សិរីយស - Sereiyos Productions

សិរីយស - Sereiyos Productions Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សិរីយស - Sereiyos Productions, Phnom Penh.

សិរីយស | SEREIYOS is a dynamic creative agency and production company led by groundbreaking Khmer American artist Prumsodun Ok, creating in and across the disciplines of dance, music, film, and design.

ជាដំបូងខ្ញុំសូមអរគុណប្អូនសុទីម៉ា ដែលបានខិតខំប្រឹងប្រែងតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិដ៏ធំ។ បងសង្ឃឹមថាប្អូនបានទទួលបទពិ...
19/11/2023

ជាដំបូងខ្ញុំសូមអរគុណប្អូនសុទីម៉ា ដែលបានខិតខំប្រឹងប្រែងតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិដ៏ធំ។ បងសង្ឃឹមថាប្អូនបានទទួលបទពិសោធន៍ ចំណេះដឹង និងមិត្តភាពថ្មីល្អៗ ដែលនឹងវិវឌ្ឍន៍ផ្លាស់ផ្ដូរជីវិតរបស់ប្អូនឲ្យបានប្រសើរជារៀងរហូត។ ខ្ញុំក៏សូមអរគុណដល់ក្រុមការងារនៃ Miss Universe Cambodia ដែលបានជឿជាក់មកលើ សិរីយស - Sereiyos Productions ផលិតកម្មដ៏តូចរបស់ខ្ញុំ ដែលសម្មជិកគឺសុទ្ធសឹងតែជាកូនសិស្សរបស់ខ្ញុំក្នុងក្រុមរបាំ Prumsodun Ok & NATYARASA។ ទោះបីកម្ពុជាពុំបានឈ្នះក៏ដោយ នេះជាឱកាសដ៏ល្អក្នុងការផ្សព្វផ្សាយវប្បធម៌និងសោភ័ណភាពនៃប្រទេសប្រជាជាតិខ្មែរ។ ក្នុងនាមជាសិល្បករមួយរូបដែលតែងតែរក្សាសិល្បៈវប្បធម៌ ដោយអភិរក្សនិងអភិវឌ្ឍន៍លើឆាកជាតិនិងអន្តរជាតិ ខ្ញុំសូមជម្រាបពុកម៉ែបងប្អូនថាប្រទេសយើងនៅឆ្ងាយណាស់ នៅឆ្ងាយសែនឆ្ងាយមុនអាចឈ្នះកម្មវិធីអន្តរជាតិបែបនេះ។ ខុសពីយើងបេក្ខជនបវរកញ្ញា Miss Universe នៃប្រទេសផ្សេងបានហាត់រាប់ឆ្នាំមុនអាចឡើងលើងឆាកបាន ហើយដោយសារការវីនិយោគ ប្រព័ន្ធអប់រំ សុខភាពប្រជាជនសង្គមរបស់គេ គឺគេមកទាំងស្អាត ទាំងឆ្លាត ទាំងជាអ្នកដឹកនាំ ជាអ្នកមានតម្លៃខ្ពស់ក្នុងប្រទេសរៀងខ្លួន។

តាមពិតឆ្នាំកន្លងមកខ្ញុំពុំសូវតាមដានរឿងប្រឡងបរវកញ្ញាទេ។ ប៉ុន្តែដោយសារខ្ញុំឃើញការច្នៃឈុតតំណាងជាតិមានការខ្វះខាតជាច្រើនណាស់មកហើយ ខ្ញុំក៏បានឆក់ឱកាសដើម្បីបង្កើតស្តង់ដារថ្មីនៅពេលខ្ញុំដឹងថាប្អូន វណ្ណៈ បូរមី នឹងប្រឡង។ ឈុតដែលយើងបានច្នៃមានតម្លៃជិត $10,000 អាមេរិក ដោយសារយើងបានប្រើប្រាក់សុទ្ធជ្រលក់មាស ត្បូងធម្មជាតិពីដីខ្មែរ និងសំពត់ចរបាប់ខ្មែរ។ ដោយមានតែប្រមាណ៦សប្ដាហ៍ក្នុងការឌីហ្សែញ ផលិត និងដំឡើងគ្រឿងទាំងអស់នេះប៉ុណ្ណោះ។ ខ្ញុំតែងតែសួរខ្លួន៖ ប្រសិនបើខ្ញុំមានពេលវេលាគ្រប់គ្រាន់ មានថវិកាគ្រប់គ្រាន់ តើខ្ញុំនឹងច្នៃអ្វីចេញមកណ៎?

