រាជសីហ៍ញូវស៍ Reachsey News

រាជសីហ៍ញូវស៍ Reachsey News រាជសីហ៍ ព័ត៌មានថ្មី ដើម្បីប្រជាជន

ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង រៀបចំកម្មវិធីជ្រើសរើសយុវជនឆ្នើម ផ្នែកចម្រៀង និងសម្រស់ វគ្គផ្តាច់ព្រ័ត្រ ព្រៃវែង ៖ ដោ...
02/11/2024

ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង រៀបចំកម្មវិធីជ្រើសរើសយុវជនឆ្នើម ផ្នែកចម្រៀង និងសម្រស់ វគ្គផ្តាច់ព្រ័ត្រ

ព្រៃវែង ៖ ដោយមានការឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានរៀបចំកម្មវិធីជ្រើសរើសយុវជនឆ្នើម ផ្នែកចម្រៀង រដូវកាលទី៤ និងផ្នែកសម្រស់រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ ។

ពិធីនេះបានប្រារព្វធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី នៅសួនសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង សប្យុរសជន និងសាធារណៈជនយ៉ាងច្រើនកុះករ។

សូមជម្រាបថា វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃនេះ មានបេក្ខជនបេក្ខនារីចូលរួមប្រឡងសរុបចំនួន៣០នាក់ លើ៣វិញ្ញាសា គឺផ្នែកចម្រៀង ផ្នែកសម្រស់បុរស និងផ្នែកសម្រស់នារី។ ក្នុងចំណោមបេក្ខជនបេក្ខនារីទាំង៣០នាក់ នឹងត្រូវជ្រើសរើសយកមានតែ៣នាក់ប៉ុណ្ណោះ សម្រាប់ជាម្ចាស់ជ័យលាភី ដែលនឹងត្រូវទទួលបានម៉ូតូម្នាក់១គ្រឿង និង ថវិកាម្នាក់១ពាន់ដុល្លារសហរដ្ឋអាមេរិក ដែលឧបត្ថម្ភនិងគាំទ្រដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី៕

ស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចការសាងសង់បាន ៧៩%ហើយ
02/11/2024

ស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចការសាងសង់បាន ៧៩%ហើយ

មន្រ្តីជំនាញនៃក្រសួងសាធារណៈការនិងដឹកជញ្ជូន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤បានបញ្ជាក់ថា ស្ពានលេខ២៨ នៃគម្....

ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ធ្វើពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ជោគជ័យ មុនដំណើរការកម្មវិធីប្រឡងជ្រេីសរេីសយ...
02/11/2024

ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ធ្វើពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ជោគជ័យ មុនដំណើរការកម្មវិធីប្រឡងជ្រេីសរេីសយុវជនឆ្នើម ផ្នែកចម្រៀងរដូវកាលទី៤ និងផ្នែកសម្រស់ រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ

ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បាន.....

បើនេសាទបាន ត្រីប៉ុន្មានប្រភេទនេះនិងត្រីកម្រផ្សេងទៀត សូមលែងចូលទៅ ក្នុងដែនទឹកធម្មជាតិវិញភ្នំពេញ ៖ មន្រ្តីជំនាញបានអំពាវនាវ ...
02/11/2024

បើនេសាទបាន ត្រីប៉ុន្មានប្រភេទនេះនិងត្រីកម្រផ្សេងទៀត សូមលែងចូលទៅ ក្នុងដែនទឹកធម្មជាតិវិញ

ភ្នំពេញ ៖ មន្រ្តីជំនាញបានអំពាវនាវ ដល់អាជីវករដែលធ្វើអាជីវកម្ម នេសាទដោយប្រើឧបករណ៍នេសាទដាយត្រីនៅរាជធានីភ្នំពេញនិងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបួរ ស្ទឹង ព្រែកនានា ប្រសិននេសាទបាន ត្រីទាំងប៉ុន្មានប្រភេទនេះ ឬប្រភេទត្រីកម្រផ្សេងទៀត សូមលែងចូលទៅ ក្នុងដែនទឹកធម្មជាតិវិញ ព្រោះធនធានជលផលទាំងនេះ កំពុងរងគ្រោះថ្នាក់ ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជូនដំណឹងដល់អាជីវករដែលធ្វើអាជីវកម្ម នេសាទដោយប្រើឧបករណ៍នេសាទដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបួរ ស្ទឹង ព្រែកនានា ។

