តោ និមល

តោ និមល 🦁សូមស្វាគមន៍មកកាន់ ឆានែល តោ និមល
អរគុណប្រិយមិត្តសម្រាប់ការស្រលាញ់ និងគាំទ្ររបស់អ្នកទាំងអស់គ្នា! Welcome to the official channel of Tor Nimol.

Thank you for all your love and support!

02/23/2025

🦁រឿង ទេវតា សែក សោយ
ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ១៨-២៣

កាលពីព្រេងនាយ មានមនុស្សកម្សត់ពីរនាក់ប្ដីប្រពន្ធ មានកូនប្រុសមួយ ។ កូននោះកើតឡើងវេលាណា មានទេវតាអាក្រក់មកថែរក្សាសែកសោយ ។ តាំងពីទេវតាអាក្រក់មកសែកសោយក្មេងនោះ ឪពុកម្ដាយក៏ស្លាប់ចោលអស់ទៅ ។ ក្មេងនោះនៅជាមួយនឹងជីដូន ៗ ក៏ថែរក្សាដរាបដល់អាយុ ២០ ឆ្នាំ ។ ថ្ងៃមួយ ក្មេងនោះចូលទៅក្នុងព្រៃ ដើម្បីរកឧស កំពុងតែកាប់ឧស មានទេវតាមួយអង្គទៀត ជាទេវតាល្អ ជួយឲ្យចម្រុងចម្រើនយសស័ក្ដិភោគសម្បត្តិ ។ ទេវតានោះនិយាយនឹងទេវតាអាក្រក់ថា «តាំងពីអ្នកឯងចូលមករក្សាមនុស្សនោះកាលណា ម្ដាយអាពុកគ្នាស្លាប់ចោលអស់ហើយ គ្នាក្រលំបាកពន់ពេក ហើយថារឹទ្ធិអ្នកឯងពូកែមែន » ។ ទេវតាអាក្រក់និយាយតបទៅវិញថា « អ្នកជឿថាអំណាចខ្ញុំពូកែទេ? » ។ ទេវតាល្អឆ្លើយថា « ខ្ញុំជឿហើយ ប៉ុន្តែខ្ញុំសូមរក្សាមនុស្សនេះម្ដង» ។ ទេវតាអាក្រក់ ព្រមបើកអំណាចឲ្យទេវតាល្អថែរក្សាហើយហោះទៅ ។ ទេវតាបណ្ដាលឲ្យមនុស្សនោះកំពុងតែកាប់ឧស ក៏ដាក់ដឹងចុះហើយភ្ញាក់ខ្លួនព្រើតលោគិតថា «ឱ អញ បើអញរស់នៅ គ្រាន់អញនឹងរកស៊ីចិញ្ចឹមជីវិតជីដូនអញ បើប្រសិនជាអញស្លាប់ទៅ តើបានអ្នកណានឹងរកស៊ីចិញ្ចឹមជីដូនអញទៀត បើដូច្នេះ អញគិតទៅនិយាយបបួលយាយអញទៅនៅធ្វើខ្ញុំសេដ្ឋី គ្រាន់តែសុំបាយគេស៊ី ប្រហែលជាគេព្រមហើយ» គិតតែប៉ុណ្ណេះក៏លែងកាប់ឧស ត្រឡប់ទៅវិញ ទៅដល់និយាយប្រាប់ជីដូនតាមដំណើរសព្វគ្រប់ ដែលខ្លួនគិតកាលទៅកាប់ឧស ។ ជីដូនបានស្ដាប់ហើយក៏ចូលចិត្តព្រមតាមចៅ បុរសកម្សត់ទាំងពីរនាក់ គឺជីដូននិងចៅ ក៏នាំគ្នាដើរទៅផ្ទះមហាសេដ្ឋី ដល់ចូលទៅក្នុងកំពែងរបងហើយ ទៅអង្គុយបត់ជើងនៅមាត់ជណ្ដើរមហាសេដ្ឋី ។

