Khmer-Cambodian in Spain

Khmer-Cambodian in Spain Somos de Camboya. Vivimos en España. Khmer community in Spain. Camboya en España. Camboyanos en España. We exchange lifestyle, knowledge culture & more.

16/01/2025

#លិខិតឆ្លងដែន ដ៏មានឥទ្ធិពលខ្លាំងបំផុត និងតិចបំផុតសម្រាប់ឆ្នាំ ២០២៥
Los pasaportes más y menos poderosos del mundo para 2025

១.​ ប្រទេសសិង្ហបុរីៈ លិខិតឆ្លងដែនសិង្ហបុរី (Singapore) ជាប់លំដាប់ថ្នាក់លេខ ១ នៃលិខិតឆ្លងដែនដែលមានឥទ្ធិពលបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យចូលទៅកាន់ ១៩៥ គោលដៅដោយគ្មានការសុំទិដ្ឋាការជាមុន។

២. ជប៉ុនៈ ប្រទេសជប៉ុន (Japan) ​ឈរនៅលំដាប់ទី២ ដែលលិខិតឆ្លងដែនរបស់ប្រទេសនេះ អាចធ្វើដំណើរទៅគោលដៅនានាទូទំាងពិភពលោកចំនួន ១៩៣ ។

៣. បារាំង អាឡឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ
លេខរៀងទី៣ គឺប្រទេសជាសមាជិកសហភាពរួមមាន៖ បារាំង(France) អាឡឺម៉ង់ ( Germany ) អ៊ីតាលី (Italy) និងអេស្ប៉ាញ (Spain) រួមជាមួយនឹងហ្វាំងឡង់ ( Finland) និងកូរ៉េខាងត្បូង( South Korea) គឺអាច ធ្វើដំណើរទៅកាន់ ១៩២ គោលដៅ ក្នុងពិភពលោក​ដោយពុំចាំបាច់សុំទិដ្ឋាការជាមុន។

៤. អូទ្រីស ដាណឺម៉ាក អៀរឡង់ លុចសំបួ ហូឡង់ ន័រវេស និងស៊ុយអែតៈ
លំដាប់លេខរៀងទី ៤ គឺបណ្តារប្រទេសមួយចំនួនទៀតនៅសហភាពអឺរ៉ុបដូចជា៖ អូទ្រីស( Austria) ដាណឺម៉ាក (Denmark) អៀរឡង់ (Ireland) លុចសំបួ ( Luxembourg) ហូឡង់ (Netherlands) ន័រវេស (Norway) និងស៊ុយអែត (Sweden) ដែលលិខិត ឆ្លងដែនរបស់ពួកគេ អាចធ្វើដំណើរទៅកាន់ ១៩១ គោលដៅ ដោយគ្មានទិដ្ឋាការ។

៥. បែលហ្ស៊ិក នូវែលសេឡង់ ព័រទុយហ្គាល់ ស្វីស និងចក្រភពអង់គ្លេស
ចំណាត់ថ្នាក់ទីប្រាំ គឺ ប្រទេសបែលហ្ស៊ិក ( Belgium) នូវែលសេឡង់ (New Zealand) ព័រទុយហ្គាល់ (Portugal) ស្វីស (Switzerland) និងចក្រភពអង់គ្លេស ( United Kingdom) ជាប្រទេសដែលមានលិខិតឆ្លងដែនមានឥទិ្ធពល អាចធ្វើដំណើរ ចល័តដោយគ្មានទិដ្ឋាការចូលទៅកាន់ ១៩០ គោលដៅ នៃពិភពលោក។

៦. ប្រទេសអូស្ត្រាលី និងក្រិក
ចំណាត់ថ្នាក់លេខ៦ គឺប្រទេសអូស្ត្រាលី (Australia) និងក្រិក ( Greece) ក៍ជាប្រទេសដែលមានលិខិតឆ្លងដែនមានឥទិ្ធពលដោយអាចធ្វើដំំណើរទៅ ១៨៩ គោលដៅនៃពិភពលោក។

៧. ប្រទេសកាណាដា ម៉ាល់តា ប៉ូឡូញ
ចំណាត់ថ្នាក់ទី៧ គឺប្រទេសកាណាដា​(Canada) ម៉ាល់តា(Malta) និងប្រទេសប៉ូឡូញ (Poland) អាចធ្វើដំណើរជាលក្ខណៈអន្តរជាតិទៅកាន់ ១៨៨ គោលដៅ។

៨. ប្រទេស ឆេក និងហុងគ្រី
ប្រទេស ឆេក ( Czechia) និងហុងគ្រី (Hungary) ជាប់ចំណាត់ថ្នាក់ទី ៨ ដោយមានសិទ្ធិធ្វើដំណើរទៅ ១៨៧ គោលដៅដោយគ្មានទិដ្ឋការ។