ក្នុងករណីនៅពេលនេសាទបាន នូវប្រភេទធនធានជលផល កំពុងរងគ្រោះថ្នាក់ ជាអាទិ៍ ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ បបែល ត្រីប៉ាសាណាក ត្រីកន្ត្រប់ខ្លា ឬប្រភេទត្រីកម្រផ្សេងទៀត សូមផ្តល់ព័ត៌មានដល់មន្ត្រីជំនាញ ជលផលឬសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមគ្នាលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញសម្រាប់បង្កើនផលស្តុកត្រីឱ្យកាន់តែសម្បូរ និង និរន្តរភាពធនធានជលផល។

ទន្ទឹមនេះរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណ និងលើកទឹកចិត្តចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលដែលជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃសម្រាប់យើងទាំងអស់គ្នា។ សូមជួយផ្តល់ព័ត៌មានដល់មន្ត្រីជលផល ឱ្យបានទាន់ពេលវេលា តាមរយៈទូរស័ព្ទលេខ ៖ ០១៦ ៦៤០ ៣៣៣/ ០១២ ៩០៨ ១២១/ ០១២ ៨៧១ ០៧១/០១២ ៩១១ ៤១១/ ០៩៩ ៧៩១ ១៩១៩ ៕ ដោយ ៖ រាជស៏ហ៍០៤

នៅថ្ងៃសៅរិ៍​ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះសូមសូមអញ្ជើញចូលរួមទស្សនាដោយសេរី នៅសួនច្បារ សម្ដេចក្រឡាហោម ស ខេង ខេត្តព្រៃវែង ចា...
01/11/2024

នៅថ្ងៃសៅរិ៍​ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ
សូមសូមអញ្ជើញចូលរួមទស្សនាដោយសេរី នៅសួនច្បារ សម្ដេចក្រឡាហោម ស ខេង ខេត្តព្រៃវែង ចាប់ម៉ោង៤រសៀល តទៅ !

កម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀងរដូវកាលទី៤ និងផ្នែកសម្រស់រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ

ឧបត្ថម្ភគាំទ្រដោយ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី

រៀបចំដោយ៖ ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង

01/11/2024

សូមអញ្ជើញទស្សនា បទ​ ចម្រៀង មោទកភាព ទូកងខ្មែរ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះពិនិត្យការដ្ឋានសាងសង់អគារថ្មី នៃអគ្គស្នងការដ្ឋាននគរបាលជ...
01/11/2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះពិនិត្យការដ្ឋានសាងសង់អគារថ្មី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះពិនិត្យការដ្ឋានសាងសង់អគារថ្មី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងភូមិរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ បានលើ...
01/11/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ បានលើកឡើង១០ចំណុច ដើម្បីឲ្យដំណើរការសិក្សាទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក

សម្តេចធិបតី​ នាយករដ្ឋមន្រ្តី ៖ ការបរិច្ចាគថវិកាក្នុងមូលនិធិកសាងផ្លូវក្រវ៉ាត់ព្រំដែន ជាវិភាគទានដ៏មានតម្លៃបំផុតនិងឆ្លុះបញ្...
31/10/2024

សម្តេចធិបតី​ នាយករដ្ឋមន្រ្តី ៖ ការបរិច្ចាគថវិកាក្នុងមូលនិធិកសាងផ្លូវក្រវ៉ាត់ព្រំដែន ជាវិភាគទានដ៏មានតម្លៃបំផុតនិងឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិការស្នេហាជាតិមាតុភូមិ

ភ្នំពេញ ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ជាថ្ងៃបិទបញ្ចប់ ចំពោះចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារ.....

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានី រយៈពេល៣ថ្ងៃ មុខវត្តឧណ្ណាលោម
31/10/2024

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានី រយៈពេល៣ថ្ងៃ មុខវត្តឧណ្ណាលោម

ភ្នំពេញ : រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា ព្រះរាជពិធីបុណ្យ អ.....

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រិះរកវិធីសាស្រ្តរឹតបន្តឹងការគ្រប់គ្រងជនបរទេស បន្ថែមលើយន្តកា...
31/10/2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រិះរកវិធីសាស្រ្តរឹតបន្តឹងការគ្រប់គ្រងជនបរទេស បន្ថែមលើយន្តការដែលមានស្រាប់

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គនាយដ្ឋា.....

