សារព័ត៌មាន រស្មីម្ជុលពេជ្ររិទ្ធិជ័យ

សារព័ត៌មាន រស្មីម្ជុលពេជ្ររិទ្ធិជ័យ សូម🙏ស្វាគមន៍មកកាន់ សារព័ត៌មាន​ "រស្មីម្ជុល​ពេជ្រ ​រិទ្ធិជ័យ"​ ព័ត៌មាន​ពិតស្ថិតនៅក្នុងដៃអ្នក

លោក ប៊ុន វឌ្ឍន: តាំងខ្លួនជាទីប្រឹក្សាក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា)ចេញមុខអះអាងផ្ទុយពីការពិតចំពោះការឈូសឆាយដី ប្រជាពលរដ្ឋថាក...
09/12/2023

លោក ប៊ុន វឌ្ឍន: តាំងខ្លួនជាទីប្រឹក្សាក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា)ចេញមុខអះអាងផ្ទុយពីការពិតចំពោះការឈូសឆាយដី ប្រជាពលរដ្ឋថាការអះអាងនេះខុសទីតាំងចង្អុលបង្ហាញ....(វគ្គ៣)

{ #ខេត្តឧត្តមានជ័យ}៖ រឿងរ៉ាវរបស់ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា) វិនិយោគដាំដើមប្រេងខ្យល់នៅតែជាមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមួយចំនួនតូច ពីព្រោះថា ការវិនិយោគរបស់ក្រុមហ៊ុន និមួយៗ សុំវិនិយោគពីរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធច្បាស់លាស់ នូវទំហំដី ហើយមានការកំណាត់ត្រឹមត្រូវ ប៉ុន្តែក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា)ចម្លែកត្រង់ថា សុំច្បាប់ឈូសឆាយដីចំនួនបីប្លង់ ទំហំ៦០ហិកតា ប៉ុន្តែសុំច្បាប់កន្លែងផ្សេង ធ្វើការឈូសឆាយកន្លែងផ្សេងទៀតទៅវិញ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា) កំពុងតែឱ្យមន្ត្រីជំនាញសុរិយោដីរត់ការស៊ីញ៉េប្លង់ដី ជាមួយថ្នាក់ភូមិ ថ្នាក់ឃុំ ទៅវិញដែលទង្វើររបស់ក្រុមហ៊ុននេះ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចបាត់បង់ដីរបស់ពួកគាត់ដែល អ្នករៀបចំដីប្រមូលទិញក្នុងតម្លៃក្រោមទីផ្សារ ទង្វើរបែបនេះសរបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា)កំពុងតែធ្វើឱ្យអាជ្ញាធរ ជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឈឺក្បាលវិញមុខហើយ។
ដើម្បីបិទបាំងការពិត លោក ប៊ុន វឌ្ឍន: បានយកបណ្តាញសារព័ត៌មានទូរទស្សន៍ចំនួនពីរ អង្គភាពមកផ្សព្វផ្សាយតាមការលើកឡើងតែម្ខាងរបស់ លោក ប៊ុន វឌ្ឍន: ក្នុងន័យថាសារព័ត៌មាន ដែលបានចុះផ្សាយមានមិនគ្រប់ជ្រុងជ្រោយទៅវិញ និងគ្មានវិជ្ជីវៈលើព័ត៌មាន កាលពីថ្ងៃទី២៩ និង ៣០ ខែវិច្ឆិកា កន្លងទៅថ្មីនេះ ខណៈដែលអ្នកយកព័ត៌មាននៅស្ថានីទូរទស្សន៍ទាំងពីរខាងលើ មិនបានសាកសួរឱ្យច្បាស់និងគ្រប់ជ្រុងជ្រោយនៃព័ត៌មានដែលកើតមានឡើង ពោលគឺគ្រាន់តែខាងក្រុមហ៊ុននាំទៅធ្វើបទសម្ភាសន៍នៅលើទីតាំងដីចំការមួយកន្លែងដែលខាងក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា) រៀបចំទុកដើម្បីបំភ័ណ្ឌភ្នែកប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំតែប៉ុណ្ណោះ។ សូមបញ្ជាក់ជូនផងដែរថា ការចេញផ្សាយតាមអនឡាញរបស់ទូរទស្សន៍ទាំងពីរនោះមានគណនីហ្វេសប៊ុក ទូរទស្សន៍ថោន (Town TV Full HD) និង ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ (TV3) ចេញផ្សាយមានចំណងជើងប្រហាក់ប្រហែលគ្នា ថា ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា) សូមឱ្យសារព័ត៌មានគេហទំព័រ CNT Hote News ផ្សាយខុសពីការពិត និងថែមថយថាមិនគួរណាធ្វើការខុសពីវិជ្ជាជីវៈ ហាក់ដូចជាមានការវាយប្រហារមកលើអង្គភាពតូចតាចមិនល្បីល្បាញ។

ពាក់ព័ន្ធនិងរឿងរបស់ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា)វិនិយោគដាំប្រេងខ្យល់នេះ នូវមានមន្ទិលសង្ស័យច្រើន លោក ជន រះ មេឃុំលំទង បានឱ្យដឹងតាមទូរស័ព្ទថា រឿងក្រុមហ៊ុនចូលវិនិយាគនេះលោក មិនសូវច្បាស់ទេ ពីព្រោះឮគេថាច្បាប់ ឮតាមរយៈពីស្រុក និងខេត្ត។ លោកបានស៊ីញ៉េលើដី ជិត៤០ប្លង់ ចាប់ពីទំហំ១ហិកតា ឡើងទៅ។ ភាគច្រើនខាងសុរិយោដី កាន់ប្លង់រឹងមកឱ្យលោកស៊ីញ៉េ ហើយគម្រោងពង្រីកលោកមិនដឹងទេ ហើយខាងប្រជាពលរដ្ឋ របស់លោកមិនចង់លក់ដីនោះទេ ដោយសារតែខាងក្រុមហ៊ុន យឺតយ៉ាវក្នុងការទូរទាត់លុយកាក់ឱ្យប្រជាពលរដ្ឋ។

ចំពោះរឿងសុំច្បាប់ឈូសឆាយដីនោះ នៅក្នុងឃុំរបស់លោកមានមិនដល់១០០០ហិកតានោះទេ បើទិញក៏ទិញមិនបានទេ ពីព្រោះប្រជាពលរដ្ឋ ទុកអាស្រ័យផលដែរ។ លោកធ្លាប់បានសួរនាំប្រជាពលរដ្ឋ រឿងលក់ដីដែរ ប៉ុន្តែមិនចង់លក់នោះទេ ក្នុងភូមិ ឃុំរបស់លោកមិនមានដីព្រៃនោះទេ ៩៩ភាគរយជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ។ រឿងដីរបស់ក្រុមហ៊ុន លោកមិនហ៊ានសន្និដ្ឋាននោះទេ ដោយខាងសុរិយោដីជាអ្នកយកមកស៊ីញ៉េ ហើយរឿងវិនិយោគចំនួន៥០០០ហិកតានោះ លោកមិនដឹងនោះទេ។ រឿងប្រជាពលរដ្ឋ លក់ដីនោះពួកគាត់ទ័លខ្លាំង ដើម្បីយកលុយទៅដោះស្រាយបញ្ហាជាមួយអង្គការនានាតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ លោក អភិបាលរងស្រុកអ្នកយកព័ត៌មានយើងខលជួបដើម្បីសុំកិច្ចសម្ភាស ប៉ុន្តែលោក ជាប់រវល់ប្រជុំ រួចក៏បិទទូរសព្ទទៅ។

ចំណែកឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តមានជ័យ អ្នកយកព័ត៌មានយើង សុំសេចក្តីបំភ្លឺ តាមប្រព័ន្ធតេឡេក្រាម លោកចូលមើល តែមិនបានឆ្លើយតបអ្វីឡើយ។