៩. អេស្តូនី និង សហរដ្ឋអាមេរិក
អេស្តូនី (Estonia) និងសហរដ្ឋអាមេរិក ( United States) ជាប់ចំណាត់ថ្នាក់ទី៩ ដែលមានសិទ្ធីធ្វើដំណើរ ជាសកលទៅកាន់ ១៨៦ គោលដៅ។

១០. ប្រទេសឡាតវី លីទុយអានី ស្លូវេនី និងអារ៉ាប់រួមអេមីរ៉ាតអារ៉ាប់រួម
ក្រុមនៃប្រទេសឡាតវី (Latvia) លីទុយអានី (Lithuania) ស្លូវេនី (Slovenia) និងអារ៉ាប់រួមអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) ឋិតនៅលំដាប់ទី ១០ ជាប្រទេសដែលមានលិខិតឆ្លងដែល មានឥទិ្ធពល អាចធ្វើដំណើរទៅកាន់ ១៨៥ គោលដៅ។

🇰🇭សូមបញ្ជាក់ថា បច្ចុប្បន្ន​លិខិតឆ្លងដែន​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី ៩០ ដែលអាចធ្វើដំណើរទៅ ៥៣ គោលដៅ ដោយគ្មានការសុំទិដ្ឋាការ។

👉លិខិតឆ្លងដែនដែលមានឥទ្ធិពលតិចបំផុតសម្រាប់ឆ្នាំ ២០២៥ Los pasaportes menos poderosos del mundo para 2025

៩៧. ប្រទេស ស៊ូដង់ៈ ចំណាត់ថ្នាក់លេខ ៩៧ គឺប្រទេស ស៊ូដង់ ( Sudan) ដែលមានការរិតត្បិតការធ្វើដំណើរ ដោយអាចចល័តទៅ ត្រឹមតែ ៤៣ គោលដៅ។
៩៨. ប្រទេស អេរីទ្រា (Eritrea) ឈរនៅលំដាប់ទី ៩៨ ដែលផ្តល់សេរីភាព ក្នុងការធ្វើដំណើរ ៤២ គោលដៅ ។

៩៩. ប្រទេស កូរ៉េខាងជើងៈ កូរ៉េខាងជើង (North Korea) អាចធ្វើដំណើរទៅ កាន់៤១ គោលដៅ ដោយសារតែមានការរឹតបន្តឹងផ្នែកនយោបាយ និងភាពឯកោផ្នែកនយោបាយរបស់ខ្លួន។

១០០. ប្រទេសបង់ក្លាដេស លីប៊ី និងប៉ាឡេស្ទីនៈ ប្រទេសបង់ក្លាដេស (Bangladesh) លីប៊ី (Libya) និងទឹកដីប៉ាឡេស្ទីន(Palestinian) អាចធ្វើដំណើរដោយមិនមានទិដ្ឋាកាទីទៅកាន់ពិភពលោក ចំនួន ៤០ គោលដៅប៉ុណ្ណោះ។

១០១. ប្រទេសនេប៉ាល់ (Nepal) អាចធ្វើដំណើរទៅ ៣៩ គោលដៅ។

១០២. ប្រទេស សូម៉ាលី(Somalia) អាចធ្វើដំណើរទៅ ៣៥ គោលដៅ។

១០៣. ប្រទេស ប៉ាគីស្ថាន (Pakistan) និងប្រទេសយ៉េមែន (Yemen) អាចធ្វើដំណើរទៅ ៣៣ គោលដៅ។

១០៤. ប្រទេសអ៊ីរ៉ាក់ ( Iraq ) អាចធ្វើដំណើរទៅ ៣១ គោលដៅប៉ុណ្ណោះដែល អាចចូលបានដោយមិនចាំបាច់មានទិដ្ឋាការជាមុន។

១០៥. ប្រទេសស៊ីរី (Syria) : លិខិតឆ្លងដែនរបស់ប្រទេសស៊ីរីអាចធ្វើដំណើរទៅ ២៧ គោលដៅ ដែល ដែលផ្តល់សេរីភាពក្នុងការធ្វើដំណើរមានកម្រិតយ៉ាងខ្លាំង ដោយសារតែបញ្ហាជម្លោះដែលកំពុងបន្ត។

១០៦. ប្រទេស អាហ្វហ្គានីស្ថាន (Afghanistan): លិខិតឆ្លងដែននៃប្រទេស អាហ្វហ្គានីស្ថាន អាចធ្វើដំណើរ ដោយគ្មានទិដ្ឋាការ ត្រឹមតែ ២៦ គោលដៅបុណ្ណោះ៕
------------------------------------------------------
ប្រភពៈ CNN
សម្រួលជាភាសាខ្មែរដោយៈ ខ្មែរនៅអេស្ប៉ាញ Khmer-Cambodian in Spain
ធ្វើបច្ចុប្បន្នភាពថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥
------------------------------------------------------
#ខ្មែររស់នៅប្រទេសអេស្ប៉ាញ #ខ្មែរអេស្ប៉ាញ
#ខ្មែរនៅអេស្ប៉ាញ #កូនខ្មែររស់នៅអេស្ប៉ាញ
#ខ្មែររស់នៅអេស្ប៉ាញ #បងប្អូនខ្មែររស់នៅប្រទេសអេស្ប៉ាញ