ឥណ្ឌូនេស៊ីចាប់ខ្លួន អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងសំណុំរឿងសង្ស័យពុករលួយការនាំចូលស្ករ
31/10/2024

ឥណ្ឌូនេស៊ីចាប់ខ្លួន អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងសំណុំរឿងសង្ស័យពុករលួយការនាំចូលស្ករ

ហ្សាការតា ៖ អាជ្ញាធរឥណ្ឌូនេស៊ីស៊ើបអង្កេតអំពើពុករលួយ បានចាប់ខ្លួនអតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម ថូម៉ាស ឡឹមបុ....

31/10/2024

ឆ្មក់បង្ក្រាបក្លឹបកម្សាន្តយីហោ ស្ដាស៊ីធី ឃាត់ខ្លួនជនសង្ស័យប្រមាណ១០០នាក់

អគ្គនាយកដ្ឋានពន្ធនាគារ បញ្ជាក់០៣ចំណុច ជុំវិញករណីអ្នកទោសម្នាក់ រត់គេចចេញពីពន្ធនាគារខេត្តស្វាយរៀង
31/10/2024

អគ្គនាយកដ្ឋានពន្ធនាគារ បញ្ជាក់០៣ចំណុច ជុំវិញករណីអ្នកទោសម្នាក់ រត់គេចចេញពីពន្ធនាគារខេត្តស្វាយរៀង

ស្វាយរៀង ៖ យោងតាមលិខិតបំភ្លឺរបស់ អគ្គនាយកដ្ឋានពន្ធនាគារ ចេញនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ជុំវិញ ករណីអ្នកទោស....

រៀបផែនការរំដោះអ្នកទោសម្នាក់ ពីពន្ធនាគារខេត្តស្វាយរៀងបានសម្រេច
31/10/2024

រៀបផែនការរំដោះអ្នកទោសម្នាក់ ពីពន្ធនាគារខេត្តស្វាយរៀងបានសម្រេច

ស្វាយរៀង ៖ ជនសង្ស័យមួយក្រុមបានរៀបចំផែនការនិងឈានទៅសម្រេចផែនការ ដោយបានរំដោះ អ្នកទោសម្នាក់បានសម្រេច ចេញពីព....

សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ណន សុខហេង និងថៅកែ ផ្អើលពេញបណ្ដាញសង្គមរឿងឆ្កែ១ក្បាល ឈានទៅជាប់ពន្ធនាគារ
31/10/2024

សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ណន សុខហេង និងថៅកែ ផ្អើលពេញបណ្ដាញសង្គមរឿងឆ្កែ១ក្បាល ឈានទៅជាប់ពន្ធនាគារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ...

31/10/2024

ចេញពីពន្ធនាគារ អត់ព្រមកែខ្លួន ធ្វើសកម្មភាពឆក់ខ្សែរក ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បាន

ចេញពីពន្ធនាគារ អត់ព្រមកែខ្លួន ធ្វើសកម្មភាពឆក់ខ្សែរក ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បាន
31/10/2024

ចេញពីពន្ធនាគារ អត់ព្រមកែខ្លួន ធ្វើសកម្មភាពឆក់ខ្សែរក ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បាន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី បានបើកា....

30/10/2024

រាជរដ្ឋាភិបាលអាណត្តិទី៧ មានគោលនយោបាយនិងយុទ្ធសាស្រ្តអ្វីខ្លះ ដើម្បីជួយដល់សេដ្ឋកិច្ចប្រជាជននិងសេដ្ឋកិច្ចជាតិ ? ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនូវគោលនយោបាយនិងវិធានការអាទិភាពសំខាន់ៗមួយចំនួន ក្នុងយុទ្ធសាស្ត្របញ្ចកោណ ( មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ) ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧

30/10/2024

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសប្តេជ្ញាចិត្តក្នុងការជំរុញ ការអនុវត្តគ្រប់សកម្មភាពនៃគោលដៅរបស់ SDGs ទាំង១៨របស់កម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្រនិងវិសាលភាព ការលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជន ការពង្រឹងគុណភាពអប់រំ និងការគាំពារបរិស្ថាន ។ សម្ដេចនាយករដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងកម្មវិធី “ តោះចូលរួមសកម្មភាពដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព” នេះឱ្យបានច្រើនកុះករ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យស្តីពី «គោរមងារឧកញ៉ា»រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្...
30/10/2024

