![កុំដោយសារតែពាក្យថា «ចាំ» ធ្វើឲ្យអ្នកស្តាយក្រោយអស់មួយជីវិត1. ចាំកូនធំសិន2. ចាំជីវភាពប្រសើឡើងសិន3. ចាំបើកប្រាក់ខែសិន4. ចាំ...](https://img4.medioq.com/341/834/489663863418341.jpg)
17/06/2024
កុំដោយសារតែពាក្យថា «ចាំ» ធ្វើឲ្យអ្នកស្តាយក្រោយអស់មួយជីវិត
1. ចាំកូនធំសិន
2. ចាំជីវភាពប្រសើឡើងសិន
3. ចាំបើកប្រាក់ខែសិន
4. ចាំប្រពន្ធ/ប្តី ឯកភាពសិន
5. ចាំការងារ មុខរបរមានស្ថិរភាពបន្តិចសិន
6. ចាំមានពេលទំនេរ
7. ចាំសិក្សាបន្ថែមសិន
8. ចាំគិតមើលសិន
9. ចាំរៀនចប់ហើយមានសញ្ញាបត្រ័សិន
ចាំ…ចាំ…ចាំ ហើយក្រោយមកក៏យឺតពេល
• ចូរសិតសក់ទាន់ពេលដែលអ្នក នៅមានសក់
• ចូរដុះធ្មេញទាន់ នៅមានធ្មេញ
• ចូរធ្វើខ្លួនឲ្យស្អាត ទាន់នៅក្មេង
• ចូរដើរឲ្យបានច្រើន ទាន់នៅដើររួច
• ចូរព្យាយាមចាប់យកឳកាសទាន់នៅមានឳកាស កុំចាំរហូតដល់ពេលត្រូវនិយាយថាចាស់ជ្រុលទៅហើយ។
ជីវិតរបស់មនុស្សយើងមាន៦យ៉ាងដែលមិនអាចរង់ចាំបាន នោះគឺ៖
1. ភាពក្រវេទនា មិនអាចចាំបាននោះទេ ដោយសារតែពេលវេលាយូរអ្នកនឹងស្លាប់ដោយសារការស្រេកឃ្លាន។
2. សុខភាពមិនអាចរង់ចាំបានទេ ដោយសារតែរាងកាយរបស់យើងនៅពេលដែលចុះខ្សោយទ្រុឌទ្រោមហើយទោះមានរបស់អ្វីក៏គ្មានន័យដែរ។
3. ភាពកតញ្ញូ ដោយសារតែនៅពេលដែលឪពុក ម្តាយរបស់យើងបានស្លាប់ទៅហើយ ចង់សងគុណគាត់ក៏មិនបានដែរ។
4. មិត្តភាព បើគ្មានមិត្តភក្កិ អ្នកចង់រួចផុតពីភាពឯការក៏ពិបាកដែរ។
5. ការអប់រំ ការតម្រង់ដើមឈើគេច្រើនធ្វើនៅពេលដែលវាខ្ចីហើយនៅតូច តែបើធំហើយចាស់ពិបាកតម្រង់ណាស់។ មនុស្សក៏ដូចគ្នាដែរ ទាន់ខ្លួននៅក្មេងចូរព្យាយាមសិក្សារៀនសូត្រ និងខិតខំធ្វើការ។
6. យុវវ័យ ដោយសារតែពេលវេលាកន្លងទៅរហ័សណាស់ ទោះមានលុយច្រើនយ៉ាងណាក៏មិនអាចទិញភាពយុវវ័យរបស់យើងមកវិញបានដែរ។
ប្រភព៖ KC