អ៊ឹង បឺត Ing Bert

អ៊ឹង បឺត Ing Bert ការងារសង្គម បរិស្ថាន ទេសចរណ៍ សប្បុរសធម៌ និងកីឡា

រាប់ថយក្រោយគឺនៅ ១១ថ្ងៃទៀត  #ថ្ងៃទី១៨_ខែធ្នូ_ឆ្នាំ២០២២
07/12/2022

រាប់ថយក្រោយគឺនៅ ១១ថ្ងៃទៀត
#ថ្ងៃទី១៨_ខែធ្នូ_ឆ្នាំ២០២២

06/12/2022

Koh Kong is the most southwestern province of Cambodia. It is one of the biggest provinces in the whole country with a long undeveloped coastline and a mount...

រាប់ថយក្រោយគឺនៅ ១២ថ្ងៃទៀត  #ថ្ងៃទី១៨_ខែធ្នូ_ឆ្នាំ២០២២
06/12/2022

រាប់ថយក្រោយគឺនៅ ១២ថ្ងៃទៀត
#ថ្ងៃទី១៨_ខែធ្នូ_ឆ្នាំ២០២២

ចូលរួមវគ្គបណ្តុះបណ្ដាល ស្តីពីនីតិវិធីរៀបចំ និងអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងបង្កើនសមត្ថភាពបន្ថែមជូន...
06/12/2022

ចូលរួមវគ្គបណ្តុះបណ្ដាល ស្តីពីនីតិវិធីរៀបចំ និងអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងបង្កើនសមត្ថភាពបន្ថែមជូនដល់មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំ និងអនុវត្តថវិកា ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ Online Zoom នៅសាលប្រជុំសាលាស្រុកកោះកុង។

សមាសភាពចូលរួមមាន លោកស្រី អ៉ិន សុភី អភិបាលរងស្រុក​កោះកុង ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ អនុប្រធានការិយាល័យអប់រំយុវជន និងកីឡា តំណាងមណ្ឌលសុខភាពត្រពាំងរូង សរុបចំនួន ៤នាក់ ស្រី ២នាក់។

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១៣ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២

06/12/2022
06/12/2022

មេខេត្តកោះកុង និងមេខ្ញ៉ំ ហិហិ 😍

06/12/2022
06/12/2022

កិ្លប​ណាហ្គាវើលដ៍មាន​មោទនភាព​ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​ទិវា​ជន​ពិការ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ។ ក្លិបបាល់ទាត់ណាហ្គាវើលដ៍អនុវត្តភាពចម្រុះជាតិសាសន៍ ការមិនរើសអើង និងសមភាព។ តាមពិត ជនពិការមាន ១៥% នៃពិភពលោករបស់យើង។ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ 100% គាំទ្រពីក្រោយជនពិការទាំង 15% ។

The club was proud to be invited to be part of International Day for the Disabled which was on 3rd December. Nagaworld Football Club practices diversity, nondiscrimination, and equality. In fact, People with Disabilities are 15% of our world. Nagaworld FC is 100% behind the 15%.


06/12/2022

គំរូមុនគេហើយ! អភិបាលខេត្តកោះកុង ប្រកាសផ្ដល់រង្វាន់ធំខ្ទង់ពាន់ដុល្លារដល់បេក្ខជននិទ្ទេស A របស់ខេត្ត!

06/12/2022
06/12/2022

ព្រឹកមិញនេះ ទូរស័ព្ទបានលោតសញ្ញារំលឹកថា រូបថតមួយសន្លឹកនេះមានអាយុ១០ឆ្នាំហើយ! យូរៗម្តង រូបថតចាស់ៗតែងតែនាំមកនូវការចងចាំនិងស្នាមញញឹមសារជាថ្មី តាមរយៈការគាស់កកាយនូវអនុស្សាវរីយ៍ល្អៗមួយចំនួន ដែលងាយនឹងកប់លិចបាត់ទៅក្នុងជម្រៅនៃដំណើររំកិលទៅមុខរបស់ពេលវេលា។

រូបនេះ ថតតាំងពីពេលដែលទើបបានចូលរួមការងារយុវជនជាមួយបងប្រធាន ក្នុងសកម្មភាពដំបូងៗរបស់ស.ស.យ.កខេត្តសៀមរាប បន្ទាប់ពីសមាគមយុវជនកម្ពុជាត្រូវបានប្តូរឈ្មោះមកជាសហភាពសហព័ន្ធយុវជនកម្ពុជា។ អីឡូវម្នាក់ៗសក់ក្បាលប្រែជាពីរពណ៌អស់ហើយ វ័យក៏ឈានចូលដល់៤០ឆ្នាំរៀងៗខ្លួនដែរ ហើយទម្ងន់ក៏ថែមម្នាក់១០គីឡូទៀត តែពិតជាសប្បាយចិត្តដែលបានរួមដំណើរ រួមឯកសណ្ឋាន និងបានឃើញដោយផ្ទាល់ពីការខិតខំប្រឹងប្រែងរបស់បងអភិបាល ទាំងនៅក្នុងការងារសង្គម ក៏ដូចជាការងារដឹកនាំប្រកបដោយភាពអំណត់ ម៉តចត់ និងការសម្រេចចិត្តដែលមានការថ្លឹងថ្លែងខ្ពស់។