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យស្តីពី «គោរមងារឧកញ៉ា»

រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ដែលមាន១១ជំពូក និង២១មាត្រា។

ព្រះរាជក្រឹត្យបានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ ជាការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ។

ព្រះរាជក្រឹត្យ ក៏បានកំណត់អំពីគោលការណ៍ នៃការគ្រប់គ្រងនិងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ជាការកត់សម្គាល់ មាត្រា៧ នៃជំពូកទី៣ ស្ដីពី លំដាប់ថ្នាក់គោរមងារឧកញ៉ា បានចែងថា គោរមងារឧកញ៉ាមាន៣លំដាប់ថ្នាក់ រួមមានលំដាប់ថ្នាក់ទី១ លោកអ្នកឧកញ៉ា លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា និងលំដាប់ថា្នក់ទី៣ ឧកញ៉ា។

ព្រះរាជក្រឹត្យ ក៏បានបង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់ ដើម្បីពិនិត្យវាយតម្លៃ និងលើកយោបល់ ជូននាយករដ្ឋមន្ត្រីលើសំណើសុំផ្ដល់និងបញ្ចប់គោរមងារឧកញ៉ាផងដែរ៕

ព្យុះត្រាមីបង្កការជន់លិចជិតដល់ដំបូលផ្ទះប្រជាពលរដ្ឋ នៅប្រទេសវៀតណាម , ផ្ទះរាប់ម៉ឺនខ្នងបានលិចលង់ ប៉ះពាល់គ្រួសារជិត៣ម៉ឺនគ្រួ...
30/10/2024

ព្យុះត្រាមីបង្កការជន់លិចជិតដល់ដំបូលផ្ទះប្រជាពលរដ្ឋ នៅប្រទេសវៀតណាម , ផ្ទះរាប់ម៉ឺនខ្នងបានលិចលង់ ប៉ះពាល់គ្រួសារជិត៣ម៉ឺនគ្រួសារ
……………………………………………………
ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលរងផលប៉ះពាល់ដោយព្យុះត្រូពិចត្រាមី បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅភាគកណ្តាលខេត្ត Quang Binh ដោយបានលិចលង់ផ្ទះរាប់ម៉ឺនខ្នង កាត់ផ្តាច់ភូមិ និងបង្ខំឱ្យមានការជម្លៀសចេញជាទ្រង់ទ្រាយធំ ខណៈដែលកម្រិតទឹកជិតឡើងដល់ដំបូល។
គិតត្រឹមរសៀលថ្ងៃចន្ទ គ្រួសារជិត៣ម៉ឺនគ្រួសារ នៅខេត្ត Quang Binh បានរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះ ជិត១៦០០០គ្រួសារនៅស្រុក Le Thuy, ជាង១១០០០ស្រុក Quang Ninh និង ១០០០គ្រួសារ នៅទីក្រុង D**g Hoi និងបានផ្តាច់ភូមិចំនួន ៥៨។
ជំនន់ទឹកភ្លៀងបានលិច៨៤ ទីតាំងនៅតាមដងផ្លូវក្នុងខេត្ត ក្នុងនោះមាន៥ចំណុចនៅលើផ្លូវជាតិលេខ១ ដែលជម្រៅទឹកជំនន់បានឡើងដល់ ៦០ សង់ទីម៉ែត្រ។ ផ្លូវហាយវេហូជីមិញប្រវែង៨០០ម៉ែត្រ រត់ពីខាងជើងទៅភាគខាងត្បូងនៃប្រទេសវៀតណាម កាត់តាមឃុំ Truong Thuy ក្នុងស្រុក Le Thuy ក៏បានជន់លិច ដែលចំណុចជ្រៅបំផុតឈានដល់៨០សង់ទីម៉ែត្រ។
នេះជាទឹកជំនន់ដ៏ធំទីពីរដែលបានវាយប្រហារខេត្ត Quang Binh ក្នុងរយៈពេល4 ឆ្នាំចុងក្រោយនេះ បន្ទាប់ពីឧប្បត្តិហេតុស្រដៀងគ្នានេះកាលពីខែតុលាឆ្នាំ2020។
គិតត្រឹមម៉ោង៤រសៀល កាលពីថ្ងៃចន្ទ កម្ពស់ទឹកនៅទន្លេ Kien Giang ឡើងដល់ជិត១១ម៉ែត្រ និងនៅស្ថានីយ៍ Le Thuy កម្ពស់ទឹកឡើងដល់ជិត៤ម៉ែត្រ។ ជំនន់ទឹកខ្ពស់នៅមាត់ទន្លេ Nhat Le បានរារាំងទឹកជំនន់មិនឱ្យហូរចូលសមុទ្រ។
នៅថ្ងៃអង្គារ ភ្លៀងធ្លាក់ពីមធ្យមទៅច្រើនត្រូវបានគេរំពឹងថានឹងកើតមាននៅក្នុងតំបន់ចាប់ពីខេត្ត Ha Tinh ដល់ Da Nang ដោយមានការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ចន្លោះពី 50 ទៅ 100 មីលីម៉ែត្រ និងលើសពី 200 មីលីម៉ែត្រនៅក្នុងទីតាំងជាក់លាក់។ សម្រាប់ថ្ងៃពុធ ការព្យាករណ៍បង្ហាញថា មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ចាប់ពីខេត្ត Quang Binh ដល់ Quang Ngai ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង។ ទឹកភ្លៀងដែលរំពឹងទុកមានពី ៣០ទៅ៦០មីលីម៉ែត្រ ដោយកន្លែងខ្លះមានលើសពី១២០មីលីម៉ែត្រ ៕ ដោយ ៖ រាជសីហ៍០៤

