Vandy N. Sien

Vandy N. Sien សីលធម៌ គុណធម៌ សប្បុរសធម៌

29/04/2023

អ្នកសិល្បៈ😢
💔លក់ឡេសុខៗ មានឈ្មោះជាអ្នកសិល្បៈ
💔មានលុយ មានអំណាច ក្លាយជាអ្នកសិល្បៈ
💔ល្បីគេស្គាល់ច្រេីន ដោយអាជីពផ្សេង បានក្លាយជាអ្នកសិល្បៈ
ខ្ញុំមិនហាមឃាត់ទេ មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិប្រកបអាជីពជាអ្នកសិល្បៈ បានមិនថាខ្លួនធ្លាប់ជាអ្វីនោះទេ តែ សូមគិតថាសិល្បៈជាអាជីព ជាមុខរបរ ជាជំនាញ ដូច្នេះ មិនមែនឱ្យតែមានដុង ស្រឡាញ់តែមួយខ្យល់ៗ អាចចូលសិល្បៈបាននោះទេ។ អ្នកសិល្បៈត្រូវការ ពេលហាត់រៀនមានក្បួនខ្នាត មានវិជ្ជាជីវៈរាប់ឆ្នាំ ទម្រាំគេ មានឈ្មោះជាអ្នកសិល្បៈ។ ចង់យក influencers ល្បីៗ ឬអ្នកផ្សេងមកថត មកសម្តែងក៏យកចុះ តែសូមកុំដាក់ងារគាត់ជាអ្នកសិល្បៈអី អាណិតអ្នកសិល្បៈពិតប្រាកដផង😢🙏🏼។ សិល្បៈមិនមែនជារបរថោកទាបទេ កុំមកមេីលងាយ។ ខ្ញុំលេីកឧទាហរណ៌ដូចជានៅប្រទេស កូរ៉េ ដែលមានក្រុមតារាល្បីៗជាច្រេីន ល្បីពាសពេញពិភពលោក តែគេខំប៉ុណ្ណា? គេហាត់រៀនប៉ុន្មានឆ្នាំ ? គេមានក្រឹត្យក្រមអ្វីខ្លះ មុនបង្កេីតជាក្រុមមួយ? គេយល់ពីវប្បធម៌ប្រទេសគេប៉ុណ្ណា? ដោយឡែកស្រុកខ្ញុំ ឱ្យតែសម្រស់ពេញចិត្តគេ ទោះគ្មានសមត្ថភាពក៏ធ្វេីអ្នកសិល្បៈបាន ទាំងល្ងិតល្ងង់ មិនដែលហាត់រៀន គ្មានគ្រូ គ្មាននិស្ស័យ គ្មានការយល់ដឹងពីសិល្បៈ តួសម្តែងខ្លះមិនយល់ផងថា"នាដកម្ម"ជាអ្វី? ទាត់ក្បាលអ្នកមានជំនាញចោល យកតែមនុស្សល្ងង់ បានតែស្អាតសំបកក្រៅមកសម្តែង។ បេីនិយាយពីរឿងបុរាណវិញ ចង់តួខុសក្បួនខ្នាតមេចក៏ថាល្អដែរ ហេីយតែយកលេសថា គ្នាអ្នកសម័យ គ្នាមេចដឹង គ្នាអ្នកដេីរម៉ូត គ្នាជាបវរកញ្ញាគ្នាមេចដឹង? ខ្ញុំសួរវិញ ចុះសិស្សដែលគេរៀនផ្នែកនាដសាស្រ្តមេចមិនយកគេមកសម្តែង? ក្រែងគេចេះសព្វគ្រប់អស់តេី។ ខ្ញុំសង្វេគអ្នកបុរាណខ្ញុំនិយាយមែន សិល្បៈតំណាងជាតិ សម្តែងចប់បាន អស់ហេីយ $20... តែហាត់ចង់ងាប់។ សិល្បករបុរាណនៅប្រទេសជិតខាង សុទ្ធតែមានអង្គរក្សឆ្វេងស្តាំ។ កូរ៉េ គេមាន K-pop ចុះយេីង??? ស្នាដៃរបាំតម្លេីងថ្មីៗ មានដែលទៅមេីលអត់? តិចថាអ្នករបាំបុរាណ អត់គំនិតឆ្នៃប្រឌិតអីចុះ។ បេីអ្នកដឹកនាំរឿងខ្លះសម្តីម៉ាបេន អ្នករបាំចេះតែរាំហ្នឹង...នែ ខ្ញុំប្រាប់អ្នកឯងឱ្យដឹង អ្នករបាំ គេចេះទាំងរាំ គេចេះទាំងច្រៀង គេចេះទាំងសម្តែង គេចេះទាំងនិពន្ធ គេចេះទាំងដឹកសម្តែង គេចេះទាំងតម្លេីងស្នាដៃ គេចេះទាំងឆ្នៃឈុត គេចេះទាំងរបៀបស្លៀកពាក់ គេចេះពីការផាត់មុខ .... បេីអ្នករបាំបុរាណមិនអស្ចារ្យទេ មិនមែនគេចុះក្នុងបញ្ជីបេតិកភណ្ឌទេ កុំភ្លេីពេក (អឹស សុំឈ្លេីយបន្តិចចុះ)។
ជាចុងក្រោយ សូមយល់ឱ្យច្បាស់ពីអ្នកសិល្បៈ មិនមែនឱ្យតែអ្នកល្បីសុទ្ធតែជាអ្នកសិល្បៈទេ។
អ នៅមានទៀត ពេលខ្លះរាងខ្នាញ់ អ្នកដឹកនាំកម្មវិធីធំៗថ្នាក់ជាតិមួយចំនួនដែរ អ្នកលក់អនឡាញ influencers ក៏គាត់ប្រកាស់ថាអ្នកសិល្បៈដែរ😄 បានឈប់និយាយ😐
Touk Meas Studio ទូកមាស ស្ទូឌីយោ ស្រលាញ់សិល្បៈនិងវប្បធម៌ខ្មែរ
Cr. Prekaychan Fan