#សូមរំលឹកផងដែរថា÷រឿងគ្រឿងចក្ររបស់ក្រុមហ៊ុន ដែលចូលធ្វើការ ឈូសឆាយដីព្រៃ របស់សហគមន៍សូន្យមួយ(០១) សង្ស័យថាគ្មានច្បាប់ទំលាប់ត្រឹមត្រូវ ហើយមានខ្នងបង្អែកជាមន្រ្តីយោធាម្នាក់ មានតួនាទីជាទីប្រឹក្សាអ្នកកាងលើដីនោះក្រោយពីក្រុមការងារអង្គភាពជាច្រើនបានចុះទៅផ្តិតយករូបភាព មកធ្វើការផ្សព្វផ្សាយ និងយោងលើសេចក្តីរាយការណ៍ពី បងប្អូនប្រជាពលរដ្ឋនិងមន្រ្តីជំនាញជុំវិញខេត្តបានបំភ្លឺនូវអ្វីដែលក្រុមហ៊ុនធ្វើការស្នើសុំនោះមានចំនួនមួយដង តែ២០ហិកតាមិនស្មើ០៣ដង ដែលមានចំនួន៦០ហិកតានោះទេ?។ កន្លងទៅ លោកអភិបាលរងស្រុកអន្លង់វែងធ្លាប់បានបញ្ជាក់ថាការឈូសឆាយនោះមិនចំទីតាំងនោះឡើយ ចាំមើលឱ្យក្រុមការងារចុះទៅពិនិត្យមើលជាមួយមន្រ្តីជំនាញ ម្យ៉ាងវិញទៀតក្រុមហ៊ុនមានការផ្លាស់ប្តូរសមាសភាពច្រើនពេកនិងការអនុវត្តកាលពីថ្ងៃបរិច្ឆេទខាងលើនោះមិនបានជូនជាដំណឹងបន្តធ្វើការឈូសឆាយមកស្រុកនោះទេ?។

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ៣០២៣ កន្លងទៅ ក្រុមការងារអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំង របស់ក្រុមហ៊ុន វិនិយោគ លើដីកសិកម្មដាំដើមប្រេងខ្យល់ឬ(ដើមក្រដាស)ដែលមាន យីហោ(ផេភើរទ្រីខេមបូឌា) ស្ថិតនៅចំនុច ភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័យ ហើយក៏បានជួបមេការគ្រឿងចក្រដែលនៅប្រចាំការ ២៤ម៉ោងលើ២៤ម៉ោងនោះ មានឈ្មោះ លោក វុធ កុសល្យ ហើយលោកបានប្រាប់ដល់អង្គភាពយើងថាក្រុមហ៊ុនមានច្បាប់ទិញដីប្រមាណរាប់ពាន់ហិកតា ដើម្បីវិនិយោគ ហើយមកដល់ពេលឥឡូវនេះមានចំនួន ជាងបីពាន់រ៉ៃ ទៅហើយ។ ហើយប្លង់រឹងមានចំនួន០៤ប្លង់ ស្មើនឹង ២១ ហិចតា.៣១៧៦.អា ដែលមានក្បាលដី «លេខ.៣៣៦ លេខ.៣៣៧ លេខ.៣៣៨. និងលេខ៣៣៩ »និងមានប្លង់ទន់ជាច្រើនទៀតដោយកំពុងរត់ប្លង់ទៅមន្រ្តីដែនដីខេត្តឧត្តរមានជ័យ ក៏ប៉ុន្តែការងើយឆ្ងល់ ថាហេតុអ្វី ពាក្យស្នើសុំកាយព្រំនិងសម្អាតដី របស់លោក ប៊ុន វឌ្ឍន: ចូលទៅអាជ្ញាធរភូមិ និងឃុំ មានទំហំ ២០ហិកតា ដែលមានក្បាលដី«លេខ ៥៥៧.៥៥៨.៥៥៩.៥៦០.» ស្ថិតនៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យទៅវិញ.?។

តើរឿងក្រុមហ៊ុន វិនិយោគ លើដីកសិកម្មដាំដើមប្រេងខ្យល់ឬ(ដើមក្រដាស) ដែលមានឈ្មោះ (ផេភើរទ្រីខេមបូឌា)តើមានអ្វីនៅពីក្រោយ ខណៈលិខិតស្នើសុំ កាយព្រំ និងសម្អាតដី ដោយលោក ប៊ុន វឌ្ឍន: ចូលទៅអាជ្ញាធរភូមិ និងឃុំ ខុសពីទីតាំងដីដែលក្រុមហ៊ុនមានប្លង់រឹងស្រាប់?។

✍️.បើយោងទៅលើកិច្ចសម្ភាសន៍ក្រុមការងារជាមួយលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានបង្ហើបប្រាប់ដល់អង្គភាពយើងថាគាត់មិនបានដឹងថាដីនោះជាដីក្រុមហ៊ុននោះទេ? ក៏ប៉ុន្តែចាំមើលលោកនឹងអោយក្រុមការងារចុះទៅពិនិត្យមើល។

✍️.ចំណែកលោកសូត្រ ស៊ី សុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យបានប្រាប់ថា គ្រឿងចក្រចូលឈូសឆាយលើដីខាងលើនោះលោកក៏មិនបានដឹងរឿងដែរ?ដោយគេស្នើសុំទៅស្រុកដោយមិនបានជម្រាបមកមន្រ្តីជំនាញនោះទេក្នុងការចុះទៅពិនិត្យមើលដីនិងស្ថានភាពជាក់ស្តែង?

រីឯលោក ថន កុត អភិបាលរងស្រុកអន្លង់វែងបានប្រាប់ដល់អង្គភាពយើងដែរថាការស្នើសុំឈូសឆាយនោះមានចំនួនតែ២០ហិកតាមានចំនួន០៣ច្បាប់ ស្មើនិង៦០ហិកតា ក្នុងការចុះអនុវត្តមួយលើក ហើយជាដីដែលមានចំការស្វាយចន្ធីចំការស្វាយកែវរមៀតនិងធ្វើការកាយព្រំដីតែប៉ុណ្ណោះ តែជាក់ស្តែងពេលអនុវត្តក្នុងការឈូសឆាយដីបែរជាមករុញកូនឈើកាយកប់ក្នុងដីទៅវិញ។

✍️.ប្រជាពលរដ្ឋមកបានប្រាប់អ្នកសារព័ត៌មានទៀតថា ក្រោយឃើញមានបាតុភាពមិនប្រក្រតីក្នុងការយកគ្រឿងចក្រជាច្រើនគ្រឿងទៅឈូសឆាយលើដីក្នុងភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ក្រុមអ្នកសារព័ត៌មានជាច្រើនបានចុះទៅដល់ទីតាំង ឃើញថាមានការផ្តួលដើមឈើកប់លុបចូលក្នុងដី ហើយយអ្នកសារព័ត៌មានបានសួរទៅតៃកុងអេស្កានោះដែរ ពួកគាត់ឆ្លើយថា ផ្តួលហើយលុប ក្នុងដី ពិតមែន។ ដោយមិនចំទីតាំងក្នុងការស្នើសុំពីមន្រ្តីអាជ្ញាធរស្រុកខាងលើនោះមកដល់ថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៣បានផ្អាក និងធ្វើការដកគ្រឿងចក្រអស់ទៅវិញហើយ។

✍️.ប្រជាពលរដ្ឋជាច្រើនគ្រួសារ ធ្វើការស្នើសុំតាមរយៈសារព័ត៌មាន មកដល់ថ្នាក់ដឹកនាំ ដោយប្រជាពលរដ្ឋបានស្នើសុំ ឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និសំណង់ ព្រមទាំង ឯកឧត្តមបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាជួយពិនិត្យមើលរឿងមិនប្រក្រតីនេះផងទាន! ចៀសវាងធ្វើការអនុវត្តជាការងារវិនិយោគកន្ទេលធំបន្លំដេកដែលធ្វើអោយមានការបាត់បង់នូវប្រាក់ចំណូលរបស់រដ្ឋនិងធ្វើអោយមានកាប៉ះពាល់ដល់ប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

✍️.អង្គភាពយើងខ្ញុំ រង់ចាំទទួលការបំភ្លឺ ពីមន្រ្តីជំនាញ ក៏ដូចជាក្រុមហ៊ុន រៀងរាល់ម៉ោងធ្វើការ។ ដោយផ្សារភ្ជាប់នូវព័ត៍មានពិតពីប្រជាពលរដ្ឋ មកថ្នាក់ដឹកនាំនិងក្រមសីលធម៍វិជ្ជាជីវះអ្នកសារព័ត៍មាន(រាយការណ៍ជូននូវព័ត៍មានពិត មិនបំភ្លៃ បំភ្លើសព័ត៌មាន)