លុះបន្តិចទៅ មហាសេដ្ឋីប្ដីប្រពន្ធនាំគ្នា ចេញមកក្រៅក្រឡេកទៅឃើញអ្នកទាំងពីរនាក់អង្គុយក៏សួរថា «ឯងមកនេះមានប្រាថ្នាអ្វី?» ។ បុរសកម្សត់នោះឆ្លើយជម្រាបទៅសេដ្ឋីថា «ខ្ញុំពីរនាក់ជីដូននិងចៅនេះ មកសុំនៅធ្វើជាខ្ញុំបម្រើលោក គ្រាន់តែយកបាយចិញ្ចឹមជីវិត» ។ មហាសេដ្ឋីស្ដាប់ហើយឆ្លើយថា « អើឯងនៅចុះ » ។ បុរសនោះជម្រាបទៅមហាសេដ្ឋីថា «សូមលោកមេត្តាឲ្យខ្ញុំនៅបម្រើខាងលើផ្ទះបាយហើយនិងផ្ទះធំ» ។ មហាសេដ្ឋីព្រម ទើបយាយចាស់នោះ សុំគ្រាន់តែដេញមាន់ទា កុំឲ្យស៊ីស្រូវ កាលណាគេយកស្រូវទៅហាល ។ បុរសនោះ ខំយកចិត្តទុកដាក់បម្រើសេដ្ឋីមិនឲ្យទាស់ចិត្តបន្តិចសោះ ។ មហាសេដ្ឋីមានចិត្តអាណិតស្រឡាញ់រាប់អាន ។ លុះយូរទៅប្រមាណជា ៣-៤ ឆ្នាំ បុរសនោះ សុំមហាសេដ្ឋីទៅនៅឃ្វាលក្របីវិញ ដល់នៅឃ្វាលក្របី ផ្លាស់អស់ខ្សែពួរចាស់ៗទាំងប៉ុន្មាន ជួសជុលក្រោលឲ្យស្អាតល្អឡើង ក្របីទាំងអស់ចំនួន ១០០ ក្បាល ។ ដល់យូរទៅ មហាសេដ្ឋីប្ដីប្រពន្ធនិយាយគ្នាថា «តាំងពីអានេះទៅឃ្វាលក្របី យើងមិនដែលទៅមើលវាម្ដងសោះ ដូច្នេះត្រូវយើងនាំគ្នាទៅមើលវាម្ដង» ក៏នាំប្ដីប្រពន្ធទៅ លុះទៅដល់មើលទៅក្របី ខ្សែពួរ និងក្រោល ពេញចិត្តទាំងអស់ ក៏ត្រឡប់មកវិញនិយាយគ្នាថា «អានេះជាមនុស្សល្អ កាលដែលយើងឃើញមុន មិនដែលមានប្រដាប់សម្រាប់ក្របីថ្មី យ៉ាងនេះទេ ឥឡូវនេះមានព្រម អានេះជាមនុស្សចិត្តត្រង់នឹងចៅហ្វាយនាយ» ។

បុរសនោះទៅឃ្វាលក្របីរាល់ថ្ងៃ មានកាលថ្ងៃមួយនោះ ពេលល្ងាចដេញក្របីត្រឡប់មកក្រោលវិញ មកដល់ត្រពាំងមួយ ដេញក្របីចុះទៅត្រពាំងទឹក ទៅជាន់ដុំមាសនៅក្នុងត្រពាំងនោះ បែរទៅខាងណា ក៏សុទ្ធតែដុំមាស ពេញត្រពាំងទាំងអស់ ។ បុរសនោះថា «ដុំថ្មអ្វីក៏ច្រើនម្ល៉េះ ប៉ះជើងស្ទើរស្លាប់ហើយ » ថាហើយក៏យកដុំមាសមួយដុំមក គិតថា «អញយកដុំថ្មនេះទៅផ្ញើយាយអញ ព្រោះថ្មនេះល្អ» ។ បុរសនោះ ដេញក្របីមកចូលក្រោល រួចហើយក៏យកដុំមាសនោះទៅឲ្យជីដូនៗ បានឃើញដុំមាសហើយ សួរថា «ចៅយកពីណាមក យកទៅវិញទៅយាយមិនហ៊ានយកទេ ដុំមាសធំម្ល៉េះ » ។ បុរសដឹងជាដុំមាសដូច្នោះហើយ ក៏យកទៅទុកក្នុងត្រពាំងវិញ ចំណាំកន្លែងទុក រួចត្រឡប់មកវិញ ។

