Thmey Thmey 25

Thmey Thmey 25 www.thmeythmey25.com ThmeyThmey25 thmeythmey25.com is an online news platform dedicated to promoting small and medium-sized enterprises (SMEs) in Cambodia.
(1)

Operated in conjunction with Thmey Thmey and Cambodianess, Thmey Thmey 25 is managed by the parent company, Cambodian Media Broadcasting Corporation.

01/10/2025

អ្នកស្រី ហេង គឹមឡាយ ប្រមូលដំណាំលម៉ើប្រមាណជាង ៤០០ដើម ​ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ បន្ទាប់ពីប្រើរយៈពេល ៣ ឆ្នាំកន្លះ អ្នកស្រី ហេង គឹមឡាយ ត្រៀមប្រមូលដំណាំលម៉ើប្រមាណជាង ៤០០ដើម ស្ថិតនៅភូមិដូង ឃុំមានជ័យ ស្រុកបាណន់ ដែលទើបតែ​ផ្លែ​​ឆ្នាំដំបូង​ ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងខេត្តបាត់ដំបង ។

អ្នកស្រីរំពឹងថានៅពេលប្រមូលផលផ្លែលម៉ើ មិនពិបាកក្នុងការរកទីផ្សារនោះឡើយ ព្រោះបច្ចុប្បន្ន នេះមានភ្ញៀវមកលេង និងទិញដល់ចំការក៏មាន ។ ចំណែកតម្លៃវិញ អ្នកស្រីថា​ពីមុនចន្លោះពី ១៦ ទៅ១៧ ដុល្លាក្នុងមួយគីឡូក្រាម តែមកដល់ពេលនេះ អាចត្រឹម ៤ម៉ឺនរៀលជាងប៉ុណ្ណោះ ព្រោះមានអ្នកដាំ លម៉ើច្រើនដែរ ក្នុងខេត្តបាត់ដំបង ។

អ្នកស្រីបន្តថា​លម៉ើ មួយដើម អាចទទួលផលពី ៤០ ទៅ ៥០ គីឡូក្រាម ហើយឆ្នាំជាបន្តបន្ទាប់ អាចផ្លែច្រើនជាងនេះ ប្រសិនបើមានការថែទាំដិតដល់ ។ ​ម្ចាស់ចំការរូបនេះ សូមឱ្យបងប្អូនជួយគាំទ្រផលិតផលកសិផល ក្នុងស្រុក ដើម្បីលើកទឹកចិត្ត ដល់កសិករ បង្កើនការដាំដុះបន្ថែមទៀត ។
ដោយ៖ ញែម ចាន់

01/10/2025

បឹងបុរាណត្រពាំងក្រម ជាគោលដៅទេសចរណ៍ជិះទូកលេងកម្សាន្ត នារដូវវស្សា

ត្បូងឃ្មុំ៖ បឹងត្រពាំងក្រម ជាបឹងបុរាណមួយ ស្ថិតក្នុងភូមិ សាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នារដូវប្រាំងបឹងបុរាណនេះ កន្លែងចាប់ត្រីតាមបែបបុរាណដោយប្រើឧបករណ៍ប្រពៃណីដូចជា ឈ្នាង អង្រុតជាដើម។
ចំណែកឯ ក្នុងរដូវវស្សាបឹងត្រពាំងក្រម ក្លាយជាគោលដៅទេសចរណ៍ក្នុងតំបន់ ដែលអ្នកទេសចរណ៍អាចជិះទូកលេងកម្សាន្ត និងងូតទឹកលេង។
បឹងត្រពាំងក្រមមិនត្រឹមតែជាបឹងបុរាណប៉ុណ្ណោះទេ តែក៏ជាគោលដៅទេសចរណ៍វប្បធម៌ប្រពៃណីចាប់ត្រី នឹងបានបង្កើនប្រាក់ចំណូលដល់ពលរដ្ឋក្នុងសហគមន៍ត្រពាំងក្រមផងដែរ៕

