KRP VOICE

KRP VOICE គណបក្សខ្មែរក្រោក នៅជាមួយពលរដ្ឋ បំរ?

✓ដល់បោះឆ្នោតឃុំ/សង្កាត់ហើយ!! សូមពលរដ្ឋគិតពិចារណា ត្រូវដឹងថា ខ្លួនជាម្ចាស់ឆ្នោត និងពលរដ្ឋដែលមានជីវភាពធូធារ មេត្តាយល់ពីជីវ...
04/05/2022

✓ដល់បោះឆ្នោតឃុំ/សង្កាត់ហើយ!!
សូមពលរដ្ឋគិតពិចារណា ត្រូវដឹងថា ខ្លួនជាម្ចាស់ឆ្នោត និងពលរដ្ឋដែលមានជីវភាពធូធារ មេត្តាយល់ពីជីវិតអ្នកក្រលំបាក ទុរគតជន កំព្រាគ្រួសារផង។ គុណបំណាច់៧មករា ល្មមហើយ គេសល់ហើយ សល់ទាំងផ្ទះ សល់ទាំងទ្រព្យសម្បត្តិ និងអំណាច។ ត្រូវគិតថា បើគ្មានជំរកល្អ គ្មានបាយបរិភោគគ្រប់គ្រាន់ តែក៏ត្រូវមាន មេភូមិ មេឃុំ/ចៅសង្កាត់ ដែលខ្វល់ពីដង្ហើមរបស់យើងផង។ កុំមករកតែពីបោះឆ្នោត តែត្រូវគិតបង្កើតមន្ទីរចាស់ជរាក្នុងមូលដ្ឋាន និងកន្លែងសប្បុរសធម៌នានាក្នុងសហគមន៍ផង!!

02/05/2022
30/04/2022
30/04/2022
27/04/2022

ការព្យាយាមកម្ទេចបក្សខ្មែរក្រោក ពីសំណាក់មន្រ្តី មានអំណាច និងភាពខុសគ្នានៃសាច់រឿងពិតនៅក្រោយខ្នងរាស្រ្ត!

14/04/2022
 #ព្រំដែនមិត្តភាពខ្មែរយួន បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានកើតនៅថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ1979 រដ្ឋាភិបាល​នៃ​សា...
07/04/2022

#ព្រំដែនមិត្តភាពខ្មែរយួន
បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានកើតនៅថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ1979 រដ្ឋាភិបាល​នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាមនិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបានចុះសន្ធិសញ្ញា សន្តិភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការមួយរវាងប្រទេសទាំងពីរ។ នៅក្នុងមាត្រាទី 4 ភាគី​ទាំង​ពីរ​​បាន​ព្រមព្រៀងគ្នាឱ្យទៅជា “ចូលទៅក្នុងការចរចារទៅមក ដើម្បីចុះហត្ថលេខាលើកិច្ច​ព្រមព្រៀងព្រំដែនគ្រោងរវាងប្រទេសទាំងពីរដោយឈរលើមូលដ្ឋាននៃព្រំដែនដែលមានស្រាប់មួយ និងដោះស្រាយដើម្បីធ្វើការរួមគ្នាដើម្បីកសាងព្រំដែនចូលទៅក្នុង ព្រំដែនសន្តិភាព មិត្តភាព និង រយៈពេលវែង»។
ជា​សន្ធិ​សញ្ញា​សហ​ប្រតិបត្តិ​ការ​ក្នុង​រយៈ​ពេល​ ២០​ឆ្នាំ​ហើយ​និង​បន្ត​ជា​សំងាត់​ក្នុង​រយៈ​ពេល​ ១០​ឆ្នាំ​ម្តង​។ ត្រង់​ខ​ទី៤ នៃ​សន្ធិ​សញ្ញា​នេះ​បញ្ជាក់​ពី​ការ​កំរិត​ ព្រំ​ដែន​មិត្ត​ភាព​ ដែល​គ្រោង​ថា​និង​ ពិនិត្យ​ពិភាក្សា​ឡើង​វិញ​ដោយយក​ព្រំ​ដែន​បន្ចុប្បន្ន​ធ្វើ​ជា​គោល ។