ដូច្នេះខ្ញុំសូមជម្រាបពុកម៉ែបងប្អូនថា ដោយសារខ្ញុំបានប្រលូកចូលពិភពមួយនេះហើយ ដោយសារក្នុងនាមជាសិល្បករជាអ្នកដឹកនាំក្នុងវិស័យសិល្បៈមួយរូប ខ្ញុំនឹងផលិតបេក្ខជន Miss Universe Cambodia មួយរូបសម្រាប់ប្រគួតឆ្នាំ២០២៤ក្រោយនេះ។ នេះមានន័យថាខ្ញុំនឹងច្នៃឈុតតំណាងជាតិនិងរ៉ូបស្រមោលសជូនគាត់ ហើយនឹងបង្រៀនអំពីការដើរនិងសំដែងលើឆាក ការនិយាយឆ្លងឆ្លើយជាអាជីព ព្រមទាំងបណ្ដុះបណ្ដាលចំណេះទូទៅរបស់គាត់ ដើម្បីនៅពេលឈរលើឆាកនោះ គាត់នឹងចែងចាំងជានារីខ្មែរ ជាស្ត្រីអន្តរជាតិលើលោកគ្មានពីរ។ អាចនឹងត្រូវការប្រមាណឆ្នាំទៀតមុនទៅដល់អ្វីខ្ញុំស្រមៃឃើញ ប៉ុន្តែបើសិនជាប្អូនៗណាដឹងថាខ្លួននឹងសាកប្រឡងនៅឆ្នាំ២០២៤ សូមទាក់ទងមកខ្ញុំ។ ខ្ញុំចាប់ផ្ដើមប្រមូលអ្នកច្នៃម៉ូឌ ក្រុមការងារ និងទានបតី (sponsor/patron) បណ្ដើរៗហើយ។

ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ប្រជាជនកម្ពុជាដែលបានលើកទឹកចិត្តរបស់ខ្ញុំនិងក្រុមការងារ៖ ការកោតសរសើររបស់អ្នកទាំងអស់គ្នា ដោយជ្រាបអំពីភាព «តូចតែខ្លឹម» «ធម្មតាតែមិនធម្មតា» «ខ្នាតក្បួន» «ខ្មែរពិត» នៃឈុតតំណាងជាតិព្រះមេគង្គា «ទេវតាផុសចេញពីទឹក» បានបំពេញចិត្តរបស់យើងខ្ញុំជាមួយភាពកក់ក្ដៅនិងកំឡាំងតស៊ូ។ ខ្ញុំសង្ឃឹមថា តទៅមុខទៀត សិល្បករខ្មែរព្រមទាំងអ្នកស្នេហាសិល្បៈវប្បធម៌ប្រទេសជាតិខ្មែរ នឹងជ្រោមជ្រែង សហការគ្នា ដើម្បីបង្កើតផ្លូវដ៏រុងរឿងសម្រាប់ប្រជាជនយើងទាំងមូល។ ច្នៃប្រឌិតកសាងអ្វីដែលដូនតានិងក្មេងនៃអនាគតនឹងស្ញប់ស្ញែងគោរពកោតស្បើម! អរគុណ!

06/09/2023

Go behind the scenes for our costume design!

