You Sereyvathanak

You Sereyvathanak Contact: 010 666 930 / 085 666 930 https://t.me/nak2203

ត្រូវចេះរៀនទទួលស្គាល់ការពិត
01/01/2025

ត្រូវចេះរៀនទទួលស្គាល់ការពិត

កំណាព្យជូនពរ***                         ជូនពរថ្ងៃឆ្លងឆ្នាំសកល ២០២៥    _ ឆ្នាំថ្មីមកដល់                ចូលឆ្នាំសកល   ថ្ងៃ...
31/12/2024

កំណាព្យជូនពរ
***
ជូនពរថ្ងៃឆ្លងឆ្នាំសកល ២០២៥

_ ឆ្នាំថ្មីមកដល់ ចូលឆ្នាំសកល
ថ្ងៃមួយមករា ជូនពរញាតិមិត្ត
បងប្អូនគ្រួសារ មាមីងកុងម៉ា
មិត្តក្នុងហ្វេសប៊ុក។
_ ចិត្តគំនិតថ្មី បវរសួស្តី
គ្មានក្តីកើតទុក្ខ រឿងរ៉ាវមិនល្អ
ចេញឆ្ងាយពីមុខ ស្រវារកទុក
រឿងរ៉ាវដែលល្អ។
_ ជូនពរពេកពិត ដោយចិត្តគំនិត
ទឹកចិត្តស្មោះសរ ប្រាក់ចូលហូរហៀរ
ថ្គុំថ្គើនបវរ បុណ្យសក្តិនោះន៎
កើនតាមលទ្ធភាព។
_ សម្រេចបំណង តាមការគិតប៉ង
បំណងខ្ពស់ទាប អពមង្គល
អោយសាបរលាប មិនហូរជ្រួតជ្រាប
ចូលដល់ជីវិត។
_ ឱក្តីជូនពរ!​ សូមអោយសុខល្អ
កើតមានពិតៗ ដល់មនុស្សគ្រប់គ្នា
នៅក្នុងជីវិត សេរីភាពសិទ្ធ
តាមការជូនពរ។

ដោយក្តីគោរពស្រឡាញ់រាប់អានពីខ្ញុំ!
សេរីវឌ្ឍនៈ

29/12/2024

បទ៖ ព្រែកឯង​អស់សង្ឃឹម
ទំនុកច្រៀង មរតកដើម​

ម្ចាស់សំនៀងដើម៖ ស៊ីន ស៊ីសាមុត
ច្រៀងឡើងវិញដោយ៖ យូរ សេរីវឌ្ឍនៈ
ឧបត្ថម្ភ​ដោយ៖ Surakkiat Studio
(បទភ្លេង ទំនុកច្រៀង ពៅ សុីផូ / ដឹកនាំភ្លេង ហាស់ សាឡន)

***

Song Title: "Prek Eng Aus Sangkheum"
Original Lyrics and Composition: Pov Sipho
Original Singer: Sinn Sisamuth
Cover by : You Sereyvathanak
Supported: Surakkiat Studio

Music Directed by: Has Salan
#ចម្រៀងខ្មែរ #ចម្រៀងមរតកដើម #ចម្រៀង

15/12/2024

Poem: Broken Wing

១. កុំវាយបំបាក់ស្លាបបក្សី ហើយបង្រៀនឲ្យវាចេះហើរ
២. កុំធ្វើឲ្យគេខូចបេះដូង ហើយប្រាប់ឲ្យគេចេះស្រឡាញ់
៣. កុំសម្លឹងមើលគេក្នុងផ្លូវអាក្រក់ គេមិនអាចមើលយើងក្នុងផ្លូវល្អទេ
៤. កុំប្រលែងលេងជាមួយភ្លើង ហើយរំពឹងថាមិនរលាកដៃ
៥. កុំធ្វើឲ្យគេមានជំងឺផ្លូវចិត្ត ហើយនែនាំឲ្យគេសប្បាយ
៦. កុំខ្ចិលរៀនមេរៀនគ្រូ ហើយរំពឹងទុកថាប្រឡងជាប់

