ពត៌មាន

ពត៌មាន ័ត៌មានផ្ដល់ជូនព័ត៌មានទូទៅទាំងក្នុងនិងក្រៅប្រទេស Telegram085 ផ្ដល់ជូនព័ត៌មានទូទៅ ទាំងក្នុងប្រទេសនិងក្រៅប្រទេស Doly News brings reliable

07/11/2024

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម ដួង តារា ពីមុខតំណែងជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី៕

07/11/2024
06/11/2024

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ?

យោងតាមសេចក្តីណែនាំលេខ០០៦ សណន របស់ក្រសួងមហាផ្ទៃ ដើម្បីជួយសម្រួលដល់ការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់តុលាការ ពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពសំដៅឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្រសួង បានសម្រេចដាក់ចេញសេចក្តីណែនាំថ្មីស្តីពីបែបបទនីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួមហាផ្ទៃ។

ចំពោះទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ដែលអាចកែតម្រូវបាន លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា គឺជាទិន្នន័យដែលបានសរសេរខុស ឬភាន់ច្រឡំព័ត៌មាន ឬខកខានមិនបានបំពេញព័ត៌មាន (កំហុសបច្ចេកទេស) ដោយមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ក្នុងករណីណាមួយ ដូចជា ៖ ការខុសឆ្គងអក្ខរាវិរុទ្ធលើនាមត្រកូល និង/ឬនាមខ្លួន “ជាអក្សរខ្មែរ” និង “អក្សរឡាតាំង” របស់សាមីខ្លួន “ជាអក្សរខ្មែរ” និង “អក្សរឡាតាំង” របស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ (មានន័យថាសូរសំឡេងដូចគ្នា ឬប្រហាក់ប្រហែលគ្នាប៉ុន្តែការសរសេរខុសគ្នា ឬមានកំហុសផ្សេងទៀត)។

ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យរងដដែល ការសរសេរខុស “ភេទ” នៅពេលចុះបញ្ជីដូចជាភេទ “ប្រុស” តែសរសេរដាក់ថាភេទ “ស្រី” ឬភេទ “ស្រី” តែសរសេរដាក់ថាភេទ “ប្រុស” ការចុះបញ្ជីដោយភាន់ច្រឡំលើថ្ងៃខែឆ្នាំកំណើតរបស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ ករណីខុសថ្ងៃកំណើតសុរិយគតិ ដូចជា៖ថ្ងៃទី៣០ ខែកុម្ភៈ ឬថ្ងៃទី៣១ ខែមេសា។ ខុសថ្ងៃកំណើតចន្ទគតិ ដូចជាសរសេរចុះដាក់ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ១៩៨៩ ប៉ុន្តែជាក់ស្តែងថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៩ ជាថ្ងៃអង្គារ ការភាន់ច្រឡំទីតាំងភូមិសាស្ត្ររដ្ឋបាល ដូចជា៖ សរសេរដាក់ថា ស្រុកអង្គរបុរី ខេត្តសៀមរាប ប៉ុន្តែជាក់ស្តែងស្រុកអង្គរបុរី ស្ថិតនៅក្នុងខេត្តតាកែវ ក៏សុទ្ធតែអាចស្នើសុំកែតម្រូវដូចគ្នាដែរ។

បន្ថែមលើនេះ ករណីមានខ្ទង់ទីកន្លែងកំណើត បានសរសេរខុសពីទីកន្លែងកំណើតដែលសាមីខ្លួន បានកើតជាក់ស្តែង ឬសរសេរខុសទីតាំងភូមិសាស្ត្ររដ្ឋបាលនាសម័យដែលបុគ្គលនោះកើត។ ឧទាហរណ៍. បញ្ជីកំណើតរបស់បុគ្គល ម្នាក់បានចុះថាកើតឆ្នាំ១៩៨៥ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប៉ុន្តែក្នុងអំឡុងឆ្នាំ១៩៨៥ ស្រុកមង្គលបុរី ស្ថិតនៅក្នុងខេត្តបាត់ដំបង ពីព្រោះនៅឆ្នាំ១៩៨៥ មិនទាន់បង្កើតខេត្តបន្ទាយមានជ័យ នៅឡើយ និងការខកខានមិនបានចុះព័ត៌មាននៅក្នុងបញ្ជីអត្រានុកូលដ្ឋាន លើកលែងតែការបន្ថែមទិន្នន័យព័ត៌មានណាដែលធ្វើឱ្យសាមីខ្លួនរួចផុតពីការទទួលខុសត្រូវខាងផ្លូវច្បាប់ និងកែតម្រូវទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ ក៏សុទ្ធតែអាចស្នើសុំកែតម្រូវបានដូចគ្នា។