សិរីយសមានកិត្តិយសដ៏ក្រៃលែងដែលអាចច្នៃឈុតតំណាងជាតិជូនប្អូន វណ្ណៈ បូរមី (Bormey Vannak)។ ឈុត «ព្រះមេគង្គា» នេះឧទ្ទិសដល់ទន្ល...
30/08/2023

សិរីយសមានកិត្តិយសដ៏ក្រៃលែងដែលអាចច្នៃឈុតតំណាងជាតិជូនប្អូន វណ្ណៈ បូរមី (Bormey Vannak)។ ឈុត «ព្រះមេគង្គា» នេះឧទ្ទិសដល់ទន្លេមេគង្គ ដោយលើកតម្កើងនារីខ្មែរ។ ពួកខ្ញុំបានគូរនិងផលិតគ្រឿងទាំងអស់នេះជាបន្ទាន់ក្នុងរយៈពេលក្រោមពីរខែ ដោយសារតែបានទទួលដំណឹងអំពីការប្រកួតរៀងយឺតពេក។ បើអាចពួកខ្ញុំនឹងប្រើពេលច្រើនជាងនេះ ដើម្បីសម្រួលសម្អាតឲ្យដូចគោលបំណង! ជាចុងក្រោយសូមជូនពរដល់ បូរមី ឲ្យប្រគួតយកមកុដឯក! ហើយជូនពរប្អូនៗអ្នកប្រគួតទាំងអស់គ្នា!

Sereiyos had the great honor of designing the national costume for Miss Universe Cambodia contestant Bormey Vannak. Called "Goddess Mother Ganga," this costume pays homage to the Mekong River while celebrating Khmer women. We illustrated and produced the regalia in less than two months, because we received news of the competition late. If we had more time, we would fix and refine every detail to reach our ideal vision. Lastly, sending best wishes for Bormey to take that crown! And we send our best wishes to all contestants!

អ្នកច្នៃឈុត | Designer: Prumsodun Ok
អ្នកដឹកនាំផ្នែកសិល្បៈ | Creative Director: Prumsodun Ok
អ្នកគូររូប | Illustrator: Rith Bonratanak
អ្នកគ្របគ្រងគម្រងការ | Project Manager: Chakrapong Panhara
អ្នកតែងគ្រឿង | Costume Dresser: Soeurn Chamreoun
អ្នកច្នៃស្បែកជើង | Shoe Artist: Samrith Pitou
អ្នកជំនួយការផលិត | Production Assistant: Path Reaksmey
សូមថ្លែងអំណរគុណដល់ | Special Thanks To: Sophiline Cheam Shapiro, Dy Puthik, Phun Pichoudom, Yan Virak, Kounila Keo, Phal Panha, Chum Chanveasna, and Ana Leak Wilmot

*រូបទីមួយមើលយូរៗទៅ បូរមីមុខដូចចម្លាក់ព្រះមហាក្សត្រិយានីឥន្ទ្រទេវិ! The more that we look at the first photo, the more Bormey looks like a statue of Queen Indradevi! 🤯

Help Sereiyos Founder Prumsodun Ok bring two dancers to the prestigious documenta festival in Germany!
21/07/2022

Help Sereiyos Founder Prumsodun Ok bring two dancers to the prestigious documenta festival in Germany!

Help us get to documenta 15 | Check out 'Give Wings to the Next Leaders in Khmer Dance' on Indiegogo.

08/06/2022
13/04/2022

សួស្ដីឆ្នាំថ្មី! នាវេលាដ៏ល្អប្រសើរនេះ សិរីយសសូមជូនបទដំបូងរបស់សុផារ័ត្នក្រោមចំណងជើងថា Love Adrift ឬ ស្នេហារសាត់។ បទនេះជាបទមហោរីច្នៃ​ ដែលបានលាយឧបករណ៍តន្ត្រីខ្មែរនិងបរទេស ហើយមានការច្រៀងជាភាសាអង់គ្លែសផងដែរ។ Love Adrift ប្រើបទមហោរី ឡាវចមច័ន្ទ ឬ ឡាវសរសើរព្រះច័ន្ទ ដែលជាបទដ៏ល្បីល្បាញនៅប្រទេសខ្មែរថៃនិងឡាវ ដើម្បីថ្លែងសេចក្ដីស្រលាញ់នឹករលឹកដល់មនុស្សម្នាក់។ ដូច្នេះសូមលើកកាស់ពាក់ឡើង ជួបជុំនឹងមិត្តភ័ក្តិនិងក្រុមគ្រួសារ ឬចាប់គូជាទីស្រលាញ់ឡើងរាំស៊្លូជាមួយនឹងចម្រៀងនេះ។

Happy New Year! During this auspicious time, Sereiyos would like to share Sopharoth’s first song, Love Adrift. This song is an example of new mahori, mixing Khmer and foreign instruments and featuring singing in English. Love Adrift uses the melody Lao Chom Chan or Lao Saseur Preah Chan that is popular in Cambodia, Thailand, and Laos, to express love and longing for that special someone. So put your headphones on, gather around friends and family, or grab a beloved to slow dance with!