ជីវិតមុនសម័យអុីនធឺណេត
29/10/2024

ជីវិតមុនសម័យអុីនធឺណេត

ចង់ត្រឡប់ទៅរកអតីតកាលដ៏សែនរីករាយ
04/10/2024

ចង់ត្រឡប់ទៅរកអតីតកាលដ៏សែនរីករាយ

30/09/2024

🙏សុំទោសម្ចាស់រូប អត់បានសុំការអនុញ្ញាត

✅"បញ្ញាសិប្បនិម្មិត" ឬ "Artificial Intelligence" ហៅថា AI ទាំង៦ ដែលអ្នកត្រូវដឹង១. ChatGPT ជា chatbot AI ភាសាដ៏ធំមួយដែលអាច...
01/08/2024

✅"បញ្ញាសិប្បនិម្មិត" ឬ "Artificial Intelligence" ហៅថា AI ទាំង៦ ដែលអ្នកត្រូវដឹង

១. ChatGPT ជា chatbot AI ភាសាដ៏ធំមួយដែលអាចឆ្លើយសំណួររបស់អ្នក បង្កើតនូវទម្រង់អត្ថបទច្នៃប្រឌិតផ្សេងៗគ្នា ឬបកប្រែភាសា។
- https://openai.com/blog/chatgpt

២. Canva សម្រាប់រចនាក្រាហ្វិចដែលប្រើប្រាស់ AI ដើម្បីជួយអ្នកបង្កើតការរចនា Poster ផ្សេងៗ។
- https://www.canva.com/

៣. Jasper AI ដែលអាចជួយ ក្នុងការសរសេរអត្ថបទ អ៊ីមែល និងប្រភេទមាតិកាផ្សេងៗទៀត។
- https://www.jasper.ai/

៤. Synthesia ជាវេបសាយបង្កើតវីដេអូប្រើប្រាស់ AI ដើម្បីបង្កើតវីដេអូជាក់ស្តែងពីអត្ថបទ ឬសំឡេង។ (ពេញនិយមប្រើសព្វថ្ងៃ)
- https://www.synthesia.io/

៥. Midjourney ជាវេបសាយបង្កើតរូបភាព AI ដែលអាចបង្កើតរូបភាពជាក់ស្តែងពីការពិពណ៌នាអត្ថបទ។
- https://www.midjourney.com/

៦. Luma Dream Machine ជាវេបសាយ AI បង្កើតរូបភាពដែលមានស្រាប់ ទៅជាវីដេអូមានចលនា។
-https://lumalabs.ai/dream-machine/
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

✅វេបសាយ សម្រាប់ជាគំនិត ឬគំរូក្នុងការរចនាផ្សេងៗ មាន៦ ដែលអ្នកត្រូវដឹង៖

១. គំរូ សម្រាប់ការធ្វើ voucher
- https://www.template.net/editable/12225/love-blank-coupon

២. គំរូ ធ្វើកាតបុគ្គលិក
- https://www.freepik.com/free-photos-vectors/employee-card

៣. គំរូ ធ្វើLogo
- https://pngtree.com/logo-templates

៤. គំរូ ធ្វើ Poster Promotion
- https://www.freepik.com/free-photos-vectors/promotional-poster

៥. គំរូ អក្សរStyle ផ្សេងៗ
- https://dribbble.com/tags/text_mockup

៦. គំរូធ្វើ video commercial
- https://promo.com/templates
...............
Vathanak

តិចអត់ស្គាល់ផ្លែអង្គុញ? ខ្មែរយើងនិយមលេងពេលចូលឆ្នាំ!កាលរដូវទឹកឡើង ហូរតាមទឹក នាំគ្នារើសលេង។ អ្នកណាខ្លះមានអនុស្សាវរីយ៍ជាមួយ...
24/03/2024

តិចអត់ស្គាល់ផ្លែអង្គុញ? ខ្មែរយើងនិយមលេងពេលចូលឆ្នាំ!
កាលរដូវទឹកឡើង ហូរតាមទឹក នាំគ្នារើសលេង។ អ្នកណាខ្លះមានអនុស្សាវរីយ៍ជាមួយផ្លែអង្គុញ?