នៅស្រុកគេវាជា pyramid game ឬ ល្បែងពីរ៉ាមីតដែលខុសច្បាប់ អ្នកខ្លះប្រើពាក្យល្អហៅថា បណ្តាញទីផ្សារ(Network Marketing or Multi...
09/08/2021

នៅស្រុកគេវាជា pyramid game ឬ ល្បែងពីរ៉ាមីតដែលខុសច្បាប់ អ្នកខ្លះប្រើពាក្យល្អហៅថា បណ្តាញទីផ្សារ(Network Marketing or Multi layers marketing) ថ្មីៗនេះនៅស្រុកយើងគេនិយមហៅ ថាតំណាងចែកចាយ៕ ទោះឈ្មោះអ្វីក៏ដោយអោយតែមានទម្រង់អាជិវកម្មដូចរូបភាពខាងក្រោមនេះ សូមបងប្អូនប្រយត្ន័មុនសម្រេចចិត្តដាក់វិនិយោគលើវា ។ ជាធម្មតាអាយុកាលរបស់វាមិនដែលលើសពី5ឆ្នាំទេ គេនឹងប្តូរឈ្មោះឬបិទក្រុមហ៊ុនតែម្តង multi Layers marketing ពិតប្រាកដ អតិថិជនប្រើប្រាស់ចុងក្រោយទទួលបានអ្វីដែលគេបានវិនិយោគ តែpyramid game វិញអតិថិជនប្រើប្រាស់ចុងក្រោយជាអ្នករងគ្រោះជាងគេ ហើយអ្នកដែលទទួលបានផលច្រើនជាងគេគឺអ្នកនៅខាងលើ ខ្ញុំអាចហៅPyramid Games ថាវាជាអាជិវកម្មរកមនុស្សអោយបោកមនុស្សអោយខ្លួន ហើយអ្នកដែលត្រូវគេបោកនោះគ្មានអ្នកណាក្រៅពីអ្នកដែលទុកចិត្តយើង មិត្តភក្រ្ត បង ប្អូននោះទេ។ សូមមើលវិដេអូខាងក្រោមពីPyramid Games និង Multi Layer Marketing ពិតប្រាកដ។

https://youtu.be/DUWmgsgMkPU

26/09/2020

តើវិស័យអប់រំមានការរីកចម្រើនមែនដែរឬទេ?

31/01/2020
17/01/2020
14/01/2020
បើប្រជាពលរដ្ឋទាំងអស់គ្នាកំពុងតែសម្ងំយកសុខ ហើយអោយថ្នាក់លើសម្រេចតែឯង អ្នកទាំងអស់ពុំបានដឹងពីតួនាទីរបស់ខ្លួនឯងឡើយ៘
21/12/2019

បើប្រជាពលរដ្ឋទាំងអស់គ្នាកំពុងតែសម្ងំយកសុខ ហើយអោយថ្នាក់លើសម្រេចតែឯង អ្នកទាំងអស់ពុំបានដឹងពីតួនាទីរបស់ខ្លួនឯងឡើយ៘

21/12/2019

ប្រជាពលរដ្ឋគ្មានវិន័យ ប្រទេសគ្មានការរីកចម្រើនឡើយ

21/12/2019

អំពើអយុត្តិធម៌ គ្រោះថ្នាក់ចរាចរណ៍ ចោរកម្ម ការរំលោភសិទ្ធមនុស្ស ការរំលោភសេពសន្ថវ: ការកាប់បំផ្លាញព្រៃឈើ បញ្ហាក្នុងសង្គមនានា មាននៅក្នុងផេក Unlock Brain

21/12/2019

អំពើអយុត្តិធម៌ ការកាប់បំផ្លាញព្រៃឈើ ការរុករករ៉ែ ការរំលោភសេពសន្ថេវ: បញ្ហាដីធ្លី បញ្ហាសង្គមនានា មាននៅក្នុងផេក Unlock Brain

Address

National Road 7
Kratie

Telephone

+85586294443

Website

Alerts

Be the first to know and let us send you an email when Vandy N. Sien posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Vandy N. Sien:

Videos

Share

Category


Other Video Creators in Kratie

Show All