ក្រុមការងារវីដេអូចម្រៀង ||||| ផលិតករ អ្នកនិពន្ធ អ្នកដឹកនាំ៖ ឱក​ ព្រហ្មសុដន្ត្រៈ || អ្នកដឹកនាំផ្នែកថត៖ អារ៉ៃ ណូប៊ុយុគិ​ || ជំនួយការអ្នកដឹកនាំ៖ មាស ស្រីលីន || អ្នកគ្រប់គ្រងការផលិត៖ ច័ក្រពង្ស បញ្ញារ៉ា || តួសំដែង៖ សុផារ័ត្ន​ ជាមួយ ចាប​ ពន្លឺ ចាន់ រេបេកា ហម សុវណ្ណពិដោរ ឃុន ចាយ ម៉េង ប្រាថ្នា នៅ គីមមួយ អ៊ុក មយុរា រុត សានសិទ្ធិនី យាន ឧត្តម || កាមេរ៉ា៖
Kong Chak Pictures || ភ្លើង៖ AP Lighting || អ្នកច្នៃឆាក៖ ឱក​ ព្រហ្មសុដន្ត្រ និងក្រុមការងារសិរីយស || អ្នកផលិតឆាក៖ ឯង​ ដាណែត || សំលៀកបំពាក់៖ ឱក​ ព្រហ្មសុដន្ត្រ ជាមួយ Karls Bonna និងហ៊ាង សុជាតានៃ Formal Bespoke (ឈុតបុរស) និង ឱក ព្រហ្មសុដន្ត្រ ជាមួយ គង់ សុធា នៃ Kong Atelier (ឈុតស្ត្រី) || អ្នកផាត់មុខ៖ សូបុិន ឈុន នីរីវិជ្ជា ភោគ រស្មី || ស្នាដៃវិចិត្ររូប៖ សែន សំអឿន (គំនូរ) ស្រុន រីដា (រូបទ្វេសារីកា) Jacob Kincheloe (រូបនាគ) || គោមផ្កាម្លិះ៖ សុខ លីហ៊ាង សឿន ចំរើន ប៉ាត រស្មី យុង ហុង យ៉ាន វីរៈ នៃសិរីយស || អ្នកកាត់ត៖ សារ៉េន ច័ន្ទសេរីវឌ្ឍនា || អ្នកកែពណ៌៖ ប៊ួយ រតនា || សូមអរគុណដល់៖ Joyce Lu Odeya Nini Tara Jane O’Neill Ota Yutaka Saeed Taji Farouky Mut Taingvitou Meta Moeng Phal Panha || ព្រមទាំងការដឹងគុណដ៏ធំធេងដល់៖ Jack M. Weatherford

MUSIC VIDEO CREDITS ||||| Producer, Writer, Director: Prumsodun Ok || Director of Photography: Nobuyuki Arai || Assistant Director: Meas Sreylin || Production Manager: Chakrapong Panhara || Cast: Sopharoth featuring Chab Ponleu, Chan Rebecca, Ham Sovann Pidor, Khun Chay, Meng Bratna, Nov Kimmouy, Ouk Mayura, Ruth Sansitny & Yean Oudom || Camera: Kong Chak Pictures || Lights: AP Lighting || Set Design: Prumsodun Ok & Team Sereiyos || Set Production: Daneth Eng || Wardrobe: Prumsodun Ok with Karls Bonna and Heang Socheata of Formal Bespoke, Prumsodun Ok with Kong Sothea of Kong Atelier || Hai & Makeup || Soobin, Chhun Nirivichea, Pok Reaksmey || Artwork: Sen Sam Oeun (Landscape Painting), Srun Rida (Sarika Print), Jacob Kincheloe (Naga Illustration) || Flower Chandelier: Sok Ly Heang, Soeurn Chamreoun, Path Reaksmey, Yan Vireak, Yong Hong || Editor: Saren Chansereywatna || Colorist: Ratana Buoy || Special Thanks: Joyce Lu, Odeya Nini, Tara Jane O’Neill, Ota Yutaka, Saeed Taji Farouky, Mut Taingvitou, Meta Moeng, Phal Panha || With Deepest Gratitude To: Jack M. Weatherford