#អឺរ៉ុប #ខ្មែរនៅអឺរ៉ុប
#ជីវិតនៅអេស្ប៉ាញ
#អេស្ប៉ាញ #ទីក្រុងបាសេឡូណា #ខ្មែរនៅបរទេស

#ចែករំលែកចំណេះដឹង

09/01/2025

#ការស្នើសុំទិដ្ឋាការទៅអឺរ៉ុប (តម្តន់សិនហ្គេន schengenvisa)

របៀបដាក់ពាក្យស្នើរសុំ #ទិដ្ឋាការទេសចរណ៍មក #ប្រទេសអឺរ៉ុប​ ( )​

បច្ចុប្បន្នប្រទេសក្នុង #តម្តន់សិងហ្គេន Schengen មានចំនួន២៧ប្រទេស រួមមាន៖ អាលឺម៉ង់ អូទ្រីស បែលហ្សិក ក្រូអាត ដាណឺម៉ាក អេស្តូនី ​ហ្វាំងឡង់ បារាំង ក្រិក​ ហុងគ្រី អ៊ីតាលី ឡេតូនី លិចធេនស្តែន លីទុយអានី អីស្លង់ លុចសំបួរ ​ម៉ា​ល់​ត៍ ហូឡង់ ន័រវែស ប៉ូឡូញ ព័រទុយ ហ្គាល់ ស្លូវេនី សាធារណរដ្ឋស្លូវ៉ាគី អេសស្ប៉ាញ សាធារណរដ្ឋ​ឆែក ស៊ុយអែត និង ស្វីស។

🔔ឯកសារសំខាន់ៗដែលត្រូវការ៖

សូមបញ្ចាក់ថា ពេលទៅដាក់ឯកសារនៅស្ថានទូត ឬក្រុមហ៊ុនដែលទទួលសិទ្ធីពីស្ថានទូត ក្នុងការទទួលកសារ គឺត្រូវភ្ជាប់ទៅជាមួយនឹងឯកសារច្បាប់ដើម និងថតចម្លង ហើយឯកសារដែលជាភាសាខ្មែរ ត្រូវបកប្រែជាភាសាអង់គ្លេស បារាំង អាលឺម៉ង់ ឬតាមតម្រូវការរបស់ស្ថានទូត ដែលត្រូវបកប្រែដោយក្រុមហ៊ុនបកប្រែដែ លមានការទទួលស្គាល់ជាផ្លូវការ (លោកអ្នកអាចស្វែងរក បញ្ជីឈ្មោះក្រុមហ៊ុនបកប្រែនៅលើ គេហទំព័ររបស់ស្ថានទូតដោយផ្ទាល់)។