ដោយ: ជឿន សុធន

ជ្រុងមួយនៃរាជធានីភ្នំពេញ ភ្នំពេញ ស្ថិតនៅក្នុងតំបន់ខាងត្បូង-កណ្តាលនៃប្រទេសកម្ពុជា នៅ​ចំណុច ប្រសព្វ​នៃទន្លេសាប ទន្លេមេគង្គ...
01/10/2025

ជ្រុងមួយនៃរាជធានីភ្នំពេញ

ភ្នំពេញ ស្ថិតនៅក្នុងតំបន់ខាងត្បូង-កណ្តាលនៃប្រទេសកម្ពុជា នៅ​ចំណុច ប្រសព្វ​នៃទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ។ ទន្លេ​ទាំង​នេះ​ផ្តល់​នូវ ប្រព័ន្ធអេកូឡូស៊ីទឹកសាប និងទន្លេ​ប្រកប​ដោយ​សក្តានុពល ដែលជាធនធានដ៏សំខាន់សម្រាប់លក្ខខណ្ឌ បរិស្ថាន​ប្រកប​ដោយ​ចិរភាព សោភ័ណភាព ធម្មជាតិ និង​វប្បធម៌​ប្រកប​ដោយភាព​ចម្រុង​ចម្រើន​សម្រាប់​ប្រជាជននៅរាជធានីភ្នំពេញ តាំង​ពីអតីតកាល​រហូតមកដល់បច្ចុប្បន្ន ។

រូបថត៖ ហេង ស្រីលីន
#ភ្នំពេញ

ចិនសង់ស្ពានខ្ពស់ជាងគេនៅលើពិភពលោក ចិន៖ Huajiang Grand Canyon Bridge គឺជាស្ពានខ្ពស់ជាងគេបំផុតលើពិភពលោក ដែលស្ថិតនៅក្នុងខេត្...
01/10/2025

ចិនសង់ស្ពានខ្ពស់ជាងគេនៅលើពិភពលោក

ចិន៖ Huajiang Grand Canyon Bridge គឺជាស្ពានខ្ពស់ជាងគេបំផុតលើពិភពលោក ដែលស្ថិតនៅក្នុងខេត្ត Guizhou ប្រទេសចិន។ ស្ពាននេះ ត្រូវបានសាងសង់នៅក្នុងឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ ២ពាន់លានដុល្លារ ដោយមានកម្ពស់រហូតដល់៦២៥ម៉ែត្រ ពីផ្លូវស្ពានទៅជ្រលងភ្នំ ។ ក្រៅពីជាផ្លូវធ្វើដំណើរ ស្ពាន Huajiang Grand Canyon Bridge នេះក៏ត្រូវបានគេរៀបចំឡើងដើម្បីជាកន្លែងទេសចរណ៍ដ៏ទាក់ទាញផងដែរ។

ដោយ៖ អ៊ុត រស្មី


សត្វទន្សោងកាន់តែច្រើន ត្រូវបានប្រទះឃើញនៅក្នុងព្រៃកម្ពុជា
01/10/2025

សត្វទន្សោងកាន់តែច្រើន ត្រូវបានប្រទះឃើញនៅក្នុងព្រៃកម្ពុជា

ភ្នំពេញ៖ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ក្រុមការងារអភិរក្សរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានរកឃើញហ្វ....

01/10/2025

ភ្នំពេញ៖ ទឹកទន្លេ កើនឡើងខ្ពស់កាលពីថ្ងៃទី៣០ ខែកញ្ញា។ ផ្លូវថ្មើរជើងកោះនរា ត្រូវបានជន់លិច។ ហាងលក់ចំណីអាហារមួយចំនួននៅតាមបណ្តោយផ្លូវថ្មើរជើងកោះនរានេះ ក៏ត្រូវបានទឹកលេចចូលផងដែរ។