#ផ្លែអង្គុញ
#ចូលឆ្នាំខ្មែរ
#សង្ក្រាន្ត២០២៤

«សមរាត្រីនៅអង្គរវត្ត» ជាព្រឹត្តិការណ៍អច្ឆរិយ គឺមានព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរ ដែលកើតឡើងដោយសារការរៀបចំប្លង់ស្ថ...
22/03/2024

«សមរាត្រីនៅអង្គរវត្ត» ជាព្រឹត្តិការណ៍អច្ឆរិយ គឺមានព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរ ដែលកើតឡើងដោយសារការរៀបចំប្លង់ស្ថាបត្យកម្មរបស់ប្រាសាទអង្គរវត្តឱ្យត្រូវតាមបាតុភូតធម្មជាតិនៅប្រទេសកម្ពុជា

ព្រឹត្តិការណ៍នេះកើតឡើងនៅពេលរយៈពេលថ្ងៃ ស្មើនឹងរយៈពេលយប់ ហើយមានតែ 2ដង ក្នុង1ឆ្នាំគឺ នៅរដូវប្រាំងក្នុងខែមីនា និងនៅរដូវវស្សាក្នុងខែកញ្ញា។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍កើនឡើងរាល់ឆ្នាំ សូមបងប្អូនប្រុងប្រយ័ត្នអោយបានខ្ពស់១. ឆ្នាំ២០២៣ គ្រោះថ្នាក់កើតឡើងសរុប ៣.៣១៧លើក ...
07/02/2024

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍
កើនឡើងរាល់ឆ្នាំ សូមបងប្អូនប្រុងប្រយ័ត្នអោយបានខ្ពស់

១. ឆ្នាំ២០២៣ គ្រោះថ្នាក់កើតឡើងសរុប ៣.៣១៧លើក (យប់ ៥៥%) ក្នុងនោះ ស្លាប់ ១.៥៩០នាក់ និងរបួស ៤.៥១៥នាក់។

២. មូលហេតុបង្កគ្រោះថ្នាក់ រួមមាន៖
- លើសល្បឿន ៤១%
- មិនគោរពសិទ្ធិ ២២%
- មិនប្រកាន់ស្តាំ ៩%
- បត់ ៩%
- ប្រជែងគ្រោះថ្នាក់ ៧%
- កត្តាយាន ៥%
- ស្រវឹង ៣%
- ភ្លើង/សញ្ញា ១%
- សុខភាព/ងងុយ ១% និង
- កត្តាអាកាសធាតុ ១%។

៣. ក្នុងចំណោមអ្នកស្លាប់ ជាអ្នកជិះម៉ូតូចំនួន ៨០% (១.២៧៩នាក់/១.៥៩០នាក់)។

៤. បើគិតក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើនឡើង ៣៤១លើក ស្មើនឹង ១១%។

ប្រភព៖

មកកូ នៅផ្ទះកុងម៉ាអូន ស្រុកក្រូចឆ្មារ
05/02/2024

មកកូ នៅផ្ទះកុងម៉ាអូន ស្រុកក្រូចឆ្មារ

ឆាកជីវិតមនុស្សមានម្ហូប ៣ តុ• ពេលកើត រៀបតុម្តង• ពេលរៀបការ រៀបតុម្តង• ពេលស្លាប់ទៅ រៀបម្តងទៀត○ តុទី ១ ខ្លួនឯងមិនចេះហូប○ តុទ...
07/01/2024

