Koh Kong Thmey News

  • Home
  • Koh Kong Thmey News

Koh Kong Thmey News Thmey News

05/01/2025

(​កោះកុង​)៖​ឯកឧត្តម លេង ផា​លី រដ្ឋលេខាធិការ​ក្រសួង​ផែនការ និង​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្

ផ្លែអ្វីបងប្អូនទស្សន៍ទាយមើល
04/01/2025

ផ្លែអ្វីបងប្អូនទស្សន៍ទាយមើល

04/01/2025

ពិធី​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី 3 ខែ​មករា 2025 លោក ឈិត រតនៈ​អភិបាលរង​ខេត្ត​និង​ជា​អ្នកនាំពាក

04/01/2025

កោះកុង ៖ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​មករា​ឆ្នាំ​២០២៥​នេះ​អាជ្ញាធរ​ខេត្ត​កោះកុង​បាន​បើក​ពិធី​ប្រកាស​ចូល​កាន់​

04/01/2025

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ នៅ ស្រុកមណ្ឌលសីមា

(កោះកុង)៖ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅថ្ងៃទី៤ ខែមករា ឆ្នាំ ២០២៥នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សហការជាមួយក្រុមគ្រូពេទ្យខេត្តកោះកុង ចុះពិនិត្យព្យាបាលជំងឺ ផ្ដល់សេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃដោយវេជ្ជបណ្ឌិតជំនាញជំនាញមកពីក្រៅប្រទេស និងក្នុងប្រទេសតាមមន្ទីរពេទ្យរដ្ឋ ឯកជនដែលមានបទពិសោធន៍យូរឆ្នាំ ជូនប្រជាពលរដ្ឋនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នាឱកាសនោះដែរ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពដែលបានឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិត្តថ្លៃនាពេលនេះ ។

ឯកឧត្តម លេង ផាលី បានបន្ថែមថា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយមានការពិនិត្យជំងឺទូទៅមានដូចជា ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូរបាត ជំងឺសួតក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើរស្បែក ជំងឺព្រូនជំងឺស្លេកស្លាំងជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែកសុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាមជំងឺត្រចៀកច្រមុះបំពង់ក ជំងឺតម្រងនោម អេកូសាស្រ្ត វាស់ចង្វាក់បេះដូង ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម។ដោយ 016636655

01/01/2025

ឆ្នាំថ្មីសូមអរគុណសន្តិភាព 🙏 សូមឱ្យមានសន្តិភាពជារាងរហូត 🙏សូមឱ្យអាជ្ញាធរជាខ្នងបង្អែកដល់រាស្ត្រស្លូតត្រង់ 🙏សូមឱ្យច្បាប់ជាខ្នងបង្អែកដល់ជនរងគ្រោះ 🙏🥰

ខ្ញុំបាទ លីវណ្ណ ឌី Tv5  សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្តមីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ គឹម ញ៉ ក្...
01/01/2025

ខ្ញុំបាទ លីវណ្ណ ឌី Tv5 សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្តមីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ គឹម ញ៉ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ខាងមុខនេះសូម ឯកឧត្តម និង លោកជំទាវ បុត្រាបុត្រីចៅប្រុសចៅស្រី ជួបតែសេចក្តីសុខចំរុង ចម្រើននិងទទួលបានជោគជ័យគ្រប់ភារកិច្ច។

ដើម្បីឲ្យមានភាពស្និទ្ធស្នាល និងអបអរសាទរឆ្នាំថ្មីឆ្នាំសកលនៅយប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 ឯកឧត្តម កែវ សារ៉ៃ អនុរដ្ឋលេខាធិ...
01/01/2025

ដើម្បីឲ្យមានភាពស្និទ្ធស្នាល និងអបអរសាទរឆ្នាំថ្មីឆ្នាំសកល
នៅយប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 ឯកឧត្តម កែវ សារ៉ៃ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្ដល់កិត្តិយសរៀបចំកម្មវិធីអាហារសាមគ្គីជាមួយក្រុមគ្រួសារមន្ទីរព័ត៌មានខេត្តកោះកុង និងបងប្អូនអ្នកសារព័ត៌មានប្រចាំនៅខេត្តកោះកុង ដើម្បីអបអរសាទរ ទទួលអំណរឆ្នាំថ្មីឆ្នាំសកល 2025 ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម កែវ សាវ៉ៃសូមគោរពជូនពរឯកឧត្តម កែវ សាវ៉ៃ និងថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរព័ត៌មានព្រមទាំងបងប្អូនអ្នកសារព័ត៌មានប្រចាំខេត្តកោះកុង ទទួលបាននូវសេចក្តីសុខ សេចកតីចម្រើន អាយុយើងយូរ ជោគជ័យគ្រប់ភារកិច្ច ។

