10/10/2025
នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ លោក អ៉ឹង ទ្រី
សមាជិកក្រុមប្រឹក្សាឃុំទន្លេបិទ តំណាងលោក ភិន ឈុន មេឃុំទន្លេបិទ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ នាំយកអំណោយគ្រឿងឧបភោគបរិភោគ នឹងថវិកាជូនដល់អង្គភាពកងពលតូចថ្មើរជើងលេខ២១ មានដូចខាងក្រោម:
-ទឹកសុទ្ធ 27កេស
-អង្ករ 9បេ
-ទឹកទឹកក្រូច 19កេស
-មី 21កេស
-ទឹកដោះគោ 72កំប៉ុង
-ស្កសរ 73គីឡូក្រាម
-ថវិកា 1,400,000រៀល ។
ថវិកា នឹងគ្រឿងឧបភោគបរិភោគខាងលើ បានមកពីព្រះចៅអធិការវត្ត ចំនួ ៤ នៅក្នុងមូលដ្ឋានឃុំទន្លេបិទ។