ដោយ៖ សយ រតណ្ណៈវិសាល

កង្កែបអាំង ក្ដាមឆា ត្រីអាំង និងទស្សនាសត្វ «ភ្នំតាម៉ៅ» ខេត្តតាកែវ៖ មានចម្ងាយប្រមាណជាង ៤៣គីឡូម៉ែត ឧទ្យានសួនសត្វភ្នំតាម៉ៅគឺ...
30/09/2025

កង្កែបអាំង ក្ដាមឆា ត្រីអាំង និងទស្សនាសត្វ «ភ្នំតាម៉ៅ»

ខេត្តតាកែវ៖ មានចម្ងាយប្រមាណជាង ៤៣គីឡូម៉ែត ឧទ្យានសួនសត្វភ្នំតាម៉ៅគឺជាតំបន់ទេសចរណ៍មួយដែល ស្ថិតក្បែរទីក្រុងភ្នំពេញ។ ឧទ្យាននេះសម្បូរទៅដោយ សត្វស្លាប ចតុប្បាទ តូចធំជាច្រើនប្រភេទ ដែលបានទាក់ទាញពលរដ្ឋមកជាច្រើនមកកម្សាន្ត។

ក្រៅពីការមកកម្សាន្តនិងមើលសត្វព្រៃដែលមាននៅក្នុងសួនសត្វនេះ ក៏មានលក់ម្ហូបអាហារ ដូចជា កង្កែបបោក ត្រីអាំង ក្តាមឆា អង្ក្រងកញ្ឆែត ជាដើមសម្រាប់ពលរដ្ឋមកលេងកម្សាន្ត។

ដោយ៖ ឡេង សុភានិត្យ


#ព័ត៌មានរូបភាព
#ភ្នំតាម៉ៅ

30/09/2025

លោក ហ្សេលេនស្គី ស្នើបង្កើតខែលការពារដែនអាកាសរួមជាមួយសម្ព័ន្ធមិត្តអឺរ៉ុប

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានស្នើឱ្យបង្កើតខែលការពារដែនអាកាសរួមគ្នា ដើម្បីការពារការគំរាមកំហែងពីរុស្ស៊ី។ សំណើបែបនេះ កើតមានក្រោយពេលមានការឈ្លានពានដែនអាកាសនៅប្រទេសតំបន់អឺរ៉ុបខាងកើត។

អត្ថបទ៖ ហោ សុវិទ្យា
អត្ថាធិប្បាយ៖​ តុប វណ្ណារ៉ា
ដំឡើងរូបភាព៖ ឡាយ ឡុង

ទឹកទន្លេ កើនឡើងខ្ពស់នៅថ្ងៃទី៣០ ខែកញ្ញានេះ។  ផ្លូវថ្មើរជើងកោះនរា ត្រូវបានជន់លិច។ ហាងលក់ចំណីអាហារមួយចំនួននៅតាមបណ្តោយផ្លូវថ...
30/09/2025

ទឹកទន្លេ កើនឡើងខ្ពស់នៅថ្ងៃទី៣០ ខែកញ្ញានេះ។ ផ្លូវថ្មើរជើងកោះនរា ត្រូវបានជន់លិច។ ហាងលក់ចំណីអាហារមួយចំនួននៅតាមបណ្តោយផ្លូវថ្មើរជើងកោះនរានេះ ក៏ត្រូវបានទឹកលេចចូលផងដែរ។