សម្ដេច ពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញសំណេៈសំណាល និងប្រគល់រង្វាន់ជូនសិស្ស និទ្ទេសA ប្រឡងជាប់សញ...
31/12/2024

សម្ដេច ពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញសំណេៈសំណាល និងប្រគល់រង្វាន់ជូនសិស្ស និទ្ទេសA ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ចំនួន១៣នាក់

នៅព្រឹកថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង បានរៀបចំពិធីប្រគល់រង្វាន់ ជូនសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ដែលទទួលបាននិទ្ទេសA ចំនួន 13 នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង៕

ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរខាងលើនេះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានថ្លែង អំណរគុណ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រង សាលា(គ្រប់សាលា) លោកគ្រូ អ្នកគ្រូ តំណាងសហគមន៍ និងជាពិសេសសប្បុរសជននានា ដែលបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍសាលារៀន និងបានយកចិត្តទុកដាក់ក្នុងការអប់រំ បង្ហាត់បង្រៀនក្មួយៗសិស្សានុសិស្ស ឱ្យទទួលបានលទ្ធផលល្អប្រសើរប្រកបដោយគុណភាព គួរជា ទីមោទនៈ។

លោកជំទាវ បានយកឱកាសដ៏វិសេសវិសាលនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះ សម្តេចពិជ័យសេនា ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញជាអធិបតីដ៏ ខ្ពង់ខ្ពស់ក្នុងពិធី «សំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់និទ្ទេស «A» សម្រាប់ ឆ្នាំសិក្សា២០២៣ - ២០២៤ ដ៏អធិកអធមនេះ ដែលជាសក្ខីភាពបង្ហាញពីការលើកទឹកចិត្តដ៏ធំ ធេងចំពោះរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅទូទាំងខេត្តកោះកុង៕ ដោយ លីវណ្ណឌី

ក្រុមដាវកាំបិតត្រូវបានឃាត់ខ្លួនយប់ថ្ងៃទី២៦/១២/២០២៤ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ សហការជាមួយអធិការស្រុកតាំងគោក ឃា.ត់ខ្ល...
27/12/2024

ក្រុមដាវកាំបិតត្រូវបានឃាត់ខ្លួន
យប់ថ្ងៃទី២៦/១២/២០២៤ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ សហការជាមួយអធិការស្រុកតាំងគោក ឃា.ត់ខ្លួនក្រុមអ្នកលេង ៤នាក់ បន្ទាប់ពីអត់ការងារធ្វើ ប្រើដា.វ ពូថៅ ដំបង វា.យបំផ្លាញម៉ូតូក្មេងស្រីម្នាក់បណ្ដាលឲ្យខូចខាត ។

ប្រភពពី:ថាវរី ប៉ូលីស

27/12/2024

🥰🙏កណ្តាប់ដៃ និងវិធានការខេត្តមានប្រសិទ្ធិភាព
គ្មានក្មេងទំនើងអុកឡុកតាមសាធារណៈ ឬទីតាំងសប្បាយៗនោះទេ💪💪ប្រសិនបើមានសូមបងប្អូនពលរដ្ឋផ្តល់ព៌តមាន🙏💐💐

26/12/2024

សូមរីករាយទស្សនាបទ៖ ទឹកភ្នែកក្មេងទំនើង

ក្រសួងព័ត៌មាន៖ សេចក្តីជូនដំណឹង ស្តីពី ការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ និងបញ្ចប់សុពលភាពបណ្ណសារព័ត...
25/12/2024

ក្រសួងព័ត៌មាន៖ សេចក្តីជូនដំណឹង ស្តីពី ការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ និងបញ្ចប់សុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៤ ។

ភ្លើងប្រច័ណ្ឌ ! បុរសជាសង្សារកាប់នារីជាគូរស្នេហ៍ជាច្រើនកាំបិតតាំងតោស្ទើររដាច់ជើងម្ខាងជាកាដូថ្ងៃគ្រីសស្មាក់ ហេតុការណ៍នេះដែ...
25/12/2024