 #ឱអ្នកមានក្នុងសង្គមខ្មែរ!តំបន់ត្រីកោណមាស ជាអតីតតំបន់ចំការអាភៀនដ៏ធំទី២នៅអាស៊ី។ វាជាព្រំដែនប្រទេសទាំង៣ នៅអាស៊ីអាគ្នេយ៍ គឺ...
06/04/2022

#ឱអ្នកមានក្នុងសង្គមខ្មែរ!
តំបន់ត្រីកោណមាស ជាអតីតតំបន់ចំការអាភៀនដ៏ធំទី២នៅអាស៊ី។ វាជាព្រំដែនប្រទេសទាំង៣ នៅអាស៊ីអាគ្នេយ៍ គឺមានប្រទេសថៃ ប្រទេសមីយ៉ាន់មា និងប្រទេសឡាវ។
ក៏ប៉ុន្តែវាមិនមែនត្រឹមអតីតកាលទេ ដោយសារយើងឃើញថា ប្រទេសទាំង៣ខាងលើ គឺសំបូរការនាំចូលជ័រអាភៀន និងចរាចរមកដល់ប្រទេសកម្ពុជាផងដែរ។
សេដ្ឋីពុករលួយស្រុកខ្មែរ (ក្រុមផ្លូវងងឹត) ដែលកាកកបក្នុងផលអាភៀន មានខ្លះជិះរថយន្តតម្លៃសែនលានដុល្លារ ខ្លះកំពុងតែរស់នៅរកស៊ីបាំងមុខធ្វើជាលក់មាសលក់ពេជ្រ ដែលតាមពិតបានលុយ ឬកាងលុយកាន់អោយក្រុមជួញដូរអាភៀន និងថ្នាំញៀនសោះ។ ខ្លះកាងដីរាប់រយពាន់ហិតា ខ្លះតៃកុងឡានធ្វើឧកញ៉ា តារាក្លាយជាឧកញ៉ា ។ល៕

រយៈពេលជិត៤ខែហើយ ដែលពលរដ្ឋនៅមានការសង្ស័យរឿងក្រោយខ្នងដ៏អាថ៌កំបាំង ដោយថែមទាំងមានការបាត់ខ្លួន និងការស្លាប់មន្រ្តីគណបក្សខ្មែរ...
06/04/2022

រយៈពេលជិត៤ខែហើយ ដែលពលរដ្ឋនៅមានការសង្ស័យរឿងក្រោយខ្នងដ៏អាថ៌កំបាំង ដោយថែមទាំងមានការបាត់ខ្លួន និងការស្លាប់មន្រ្តីគណបក្សខ្មែរក្រោកជាច្រើនរូប ដោយសារយុទ្ធនាការ "ស្នាមមេដៃ១ដើម្បីកោះត្រល់"?
តើលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ត្រូវបានជនដៃទី៣ គម្រាមសម្លាប់ក្នុងចេតនាអោយបិទបក្សមែនឬ? បើលោកប្រធានបក្សនេះមិនបង្កើតព្រឹត្តិការណ៍ដូច្នេះ នោះវាសនាមិនខុសពី លោកបណ្ឌិត កែម ឡី ទេ។
ក្នុងគេហដ្ឋានលោកក៏មានកាម៉េរាសុវត្ថិភាព ចុះម្តេចមិនបង្ហាញ ហើយបែរជាទ្រព្យសម្បិត្តក្នុងផ្ទះ ប្រធានបក្សខ្មែរក្រោកត្រូវបាត់អស់ទៀត? តើកាំភ្លើងមានតែក្នុងផ្ទះមេបក្សខ្មែរក្រោក? ចុះផ្ទះមេប៉ូលីស មេទាហាន និងពួកឧកញ៉ាស្រុកខ្មែរឃើញមានអង្គរក្សសៀតសំញ៉ែង សុទ្ធតែពួកចោរប្លន់ដែរឬ បើនិយាយពីច្បាប់អាវុធនិងតួនាទី?