📣ឯកសារ សំខាន់ៗ មានដូចជា៖

✅ ទម្រង់ពាក្យសុំទិដ្ឋាការ (Visa Application Form- Schengen VIDEX) បំពេញពាក្យសុំដោយបំពេញ ព័ត៌មានដែលត្រឹមត្រូវរបស់អ្នក និងមានចុះហត្ថលេខា និងកាលបរិឆ្ឆេទនៃពាក្យសុំ
✅ លិខិតឆ្លងដែន(Passport) ដែលនៅមានសុពលភាពយ៉ាងហោចណាស់ ៣ខែ មុនពេល ធ្វើ ដំណើរ និងយ៉ាងហោចណាស់នៅសល់សន្លឺកទំនេរ ២សន្លឹក
✅ សំបុត្រកំណើត (birth certificate ) សៀវភៅគ្រួសារ
✅ រូបថត ២ សន្លឹក ថតថ្មីៗក្នុងរយៈពេល៦ខែចុងក្រោយ ថតដោយត្រឹមត្រូវតាមទម្រង់ ដែលស្ថានទូតកំំណត់
✅ លិខិតកក់សំបុត្រយន្តហោះទៅមកដោយមានឈ្មោះអ្នកដាក់ពាក្យសុំ
លិខិតស្នាមបញ្ជាក់ពីការធ្វើដំណើរ ដូចជា លិខិតអញ្ចើញ ឯកសារកក់បន្ទប់សណ្ឋាគារ ឬ លិខិតបញ្ចាក់ពីការទទួលអោយស្នាក់នៅសម្រាប់ការធ្វើដំណើរទាំងមូលនៅក្នុងតំបន់ Schengen
✅ លិខិតបញ្ជាក់ពីប្រាក់ចំណូល ដែលអាចជាលិខិតបញ្ជាក់ពីការងារ(បញ្ចាក់ប្រាក់ខែ) លិខិតបញ្ចាក់ពីមុខរបរ (ដូចជាប័ណ្ណប៉ាតង់) លិខិតបញ្ជាក់ពីកម្មសិទ្ទិផ្ទះ ដីធ្លី មុខជំនូញផ្ទាល់ខ្លួនជាដើម។ ក្នុងករណីសោហ៊ុយនៃការ ធ្វើដំណើរ និងស្នាក់នៅចំណាយដោយបុគ្គលណាមួយ ត្រូវមានលិខិតបញ្ចាក់ធានាជាផ្លូវការដោយ មានការបញ្ចាក់ពីប្រាក់ចំណូលនៃបុគ្គលអ្នកធានា និងមានប្រថាប់ត្រាពីអាជ្ញា ធរមានសមត្ថកិច្ចនៃប្រទេសដែលបុគ្គលនោះរស់នៅ
✅ លិខិតបញ្ចាក់ពីចំនួនទឹកប្រាក់ដែលចេញដោយធនាគារ (Bank Statement) ៦ខែចុងក្រោយ
✅ លិខិតបញ្ជាក់ពីចេតនាថានឹងចាកចេញពីទឹកដីនៃប្រទេសក្នុងតម្តន់សិងហ្គេន (Schengen) នៅមុនពេលដែលទិដ្ឋាការផុតសុពលភាព ដូចជាលិខិតសុំច្បាប់ពីកន្លែង ការងារ លិខិតបញ្ជាក់ការសិក្សាជាដើម
✅ លិខិតធានារ៉ាប់រងសុខភាពពេលធ្វើដំណើរ និងស្នាក់នៅ (ការធានារ៉ាប់រងលើថ្លៃ
ការចំណាយផ្នែកវេជ្ជសាស្រ្ត យ៉ាងហោចណាស់ 30,000 អឺរ៉ូ និងមានសុពលភាពសម្រាប់តំបន់ Schengen ទាំង មូលសម្រាប់រយៈពេលនៃការគ្រោងទុករបស់អ្នកដាក់ពាក្យស្នាក់នៅ)
✅ ឯកសារផ្សេងៗទៀតដែលនឹងអាចត្រូវស្នើរសុំបន្ថែមទៅតាមករណីនិមួយៗ។

👉 នៅពេលដែលត្រៀមឯកសាររួចរាល់ហើយ រៀបចំឯកសារអោយមានរបៀបរៀបរយ តាមលំដាប់ លំដោយដើម្បីងាយស្រួលរករហ័សនៅពេលដែលស្ថានទូត ឬអ្នកទទួល ឯកសារសាកសួរពីព័ត៌មាន​ផ្សេងៗ។

👉 ចំណុចមួយទៀតត្រូវចាំថាការដាក់ពាក្យសុំទិដ្ឋាការគឺធ្វើឡើងតាមការណាត់ជួបជាមុនតែ ប៉ុណ្ណោះ ដូច្នេះអម្លុងពេលរៀបចំឯកសារ គួរធ្វើការណាត់ជួបដើម្បីសុំទិដ្ឋាការអោយបានឆាប់ ជៀសវាងការរង់ចាំយូរដោយសារចំនូនអ្នកសុំមានច្រើន។

👉 ត្រូវធ្វើការណាត់ជួបជាមួយនឹងស្ថានទូតនៃប្រទេស គោលដៅដំបូងដែលយើងចង់ទៅ ឬស្ថានទូត ដែលតំណាងអោយប្រទេសផ្សេងទៀតក្នុងតម្តន់សិងហ្គេន។

👉 ត្រូវចងចាំថារាល់ពាក្យសុំទាំងអស់ មិនមែនសុទ្ធតែទទួលបានទិដ្ឋាការទេ ទោះបីជាមានឯកសារគ្រប់គ្រាន់ក៍ដោយ។
ការណាត់ជួប

📣បើលោកអ្នកមានបំណងទៅប្រទេសៈ អាលឺម៉ង់ ហូឡង់ អូទ្រីស អ៊ីតាលី លុចហ្សំបួរ ហ្វាំងឡង់ ត្រូវដាក់ពាក្យសុំនៅតាមរយៈក្រុមហ៊ុន VFS Global ដែលអនុញ្ញាតដោយ ស្ថានទូតអាល្លឺម៉ង់ ដើម្បីបម្រើសេវាកម្មដល់អតិថិជន នូវព័ត៌មានអំពីនីតិវិធី និងតម្រូវ ការសម្រាប់ទិដ្ឋាការ និង ដើម្បីផ្ដល់ សេវាកម្មស្នើសុំទិដ្ឋាការ ដែលមានអស័យដ្ឋាននៅៈ

