ការជជែករវាងលោក សេក បណ្ឌិត និង លោក គឹម សុខ ៨នាទី អំពីតំណែងប្រធានព្រឹទ្ធសភា របស់លោក ហ៊ុន សែន។
គឹម សុខ ថា លោក ហ៊ុន សែន ប្រកាសឈ្លោះជាមួយ #យមរាជ ជាសញ្ញារូបបារម្មណ៍ភ័យខ្លាំង។ #RFA 05/04/024
ហ៊ុន សែន ប្រាប់ពីផែនការបម្រុងបំផ្លាញប្រជាធិបតេយ្យ តាំងពីមុនអនុវត្តកិច្ចព្រមព្រៀងប៉ារីស៍
ក្នុងកិច្ចសម្ភាសន៍ជាមួយលោក សេក បណ្ឌិត នៅវិទ្យុអាស៊ីសេរី RFA កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ លោក គឹម សុខ បានពន្យល់ថា លោក ហ៊ុន ម៉ាណែត ទទួល #មរតកក្បាច់គុននយោបាយកុម្មុយនិស្ដផ្ដាច់ការពីឪពុក ដែលមានគោលការណ៍៣គត់ ដើម្បីអំណាច ៖
~ ទី១. បំភ្លៃច្បាប់និងប្រើកម្លាំងប្លន់អំណាច
~ ទី២. ធ្វើឧក្រិដ្ឋកម្មម៉ាហ្វីយ៉ាប្រមូលលុយទប់អំណាច
~ ទី៣. បន្តធ្វើអាយ៉ងវៀតណាមតពូជ ដើម្បីរកបង្អែកអំណាច។
ប្លន់លទ្ធផលបោះឆ្នោតសោះ លោក ហ៊ុន សែន ប្រាប់UNថា ជាដំណើរការប្រជាធិបតេយ្យ
លោក ហ៊ុន សែន ថ្លែងនៅអង្គការសហប្រជាជាតិUN ២៣ កញ្ញា បោកពិភពលោកថា ការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា ៥មិថុនា ជាដំណើរការប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជន។ ប៉ុន្តែ លោក គឹម សុខ បានធ្វើការវិភាគតាំងពីមុនការបោះឆ្នោត ថា នោះជាព្រឹត្តិការណ៍ប្លន់ឆន្ទៈប្រជាពលរដ្ឋ មិនមែនជាការបោះឆ្នោតប្រជាធិបតេយ្យទេ និង ផ្ដល់យោបល់ថា គណបក្សក្រៅរដ្ឋាភិបាល គួររួបរួមគ្នាជាគណបក្សធំតែមួយ ដើម្បីតទល់អំពើប្លន់របស់គណបក្សប្រជាជន។ ដកស្រង់សម្លេងរបស់លោក គឹម សុខ ក្នុងកិច្ចសម្ភាសន៍ជាមួយ RFA-៧មិថុនា ២ថ្ងៃក្រោយការបោះឆ្នោត។
វិបត្តិជនអន្តោប្រវេសន្ដ អាចធ្វើឲ្យយើងបាត់ប្រទេស
វិបត្តិព្រំដែន ធ្វើឲ្យយើងបាត់បង់ទឹកដីតាមព្រំដែន ប៉ុន្តែ វិបត្តិជនអន្តោប្រវេសន្ដ ធ្វើឲ្យបាត់ប្រទេសកម្ពុជា វិនាសពូជសាសន៍ខ្មែរ បើមិនដោះស្រាយឲ្យទាន់ពេល។ រូបភាពVideoរបស់ #គឹមសុខ ដកស្រង់ពីកម្មវិធីពិភាក្សារបស់ The Cambodia Daily-22.6.2021 រីឯ #Videoចុះឈ្មោះជនជាតិវៀតណាមដែលរស់នៅទឹកដីកម្ពុជា ឃើញមានចែកផ្សាយថ្មីៗនេះ ក្រោយពីក្រសួងមហាផ្ទៃប្រកាសផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន្ត។