 #លើកកម្ពស់សិទ្ធិនារីក្នុងការដឹកនាំស្ត្រីវ័យក្មេងកម្ពុជា ២រូប មានឱកាស​កាន់តំណែងមួយថ្ងៃ ជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុ...
02/04/2022

#លើកកម្ពស់សិទ្ធិនារីក្នុងការដឹកនាំ
ស្ត្រីវ័យក្មេងកម្ពុជា ២រូប មានឱកាស​កាន់តំណែងមួយថ្ងៃ ជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងអគ្គរដ្ឋទូតឥណ្ឌប្រចាំកម្ពុជា។ សកម្មភាពនេះ ជាកម្មវិធីផ្តួចផ្តើមដោយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ក្នុងឆ្នាំ២០១៩ ក្នុងបំណងបំផុសគំនិត និងផ្តល់សិទ្ធិអំណាច ឱ្យស្ត្រីក្លាយជាអ្នកដឹកនាំ នាពេលអនាគត។ បើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០ មីនា របស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ក្រៅពីកាន់តំណែងជំនួសមួយថ្ងៃហើយ ស្ត្រីវ័យក្មេងទាំង២រូបនេះ ក៏បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សា ស្តីពី "ការងារដែលស្ត្រីចង់បាននៅឆ្នាំ២០៣០" ផងដែរ៕

អ្នកនយោបាយនៅតែជាសិល្បៈលាក់មុខយ៉ាងកំពូល នៅក្នុងបណ្តារដ្ឋ ប្រទេសផ្សេងៗនៅជុំវិញពិភពលោក។ សង្រ្គាម  ឬជម្លោះនៃប្រទេសនីមួយកើតឡើ...
31/03/2022

អ្នកនយោបាយនៅតែជាសិល្បៈលាក់មុខយ៉ាងកំពូល នៅក្នុងបណ្តារដ្ឋ ប្រទេសផ្សេងៗនៅជុំវិញពិភពលោក។ សង្រ្គាម ឬជម្លោះនៃប្រទេសនីមួយកើតឡើងដោយពាក្យសម្តី ហើយនិងមនោគមត្រជាក់របស់គំនិតមេបដិវត្តន៍ម្នាក់ៗ ជាមេក្រុម មេបក្សនៃមនុស្សមួយកងធំនោះហើយ។
អ្វីៗក្នុងសង្គមផ្លាស់ប្តូរដោយសារ នយោបាយ ឬគំនិតរបស់អ្នកនយោបាយ ដែលជាមេបក្សមួយៗនោះឯង។ ពលរដ្ឋមិនយល់ទេ តែការរក្សាសុខ សុវត្ថិភាព ស្ថិរភាព ជាពិសេសគឺសន្តិភាពបាន វាអាស្រ័យលើសម្ថភាពរបស់អ្នកនយោបាយនោះឯង ទោះត្រូវដើរតួជា ឥស្សរជន ឬឧក្រិដ្ឋជនក៏ដោយ៕

កម្ពុជាក៏អាចធ្វើបានដែរ បើពលរដ្ឋចូលរួមជ្រើសយកមធ្យោបាយសេវាកម្មសាធារណៈរថយន្តក្រុងរដ្ឋ។ បច្ចុប្បន្នពលរដ្ឋមិនប្រើមធ្យោបាយនេះក...
31/03/2022

កម្ពុជាក៏អាចធ្វើបានដែរ បើពលរដ្ឋចូលរួមជ្រើសយកមធ្យោបាយសេវាកម្មសាធារណៈរថយន្តក្រុងរដ្ឋ។ បច្ចុប្បន្នពលរដ្ឋមិនប្រើមធ្យោបាយនេះក៏ដោយសារការកកស្ទះ ក៏ប៉ុន្តែបើពលរដ្ឋជ្រើសយកមធ្យោបាយនេះ នោះរាជធានីភ្នំពេញនិងលេចឡើងនូវ សោភ័ណភាពចរាចរទូលាយជាងមុន!

30/03/2022
31/01/2021

លោកវិល្លាម លើកឡើងរឿងវៀតណាមតវ៉ា ក្រោយកម្ពុជាប្រកាសហាមនាំចូលត្រីបួនប្រភេទ

09/11/2020

អបអរសាទរ ខួបអនុស្សាវរីយ៍លេីកទី ៦៧ នៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២០ ។

ឯករាជ្យ គឺមានតម្លៃសំខាន់ណាស់សម្រាប់ប្រជាជាតិនីមួយៗ ។

18/10/2020

Address

Chbar Ampeou

Website

Alerts

Be the first to know and let us send you an email when KRP VOICE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KRP VOICE:

Videos

Share

Category