📍អាគារភ្នំពេញ Phnom Penh Tower , ជាន់ទី ១២ មហាវិថីព្រះមុន្នីវង្ស (៩៣),កែងផ្លូវ ២៣២, ១២០២០៤ ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

📣 បើលោកអ្នកមានបំណងទៅប្រទេសៈ បារាំង ប៊ែល​ហ្ស៊ិក អេ​ស្ប៉ាញ ក្រិច អ៊ី​ស្លង់ ន័រ​វែស ព័រ​ទុយ​ហ្កាល់ ស៊ុយ​អែត ស្លូវ៉េ​នី ឡេតូ​នី ម៉ាល់​ត៍ សាធា​រណ​រដ្ឋ​ឆែក និង​អេស្តូនី​ ត្រូវដាក់ពាក្យសុំទៅតាមស្ដានទូតបារាំង ប្រចាំទីក្រុងភ្នំពេញ ដែលចាប់តាំងពីថ្ងៃទី ១៣ ​​ខែ​ធ្នូ ឆ្នាំ​២០២៣មក (លើកលែងករណីមួយចំនួន) កន្លែងដាក់ពាក្យសុំទិដ្ឋាការត្រូវបានផ្លាស់ប្តូរទៅ​ធ្វើឡើង​នៅម​ជ្ឈ​មណ្ឌល TLS Contact visa application centre រាជ​ធានី​ភ្នំ​ពេញ ដែលជ្ឈ​មណ្ឌលនេះ​ត្រូវ​បាន​ចាត់​តាំង​ឱ្យ​ទទួល​អ្នក​ស្នើ​សុំ​ទិដ្ឋាការ ផ្តល់​ព័ត៌​មាន រៀបចំ​កា​រ​ណាត់​ជួប ទទួល​ពា​ក្យ​សុំ និង​យ​កថ្លៃ​ពិនិត្យ​ពាក្យសុំ​ទិដ្ឋា​ការ​។ ការ​ដក​លិខិត​ឆ្លង​ដែនក៏​នឹង​ធ្វើឡើង​ផង​ដែរជាមួយ​មជ្ឈ​មណ្ឌល TLScontact។

📍អស័យដ្ឋានៈ
Vattanac Capital Tower Level 5, Suite 0507 66 Monivong Boulevard, Sangkat Wat Phnom, Khan Daun Penh Phnom Penh, Cambodia
Tel.: +855 23 965 427
E-mail: [email protected]
Website: https://visas-fr.tlscontact.com/visa/kh/khPNH2fr/home

📣ប្រសិនបើគោលដៅចម្បងទៅប្រទេស Schengen ណាមួយដែលគ្មានស្ថានទូតតំណាង នៅកម្ពុជា គឺត្រូវទាក់់ទងទៅស្ថានទូតប្រទេសនោះ ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ ឬទីក្រុងហាណូយ ប្រទេសវៀតណាម។

🕘 ថ្ងៃណាត់ជួប

👉 មុនពេលទៅជួបតាមការណាត់ គួររំលឹកអំពីព័ត៌មានផ្ទាល់ខ្លួនថាយើងទៅណា ដើម្បីអ្វី គោលបំណងអ្វី ទៅស្នាកឯណា ប៉ុន្មានថ្ងៃ។ល។និង។ល។ ដឹងព័ត៌មានពីខ្លួនឯងអោយច្បាស់ ជៀសវាងពេលបុគលិគ្គស្ថានទូត សាកសួរយើងមិនចាំ។

👉 គួរទៅដល់ស្ថានទូត ឬក្រុមហ៊ុនដែលទទួលសិទ្ធីពីស្ថានទូតក្នុង ការទទួលឯកសារអោយបានមុនម៉ោង ជៀសវាងការកកស្ទះ ឬហេតុណាមួយ។

👉 នៅពេលខាងស្ថានទូត ឬខាងក្រុមហ៊ុន ពិនិត្យនិងសម្ភាសន៍ហើយ បើមានការខ្វះខាតឯកសារ គេនឹងអោយយើងដាក់បន្ថែម បើអត់ទេគេទទួលឯកសារ និងប្រាប់កាលបរិឆ្ឆេទ ដើម្បីទៅយកទិដ្ឋាការ។
-------------------------------------
ចំណាំៈ ការសរសេររៀបរាប់ខាងលើអាចមានការខុស ឬខ្វះចម្លោះ អាស្រ័យទៅតាមការវិវត្តន៍ និងល័ក្ខខ័ណ្ឌតម្រូវជាក់ស្តែងរបស់ស្ថានទូតនិមួយៗ ដូច្នេះសូមលោកអ្នក ស្វែងរកព័ត៌មានបន្ថែម ឬរកជំនួយ ជួយលោកអ្នកក្នុងការរៀបចំឯកសារជូន៕
—----------------------------------
#ទិដ្ឋាការតម្តន់អឺរ៉ុប #ទិដ្ឋាការ #ទិដ្ឋាការschengen