សេចក្តីបំភ្លឺជាសាធារណ:ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទំព័រ ហ្វេសប៊ុក VOD Khmer ទណ្ឌិតនិងវិទ្យុក្រៅច្បាប់បាន វាយប្រហ...
09/12/2023

សេចក្តីបំភ្លឺជាសាធារណ:ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទំព័រ ហ្វេសប៊ុក VOD Khmer ទណ្ឌិតនិងវិទ្យុក្រៅច្បាប់បាន វាយប្រហារមកលើឯកឧត្តម
អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន

09/12/2023

លោកនាយកសាលាក្រុងប៉ោយប៉ែតត្រូវបានបងស្រីសិស្សម្នាក់បានថតបង្ហោះ និងនិយាយថាគ្រាន់តែសុំ ផ្ទេរសាលាឲ្យប្អូនទៅរៀននៅឯស្រុកវិញសោះ ជេរសុទ្ធមីចុយម្រាយ។

ពិតទេលោកនាយកសាលាបានជាប្រមាថទៅលើប្អូនស្រីដែលសុំផ្ទេរកុំទៅរៀននៅឯស្រុកវិញសូមនាយកសាលាសូមការបំភ្លឺផង

#ប្រភពពី ៖ Facebook

#ក្រសួងអប់រំ
#ក្រុងប៉ោយប៉ែត
#សាលាក្រុងប៉ោយប៉ែត
#ប៉ោយប៉ែត

ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធបទហិង្សាដោយចេតនា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បង្ក្រាបឃាត់ខ្លួននៅថ្ងៃទី០៨ ខែធ...
09/12/2023

ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធបទហិង្សាដោយចេតនា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បង្ក្រាបឃាត់ខ្លួន

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២៣:៤០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៦៥ កែងផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ឃាត់ខ្លួនជនសង្ស័យក្រុមទី១រួមមាន៖
១-ឈ្មោះ ជន រិទ្ធី ហៅ ធី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់គ្រឿងម៉ាស៊ីនរថយន្ត ស្នាក់នៅផ្ទះបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
២-ឈ្មោះ ដោ ប៊ុនហេង ហៅ ហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរ កូនជាងភ្លើង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ឃាត់ខ្លួនជនសង្ស័យក្រុមទី២រួមមាន៖
១-ឈ្មោះ ម៉េង ឈួង ហៅ ឈួង ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកឥវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
២-ឈ្មោះ កា បូរិទ្ធ ហៅ តុច ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកឥវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
៣-ឈ្មោះ កាន បូរ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកឥវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
៤-ឈ្មោះ ស៊ីម ចាន់ថន ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកឥវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក (រងរបួស កំពុងព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម: )។

វត្ថុតាងចាប់យកមាន៖ ខ្សែក្រវ៉ាត់ចំនួន០២ខ្សែ (ចាប់យកពីជនសង្ស័យទាំងពីរនាក់ម្នាក់១ខ្សែ) ជារបស់ជនសង្ស័យយក វា.;យ គូទំ.;នាស់ ទៅវិញទៅមក។

វត្ថុតាងចាប់យកនៅកន្លែងកើតហេតុរួមមាន៖ ដុំថ្មចំនួន០៧ដុំ ជារបស់ក្រុមជនសង្ស័យទាំង២ក្រុម គ.;ប់ គ្នា ទៅវិញទៅមក។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។ ចំណែកជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន៕

មុននឹងប្រើប្រាស់អាវុធគ្រប់ប្រភេទ យើងត្រូវសិក្សាពីច្បាប់ នឹងរបៀបប្រើប្រាស់ពិតប្រាកដសិន!
09/12/2023

មុននឹងប្រើប្រាស់អាវុធគ្រប់ប្រភេទ យើងត្រូវសិក្សាពីច្បាប់ នឹងរបៀបប្រើប្រាស់ពិតប្រាកដសិន!

09/12/2023

តាមប្រភពប្រជាពលរដ្ឋបានរាយការមកថា; ពីរ១ថ្ងៃ ទៅ១ថ្ងៃ បុរសម្នាក់ដោះអាវស្លៀកខោជើងវែងបានដកកាំភ្លើងខ្លី រួចអាមេច្រោក យកទៅសៀតចង្កេះវិញ នៅមុខផ្ទះប្រជាពលរដ្ឋជិតនោះមិនដឹងថា! មានអ្វី?ឬមួយគោលបំណងអ្វីនោះទេ!? សូមឱ្យសមត្ថកិច្ចក្នុងមូលដ្ឋានសូមច្រាវជ្រាវអស់លោកមន្ត្រីនេះផងទាន...ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចក្នុង ភូមិ-ឃុំរបស់គាត់ បុរសម្នាក់ ក្នុងចំណោមមានគ្នា២ ទៅ៣នាក់ទៀត បានដកកាំភ្លើងខ្លី រួចអាមេច្រោក យកទៅសៀតចង្កេះវិញ នៅមុខផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

#ប្រភព÷ប្រជាពលរដ្ឋ

{ #ខេត្តកំពង់ស្ពឺ}÷09/12/2023 ®ល្បែងស៊ីសងបៀរហ្គារ៉ាត់ និងមាន់ជល់តាមអនឡាញដ៏ធំលំដាប់ VIP មួយកន្លែងនៅ ភូមិពាណិជ្ជកម្ម សង្កា...
09/12/2023

{ #ខេត្តកំពង់ស្ពឺ}÷09/12/2023 ®ល្បែងស៊ីសងបៀរហ្គារ៉ាត់ និងមាន់ជល់តាមអនឡាញដ៏ធំលំដាប់ VIP មួយកន្លែងនៅ ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន បើកដំណើរការយ៉ាងរំភើយ ខណៈអាជ្ញាធរក្រុងច្បារមន ហាក់បណ្តែតបណ្តោយមិនបង្ក្រាប....

សេចក្ដីរាយការណ៍បឋម៖ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម មាន មាន់ជល់អនឡាញមួយកន្លែង នៅក្នុងភូមិ...
09/12/2023

សេចក្ដីរាយការណ៍បឋម៖ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម មាន មាន់ជល់អនឡាញមួយកន្លែង នៅក្នុងភូមិ ព្រែកលាវទី២ ឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម នៅផ្ទះឈ្មោះអូន ចាន់ថុល!

09/12/2023

មន្ត្រីនគរបាលចរាចរណ៍ ស្តុបក្តាន់២ ប្រើពាក្យសំដី គ្មានសុជីវធម៌ ឬ អសុរោះ ( ហែងនិយាយច្រើនម៉េះ យកប័ណ្ណបើកបរចេញមក ) នៅម៉ោង១២និង៤៥នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ

✍️.ក្រោយឃាត់រថយន្តឆ្លងជិតផុតស្តុប ពេលរថយន្តសង្គ្រោះមកដល់ភ្លាមៗ សំលេងនៅក្នុងកាំមេរ៉ារថយន្ត

បងប្អូនដែលរងភាពអយុត្តិធម៌,អាជ្ញាធរមូលដ្ឋានអសកម្ម,មិន​បំពេញកាតព្វកិច្ចរបស់ខ្លួន បងប្អូនអាចផ្ញើទៅកាន់ហ្វេបុក ឯកឧត្តម ស សុខ...
08/12/2023

បងប្អូនដែលរងភាពអយុត្តិធម៌,អាជ្ញាធរមូលដ្ឋានអសកម្ម,មិន​បំពេញកាតព្វកិច្ចរបស់ខ្លួន បងប្អូនអាចផ្ញើទៅកាន់ហ្វេបុក ឯកឧត្តម ស សុខា ផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដេចក្រឡាហោម ស ខេង
ក្រសួងមហាផ្ទៃ សេចក្តីសម្រេច ស្តីពី ការកែសម្រួលក្រុមការងារតាមដានការដោះស្រាយ សំណើ សំណូមពរនិងមតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក
👉ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទំព័រហ្វេសប៊ុក
👉សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទំព័រហ្វេសប៊ុក
👉សម្តេចក្រឡាហោម ស ខេង ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។

អគ្គាធិការក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវលើបណ្ដឹងប្ដឹងលោក គឹម ជាតិ អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក...
08/12/2023

អគ្គាធិការក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវលើបណ្ដឹងប្ដឹងលោក គឹម ជាតិ អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ករណីគៀបសង្កត់យកលុយពីម្ចាស់ទីតាំងលក់ស្រា ចំនួន១០ម៉ឺនដុល្លារ និងស្រា៤៨ដប

08/12/2023

ទីតាំងលួចជល់មាន់🐓🐔🐓ដីមួយកន្លែងស្ថិតក្នុង ភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវកំពុងលេងយ៉ាងសប្បាយអត់ខ្វល់ពីសមត្ថកិច្ចនោះទេ!