បងនិយាយតិចតែគិតច្រើន បង្ហាញតិចតែធ្វើច្រើន ទាមទារតិចតែលះបង់ច្រើន។ បងមិនមែនជាអ្នកសៀមរាបទេ តែជាង១០ឆ្នាំចុងក្រោយនេះ បងបានយកសៀមរាបធ្វើជាផ្ទះ នាំឱ្យអ្នកសៀមរាបចេះស្រលាញ់ខេត្តរបស់ខ្លួន និងជាស្ថាបនិកតែមួយគត់នៃ«សៀមរាបផ្ទះខ្ញុំ»! ❤️

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ថ្នាក់ក្រុង ស្រុក ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក ភាក្រ្តា អភិបាលរងខេត្តក...
06/12/2022

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ថ្នាក់ក្រុង ស្រុក ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក ភាក្រ្តា អភិបាលរងខេត្តកោះកុង និងមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោកប្រធានមន្ទីរផែនការខេត្ត នាយករងសាលាខេត្តកោះកុង លោក ឯក ម៉ឹងប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង ព្រមទាំងមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន ឬតំណាងមន្ទីរ អង្គការ និងដៃគូរពាក់ព័ន្ធនានា សរុបប្រមាណជាង ៥០នាក់ នៅសាលាស្រុកកោះកុង។

សិក្ខាសាលានេះ មានគោលបំណងសំខាន់បី(៣)គឺ

គោលបំណងទី១ ក៏បង្ហាញលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា របស់រដ្ឋបាលស្រុកកោះកុង និងឃុំទាំងបួន ដែលបានអនុវត្តក្នុងឆ្នាំ២០២២នេះ
គោលបំណងទី២ បង្ហាញជូនសមាជិក-សមាជិកា អង្គសិក្ខាសាលាឱ្យបានជ្រាបអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានរបស់ប្រជាពលរដ្ឋដោយប្រមូលផ្ដុំទូទាំងស្រុក និងឃុំ សម្រាប់ឆ្នាំ២០២៣
គោលបំណងទី៣ គឺជាការកៀងករការគាំទ្រធនធានពីអង្គភាពរដ្ឋ ឯកជន អង្កការ សង្គមស៊ីវិល សប្បុរសជននានា ដើម្បីគាំទ្រអនុវត្តតម្រោងអភិវឌ្ឍន៍

លទ្ធផលសម្រេចបានដូចតទៅ៖
១. គម្រោងរបស់ស្រុក ឆ្នាំ២០២៣ សរុប ១៣៦ គម្រោង ទទួលបានការគាំទ្រ ចំនួន ១៦ គម្រោង(ក្នុងគម្រោងសរុប ១៦គម្រោង និងក្រៅ ០គម្រោង)
២. គម្រោងរបស់ឃុំទាំង៤ ឆ្នាំ២០២៣ សរុប ២០១ គម្រោង ទទួលបានការគាំទ្រ ចំនួន ៤៨ គម្រោង(ក្នុងគម្រោងសរុប ៤៨គម្រោង និងក្រៅ ០គម្រោង)
៣. សរុបគម្រោងទូទាំងស្រុក ឆ្នាំ២០២៣ សរុប ៣៣៧គម្រោង ទទួលបានការគាំទ្រ ចំនួន ៦៤គម្រោង (ក្នុងគម្រោងសរុប ៦៤គម្រោង និងក្រៅ ០គម្រោង)
គិតជា%= ១៨,៩%។

ស្រុកកោះកុង៖ ព្រឹកថ្ងៃអង្គារ ១៣ កើត ខែមិគសិរឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២

06/12/2022

អបអរសាទរខួបលើកទី៤៤​ ថ្ងៃកំណើត ស.ស.យ.ក. 🎉🎉

06/12/2022

Address

Krong Kaoh Kong

Website

Alerts

Be the first to know and let us send you an email when អ៊ឹង បឺត Ing Bert posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to អ៊ឹង បឺត Ing Bert:

Videos

Share


Other Digital creator in Krong Kaoh Kong

Show All