30/10/2024

មន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង ចេញសេចក្តីបំភ្លឺព័ត៌មានប្រកាសច្រានចោលការផ្សព្វផ្សាយពត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរី (RFA Khmer) ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មថ្មភ្នំ នៅស្រុកបាភ្នំ ខេត្តព្រៃវែង។

ការផ្សាយរបស់ RFA Khmer ផ្ទុយពីការពិត ! ភ្នំឈើកាច់ និងទីតាំងធ្វើអាជីវកម្មថ្មភ្នំ ជាទីតាំង២ ដាច់ដោយឡែកពីគ្នា មានចម្ងាយពីគ្...
30/10/2024

ការផ្សាយរបស់ RFA Khmer ផ្ទុយពីការពិត ! ភ្នំឈើកាច់ និងទីតាំងធ្វើអាជីវកម្មថ្មភ្នំ ជាទីតាំង២ ដាច់ដោយឡែកពីគ្នា មានចម្ងាយពីគ្នាប្រមាណ៣គីឡូម៉ែត្រ មិនដូចការផ្សព្វផ្សាយប្រតិដ្ឋ របស់វិទ្យុនេះឡើយ

ព្រៃវែង ៖ មន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបការផ្សព្វផ្សាយពត៌មានមិនពិត របស់វិទ្យុអាស៊ីសេរី ( RFA Khmer) ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មថ្មភ្នំ នៅស្រុកបាភ្នំ ខេត្តព្រៃវែង។

សេចក្តីបំភ្លឺពត៌មាន បានបញ្ជាក់ថា តំបន់ប្រវត្តិសាស្ត្រភ្នំបាភ្នំ ក្នុងតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់ និងទីតាំងធ្វើអាជីវកម្មថ្មភ្នំ ជាទីតាំង២ ដាច់ដោយឡែកពីគ្នា មានចម្ងាយពីគ្នាប្រមាណ៣គីឡូម៉ែត្រ មិនដូចពត៌មានដែលលើក ឡើងថា ការធ្វើអាជីវកម្មថ្មភ្នំ ស្ថិតនៅខាងក្រោយជាប់ភ្នំប្រវត្តិសាស្ត្រ ភ្នំបាភ្នំនោះទេ។

តំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់ ជាតំបន់ប្រវត្តិសាស្ត្រ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ លេខៈ២២៤ អនក្រ.បក ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដោយរួមបញ្ចូលមានៈ ភ្នំបាភ្នំ ភ្នំវត្តកំពូល ភ្នំឈើកាច់ មណ្ឌលមុនីស្ថានតាបសភ្នំតូច ព្រមទាំងទីតាំងមួយចំនួនទៀត ស្ថិតនៅឃុំឈើកាច់ ឃុំ រោងដំរី និងមួយភាគតូចជាប់ឃុំជើងភ្នំ ស្រុកបាភ្នំ។ តំបន់នេះនៅរក្សាសភាពដើមធម្មតា មិនមានការ ធ្វើអាជីវកម្មថ្មនោះឡើយ បន្ថែមពីនេះអាជ្ញាធរ និងប្រជាពលរដ្ឋតែងតែប្រារព្ធពិធីបុណ្យឡើងអ្នកតា មេសរ ជារៀងរាល់ឆ្នាំ និងមានប្រជាពលរដ្ឋជាច្រើននាក់បានចូលរួមពិធីបុណ្យ។

ភ្នំដែលអនុញ្ញាតឲ្យធ្វើអាជីវកម្មវាយថ្ម ជាភ្នំស្វាយសាមសិប ក្នុងភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុក បាភ្នំ។ ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ ពីក្រសួងរ៉ែ និងថាមពល ត្រូវឆ្លងកាត់ការវាយតម្លៃបច្ចេកទេស ផលប៉ះពាល់បរិស្ថានសង្គម និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានពីក្រសួងបរិស្ថានផងដែរ។ ក្រោម ការពិនិត្យរបស់ក្រសួង និងមន្ទីរ ឃើញថាក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ រួមមានៈ ប្រតិបត្តិការអាជីវកម្មចាប់ពីម៉ោង៦ព្រឹក-៦ល្ងាច បោះបង្គោលកំណត់ដែនអាជ្ញាបណ្ណត្រឹម ត្រូវ បានបង់សួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗជូនរដ្ឋ ត្រឹមត្រូវ -ល-។

ធនធានរ៉ែថ្មសំណង់ បានផ្គត់ផ្គង់ទូទាំងខេត្តព្រៃវែង ខេត្តស្វាយរៀង និងស្រុកលើកដែក ខេត្ត កណ្តាល សម្រាប់បម្រើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋ និងឯកជន ព្រមទាំងបានជួយជំរុញ វិស័យអចលនទ្រព្យនៅតំបន់នេះទៀតផង។

មន្ទីររ៉ែ និងថាមពល បានចាត់ទុកថា ការផ្សាយពត៌មានវិទ្យុអាស៊ីសេរី (RFA Khmer) តាមបណ្តាញពត៌មានអេឡិចត្រូនិច និងបណ្តាញពត៌មានសង្គមមួយចំនួន ដែលមានចំណងជើងថា “អាជីវកម្មកាយភ្នំប៉ះពាល់វិស័យទេសចរណ៍នៅតំបន់បាភ្នំ” ដោយភ្ជាប់នូវវីដេអូ និងការអត្ថាធិប្បាយនោះ គឺជាព័ត៌មានខុសពីការពិត ដែលអាចធ្វើឲ្យមានការភាន់ច្រឡំពីសំណាក់សាធារណៈជន។

សូមបញ្ជាក់ជូនផងដែរថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្មាំ២០២៤ រដ្ឋបាលស្រុកបាភ្នំ ក៏បានធ្វើសន្និសិទព័ត៌មានបំភ្លឺជុំវិញករណីផ្សព្វផ្សាយខុសការពិតពីភ្នំឈើកាច់នេះ ផងដែរ៕

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ច្បាស់ៗ ចំនួន ០៦ចំណុច ស្តីពីការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន...
29/10/2024

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ច្បាស់ៗ ចំនួន ០៦ចំណុច ស្តីពីការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA ហើយបានចាត់ទុកការបន្តយកបញ្ហានេះមកធ្វើអាជីវកម្មពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម គឺមិនត្រឹមតែមិនបានជួយអ្វីដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែ
ជាសកម្មភាពបំផ្លិចបំផ្លាញ ញុះញង់ និងពង្វក់ស្មារតីយុវជនមួយចំនួនឱ្យវង្វេងតាមមនោគមវិជ្ជានយោបាយជ្រុលនិយមដ៏ខ្មៅកខ្វក់ និងដ៏គ្រោះថ្នាក់របស់ខ្លួនតែប៉ុណ្ណោះ។

Address


Alerts

Be the first to know and let us send you an email when រាជសីហ៍ញូវស៍ Reachsey News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to រាជសីហ៍ញូវស៍ Reachsey News:

Videos

Share