#ខ្មែររស់នៅអេស្ប៉ាញ #ខ្មែរនៅអេស្ប៉ាញ
#ខ្មែររស់នៅប្រទេសអេស្ប៉ាញ #បងប្អូនខ្មែរនៅប្រទេសអេស្ប៉ាញ #ខ្មែរអេស្ប៉ាញ


#នារីខ្មែររស់នៅប្រទេសអេស្ប៉ាញ #ជីវិតនៅអឺរ៉ុប

#ឆ្ងាយភូមិកំណើត #ខ្មែរនៅបរទេស
#ចែករំលែកចំណេះដឹង

------------------------------
Updated: 27 April 2024

09/01/2025
08/01/2025

យកត្រី ត្រាំទឹកខ្មេះ អេស្ប៉ាញ មកឆ្នៃធ្វើម្ហូបខ្មែរ 😋
-------------

#ម្ហូបប្រចាំតម្តន់
--------------
#ខ្មែររស់នៅអេស្ប៉ាញ #ប្រទេសអេស្ប៉ាញ #ខ្មែរនៅអេស្ប៉ាញ #ខ្មែររស់នៅប្រទេសអេស្ប៉ាញ #បងប្អូនខ្មែរនៅអេស្ប៉ាញ #ភូមិខ្មែរអេស្ប៉ាញ
#ជីវិតនៅអេស្ប៉ាញ #ជីវិតនៅបរទេស










Khmer Living in Spain

06/01/2025

នំ El roscón de Reyes បង្អែមដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេស #អេស្ប៉ាញ

ហេតុអ្វីបានជាគេបរិភោគ នំ Roscón de Reyes រៀងរាល់ថ្ងៃទី 6 ខែមករា?

✅ មានតំណាលថាថា នំនេះ គឺធ្លាប់ជាអាហារសម្រន់របស់ស្តេច។ វាជានំមួយប្រភេទ ដែល មានរសជាតិផ្អែម ហើយត្រូវបានគេញុំនៅរដូវកាលបុណ្យណូអែលជាពិសេនៅ ខែមករា នៅថ្ងៃយប់ថ្ងៃបុណ្យនៃ ស្តេចថ្ងៃទី ០៥ និងថ្ងៃទី០៦ ដែលវាជាផ្នែកមួយនៃវប្បធម៌អេស្ប៉ាញ។

✳ ប្រវត្តិ

✅ មានអ្នកប្រវត្តិវិទូជាច្រើនបានប្រាប់អំពីដើមកំណើតនៃប្រពៃណីនៃការទទួលទាន Roscón de Reyesរៀងរាល់ថ្ងៃទី ៦ ខែមករា។ ពិធីនេះគឺវាហាក់ដូចជា មានការ ទាក់ទងទៅនឹងបុណ្យរបស់ជនជាតិរ៉ូម៉ាំង Roman Saturnalia ដែលគឺជា ពិធីបុណ្យ ដ៏សំខាន់មួយជាទូទៅប្រារព្ធឡើងដើម្បី ឧទ្ទិសដល់ ព្រះសៅរ៍ (Saturno ) ដែលជាព្រះនៃកសិកម្ម និងការប្រមូល ផល តាមទេវកថារ៉ូម៉ាំង និងការដើម្បីអបអរសាទរការបញ្ចាប់រដូវកាលយប់ងងឹត ព្រមទាំងស្វាគមន៍នៃការចូលមកថ្ងៃដែលមានពន្លឺយូរជាង។

✅ ក្រោយមកទៀត នៅយុគសម័យកណ្តាល ទំនៀមទម្លាប់បុណ្យ នៃការភ្លក់រសជាតិ Roscón de Reyes មាននៅក្នុងពិធីបុណ្យនៃ "ស្តេចសណ្តែក" (“King of the Bean”) នៅប្រទេសបារាំង ដែលនៅអំឡុងនៃបុណ្យនោះ អ្នកណា ដែលបានទទួលសណ្តែកភ្លក់នោះ នឹងត្រូវបានគេ តែងតាំងដាក់ឈ្មោះជាស្តេចមួយគ្រា។

✅ មានការលើ់កឡើងថា ពិធីបុណ្យនេះ គឺធ្លាប់ប្រារព្ធធ្វើឡើងតែជាមួយកុមារក្រីក្រ ហើយអ្នកដែលមានសណ្តែកនៅក្នុងផ្នែកនំ roscón របស់ពួកគេ នោះនឹងទទួលបានអំណោយជាច្រើនដូចជា៖ ប្រដាប់ក្មេងលេង សម្លៀកបំពាក់ និងអាហារ។ ក្រោយៗមក អំណោយ ត្រូវបានគេយកទៅផ្ទះដែលអ្នក រកឃើញសណ្តែកនោះតែម្តង។