ផ្អាកការងារជាបណ្តោះអាសន្នចំពោះនាយប៉ុស្ត៏រដ្ឋបាលឃុំស្រែចែង និងលោក សែម សីហា អធិការ​រងទទួលគ្រឿងញៀន នៃអធិការដ្ឋាននគរ​បាល​ស្រ...
08/12/2023

ផ្អាកការងារជាបណ្តោះអាសន្នចំពោះនាយប៉ុស្ត៏រដ្ឋបាលឃុំស្រែចែង និងលោក សែម សីហា អធិការ​រងទទួលគ្រឿងញៀន នៃអធិការដ្ឋាននគរ​បាល​ស្រុក​ជុំគីរី

ភ្នំពេញៈ តាមរយៈការចុះធ្វើអធិការកិច្ចប៉ុន្មាន​ថ្ងៃកន្លងមកនេះ ក្រុមការងារពិតជាបាន​រក​ឃើញថា លោកមេប៉ុស្ត៏និងលោកអធិការរង​ទទួលគ្រឿងញៀនពិតជាបានធ្វើខុសនិងវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិពិត​ប្រាកដ​មែន ដូច្នេះស្នងការដ្ឋាននគរបាលខេត្តកំពត សំរេច​ផ្អាកការងារជាបណ្តោះអាសន្នចំពោះលោក គង់ កប នាយប៉ុស្ត៏រដ្ឋបាលឃុំស្រែចែង និងលោក សែម សីហា អធិការរងទទួលគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគីរីចាប់ពីថ្ងៃនេះតទៅ ។ (សូមអានលិខិតបង្គាប់ការ)

08/12/2023

មួយជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន តស៊ូដើម្បីជាតិ និងប្រជាជន ហើយសម្ដេចមិនយកដីរមណីយដ្ឋានអង្គរឲ្យទៅឯកជនឡើយ

សម័យនេះហើយធ្វើអ្វីមិនគោរពតួនាទីជានគរបាលដែលបម្រើប្រជាពលរដ្ឋ បម្រើរាជរដ្ឋាភិបាល ដោយមិនស្មោះត្រង់!!ធ្វើឲ្យមន្ត្រីថ្នាក់ក្រោ...
08/12/2023

សម័យនេះហើយធ្វើអ្វីមិនគោរពតួនាទីជានគរបាលដែលបម្រើប្រជាពលរដ្ឋ បម្រើរាជរដ្ឋាភិបាល ដោយមិនស្មោះត្រង់!!ធ្វើឲ្យមន្ត្រីថ្នាក់ក្រោមមិនពេញចិត្ត!!!

#បែកធ្លាយហើយ មន្ត្រីនគរបាលខណ្ឌកំបូលចំនួន៤៩នាក់ ផ្តិតមេដៃប្តឹងទៅស្នងការ រឿងមិនពេញចិត្តទៅនឹងការដឹកនាំរបស់វរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការខណ្ឌកំបូល.....!

#ចេញផ្សាយ÷ ថ្ងៃទី 8 ខែធ្នូឆ្នាំ 2023
====================
{ #ភ្នំពេញ} ៖ មានមន្រ្ដីនគរបាលខណ្ឌកំបូលប្រមាណជិត ៥០នាក់ មានតួនាទីពីមន្ត្រី នាយរងផ្នែក នាយរងប៉ុស្ដិ៍ នាយផ្នែក នាយប៉ុស្ដិ៍ អធិការរង បានរួមគ្នាផ្ដិតមេដៃមិនពេញចិត្តនឹងការដឹកនាំ បញ្ជា របស់លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ទៅ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយមកទល់ពេលនេះនៅមិនទាន់មានចំណាត់ការនៅឡើយ ព្រោះលោក ហុង ពិសិដ្ឋ បានទៅសែនថ្នាក់លើរួចអស់ហើយ។ លោក ហុង ពិសិដ្ឋ ក៏បានដើរអួតប្រាប់អ្នកស្គាល់ថា លោកបានហៅស្នងការហូបបាយ និយាយគ្នារួចអស់ហើយ...sic!

#តាមប្រភពបង្ហើបឲ្យដឹងទៀតថា; លោក ហុង ពិសិដ្ឋ កាលពីនៅជាប្រធានការិយាល័យបណ្ដុះបណ្ដាល ក៏ធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងការ យកលុយរត់ការចូលក្របខណ្ឌនគរបាលជាតិ ហើយយកលុយមកតូឡើងជាអធិការខណ្ឌកំបូល អស់លុយជាង៣០ម៉ឺនដុល្លារ?????។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីជាប់កិច្ចសន្យាឈ...
08/12/2023

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីជាប់កិច្ចសន្យាឈ្មោះ សេង កុសល ឈរជើងគោលដៅស្តុបអូរបែកក្អម ដើម្បីសាកសួរបំភ្លឺ ចេញឃាត់រថយន្តផាកពិន័យ

✍️.សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីជាប់កិច្ចសន្យា ឈរជើងគោលដៅស្តុបអូរបែកក្អម ចេញឃាត់រថយន្ត បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីជាប់កិច្ចសន្យាឈ្មោះ សេង កុសល ឈរជើងគោលដៅស្តុបអូរបែកក្អម ដើម្បីសាកសួរបំភ្លឺ ជុំវិញការបង្ហោះវិដេអូនៅគោលដៅស្តុបអូរបែកក្អម ទាក់ទងករណីចេញឃាត់រថយន្ត។ បច្ចុប្បន្នមន្ត្រីជាប់កិច្ចសន្យារូបនេះ ត្រូវបានកំពុងសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

#សូមបញ្ជាក់ថា; មន្ត្រីជាប់កិច្ចសន្យាមានតួនាទីជាជំនួយសហការការងារជួយសម្រួលការងារចរាចរណ៍ ជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មិនមិនមានសិទ្ធិចាប់ឃាត់យានយន្តល្មើសច្បាប់ចរាចរណ៍នោះឡើយ៕

07/12/2023

#ស្រុកខ្ញុំថ្មីរហូត សិទ្ធិតែអ្នកកាន់បារមី ថ្មីចេសទៀតហើយ ព្រះនាងបារមីបក់ផ្លិត🤪🤣

07/12/2023

🇰🇭សកម្មភាព👮កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបក្រុមកាប់ប្លន់យកម៉ូតូ នៅរាជធានីភ្នំពេញ, ជនដៃដល់២នាក់ ត្រូវចាប់ខ្លួនបាននៅខេត្តកំពង់ធំ។ #ប្រភពពីរកងកម្លាំងសមត្ថកិច្ច

 #រាជធានីភ្នំពេញ #ខណ្ឌដូនពេញ #អធិការខណ្ឌដូនពេញ=============== #ចេញផ្សាយ÷ថ្ងៃទី 7 ខែធ្នូឆ្នាំ 2023{រាជធានីភ្នំពេញ}÷ ®.ទីត...
07/12/2023

#រាជធានីភ្នំពេញ
#ខណ្ឌដូនពេញ
#អធិការខណ្ឌដូនពេញ

===============
#ចេញផ្សាយ÷ថ្ងៃទី 7 ខែធ្នូឆ្នាំ 2023
{រាជធានីភ្នំពេញ}÷ ®.ទីតាំងបង្កប់ល្បែងស៊ីសងបៀរការ៉ាត់មាន់ជល់អនឡាញចាក់បាល់និងល្បែងផ្សេងទៀតនៅខាងក្នុងថ្នាក់អាជ្ញាធរក្នុងខណ្ឌូដូនពេញមិនទាន់មានចំណាត់ការនៅឡើយ បានត្រឹមតែរក្សាភាពស្ងៀមស្ងាត់!!!!