ក្រុមការងារភ្លេង ||||| ផលិតករ៖ ឱក ព្រហ្មសុដន្ត្រៈ || អ្នករៀបចំបទឡើងវិញ៖ ហុង ស្រីសន្តិភាព និងឱក ព្រហ្មសុដន្ត្រៈ ដោយមានអ្នកភ្លេងកិតិយស Tara Jane O’Neill || អ្នកចម្រៀង៖ សុផារ័ត្ន || ទំនុកចម្រៀង៖ ឱក​ ព្រហ្មសុដន្ត្រៈ || វីយូឡុង៖ ខែម បញ្ញរាជ || ហ្គីតារ៖ Tara Jane O’Neill || គងភ្លោនិងស្គរធំ៖ សួន​ ផល្លី || អ័កនិងព្យាណូ៖ ហុង ស្រីសន្តិភាព || អ្នកថតនិងសម្រួលតន្ត្រី៖ ហុង ស្រីសន្តិភាពនៃរុក្ខតន្ត្រីស្ទូឌីអូ។

SONG CREDITS ||||| Producer: Prumsodun Ok || Musical Re-arrangement: Hong Sreysantepheap and Prumsodun Ok with special guest Tara Jane O’Neill || Voice: Sopharoth || Lyrics: Prumsodun Ok || Violin: Khem Panhareach || Solo Guitar: Tara Jane O’Neill || Kong Phluos + Skor Thom: Soun Phally || Electric Keyboard + Accordion: Hong Sreysantepheap || Recording Technician + Mix + Mastering: Hong Sreysantepheap of Rukkha Dantrei Studios

សិរីយស ២០២២
Sereiyos Productions 2022

តោះជួបតួសំដែងនៃ MV របស់សុផារ័ត្ន! 🤩Meet the cast of Sopharoth's forthcoming music video! 🥰
04/04/2022

តោះជួបតួសំដែងនៃ MV របស់សុផារ័ត្ន! 🤩
Meet the cast of Sopharoth's forthcoming music video! 🥰

14/03/2022

សូម​ tease បទថ្មីរបស់សុផារ័ត្នបន្តិច! ជួបនឹងបទពេញនាឆាប់ៗនេះណា៎! 😉🌹

ជួបជាមួយនឹង សុផារ័ត្ន ដែលជាតារាថ្មីចាប់រះលើចក្រវាឡចម្រៀង។ សុផារ័ត្នមានដើមកំណើតពីក្រុងភ្នំពេញ ហើយបានបញ្ចប់ការសិក្សានៅសកលវ...
02/03/2022

ជួបជាមួយនឹង សុផារ័ត្ន ដែលជាតារាថ្មីចាប់រះលើចក្រវាឡចម្រៀង។ សុផារ័ត្នមានដើមកំណើតពីក្រុងភ្នំពេញ ហើយបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យវិចិត្រសិល្បៈនិងវិទ្យាស្ថានភាសាបរទេស។ សុផារ័ត្នបានផ្ដើមដំណើរសិល្បៈរបស់ខ្លួនជាមួយវិទ្យាស្ថានសិល្បៈខ្មែរ ដែលមានការដឹកនាំដោយអ្នករចនាក្បាច់របាំដ៏ឆ្នើម គឺលោកស្រី ជាម សាភារ៉ូ​ សុភីលីន។ ក្រោយមកគាត់បានចូលហាត់ជាមួយសិល្បករខ្មែរអាមេរិកាំងដែលបានណែនាំឲ្យពិភពលោកស្គាល់របាំខ្មែរនិងកម្ពុជាតាម TED Talk គឺលោក ឱក ព្រហ្មសុដន្ត្រៈ។ សុផារ័ត្នជាយុវជនដែលមានទេពកោសល្យយ៉ាងខ្ពង់ខ្ពស់ដែលបានសំដែងជុំវិញពិភពលោក ហើយអាចច្រៀងទាំងបទបុរាណ បទមហោរី និងបទសម័យ។ សុផារ័ត្នជាសិល្បករដំបូងបង្អស់ដែលទទួលការបង្វឹកនិងផលិតពីផលិតកម្មសិរីយសថ្មីរបស់លោក ឱក ព្រហ្មសុដន្ត្រៈ។