✅ ស្តេចបារាំង Louis XV គឺជាអ្នកដែលបានធ្វើអោយ Roscón មានភាពល្បីល្បាញ ក្នុងចំណោមពួកអភិជនបារាំង និងអឺរ៉ុប។ នំ Roscón ត្រូវបាននាំយកទៅទីក្រុង Navarra ប្រទេសអេស្ប៉ាញ ដោយ La Casa de los Borbones ។

✅ នៅតាមគេហដ្ឋានអេស្ប៉ាញភាគច្រើន និងក្នុងប្រទេសដែល និយាយភាសាអេស្ប៉ាញ នៅថ្ងៃបុណ្យ Día de Reyes ពួកគេបរិភោគ roscón សម្រាប់អាហារពេលព្រឹក ឬជាអាហារសម្រន់ អមដោយសូកូឡាក្តៅមួយពែង។

👉 នៅខាងបណ្តារប្រទេសអាមេរិកឡាទីនមួយចំនួនគេហៅឈ្មោះ El roscón de Reyes ថា Three Kings Rosca, Easter Rosca ឬ នំស្តេច King's Cake។

✅ នៅសតវត្សទី២១ នំ roscón ត្រូវបានគេចាប់ផ្តើមធ្វើ មានរាងជាទូទៅ គឺពងក្រពើ រាងដូចទៅនឹងម្កុជស្តេច ដោយនៅខាងក្នុងមានស្នូលសូកូឡា គ្រែម អមជាមួយ anise ឬ ជាតិអាកុល ផ្សេងៗ និងបង្កប់ដោយ គ្រាប់សណ្តែក និងរូបចម្លាក់ស្តេចនៅខាងក្នុង។ ចំណែកផ្នែកខាងលើនំ មានការរចនាដាក់ដូចជាដំណាប់ផ្លែ ឈើ ព៌ណក្រហម ប៉ៃតង ទឺក្រូច និងមានរោយគ្រាប់អាល់មន និងរោយស្កសរ។

👉គ្រឿងផ្សំដើម្បីធ្វើម្សៅសម្រាប់ Roscón de Reyes គឺ ម្សៅដំបែ ទឹកដោះគោ ស្ករ អំបិល ស៊ុត កំទេចសំបកក្រូចលឿង ទឹក Agua de Azahar និងដំណាប់ផ្លែឈើ ៕

ចំណាំ៖ មានការនិយាយ និងលើកឡើងផ្សេងៗគ្នា អំពីប្រវត្តិ និងប្រភពនៃ ប្រពៃណីការបរិភោគ នំនេះ ដូច្នេះ បើបង​ប្អូនដឹងព៌ត័មានផ្សេងសូមជួយចែករំលែក និងសូមអភ័យទោសបើមានការខុសឆ្គង 🙏

----------------------------

#ចែករំលែកចំណេះដឹង #វប្បធម៌អេស្ប៉ាញ

#ខ្មែររស់នៅប្រទេសអេស្ប៉ាញ #ខ្មែរអេស្ប៉ាញ
#ខ្មែរនៅអេស្ប៉ាញ #កូនខ្មែររស់នៅអេស្ប៉ាញ
#ខ្មែររស់នៅអេស្ប៉ាញ #បងប្អូនខ្មែររស់នៅប្រទេសអេស្ប៉ាញ #ប្រទេសអេស្ប៉ាញ





#ខ្មែរនៅអឺរ៉ុប ̃a
#ជីវិតរស់នៅអេស្ប៉ាញ #ខ្មែរនៅបរទេស
#សួស្តីបាសេឡូណា



01/01/2025
31/12/2024

រីករាយឆ្នាំថ្មី ឆ្នាំសកល ២០២៥! ¡ Feliz Año Nuevo!🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾

------------------------------------------

#ខ្មែរនៅអេស្ប៉ាញ #បងប្អូនខ្មែរនៅប្រទេសអេស្ប៉ាញ #ខ្មែររស់នៅប្រទេសអេស្ប៉ាញ #កូនខ្មែររស់នៅអេសស្ប៉ាញ
#ខ្មែរអេស្ប៉ាញ #ខ្មែរនៅអេស្ប៉ាញ

#ខ្មែរនៅអឹរ៉ុប #ជីវិតនៅអឺរ៉ុប #អឺរ៉ុប #នារីខ្មែរនៅអេស្ប៉ាញ
#ជីវិតនៅអេស្ប៉ាញ #ប្រទេសអេស្ប៉ាញ
#ខ្មែរនៅបរទេស
#ចូលឆ្នាំសកល