ដោយឡែកចំពោះការមោឃភាពបញ្ជីអត្រានុកូលដ្ឋានវិញ លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា ការមោឃភាព អាចធ្វើបានក្នុងករណីណាមួយដូចជា៖ ការចុះបញ្ជីផ្ទុយពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ការចុះខុសបែបបទ នីតិវិធីនៃការងារអត្រានុកូលដ្ឋាន ចុះបញ្ជីអត្រានុកូលដ្ឋានលើសពី ១ (មួយ) ដង នៅកន្លែងដដែល ឬនៅកន្លែងផ្សេងទៀត និងការមោឃភាពលើបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ។

បន្ទាប់ពីបានដឹងច្បាស់នូវករណីដែលអាចស្នើសុំកែតម្រូវបាន ដោយពុំចាំបាច់ឡើងដល់ស្ថាប័នតុលាការ ខាងក្រោមនេះជានីតិវិធីដោះស្រាយងាយៗដែលអ្នកក៏ត្រូវដឹង និងអនុវត្តឱ្យបានត្រឹមត្រូវ។

បើតាមលោកបណ្ឌិត ទូច សុឃៈ ចំពោះការស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន បើស្ថិតនៅក្នុងឆ្នាំដែលកំពុងអនុវត្ត (គិតពីថ្ងៃទី១ ខែមករា មកទល់ថ្ងៃទី៣១ ខែធ្នូ) គឺលោកអ្នក អាចធ្វើការស្នើបានតាមរយៈ ឃុំ សង្កាត់របស់ខ្លួន ដែលបានចុះបញ្ជី ប៉ុន្តែបើផុតពីឆ្នាំដែលអនុវត្តវិញ ការស្នើសុំកែតម្រូវទិន្នន័យ គឺស្ថិតនៅថ្នាក់ជាតិ (អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម) ផ្ទុយពីនេះរាល់ការស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដែលមិនមែនជាសមត្ថកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋាន ពោលគឺក្រៅពីចំណុចដែលបញ្ជាក់ពីការអាចកែតម្រូវបាននោះ គឺជាសមត្ថកិច្ចរបស់ស្ថាប័នតុលាការ ដែលមានសមត្ថកិច្ចតាមច្បាប់កំណត់៕

06/11/2024

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី6 ដល់ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2024នេះ បានឲ្យដឹងថាតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី 55% តំបន់ខ្ពង់រាបគ្របដណ្ដប់លើផ្ទៃដី25% និង តំបន់មាត់សមុទ្រគ្របដណ្ដប់លើផ្ទៃដី15%។

ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២២ ឈ្មោះឃីនស៊ីង ដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះសង្ឃរាបានមានឥទ្ធិពលខ្លាំង លើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

05/11/2024
05/11/2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតគោរពជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសចម្រើនជន្មាយុ!

04/11/2024

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា
ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។

ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។

លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។

ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ។

04/11/2024

រយៈពេល ២សប្តាហ៍កន្លងមកនេះ ករណីក្មេងទំនើងទូទាំងប្រទេស នៅតែបន្តភាពស្ងប់ស្ងាត់ល្អ!

រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ករណីក្មេងទំនើងទូទាំងប្រទេស នៅតែបន្តមានសភាពស្ងប់ស្ងាត់ល្អ ពោលគឺមានចំនួនកើតឡើងតែជាង ១០ករណីប៉ុណ្ណោះ និងមានទ្រង់ទ្រាយតូចតាចទៀតផង។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានចាត់ទុកស្ថានភាពនេះ ថាជាផលកើតចេញពីការដាក់ចេញវិធានការណ៍ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ ដឹកនាំអនុវត្តយ៉ាងហ្មត់ចត់។

ជាមួយគ្នានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា លទ្ធផលនេះ ក៏កើតចេញពីការប្រតិបត្តិយ៉ាងសកម្មមិនខ្លាចនឿយហត់របស់អាជ្ញាធរ និងកងកម្លាំងគ្រប់មូលដ្ឋាន រួមទាំងការចូលរួមអប់រំណែនាំ ពីគ្រប់តួអង្គក្នុងសង្គម ព្រមទាំងការយល់ដឹងកាន់តែច្រើនជាងមុនពីសំណាក់ក្រុមយុវជន អំពីផលវិបាកនៃការបង្កសម្មភាពទំនើងក្នុងសង្គម។