ឆាកជីវិតមនុស្សមានម្ហូប ៣ តុ
• ពេលកើត រៀបតុម្តង
• ពេលរៀបការ រៀបតុម្តង
• ពេលស្លាប់ទៅ រៀបម្តងទៀត
○ តុទី ១ ខ្លួនឯងមិនចេះហូប
○ តុទី ២ អត់មានពេលហូប
○ តុទី ៣ គេហូបជំនួស
● ចេះស្តាយស្រណោះពេលវេលាដែលនៅសេសសល់
● ពេលមានលុយ សប្បាយបែបមានលុយ
● ពេលអត់លុយ ត្រូវចេះធ្វើអោយអារម្មណ៍ខ្លួនមានក្តីសុខ

: ប្រវត្តិសាស្រ្ត និង នយោបាយ ច្បាប់

27/11/2023

ស្រុកខ្ញុំហៅថាគ្រាប់បែក ហើយដាក់ទឹកមាត់
ចុះស្រុកបងប្អូនហៅអីវិញ?

#រំលឹកអតីតកាលពីក្មេង

ទិដ្ឋភាពថ្ងៃទី១ នៃព្រះរាជ​ពិធី​បុណ្យ​អុំទូក​ បណ្ដែតប្រទីប​និង​សំពះ​ព្រះខែ​ អកអំបុក​ ព.ស.​២៥៦៧ ត្រូវនឹងគ.ស២០២៣រូបភាពដោយ៖ ...
27/11/2023

ទិដ្ឋភាពថ្ងៃទី១ នៃព្រះរាជ​ពិធី​បុណ្យ​អុំទូក​ បណ្ដែតប្រទីប​និង​សំពះ​ព្រះខែ​ អកអំបុក​ ព.ស.​២៥៦៧ ត្រូវនឹងគ.ស២០២៣

រូបភាពដោយ៖ ជក់ សុភា
Sophea Chouk

អុំទូកថ្ងៃទី១ 26/11/2023
26/11/2023

អុំទូកថ្ងៃទី១ 26/11/2023

ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia) រឺអាចហៅថា ធនាគារកណ្តាល (Central Bank) គឺជាអាជ្ញាធ័ររូបិយវត្ថុជាតិ និង ត្...
12/11/2023

ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia) រឺអាចហៅថា ធនាគារកណ្តាល (Central Bank) គឺជាអាជ្ញាធ័ររូបិយវត្ថុជាតិ និង ត្រួតពិនិត្យប្រព័ន្ធធនាគារ ។ ការដើរតួជាអាជ្ញាធ័ររូបិយវត្ថុជាតិនោះសំដៅទៅលើការបោះពុម្ភលុយមកបន្ថែម និង ប្រមូលលុយចូលវិញផងដែរករណីលុយច្រើនពេកក្នុងទីផ្សារ លុយរហែក លុយចាស់ជាដើម ចំណែកឯតួនាទីត្រួតពិនិត្យប្រព័ន្ធធនាគារសំដៅទៅលើការបង្កើតច្បាប់ បទបញ្ញត្តិចាំបាច់ផ្សេងៗសម្រាប់គ្រប់គ្រងលើវិស័យធនាគារ និង ហិរញ្ញវត្ថុក្នុងកម្ពុជា ដូច្នេះទើបយើងឃើញក្រុមហ៊ុនធនាគារឯកជនត្រូវទៅស្នើសុំអាជ្ញាប័ណ្ណបើកអាជីវកម្មពីធនាគារជាតិ ។ ធនាគារជាតិកម្ពុជាកាន់គោលនយោបាយធំមួយនោះគឺ គោលនយោបាយរូបិយវត្ថុ (Monetary Policy) សម្រាប់ចូលរួមជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងក្របខណ្ឌមួយប្រើប្រាស់ការបោះពុម្ភលុយបន្ថែមនិងប្រមូលលុយមកវិញដើម្បីធានាស្ថិរភាពតម្លៃប្រាក់រៀលធៀបដុល្លាលើទីផ្សារក៏ដូចជាធានាស្ថេរភាពទំនិញកុំអោយឡើងថ្លៃផងដែរ ។ ធនាគារជាតិកម្ពុជាចាប់កំណើតម្តងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍បានដួលរលំ បច្ចុប្បន្ន ដឹកនាំដោយទេសាភិបាល ឯកឧត្តម ជា ចាន់តូ (អតីតរដ្ឋមន្រ្តីក្រសួងផែនការ) មាន ២១ សាខា ក្នុង២៥ ខេត្ត-ក្រុង បុគ្គលិកសរុប ១៣៦៤ នាក់ ជាទូទៅធនាគារជាតិត្រូវបានចាស់ៗហៅថា ធនាគារបង់ក្រហម ដោយសារអាគារទីស្នាក់ការនៅម្តុំវត្តភ្នំលាបពណ៌ក្រហម ។