🔴ទីតាំងមួយកន្លែង នៅតាមបណ្ដោយផ្លូវ 70 បណ្ដោយផ្លូវផ្ទះល្វែង មានបង្កប់ល្បែងស៊ីសង បៀរការ៉ាត់ និងមាន់អនឡាញ ចាក់បាល់ជាដើម

✍️.សូមលោកអភិបាលខណ្ឌដូនពេញ លោកជា ខេមា និងលោកអធិការខណ្ឌ អញ្ជើញចុះមើលទីតាំងបង្កប់ល្បែងស៊ីសងនេះផងទាន។ដើម្បីភូមិ-ឃុំមានសុវត្ថិភាពទាំង 7 ចំណុចដែលរាជរដ្ឋាភិបាលដាក់ឲ្យអនុវត្ត។សូមអរគុណ!

 #ភូមិដើមចាន់  #ភូមិច្រាំងបាក់ #សង្កាត់ច្បារអំពៅ  #ខណ្ឌច្បារអំពៅ  #រាជធានីភ្នំពេញចេញផ្សាយ÷ថ្ងៃទី 7 ខែធ្នូឆ្នាំ 2023=====...
07/12/2023

#ភូមិដើមចាន់
#ភូមិច្រាំងបាក់
#សង្កាត់ច្បារអំពៅ
#ខណ្ឌច្បារអំពៅ
#រាជធានីភ្នំពេញ

ចេញផ្សាយ÷ថ្ងៃទី 7 ខែធ្នូឆ្នាំ 2023
===============
{ #ភ្នំពេញ}÷⭕.មានទីតាំងណេតអនឡាញគ្រប់ប្រភេទ មួយកន្លែង ដែលបង្កប់លាក់ខ្លួននៅ តាមបណ្ដោយផ្លូវ ៣៦៩ សង្កាត់ ច្បារអំពៅ​ទី​២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដែលបើកលេងយ៉ាងរលូន ដោយមិនមានការរំខាន ដល់កម្លាំងអាជ្ញាធរ សមត្ថកិច្ច ក្នុងមូលដ្ឋាន បន្តិចសោះឡើយ........
ទីតាំងល្បែងស៊ីសង ដែលប្រជាពលរដ្ឋរាយការណ៍ជូនមានដូចជា៖

👉ទីតាំងទី១ ចំណុចភូមិសាស្ដ្រភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
👉ទីតាំងទី២ ចំណុចភូមិច្រាំងបាក់ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

✍️.សង្ឃឹមថាលោកអភិបាលខណ្ឌច្បារអំពៅនិងលោកអធិការខណ្ឌនិងមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន និងមានប្រធានការទប់ស្កាត់រាល់នៃល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានខ្លួន ដើម្បីគោរពទៅតាមគោលការណ៍នយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង 7 ដែលរដ្ឋាភិបាលដាក់ឲ្យអនុវត្ត។សូមអរគុណ!

07/12/2023

ល្បែងតាមប្រព័ន្ធអនឡាញនៅក្នុងទឹកដីខណ្ឌច្បារអំពៅសមត្ថកិច្ចអសកម្ម រាល់ការបង្ក្រាបនិងល្បែងស៊ីសងខុសច្បាប់........

#ផ្លូវលំ​
#ភូមិព្រះពន្លា​
#សង្កាត់ព្រែកប្រា
#ខណ្ឌច្បារអំពៅ
#រាជធានីភ្នំពេញ

{ភ្នំពេញ}​÷ ®.7.12.2023​ ទីតាំងបើកលេងល្បែងភ្នាល់បៀរ ចាក់ភ្នាល់បាល់ គ្រប់ប្រភេទជាច្រើន តាមប្រព័ន្ធអនឡាញ ប្រភេទកាស៊ីណូស្ថិតនៅតាមបណ្ដោយផ្លូវលំ​ ភូមិព្រះពន្លា​ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មិនទាន់ មានចុះមកក្រាបនៅឡើយទេ។

🤔.ប្រជាពលរដ្ឋលើកឡើងថា;ទីតាំងខាងលើនោះ សម្បូរដោយយុវជន ចូលលេង.ទាំងយប់.ទាំង​ថ្ងៃ​ បង្កប់ដោយជនញៀនថ្នាំ ចូលមកលេងផងដែរ។

✍️.សូមចំណូមពរទៅដល់លោកអធិការខណ្ឌច្បារអំពៅ ក៏ដូចជា លោកអភិបាលខណ្ឌច្បារអំពៅ គួរមានប្រធានការនិងចុះ បង្ក្រាប រាល់ល្បែងទីសងខុសច្បាប់មួយចំនួននៅក្នុងទឹកដី អស់លោកផង។ កុំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច មានអំពើ ចោរកម្ម ឆក់ប្លន់។ ល។

!!!...រំលឹកអនុសាសន៍របស់ថ្នាក់ដឹកនាំនាកន្លងមកឱ្យមានប្រធានការទប់ស្កាត់នៃល្បែងស៊ីសងក្នុងមូលដ្ឋានផងដែរ។

✍️.អង្គភាពយើងរង់ចាំការបំភ្លឺពីសំណាក់អាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការ​ សូមអរគុណ។

07/12/2023

តើក្រុមអ្នកលក់តាមអនឡាញធ្វើបែបនេះចាត់ទុកជាការបំពុលសង្គមដែរឫទេ?
សូមកុំយកភាពល្បីរបស់ខ្លួនធ្វើឲ្យច្របូកច្របល់ដល់សង្គម!

នេះជាសម័យ facebook មែន!!! គេឈ្លោះគ្នា គេសល់ផ្ទះ សល់ឡាន សល់លុយ រាប់មុឺនដុល្លា ឯងអ្នកតាមដានសល់និងគេដែរសល់តែពាង អស់អង្កររលីង🤣

07/12/2023

គ្រុបព័ត៌មានសាមគ្គីថ្មី បន្ដកិច្ចប្រជុំជាលើកទី៣ ស្ដីពីការតម្រង់ទិសលើកិច្ចការព័ត៌មាន និងប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៥ អង្គភាព បន្ថែម លើ២៨ អង្គភាព

ឯកឧត្ដម អ៊ាង សុផល្លែត ចេញសេចក្ដីប្រកាសព័ត៌មានជុំវិញការផ្សាយបំផ្លើសការពិតរបស់គណនីអនឡាញ VODភ្នំពេញ៖ ជុំវិញការផ្សាយតាមបណ្ដា...
06/12/2023

ឯកឧត្ដម អ៊ាង សុផល្លែត ចេញសេចក្ដីប្រកាសព័ត៌មានជុំវិញការផ្សាយបំផ្លើសការពិតរបស់គណនីអនឡាញ VOD

ភ្នំពេញ៖ ជុំវិញការផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក របស់គណនី VOD នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើការចេញផ្សាយនូវរឿងរាវមិនពិត មិនគ្រប់ជ្រុងជ្រោយ នេះបង្ហាញថា ការផ្សាយនេះមានចេតនាបង្កាច់បង្ខូចកិត្ដិយស និងជាការញុះញ៉ុងអោយមានការយល់ច្រឡំមកលើ ឯកឧត្ដម អ៊ាង សុផល្លែត។

ជុំវិញការផ្សាយព័ត៌មានមិនពិតខាងលើនេះ ឯកឧត្ដម អ៊ាង សុផល្លែត បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយមានសំណៅដើមដូចនេះ «កន្លងមកមានករណីផ្សព្វផ្សាយបំផ្លើសការពិត ក្នុងគោលបំណងមួលបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះខ្ញុំ ដោយបុគ្គលឈ្មោះ លី ប៉េង តាមរយៈវិទ្យុ និងបណ្ដាញព័ត៌មានសង្គម។ ខ្ញុំសូមជម្រាបជូនសាធារណជនមេត្ដាជ្រាបថា ករណីចោទប្រកាន់ខាងលើ បានឆ្លងកាត់ការដំណើរនីតិវិធីតុលាការរួចហើយ ហើយដែលបានសម្រេចផ្ដន្ទាទោសបុគ្គលឈ្មោះ លី ប៉េង នេះជាស្ថាពរ និងកំពុងបន្ដអនុវត្ដនីតិវិធីរបស់តុលាការ»។