វៀតណាមបំភ័ន្តពិភពលោក អំពីប្រវត្តិប្រាសាទអង្គរវត្ត និង ភាសាខ្មែរ
វៀតណាមបំភ័ន្តពិភពលោក អំពីប្រវត្តិប្រាសាទអង្គរវត្ត និងបំភ្លៃថា ភាសាខ្មែរមានអំបូរដើមជាមួយភាសាវៀតណាម។ វៀតណាមបានសង់ប្រាសាទរចនាបថស្រដៀងអង្គរវត្តសៀមរាបរបស់ខ្មែរ នៅលើទឹកដីវៀតណាម បំពានព្រលឹងជាតិខ្មែរ។ មានទស្សនៈរបស់លោក គឹម សុខ លោក ម៉ែន ណាត និង លោក សេក សុជាតិ អំពីរឿងនេះ។ The Cambodia Daily ដោយលោក តាំង សារ៉ាដា
វៀតណាមឲ្យបក្សប្រជាជន ធានាថា ម៉ាណែត អាចអនុវត្តយុទ្ធសាស្ត្ររបស់វៀតណាមបានល្អ
មុនការផ្ទេរអំណាចឲ្យក្រុមអ្នកជំនាន់ថ្មីនៅកម្ពុជា មេដឹកនាំកុម្មុយនិស្ដវៀតណាម បានហៅពួកមេដឹកនាំកំពូលៗបច្ចុប្បន្ននៃគណបក្សប្រជាជន ឲ្យទៅធានាថា ហ៊ុន ម៉ាណែត និង បក្ខពួកបន្តវេន មានសមត្ថភាពអនុវត្តយុទ្ធសាស្ត្ររបស់វៀតណាម បានល្អ។ យុទ្ធសាស្ត្ររបស់វៀតណាម គឺការបំពេញមហិច្ឆតាឈ្លានពានកម្ពុជា និងបំបាត់ពូជសាសន៍ខ្មែរនៅអនាគត។
លោក ហ៊ុន សែន សរសេរសៀវភៅសំរាមប្រវត្តិសាស្ត្រ
លោក ហ៊ុន សែន សរសេរ #សៀវភៅសំរាមប្រវត្តិសាស្ត្រ ដើម្បីបំភ័ន្តប្រជាពលរដ្ឋខ្មែរ។ សំរាមប្រវត្តិសាស្ត្រ គឺ #ការបង្កើតតែគំនរវិបត្តិដ៏កខ្វក់ដល់សង្គម ទុកឲ្យអ្នកជាតិនិយមជំនាន់ក្រោយសម្អាតទាំងឈឺចាប់។
គឹម សុខ ៖ ថ្ងៃនេះ គួររកមុខអ្នកណាដឹងហើយធ្វើភ្លើ មិនចេះស្ដាប់ហេតុផល ...?
គឹម សុខ ៖ ថ្ងៃនេះ #គួររកមុខអ្នកណា ដែលដឹងហើយធ្វើភ្លើ មិនចេះស្ដាប់ហេតុផល និង មិនហ៊ានអនុវត្តច្បាប់ក្នុងចេតនាល្អ?
លោក គឹម សុខ ឆ្លើយតបលោក ហ៊ុន ម៉ាណែត និង សម្តីសារភាពរបស់លោក ហ៊ុន សែន អំពីការបំផ្លាញព្រៃឈើភ្នំតាម៉ៅ។
គេឈូសបំផ្លាញព្រៃភ្នំតាម៉ៅ៧ថ្ងៃ ទារឲ្យគេដាំឲ្យពេញវិញ៧ថ្ងៃ
គឹម សុខ ផ្ដល់ដំណោះស្រាយថា កូនចៅលោក ហ៊ុន សែន ឈូសកម្ទេចព្រៃភ្នំតាម៉ៅឲ្យរាបដល់ដី អស់ប្រមាណ៦០០ហិកតា ក្នុងរយៈពេលតែ៧ថ្ងៃ ដូច្នេះ ប្រជាពលរដ្ឋនិងសកម្មជនទាំងឡាយ គួររួមគ្នាទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដាក់ចេញផែនការ ដាំកូនឈើប្រណីត ឲ្យពេញដីដ៏ល្វឹងល្វើយនោះឡើងវិញ ក្នុងរយៈពេល៧ថ្ងៃដែរ។