ជាទូទៅនៅពេលដែលមានបទល្មើសមួយកើតឡើងយើងតែងតែសង្កេតឃើញមានបណ្តឹងមួយ ឬបណ្តឹងពីរ ដែលបណ្តឹងទី១ គេហៅថាបណ្តឹងអាជ្ញា ហើយបណ្តឹងទី២ គេហៅថាបណ្តឹងរដ្ឋប្បវេណី។
១-បណ្តឹងព្រហ្មទណ្ឌ ឬបណ្តឹងអាជ្ញា មានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើស បង្ហាញឱ្យឃើញពីពិរុទ្ធភាព នៃជនល្មើស និងផ្តន្ទាទោសជននេះតាមតាមច្បាប់កំណត់។ ហើយសមត្ថកិច្ចក្នុងការធ្វើបណ្តឹងអាជ្ញា គឺជាសមត្ថកិច្ចផ្តាច់មុខរបស់ព្រះរាជអាជ្ញា ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញា។
២-បណ្តឹងរដ្ឋប្បវេណីមានគោលបំណងធ្វើឱ្យបានជួសជុលការខូចខាតដែលបណ្តាលមកពីអំពីល្មើសដល់ភាគីរងគ្រោះ ហើយក្នុងគោលបំណងនេះ ឱ្យអ្នករងគ្រោះទទួលបានសំណងធួនល្មមទៅនឹងព្យសនកម្មដែលខ្លួនបានទទួលរង។ ជាសិទ្ធិរបស់ភាគីតែប៉ុណ្ណោះ ចំពោះបណ្តឹងរដ្ឋប្បវេណី។
បកស្រាយដោយ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រស
ការសំដែងល្ខោន គឺគេចង់ឱ្យយកការសម្តែងរបស់គេមកត្រិះរិះពិចារណាទៅលើអត្ថន័យ និងខ្លឹមសារ ព្រមទាំងគោលបំណង នៃការសម្តែងនោះថាបង្គ្រាប់ន័យយ៉ាងដូចម្តេចខ្លះ? មែនទែនទៅការសម្តែងល្ខោន គឺជាគំនិតមួយ ក៏ដូចជាបទពិសោធ សម្រាប់ឱ្យយើងម្នាក់ៗយក ឬទទួលបាននូវបទពិសោធថ្មីៗ ក្នុងការយកមកកែប្រែ ឬប្រាស់ប្តូរនូវបទពិសោធចាស់ៗ ដោយយកបទពិសោធថ្មី មកធ្វើជាបច្ចុប្បន្នសម្រាប់ខ្លួនឯង ដើម្បីក្លាយជាអ្នកមានចំណេះដឹង និងបទពិសោធថ្មី ព្រមទាំងការអភិវឌ្ឍនានាជាអាទិ៍។
ផ្ទុយមកវិញ បើការសំដែងភាពស្មោះត្រង់របស់មនុស្សវិញគឺធ្វើឡើងនៅចំពោះមុខយើងធ្វើមហាសែនល្អ ប៉ុន្តែបើនៅពីក្រោយខ្នងយើងវិញ ចាំតែច្រណែន ឈ្នានីសសព្វគ្រប់បែបយ៉ាងនៅរបស់របបអ្វីដែលយើងមាន។
#30072023