បើយោងតាមសំណេរសេចក្ដីប្រកាសព័ត៌មានខាងលើនេះ មានន័យថាការផ្សព្វផ្សាយរបស់ VOD គឺផ្សាយខុសពីការពិត ខ្វះការពិចារណា និងមិនមានប្រភពច្បាស់លាស់គ្រប់ជ្រុងជ្រោយនោះទេ។

លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV News ត្រូវបានសមត្ថកិច្ចនៃអគ្គស្នងការនគរបាលជាតិ ធ្វើការឃាត់ខ្លួននៅរាជធានីភ្នំពេញ ក...
06/12/2023

លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV News ត្រូវបានសមត្ថកិច្ចនៃអគ្គស្នងការនគរបាលជាតិ ធ្វើការឃាត់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ គិតរហូតមកទល់ពេលនេះរយៈពេល២ថ្ងៃមកហើយ។

ប្រភពព័ត៌មានពីសាច់ញាតិលោក នួន មេសា បានឲ្យដឹងថា៖ កាលឃាត់ខ្លួននេះគឺធ្វើឡើងនៅពេលលោក នួន មេសា ទៅជួបតាមការណាត់ជាមួយលោកនាយកក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ដើម្បីសុំការបំភ្លឺព័ត៌មានពាក់ព័ន្ធទៅនិងឯកសារមិនប្រក្រតីរបស់ក្រុមហ៊ុនដែលបានបែកធ្លាយ ស្រាប់តែពេលនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួន លោក នួន មេសា ចាងហ្វាងអង្គភាព CNM ភ្លាមៗ នៅពេលទៅដល់ចំណុចទីតាំងណាត់ជួប៕

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមចុះបង្រាមអ្នកញៀនល្បែងជល់មាន់នៅស្រុកកំពង់សៀម! #ភូមិដំបងដែក  #ឃុំកោះរកា  #ស្រុកកំពង់សៀមច...
06/12/2023

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមចុះបង្រាមអ្នកញៀនល្បែងជល់មាន់នៅស្រុកកំពង់សៀម!

#ភូមិដំបងដែក
#ឃុំកោះរកា
#ស្រុកកំពង់សៀម

ចេញផ្សាយ÷ថ្ងៃទី 6 ខែធ្នូ ឆ្នាំ 2023
=============
( #ខេត្តកំពង់ចាម)៖®នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៣.០០នាទី បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ មានករណីជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម លោកឧត្តមសេនីយ៍ត្រី សោ សាវឿនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចាត់កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ ប្រជល់មាន់ភ្នាល់ដាក់ប្រាក់ នៅទីតាំងខាងលើ។

✍️.ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧ នាក់ និងដកហូតវត្ថុតាងមួយចំនួន។

✍️.បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

សូមជួយត្រួតពិនិត្យមើលផងទាន...បែកធ្លាយល្បែងស៊ីសង ប្រភេទហ្គេមអនឡាញនិងបៀរហ្គារ៉ាត់ គ្រប់ប្រភេទជ្រកក្រោមផ្លាក (យីហោចិន )ផូជី...
05/12/2023

សូមជួយត្រួតពិនិត្យមើលផងទាន...បែកធ្លាយល្បែងស៊ីសង ប្រភេទហ្គេមអនឡាញនិងបៀរហ្គារ៉ាត់ គ្រប់ប្រភេទជ្រកក្រោមផ្លាក (យីហោចិន )ផូជីង(កម្ពុជា) ក្រុមហ៊ុនវិនិយោគ រីឯខាងក្នុងវិញ មានល្បែងស៊ីសងខុសច្បាប់កំពុងលាក់ខ្លួននៅតាមបណ្ដោយផ្លូវ 113 ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

✍.សូមលោកអធិការខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានសង្កាត់ចោមចៅ 3 មេត្តាចុះត្រួតពិនិត្យមើលឡើងវិញផង។ ដើម្បីទប់ស្កាត់ រាល់ល្បែងស៊ីសង។ល។ ជាដើមចម នៃកើតបទល្មើស ចោរ-លួច-ចោរ-ឆក់-ចោរប្លន់ ផ្សេងៗផងដែរ។ និងអនុវត្តទៅតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង 7 ចំណុច ផងទាន។ សូមអរគុណ

#ចេញផ្សាយ÷ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2023។
===============
#បណ្ដោយផ្លូវ113
#សង្កាត់ចោមចៅទី ៣
#ខណ្ឌពោធិ៍សែនជ័យ
#រាជធានីភ្នំពេញ

05/12/2023

ដោះស្រាយឱ្យគាត់ទៅ....លោកម្ចាស់បុរីអើយ ក្រែងគាត់ជាអតិថិជនរបស់យើងតើអី!!! ចាំបាច់អីដេញគាត់ចេញនោះ!!! ពេលផ្សព្វផ្សាយតាមប្រព័ន្ធ facebook សុទ្ធតែបុរី មានលក្ខខណ្ឌល្អៗបម្រើសេវាល្អៗ ជូនដល់អតិថិជន លទ្ធផលចុងក្រោយ ប្រើពាក្យដេញគាត់ចេញវិញអញ្ចឹង!? បងប្អូនមុននឹងទិញបុរី ត្រូវរិះគិតពិចារណា ឱ្យល្អិតល្អន់មុននឹងទិញ ព្រោះសម័យនេះលុយពិបាករកណាស់!!!..... ទុកឱ្យមហាជន ចេញយោបល់ចុះសូមអរគុណ។

------------------------------------
ជម្លោះ​ដ៏ក្តៅគគុករវាងអតិថិជន និងសន្តិសុខបុរី​សិរីសួស្តី ៣៣៣ ខេត្ត​សៀមរាប​ ថ្ងៃទី០៥​ ខែធ្នូ​ ឆ្នាំ២០២៣

#ប្រភពហ្វេសប៊ុក៖ ជេន សុគន្ធា

 #ភូមិប៉ោយប៉ែត  #សង្កាត់អូរជ្រៅ  #ក្រុងប៉ោយប៉ែត  #ខេត្តបន្ទាយជ័យ #ចេញផ្សាយ÷ថ្ងៃទី 5 ខែ ធ្នូ ឆ្នាំ 2023=============== #អ...
05/12/2023

#ភូមិប៉ោយប៉ែត
#សង្កាត់អូរជ្រៅ
#ក្រុងប៉ោយប៉ែត
#ខេត្តបន្ទាយជ័យ

#ចេញផ្សាយ÷ថ្ងៃទី 5 ខែ ធ្នូ ឆ្នាំ 2023
===============
#អសកម្ម ÷®.ល្បែងស៊ីសងហ្គេមបាញ់ត្រី ដែលស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យ កំពុងបើកដំណើរការ វង្វក់ស្មារតី ក្មេងយុវជនគ្រប់សន្ទាប់ក្នុងវ័យសិក្សាចូលលេងជាពិសេស យុវជនដើរលេងយប់ធ្វើឲ្យ ប៉ះពាល់វ័យសិក្សារៀនសូត្រ តើអាជ្ញាធរ មានចំណាត់ការឬអត់ ? ទៅលើទីតាំងខាងលើនេះ។មហាជនរងចាំមើល ថាសមត្ថកិច្ចពាក់ព័ន្ធក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ!? តើមានវិធានការយ៉ាងណា ដើម្បីទប់ស្កាត់ នៃល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះ។

ឱ្យតែក្នុងទឹកដីខេត្តកណ្ដាលល្បែងស៊ីសងរីកគ្រប់កន្លែងតែម្ដង!!! កត្តាអ្វីខ្លះ!?ដែលធ្វើឲ្យ អសកម្មក្នុងមូលដ្ឋាន!!!ឈ្មោះ (ឌីណា)...
05/12/2023

ឱ្យតែក្នុងទឹកដីខេត្តកណ្ដាលល្បែងស៊ីសងរីកគ្រប់កន្លែងតែម្ដង!!! កត្តាអ្វីខ្លះ!?ដែលធ្វើឲ្យ អសកម្មក្នុងមូលដ្ឋាន!!!