Meet Sopharoth, a new star shining in the universe of music! Sopharoth was born in Phnom Penh, and finished his studies at the Royal University of Fine Arts and the Institute for Foreign Languages. He began his journey in the arts at the Khmer Arts Academy under the direction of esteemed choreographer Sophiline Cheam Shapiro, and later began training with Khmer American artist Prumsodun Ok (known for sharing Khmer classical dance and Cambodia with the world through his TED Talk). Sopharoth is a youth with great talents​ who has performed throughout the world, and can sing classical Khmer, mahori, and pop songs. He is the first artist being trained and produced by Ok's new Sereiyos Productions.

រូប៖ សុផារ័ត្ន​ ថតដោយ Lawoga។ អ្នកច្នៃម៉ូឌ៖ ឱក ព្រហ្មសុដន្ត្រៈ Karls Bonna ហ៊ាង សុជាតា។ អ្នកកាត់ម៉ូឌ៖ Formal Bespoke។ សក់និងផាត់មុខ៖ Soobin Real។ អ្នកដឹកនាំផ្នែកសិល្បៈ៖ ឱក ព្រហ្មសុដន្ត្រៈ។

Image: Sopharoth photographed by Lawoga. Wardrobe Design: Prumsodun Ok, Karls Bonna, Socheata Heang. Tailor: Formal Bespoke. Hair & Makeup: Soobin Real. Art Director: Prumsodun Ok.

តោះស្ដាប់បទភ្លេងខ្លះៗដែលផលិតករស្ថាបនិកនៃសិរីយសទុកជាវិសេស។ Let's listen to a few songs special to our founding producer.
28/02/2022

តោះស្ដាប់បទភ្លេងខ្លះៗដែលផលិតករស្ថាបនិកនៃសិរីយសទុកជាវិសេស។ Let's listen to a few songs special to our founding producer.

ដំណឹងល្អសម្រាប់អ្នកដែលចង់ចូលរួមសម្តែងក្នុងវីឌីអូបទចម្រៀង!សិរីយសមានសេចក្តីសោមនស្សនឹងជំរាបជូនសាធារណជនទាំងអស់អោយបានជ្រាបថា ...
11/01/2022

ដំណឹងល្អសម្រាប់អ្នកដែលចង់ចូលរួមសម្តែងក្នុងវីឌីអូបទចម្រៀង!

សិរីយសមានសេចក្តីសោមនស្សនឹងជំរាបជូនសាធារណជនទាំងអស់អោយបានជ្រាបថា សិរីយសកំពុងជ្រើសរើសម៉ូឌែល និងអ្នកសម្តែងដើម្បីចូលរួមសម្តែងក្នុងវីឌីអូបទចម្រៀងដំបូងរបស់យើងជាមួយ សុផារ័ត្ន ដែលជាតារាចម្រៀងទីមួយប្រចាំសិរីយស។ វីឌីអូបទចម្រៀងនេះដឹកនាំសម្តែងដោយ សិល្បករ និង វាគ្មិនក្នុងវេទិកា TED TALK លោក ឱក ព្រហ្មសុដន្ត្រៈ សហការជាមួយ អ្នកដឹកនាំការថតនិងតែងភ្លើង លោក អារ៉ៃ ណូប៊ុយុគី។