គួរកត់សម្គាល់ថា ពីដើមឡើយ ជំនួសឱ្យពាក្យក្មេងទំនើង ចាស់ៗ ឬអ្នកដឹកនាំភូមិ ឃុំ សង្កាត់ ច្រើនតែសម្គាល់ក្រុមអុកឡុកសង្គម ដោយពាក្យក្រុមជនពាល ពួកអន្ទពាល ឬពួកយូកូមជាដើម។ បច្ចុប្បន្នពាក្យ «ក្មេងទំនើង» ត្រូវបានរាជរដ្ឋាភិបាល កំណត់ប្រើជាផ្លូវការក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

នាឱកាសបូកសរុបសន្និបាតក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងបន្តយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើងនៅតាមសហគមន៍ ដោយផ្ដល់អនុសាសន៍ថា ក្នុងករណីចាំបាច់ គួរយកពួកគេ ឱ្យទៅមើលពន្ធនាគារ ឬមណ្ឌលអប់រំ ក្នុងន័យដាស់តឿនឱ្យកែប្រែសកម្មភាព បើមិនចង់ជាប់ឃុំ។

04/11/2024

២៩ឯកសារដែលច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ទទួលបញ្ជាក់ជូនអ្នក!

បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការងារនីត្យានុកូលកម្ម ឬការបញ្ជាក់លើឯកសារថតចម្លង ជាឯកសារចំបាច់ណាស់សម្រាប់ សិស្សានុសិស្ស បុគ្គលិក អាជីវករលក់ដូរ មន្រ្តីរាជការ ជារួមប្រជាពលរដ្ឋខ្មែរ សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ នៅតាមបណ្ដាច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ យ៉ាងហោចណាស់មានឯកសារចំនួន២៩ប្រភេទ ដែលមន្រ្តីទទួលផ្ដល់ការបញ្ជាក់នីត្យានុកូលកម្ម។

ឯកសារថតចម្លងទាំងនោះ រួមមាន វិញ្ញាបនបត្របញ្ជាក់ការសិក្សា វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាកំរិតទី១ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាកំរិតទី២ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាមធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របញ្ជាក់ទី១២ វិញ្ញាបនបត្របចុះបញ្ជីអាករលើតម្លៃបន្ថែម វិញ្ញាបនបត្រប្រកបអាជីវកម្ម ប័ណ្ណប៉ាតង់ និងវិញ្ញាបនបត្រ។

ជាមួយគ្នានេះ ក៏មានលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី លិខិតបញ្ជាក់លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាកំរិត១ សញ្ញាបត្រមធ្យមសិក្សាកំរិត២( បំពេញវិជ្ជា) សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សញ្ញាបត្រមធ្យមសិក្សាគរុកោសល្យ សញ្ញាបត្រមធ្យមសិក្សា សញ្ញាបត្រគ្រូបង្រៀនកំរិតឧត្តម ព្រឹត្តិលទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។

ក្រៅពីនេះ ក៏មាន លិខិតបញ្ជាក់ការសិក្សា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសំគាល់យានយន្ត ប័ណ្ណបើកបររងយន្ត ព្រឹត្តបត្រពិន្ទុ ពាក្យសុំបញ្ជាក់សញ្ញាបត្រមអធ្យមសិក្សាកំរិត២ចំណេះដឹងទូទៅ វិញ្ញាបនបត្របណ្តោះអាសន្នថ្នាក់បរិបត្ររងផងដែរ។ ចំពោះតម្លៃសេវាវិញទៀតសោត លិខិតមួយចំនួនមិនត្រូវបានគិតកម្រៃនោះទេ ហើយលិខិតបញ្ជាក់ផ្សេងទៀតគិតត្រឹមតែ១០០០រៀលប៉ុណ្ណោះក្នុង១សន្លឹក។

សូមបញ្ជាក់ថា ក្រៅពីសេវានីត្យានុកូលកម្ម ឬបញ្ជាក់ឯកសារ ច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ក៏មានផ្ដល់សេវាផ្សេងទៀតដែរ រួមមាន ការងាររដ្ឋបាល ការងារអត្រានុកូលដ្ឋាន វិស័យវប្បធម៌និងវិចិត្រសិល្បៈ វិស័យអប់រំ យុវជន និងកីឡា វិស័យទេសចរណ៍ វិស័យសំណង់ ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី វិស័យឧស្សាហកម្ម សិប្បកម្ម រ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យសុខាភិបាល វិស័យសាធារណការនិងដឹកជញ្ជូន និងវិស័យកសិកម្ម៕

Address

ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល Kandal, Cambodia 85523

Alerts

Be the first to know and let us send you an email when ពត៌មាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ពត៌មាន:

Videos

Share