រូបភាព៖ សយ រតណ្ណៈវិសាល

#កោះនរា

30/09/2025

កូរ៉េខាងត្បូង ​ចាប់ផ្តើមផែនការ មិនយក«ទិដ្ឋាការ»សម្រាប់ក្រុមទេសចរ​ចិន

កូរ៉េខាងត្បូង​ បានចាប់ផ្តើមអនុវត្តផែនការ ដែលអនុញ្ញាតឱ្យក្រុមភ្ញៀវទេសចរចិន ​ចូល​​ប្រទេសខ្លួន សម្រាប់រយៈ១៥ថ្ងៃ ដោយពុំ​ចាំបាច់មានទិដ្ឋាការ។ ផែនការនេះ ចាប់ផ្តើម ពីថ្ងៃទី២៩ ខែកញ្ញនេះ ដោយ​គោលបំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គឺសង្ឃឹម​ថានឹងអាច​ជំរុញ​សេដ្ឋកិច្ច និង​ជួយ​ពង្រឹង​ទំនាក់ទំនង​ជាមួយចិន ដែលជា​ប្រទេស​ជិតខាងរបស់ខ្លួន។ នេះបើយោងតាមការរាយការណ៍​របស់សារព័ត៌មាន Reuter។

អត្ថបទ៖ សាយ លីហ្សា
អត្ថាធិប្បាយ៖​ ឌួក ដែន
ដំឡើងរូបភាព៖ សយ រតណ្ណៈវិសាល

ជនជាតិចិនព្យួរពោតក្រហមមុខផ្ទះ បង្កើនសោភណ្ឌភាពយ៉ាងទាក់ទាញសម្រាប់ទេសចរ  ចិន៖ ការព្យួរពោតក្រហមនៅតាមមុខផ្ទះរបស់ប្រជាជនចិន បា...
30/09/2025

ជនជាតិចិនព្យួរពោតក្រហមមុខផ្ទះ បង្កើនសោភណ្ឌភាពយ៉ាងទាក់ទាញសម្រាប់ទេសចរ

ចិន៖ ការព្យួរពោតក្រហមនៅតាមមុខផ្ទះរបស់ប្រជាជនចិន បានបង្កើតជាផ្ទាំងទស្សនីយភាពដ៏ប្លែកសម្រាប់ទេសចរ ដែលមកកម្សាន្តនៅទីក្រុងបុរាណធន ឡុង ធុនពូ នៅក្នុងខេត្តគួយចូវ ប្រទេសចិន។ ក្នុងរដូវប្រមូលផល ជាតិជនចិនដែលរស់នៅតាមជនបទ បានចងពោតព្យួរជាជួរៗ ឬជាបាច់ៗ ដាក់តាមជញ្ជាំងមុខផ្ទះយ៉ាងមានសណ្ដាប់ធ្នាប់ ប្រៀបដូចជាវាំងននលម្អផ្ទះដ៏ស្រស់ស្អាត។ ទិដ្ឋភាពទាំងនេះ បានទាក់ទាញទេសចរឱ្យកាន់តែចង់ស្វែងយល់ពីការរស់នៅរបស់ប្រជាជនចិនតាមជនបទផងដែរ។

ដោយ៖ អ៊ុត រស្មី

30/09/2025

អ៊ុយក្រែន ត្រៀមចុះកិច្ចព្រមព្រៀងទិញអាវុធពីអាម៉េរិកទំហំ ៩០ពាន់លានដុល្លារ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅថ្ងៃទី២៧ ខែកញ្ញា បានបន្លុយថា គណៈប្រតិភូអ៊ុយក្រែន នឹងបំពេញទស្សនកិច្ចនៅអាម៉េរិក នៅរដូវស្លឹកឈើជ្រុះខាងមុខ ដើម្បីចុះកិច្ចព្រមព្រៀងទិញអាវុធពីអាម៉េរិក ក្នុងទំហំ ៩០ពាន់លានដុល្លារ។ អ៊ុយក្រែន ក៏ចង់នាំចេញដ្រូនទៅលក់នៅអាម៉េរិកផងដែរ។

អត្ថបទ៖ ឧស្សាហ៍
អត្ថាធិប្បាយ៖​ ឌួក ដែន
ដំឡើងរូបភាព៖ សយ រតណ្ណៈវិសាល

Address

67A , Street 97 , Sangkat Phsar Doeum Thkov, Khan Chamkamon
Phnom Penh
120112

Alerts

Be the first to know and let us send you an email when Thmey Thmey 25 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thmey Thmey 25:

Share