្រជាពលរដ្ឋបានថ្លែងអំអរគុណបំផុតចំពោះកំលាំងនគរបាលគ្រប់លំដាប់ដែលចុះជួយអន្តររាគមន៌ទាន់ពេលវេលា៕ដោយកឹមឈៅ

Address

St271
Phnom Penh
12153

Alerts

Be the first to know and let us send you an email when Great Mekong Daily News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Great Mekong Daily News:

Share