បេក្ខជនដែលដាក់ពាក្យត្រូវមានអាយុចាប់ពី ១៦ ដល់ ៣៥ឆ្នាំ និង មិនកំណត់ភេទ កម្ពស់ រូបរាង និងពណ៌សម្បុរ។ អ្វីដែលសំខាន់គឺសិរីយសចង់ផ្តោតទៅលើលក្ខណៈពិសេសនៃភាពស្រស់ស្អាតចេញពីបុគ្គលរៀងៗខ្លួន ដើម្បីបង្ហាញមុខមាត់ថ្មីដែលបង្កប់នូវសោភ័ណភាពបែបខ្មែរ និងប្រទេសកម្ពុជាទាំងមូល តាមរយៈវីឌីអូបទចម្រៀងនេះ។

កាលបរិច្ឆេតថត៖ ពាក់កណ្តាលខែមិនា
ទីតាំងថត៖ ភ្នំពេញ
តម្រូវការនានា៖ មានពេលគ្រប់គ្រាន់សម្រាប់ការលសំលៀកបំពាក់ ការហាត់សម និងការជួបជុំជាមួយអ្នកដឹកនាំនិងក្រុមការងារ
បទពិសោធន៍៖ គ្មានបទពិសោធន៍ក៏អាចដាក់ពាក្យបាន ដោយសិរីយសនឹងបង្វឹកការសម្តែងដល់បេក្ខជនផ្ទាល់
ប្រាក់បៀវត្ស៖ នឹងមានការរៀបចំដោយសិរីយស។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរសារផ្ទាល់មកកាន់ផេក ដោយភ្ជាប់ជាមួយរូបថតផ្ទាល់ខ្លួន និងប្រវត្តិរូបសង្ខេបដែលមានបញ្ជាក់ពីអាយុ កម្ពស់ និងទម្ងន់។

បញ្ជាក់: យើងជ្រើសរើសបេក្ខជនសម្រាប់តែ ៦ កន្លែងប៉ុណ្ណោះ។
ថ្ងៃបិទការដាក់ពាក្យ: ថ្ងៃចន្ទ ទី ១៧ ខែមករា ឆ្នាំ២០២២ ម៉ោង ៥ ល្ងាច

រូប៖ សុផារ័ត្នសំដែងនៅកម្មវិធី ខ្ញុំទទួលយក I accept ។

Sereiyos is currently searching for models and actors ages 16 to 35, to appear in the debut music video of our first artist, Sopharoth. The MV will be directed by artist, TED Speaker, and producer Prumsodun Ok, working in collaboration with director of photography Nobuyuki Arai. Men and women of all heights, body shapes, and skin colors are welcome and considered, as emphasis is placed on singularity of presence and character, and to finding fresh faces that embody and define Khmer beauty and Cambodia today.

Shoot: Mid-March 2020, Phnom Penh
Other requirements: Must be available for wardrobe fittings, trainings, and gatherings with director and other cast members.
Experience: No acting or modeling experience is required. We want to find and polish new diamonds.
Pay: We will offer a fair payment for this work and learning experience.

If interested, please inbox your photos along with a brief introduction of who you are and what you do. Please include your age, height, and weight.

Only six slots available. Deadline: Monday, January 17th, 5 PM, Cambodia Time.

Image: Sopharoth performs at ខ្ញុំទទួលយក I Accept.

សកម្មភាពខ្លះៗក្នុងគម្រងការថ្មីនៃសិរីយស។ Just a few shots behind the scenes on our new project. Photos by Nobuyuki Arai, ...
03/11/2021

សកម្មភាពខ្លះៗក្នុងគម្រងការថ្មីនៃសិរីយស។
Just a few shots behind the scenes on our new project. Photos by Nobuyuki Arai, shot at រុក្ខតន្ត្រី Studio.

តោះស្គាល់ស្ថាបនិករបស់សិរីយសតិចអី? Get to know our founder a little bit!
26/10/2021

តោះស្គាល់ស្ថាបនិករបស់សិរីយសតិចអី? Get to know our founder a little bit!

Traditional Khmer dance is only for women. This dance group however consists of gay men who bring the marginalised group together and challenge the tradition.

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when សិរីយស - Sereiyos Productions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Phnom Penh media companies

Show All