23/12/2024

សូមអោយថ្ងៃបុណ្យណូអែល និងក្នុងឆ្នាំថ្មីខាងមុខនេះ នាំមកនូវសេចក្តីសិរីសួស្តី សុភមង្គល វិបុលសុខ សន្តិភាព សេចក្តីសង្ឃឹម សុខភាពបវរ និងជោគជ័យគ្រប់បំណងប្រាថ្នាគ្រប់ៗគ្នា🙏
--------------------------------
#ខ្មែរនៅអេស្ប៉ាញ #បងប្អូនខ្មែរនៅប្រទេសអេស្ប៉ាញ #ខ្មែររស់នៅប្រទេសអេស្ប៉ាញ #កូនខ្មែររស់នៅអេសស្ប៉ាញ
#ខ្មែរអេស្ប៉ាញ #ខ្មែរនៅអេស្ប៉ាញ

#ខ្មែរនៅអឹរ៉ុប #ជីវិតនៅអឺរ៉ុប #អឺរ៉ុប #ឆ្ងាយភូមិកំណើត
#ជីវិតនៅអេស្ប៉ាញ #ប្រទេសអេស្ប៉ាញ
#ខ្មែរនៅបរទេស
#បុណ្យណូអែល

25/11/2024

ស្រុកស្រែ នៅអេស្ប៉ាញ

---------------------------

#ខ្មែររស់នៅប្រទេសអេស្ប៉ាញ #ខ្មែរអេស្ប៉ាញ
#ខ្មែរនៅអេស្ប៉ាញ #កូនខ្មែររស់នៅអេស្ប៉ាញ
#ខ្មែររស់នៅអេស្ប៉ាញ #បងប្អូនខ្មែររស់នៅប្រទេសអេស្ប៉ាញ





#អឺរ៉ុប #ខ្មែរនៅអឺរ៉ុប ̃a
#ជីវិតនៅអេស្ប៉ាញ
#អេស្ប៉ាញ #ទីក្រុងបាសេឡូណា #ខ្មែរនៅបរទេស


#បទពិសោធន៍ជីវិត

ខ្មែរនៅអេស្ប៉ាញ
Khmer-Spain
Khmerñola
Camboya-España
Khmer- Cambodian in Spain
Los Camboyanos en España
Chicacamboyana
Cambojan a España
Khmer in Europe
Jemer / Khmer en Cataluña

22/11/2024

តើអ្នកដឹងទេ? ប្រទេសអេស្ប៉ាញគឺមានប្រពន្ធ័នយោបាយតាមបែបរបបរាជានិយមសភា España es una monarquía parlamentaria។

👉 រដ្ឋធម្មនុញ្ញកំណត់ការបែងចែកអំណាចប្រតិបត្តិ Ejecutivo នីតិបញ្ញត្តិ Legislativo និងអំណាចតុលាការ judicial,

👉 មានខេត្តចំនួន ៥០ មាន សហគមន៍ស្វយ័តចំនួន ១៧ និងទីក្រុងស្វយ័ត ចំនួន២ ។

👉 ច្បាប់រដ្ឋធម្មនុញ្ញារបស់ប្រទេស មិនបានចែងថា សាសនាណាមួយ ត្រូវបានទទួលស្គាល់ ជាផ្លូវការទេ ទោះបីជាប្រជាជនភាគច្រើន ជាអ្នកកាន់សាសនាកាតូលិកក៍ដោយ៕

---------------------------

#ខ្មែររស់នៅប្រទេសអេស្ប៉ាញ #ខ្មែរអេស្ប៉ាញ
#ខ្មែរនៅអេស្ប៉ាញ #កូនខ្មែររស់នៅអេស្ប៉ាញ
#ខ្មែររស់នៅអេស្ប៉ាញ #បងប្អូនខ្មែររស់នៅប្រទេសអេស្ប៉ាញ





#អឺរ៉ុប #ខ្មែរនៅអឺរ៉ុប
#ជីវិតនៅអេស្ប៉ាញ
#អេស្ប៉ាញ #ទីក្រុងបាសេឡូណា #ខ្មែរនៅបរទេស


#បទពិសោធន៍ជីវិត #ចែករំលែកចំណេះដឹង

ខ្មែរនៅអេស្ប៉ាញ
Khmer-Spain
Khmerñola
Camboya-España
Khmer- Cambodian in Spain
Los Camboyanos en España
Chicacamboyana
Cambojan a España
Khmer in Europe
Jemer / Khmer en Cataluña

20/11/2024

Camboya 🇰🇭

Dirección

Madrid

Página web

Notificaciones

Sé el primero en enterarse y déjanos enviarle un correo electrónico cuando Khmer-Cambodian in Spain publique noticias y promociones. Su dirección de correo electrónico no se utilizará para ningún otro fin, y puede darse de baja en cualquier momento.

Videos

Compartir

Categoría