ភ្លើងប្រច័ណ្ឌ ! បុរសជាសង្សារកាប់នារីជាគូរស្នេហ៍ជាច្រើនកាំបិតតាំងតោស្ទើររដាច់ជើងម្ខាងជាកាដូថ្ងៃគ្រីសស្មាក់ ហេតុការណ៍នេះដែលបានកើតទ្បើងកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្បែផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ពេលកាប់គេក៏ខ្លាំងម៉្លេះ ឥឡូវត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ក្មេងស្ទាវបានចំនួន៣នាក់ហើយ ដែលប្រដាប់ដោយ ដា.វ និង កាំ.បិត ជិ...
24/12/2024

ពេលកាប់គេក៏ខ្លាំងម៉្លេះ ឥឡូវត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ក្មេងស្ទាវបានចំនួន៣នាក់ហើយ ដែលប្រដាប់ដោយ ដា.វ និង កាំ.បិត ជិះម៉ូតូដេញ.កា..ប់ ទៅលេីយុវជន៣នាក់ នៅខេត្ត តាកែវ ខណៈសមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកជនល្មើសបន្ថែមទៀតមកផ្ដន្ទាទោសឲ្យខានតែបាន.!!

ខេត្តតាកែវ ÷ ក្មេងស្ទាវមួយក្រុមប្រដាប់ដោយ ដា.វ និង កាំ.បិតដេញ.កា..ប់ ទៅលេីយុវជន៣នាក់ បណ្តាលអោយរងរបួសធ្ងន់..២នាក់ និងស្រាល់ម្នាក់…នៅយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នៅ ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ត្រី សៅ សារុន អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានថ្លែងប្រាប់ នាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោកបានឱ្យដឹងថា សមត្ថកិច្ចតាមស្រាវជ្រាវ កំណត់មុខសញ្ញា តាមចាប់ឃាត់ខ្លួនបានចំនួន៣នាក់ហើយ នឹងកំពុងដឹកនាំមន្រ្តីជំនាញ ចុះធ្វើការស្រាវជ្រាវ បន្តតាមចាប់ បក្ខពួកក្រុមក្មេ.ងស្ទា.វ ដេញកា.ប់ ទៅលើជនរងគ្រោះ ២នាក់នៅឃុំសូរភី ស្រុកបាទី ដើម្បី មកផ្តន្ទាទោសបន្តទៀតតាមច្បាប់ឱ្យខានតែបាន.។

អរគុណលោកគ្រូ និងក្រុមគ្រួសារ បានជួយឧបត្ថម្ភ ថវិកាចំនួន 50 ដុល្លារ សម្រាប់ការវះកាត់ កូនស្លាប់ក្នុងពោះអាយុ 9 ខែ កូនរបស់ខ្ញ...
22/12/2024

អរគុណលោកគ្រូ និងក្រុមគ្រួសារ បានជួយឧបត្ថម្ភ ថវិកាចំនួន 50 ដុល្លារ សម្រាប់ការវះកាត់ កូនស្លាប់ក្នុងពោះអាយុ 9 ខែ កូនរបស់ខ្ញុំ ក្នុងការបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះនៅរាជធានីភ្នំពេញ សូមជូនពរសុខភាពល្អ ជោគជ័យក្នុងការងារ ។ 🙏😭

21/12/2024

ករណីលង់ទឹកស្លាប់ នៅថ្ងៃទី 21 ធ្នូ 2024 គឺជាម្ចាស់សំឡេងប៉ាៗ 500 មក 😭 វេលាម៉ោង៨:៤០ នាទី មានករណីមនុស្សស្លាប់១នាក់
កើតឡើងនៅចំណុចនៅក្នុងទឹកសមុទ្រព្រែកកោះប៉ោ (ផែអូប័រ)ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ។
សពជនរងគ្រោះឈ្មោះឈឿន កូឡាប ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរក្នុងបន្ទុកគ្រួសារ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ដងទង់។ ស្រុកកំណើតភូមិ១ សង្កាត់ដងទង់។
*មូលហេតុ :ស្លាប់ដោយសារលង់ទឹក (មានជំងឺប្រចាំកាយរលាកស្រោមខួរក្បាល)។

Address


Website

Alerts

Be the first to know and let us send you an email when Koh Kong Thmey News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share