រតនាគារជាតិ មានឈ្មោះពេញគឺ អគ្គនាយកដ្ឋានរតនាគារជាតិ (General Department of National Treasury) ជាអគ្គនាយកដ្ឋានមួយចំណុះក្រោមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (Ministry of Economy and Finance) ស្របពេលដែលធនាគារជាតិជាស្ថាប័នឯករាជ្យមិនចំណុះក្រោមក្រសួងណាមួយ រតនាគារជាតិដើរតួជាសេនាធិការក្រសួងសេដ្ឋកិច្ច ជាបេឡាករ និង ជាគណនេយ្យករសាធារណៈរបស់រដ្ឋ (Government’s Accountant) ដូច្នេះរតនាគារជាតិមានតួនាទីចម្បងដូចជា គ្រប់គ្រងគណនីក្រសួង-ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ រៀបចំគោលការណ៍បិទបញ្ជីសាធារណៈ ចូលរួមចំណែកអនុវត្តគោលនយោបាយរូបិយវត្ថុ... ជារួមជាអ្នកកត់ត្រា រៀបចំខ្ទង់ចំណាយ របស់រដ្ឋ តែមិនកាន់សាច់លុយទេ ។ រតនាគារជាតិធ្លាប់ជាស្ថាប័នមួយដែលមានអំណាចផ្នែករដ្ឋបាលព្រោះមន្រ្តីចាស់ៗពីដើមពេលបើកប្រាក់ខែត្រូវទៅបើកដោយផ្ទាល់ពីស្ថាប័ននេះគឺមនុស្សទល់នឹងមនុស្ស ក្រោយពីមានកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាលដើម្បីពង្រឹងការប្រើប្រាស់ថវិកាជាតិ បច្ចុប្បន្នមន្រ្តីរាជការបើកប្រាក់ខែតាមធនាគារដោយមិនបាច់ជួបមុខគ្នារវាងមនុស្ស និង មនុស្សទៀតទេ ។ អគ្គនាយកដ្ឋានរតនាគារជាតិ ដឹកនាំដោយអគ្គនាយកមួយរូប គឺ ឯកឧត្តម វង្ស ប៊ុនឥន្រ្ទាវុធ និង អមដោយអគ្គនាយករងចំនួន ៤ រូប បច្ចុប្បន្នអគ្គនាយកដ្ឋាននេះមាន មាននាយកដ្ឋានចំណុះចំនួន ៩ និង មានមន្រ្តីសរុប ៥៧៨ នាក់ ។

05/10/2023

គ្រូបង្រៀនមិនអស្ចារ្យទេ!
តែគ្រូបានធ្វើឲ្យខ្ញុំមានថ្ងៃនេះ!
💐អបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក💐
👩‍🏫៥ តុលា ២០២៣🧑‍🏫

Address

Street20B TropangRomjek , ChomChao , PorsenChey
Phnom Penh
12400

Alerts

Be the first to know and let us send you an email when You Sereyvathanak posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to You Sereyvathanak:

Videos

Share

Category