ឈ្មោះ (ឌីណា) ម្ចាស់ល្បែងបញ្ជាល់មាន់ តាមអនឡាញ កំពុងបេីកលេងយ៉ាងគំហុករាល់ថ្ងៃ ជិតគល់ស្ពានព្រែកតាម៉ាក់ រីឯលោក អធិការនគរបាលស្រុកមុខកំពូល រក្សាភាពស្ងៀមស្ងាត់ !

#ភូមិព្រែកតាម៉ាក់
#ឃុំព្រែកតាម៉ាក់
#ស្រុកខ្សាច់
#អធិការស្រុកមុខកំពូល
#សាលាស្រុកមុខកំពូល
#ស្នងការខេត្តកណ្ដាល

ចេញផ្សាយ÷ ថ្ងៃទី 5 ខែធ្នូឆ្នាំ 2023 វគ្គ 5
===============
#ខេត្តកណ្តាល ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិព្រែកតាម៉ាក់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល បានបញ្ជាក់ឲ្យដឹងថា; ល្បែងបញ្ជាល់មាន់ តាមអនឡាញជាច្រើនកន្លែង កំពុងបេីកលេងនៅ ក្រោមស្ពានព្រែកតាម៉ាក់ យ៉ាងពេញបន្ទុក អ្នកចាញ់ឈានទៅដល់លក់ គោ ក្របី ឬលក់មេមាន់ក្រាប បន្តយកទៅចាក់ថែមទៀត អ្នកញៀនល្បែងទាំងក្មេង ទាំងចាស់
លេងយ៉ាងច្រេីនកុះករ បែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានសមត្ថកិច្ច មិនចាត់វិធានការបង្រ្កាប ប្រហែលជាបុគ្គលរូបនោះមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបហ៊ានបេីកលេងតាមអំពេីចិត្ត។

មជ្ឈដ្ឋានខាងក្រៅរិះគន់ចំៗទៅលេី លោក មេប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រែកតាម៉ាក់ និងសមត្ថកិច្ចពាក់ព័ន្ធនគរបាលស្រុកមុខកំពូល ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធខេត្តកណ្តាល បណ្ដែតបណ្ដោយឲ្យមានល្បែងអនឡាញ ភ្នាល់ចាក់លុយលេងសុីសងខុសច្បាប់ បេីកលេងយ៉ាងពពាក់ពពូនក្នុងភូមិព្រែកតាម៉ាក់ក្រោមស្ពាន មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។

ហេតុនេះលោក ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មិនគួរមេីលរំលងភាពអសកម្ម របស់លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកតាម៉ាក់ ព្រមទាំង លោក អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បណ្ដែតបណ្ដោយឲ្យមានល្បែងបញ្ជាល់មាន់ឆ្នោតឡូតូ តាមអនឡាញរីកដូចផ្សិត ក្នុងដែនដីរបស់ខ្លួនឡើយ។

ប្រជាពលរដ្ឋ រស់នៅភូមិព្រែកតាម៉ាក់ ឃុំព្រែកតាម៉ាក់ ស្រុកមុខកំពូល អំពាវនាវដល់ ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មេត្តាចាត់មន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យ ល្បែងបញ្ជាល់មាន់ឆ្នោត ឡូតូតាមអនឡាញ ជាច្រេីនទីតាំងនៅភូមិសាស្រ្តគល់ស្ពានព្រែកតាម៉ាក់ ជាបន្ទាន់ ដេីម្បីបង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន៕

05/12/2023

#សារប្រជាពលរដ្ឋ ផ្ញើដល់ជូនមន្ត្រីពាក់ព័ន្ធក្នុងឃុំទឹកវិល ស្រុកស្អាត ខេត្តកណ្ដាល សូមមេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបល្បែងស៊ីសង ក្នុងមូលដ្ឋានផងទាន... ដែលធ្វើឲ្យអសកម្ម ក្នុងមូលដ្ឋានក៏ដូចជាអំពើបទល្មើសផ្សេងៗក្នុងភូមិឃុំមានសុវត្ថិភាព ដែលមានទីតាំងស្ថិតនៅភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល

ចេញផ្សាយ÷ថ្ងៃទី 5 ខែធ្នូឆ្នាំ 2023
============
#ភូមិផ្លូវបំបែក
#ឃុំទឹកវិល
#ស្រុកស្អាង
#ខេត្តកណ្តាល
#ស្នងការនគរបាលខេត្តកណ្ដាល

✍.បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា៤ ជនណាលេងល្បែង
សុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺន
រៀល១០.០០០ ដល់ប្រាំមុឺនរៀល៥០.០០០ ឬដាក់គុក
ពីមួយថ្ងៃដល់មួយខែ.?

ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី
ប្រាំមុឺនរៀល៥០.០០០ដល់ប្រាំសែនរៀល៥០០.០០០
និងដាក់គុកពីមួយខែដល់មួយឆ្នាំ.?

មាត្រា៥ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល៥.០
០០.០០០ ដល់ម្ភៃលានរៀល២០.០០០.០០០និងដាក់គុក
ពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកបើកកន្លែងលេងល្បែងសុី
សងអ្នកកាន់កាប់ល្បែងសុីសងអ្នកចាត់ចែងនិងភ្នាក់ងារ
សុីសង.?

ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និង
ដាក់គុកខាងលើជាអតិបរមានឹងមាត្រា ៦.៧.៨.៩.១០ និង១១.?

កម្លាំងអាវុធហត្ថ ចុះធ្វើការឃាត់ខ្លួន សង្ឃក្លែងក្លាយចំនួន ៦នាក់ បានដើរប្រមូល បច្ច័យប្រជាពុទ្ធបរិសទ្ធ ក្នុងក្រុងព្រះសីហនុ!...
04/12/2023

កម្លាំងអាវុធហត្ថ ចុះធ្វើការឃាត់ខ្លួន សង្ឃក្លែងក្លាយចំនួន ៦នាក់ បានដើរប្រមូល បច្ច័យប្រជាពុទ្ធបរិសទ្ធ ក្នុងក្រុងព្រះសីហនុ!!!

{ #ខេត្តព្រះសីហនុ}៖®. ដោយមានការចង្អុលបង្ហាញ ពីលោក ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ នឹងសម្របសម្រួល នីតិវិធីច្បាប់ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានក្រុងព្រះសីហនុ នឹង ស្រុកព្រែនប់ ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ធ្វើសកម្មភាពនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី បន្ទាប់ពីបានដាក់បទបញ្ជាចុះស្រាវជ្រាវ រហូតលុះមកដល់វេលាម៉ោង ១១:០០នាទី ទើបឃាត់ខ្លួនបានយកទៅសួរនាំនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ។

បានចុះស្រាវជ្រាវ នឹងឃាត់ជនសង្ស័យចំនួន០៦នាក់ ពាក់ពន្ធករណ៍សង្ឃក្លែងក្លាយ ដើរប្រមូល បច្ច័យប្រជាពុទ្ធបរិសទ្ធ ក្នុងក្រុងព្រះសីហនុយ៉ាងសកម្ម បង្កអោយប៉ះពាល់ ព្រះពុទ្ធ។

04/12/2023

រឿងនេះចប់ដោយបរិបូរណ៍ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

សមត្ថកិច្ច. បង្ក្រាប​ទីតាំង​ជ​.​ល់​មា​..ន់ពាក់ខ្នាយ​ដែក ឃាត់ខ្លួន​មនុស្ស.២​នាក់ និង​មាន់​ជាង១០​ក្បាល​ផ្អើល​ក្រុង​ប៉ោយ​ប៉...
04/12/2023

សមត្ថកិច្ច. បង្ក្រាប​ទីតាំង​ជ​.​ល់​មា​..ន់ពាក់ខ្នាយ​ដែក ឃាត់ខ្លួន​មនុស្ស.២​នាក់ និង​មាន់​ជាង១០​ក្បាល​ផ្អើល​ក្រុង​ប៉ោយ​ប៉ែ​ត.......!

{ #ខេត្តបន្ទាយមានជ័យ}៖ ®.កម្លាំង​នគរបាល​បង្ក្រាប​ទីតាំង​ជ​.​ល់​មា​.​ន់​ខ្នាយ​ដែក ហើយ​ឃាត់ខ្លួន​មនុស្ស២​នាក់ និង​មាន់​ជល់​ជាង១០​ក្បាល ព្រមទាំង​ម៉ូតូ​ចំនួន​១០​គ្រឿង​ផង​ដែរ កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​ ២០២៣ នៅ​ចំណុច​គុម្ពោត​ព្រៃ ស្ថិតក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ប៉ោយ​ប៉ែ​ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​។ លុះ​ពេល​សមត្ថកិច្ច​ចុះ​ធ្វើការ​បង្ក្រាប ក្រុម​អ្នក​ញៀ​.​ន​ល្បែ​.​ង​បញ្ជ​.​ល់​នាំ​គ្នា​រត់​ប្រសាច​កាត់​ព្រៃ​ព្រឹក្សា​គេចខ្លួន​អស់ សល់​តែ​អ្នក​រត់​អត់​រួច​ចំនួន​២​នាក់​ត្រូវ​ចាប់ខ្លួន និង​មាន់គក ជា​មាន់​ជល់​ចំនួន​១០​ក្បាល ព្រមទាំង​ម៉ូតូ​ចំនួន​១០​គ្រឿង ដែល​ម្ចាស់​រត់​ចោល និង​សម្ភារៈ​បញ្ជ​.​ល់​មាន់​មួយ​ចំនួន​ទៀត​។
មន្ត្រី​នគរបាល បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​អ្នក​ញៀ​.​ន​ល្បែ​.​ង​ជ​.​ល់​មាន់​២​នាក់ និង​មាន់គក​ចំនួន​១០​ក្បាល ព្រមទាំង​ម៉ូតូ​១០​គ្រឿង ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ចាត់ការ​បន្ត​។ ហើយនឹង​កំពុង​រង់ចាំ​ម្ចាស់​ម៉ូតូ​ដែល​រត់គេច​ខ្លួន​ចូល​ព្រៃ​នោះ ឱ្យ​ចូលខ្លួន​មក​យក​ម៉ូតូ​ទៅ​វិញ ។ ចំណែក​ទីតាំង​ល្បែ​.​ង​បញ្ជ​.​ល់​មាន់​នេះ គឺ​លួ​.​ច​លេង​ចល័ត​រហូត​។

ប្រជាពលរដ្ឋ​បាន​កោតសរសើរ​ចំពោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​អធិការដ្ឋាន​នគរបាល​ក្រុង ដែល​ធ្វើការ​បង្ក្រាប​ទីតាំង​ល្បែ​.​ង​បញ្ជ​.​ល់​មាន់​ខ្នាយ​ដែក​នេះ​។ ហើយ​កន្លែង​បញ្ជ​.​ល់​មាន់​ខ្នាយ​ដែក​នេះ គឺ​បើក​លួ​.​ច​លាក់​លេង​ជា​យូរ​មក​ហើយ ទើប​ឃើញ​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប ព្រោះ​ល្បែ​.​ង​បញ្ជ​.​ល់​មាន់ ឬ​ហៅ​ល្បែ​.​ង​បក្សី​នេះ បង្ក​អោយ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម នាំ​ឱ្យ​កើត​មាន​ករណី​ចោ​.​រ​លួ​.​ច ចោ​.​រ​ឆ​.​ក់ ធ្វើ​ឱ្យ​ភូមិ​-​ឃុំ​គ្មាន​សុវត្ថិភាព​៕

រដ្ឋបាលខេត្តកំពង់ចាម បំភ្លឺ​ករណីមនុស្ស១ក្រុម ចាប់ចងដៃជើងបុរសម្នាក់​ នៅស្រុកជើងព្រៃ "រឿងនេះចប់ដោយបរិបូណ៌"
04/12/2023

រដ្ឋបាលខេត្តកំពង់ចាម បំភ្លឺ​ករណីមនុស្ស១ក្រុម ចាប់ចងដៃជើងបុរសម្នាក់​ នៅស្រុកជើងព្រៃ "រឿងនេះចប់ដោយបរិបូណ៌"

04/12/2023

ជ...ម្លោះ​ ផ្ទុះទៅជា.ហិ---ង្សា​ រវាងបុរសនារី២ក្រុមនៅបរិវេណមុខក្លឹប​ DOT ត្រូវបានសមត្ថកិច្ច​ ខណ្ឌសែនសុខ​ ចុះមកអន្តរាគម៌ឃា----ត់ខ្លួន​ យកទៅប៉ុស្តិ៍ដេីម្បីសួរនាំ​ នាវេលាម៉ោង១១.និង៥០នាទីយប់​ ថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ​២០២៣

04/12/2023

#ពិតជាអសកម្មមែន!!! សង្វៀនបញ្ជល់មាន់ខាងក្រោយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមូលដ្ឋាន រក្សាភាពឈាមស្ងាត់មិនបង្ក្រាប!!!

#គីឡូម៉ែត្រលេខ៦
#ខណ្ឌឬស្សីកែវ
#អធិការនគរបាលឬស្សីកែវ
#រាជធានីភ្នំពេញ

#ចេញផ្សាយ÷ ថ្ងៃទី 4 ខែធ្នូឆ្នាំ 2023។ វគ្គ 1
=================
{ #ភ្នំពេញ} ៖ ®.ទីតាំងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់លាក់ខ្លួនក្នុងឃ្លាំងមួយកន្លែងស្ថិតនៅផ្លូវជាសុផារ៉ា ខាងក្រោយស្ថាននីយ៍ទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងមានក្រុមអ្នកញៀនល្បែងពពាក់ពពូនគ្នាដឹកមាន់ចូលលេង
បញ្ជល់មាន់ស្រែកហ៊ោកញ្ជៀវទ្រហឹងអឹងកងយ៉ាងអនាធិបតេយ្យ មិនដែលមានមន្ត្រី ឬអាជ្ញាធរពាក់ព័ន្ធណាចុះមកហាមឃាត់ ឬបង្ក្រាបម្តងណាឡើយ។

ប្រជាពលរដ្ឋរិះគន់ថា៖ ប្រហែលជាម្ចាស់បនល្បែងនេះមានខ្សែរធំហើយ ឬមានអាជ្ញាធរក្នុងខណ្ឌឬស្សីកែវ ទទួលបានភាគលាភពីម្ចាស់បនល្បែងនេះបានជាមិនបង្ក្រាបទីតាំងនេះឱ្យបានទាន់ពេលវេលា។

បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា៤ ជនណាលេងល្បែង
សុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺន
រៀល១០.០០០ ដល់ប្រាំមុឺនរៀល៥០.០០០ ឬដាក់គុក
ពីមួយថ្ងៃដល់មួយខែ.?

ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី
ប្រាំមុឺនរៀល៥០.០០០ដល់ប្រាំសែនរៀល៥០០.០០០
និងដាក់គុកពីមួយខែដល់មួយឆ្នាំ.?

មាត្រា៥ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល៥.០
០០.០០០ ដល់ម្ភៃលានរៀល២០.០០០.០០០និងដាក់គុក
ពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកបើកកន្លែងលេងល្បែងសុី
សងអ្នកកាន់កាប់ល្បែងសុីសងអ្នកចាត់ចែងនិងភ្នាក់ងារ
សុីសង.?

ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និង
ដាក់គុកខាងលើជាអតិបរមានឹងមាត្រា ៦.៧.៨.៩.១០ និង១១.?

ប្រជាពលរដ្ឋសង្ឃឹមថា÷ លោកឯក ឃុកដឿន អភិបាលខណ្ឌឬស្សីកែវ ​និងលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ជាពិសេស ឯកឧត្តម ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ នឹងយកចិត្តទុក្ខខ្ពស់ក្នុងការចាត់តាំងមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងបនល្បែងមាន់ជល់នៅទីតាំងខាងលើនិងអនុវត្តន៍ទៅតាមគោលនយោបាយភូមិសង្កាត់ទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពផងដែរ ។

Address

ស្ថិតនៅផ្លូវ លំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
រាជធានីភ្នំពេញ

Telephone

+855964797427

Website

Alerts

Be the first to know and let us send you an email when សារព័ត៌មាន រស្មីម្ជុលពេជ្ររិទ្ធិជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សារព័ត៌មាន រស្មីម្ជុលពេជ្ររិទ្ធិជ័យ:

Videos

Share


Other News & Media Websites in រាជធានីភ្នំពេញ

Show All