ថ្ងៃក្រោយមក ព្រះមហាក្សត្រ ទ្រង់ល្បងចិត្តពួកសេនាបតី ទ្រង់មានព្រះបន្ទូលទៅនឹងអាមាត្យថា « អ្នកឯងទៅប្រាប់សេនាបតីទាំង៤ ថា « ល្ងាចនេះ ឲ្យដេកចាំព្រះបរមរាជវាំងនៅចុងព្រះរាជរោង» ។ អាមាត្យនាំយកព្រះបន្ទូលទៅជម្រាបសេនាបតីទាំង ៤ តាមដំណើរ ។ សេនាបតីទាំងនោះ ក៏រៀបខ្លួនមកដេកតាមព្រះរាជឱង្ការពេលមកដេកនោះ មិនគិតប្រុងប្រយ័ត្នសោះ គិតតែពីដេកទាល់ភ្លឺ ។ លុះយប់ជ្រៅស្ងាត់ ស្ដេចទ្រង់យាងមកទតសេនាបតីទាំង ៤ នោះ ឃើញដេកទាំងអស់គ្នា ក៏ទ្រង់យាងត្រឡប់ទៅក្រឡាព្រះបន្ទំវិញ ដល់ព្រឹកឡើង ទ្រង់មានព្រះបន្ទូលឲ្យចាប់សេនាបតីទាំងនោះ យកទៅកាប់ចោលទៅ ។ លុះល្ងាចក្រោយទៀត ទ្រង់មានព្រះបន្ទូលឲ្យហៅមហាសេដ្ឋីទាំង ៤ ឲ្យមកដេកដូចមុនទៀត ។ មហាសេដ្ឋីដែលជាចៅហ្វាយបុរសកម្សត់នោះ ភ័យណាស់ ព្រោះមិនដឹងជាមានរឿងអ្វី បានជាស្ដេចឲ្យសម្លាប់សេនាបតីទាំង ៤ មុននោះ ឥឡូវដល់មកខ្លួនទៀត គិតថាមុខជាស្លាប់ហើយ កូនប្រពន្ធទាំងប៉ុន្មានយំសោកទាំងអស់គ្នា ។

លុះបន្តិចទៅ ឮទៅដល់បុរសកម្សត់ៗ ក៏ឡើងមកសួរថា « ហេតុម្ដេច បានជាយំសោកយ៉ាងនេះ? » ។ មហាសេដ្ឋីប្រាប់ទៅតាមរឿង ។ បុរសថា « បើដូច្នេះ ខ្ញុំសូមទៅដេកជំនួស » ។ មហាសេដ្ឋីឮដូច្នោះហើយ ក៏អរណាស់ ឲ្យរកសំពត់អាវល្អៗ យកមកឲ្យបុរសកម្សត់នោះស្លៀកដោយគិតថា មុខជាស្លាប់ហើយ ។ លុះបុរសរៀបខ្លួនស្រេច នឹងទៅដេកចាំវាំង ជាមួយពួកមហាសេដ្ឋីឯទៀត តែពេលទៅ បុរសនោះយកទាំងដាវមួយទៅផង ទៅដល់ហើយក៏ដេក ។ ពួកមហាសេដ្ឋីឯទៀត គេអង្គុយនិយាយគ្នាលេង លុះដល់យប់ជ្រៅ ទើបនាំគ្នាដេកអស់ទៅ ។ បុរសនោះ ដឹងថាគេដេកស្ងាត់ ក៏ក្រោកឡើងអង្គុយម្នាក់ឯង ។ លុះយប់ជ្រៅស្ងាត់ ស្ដេចទ្រង់ចេញមកដូចមុនទៀត មកដល់ចុងព្រះរាជរោង បុរសនោះក្រឡេកឃើញទាញដាវបាន ដេញកាប់ធ្វើជាកាប់ផុតៗ ស្ដេចរត់រួចទៅ ។ ក្នុង ១ យប់នោះ ស្ដេចចេញមក ៣ ដង ។ បុរសដេញកាប់ទាំង ៣ ដងស្ដេចទ្រង់រត់ទៅវិញ ។

លុះព្រឹកឡើង ស្ដេចទ្រង់មានព្រះបន្ទូល ឲ្យចាប់សេដ្ឋីទាំង ៣ នាក់ ដែលដេកនោះ យកទៅកាប់ចោល ហើយទ្រង់មានព្រះបន្ទូលឲ្យហៅបុរសកម្សត់នោះទៅ ទ្រង់មានព្រះបន្ទូលសួរបុរសកម្សត់ថា «ឯងជាសេដ្ឋីឈ្មោះអ្វី?» ។ បុរសកម្សត់ក្រាបទូលថា «ទូលព្រះបង្គំជាខ្ញុំ ជាកូនមហាសេដ្ឋីឈ្មោះនោះ» ។ ស្ដេចមានព្រះបន្ទូលឲ្យទៅហៅមហាសេដ្ឋី ដែលជាចៅហ្វាយបុរសកម្សត់នោះមកទ្រង់មានព្រះបន្ទូលសួរថា «នេះជាកូនអ្នកមែនឬអ្វី? » ។ មហាសេដ្ឋីក្រាបទូលឆ្លើយទទួលថា «កូនមែន» ។ ស្ដេចមានព្រះបន្ទូលថា «បើកូនមហាសេដ្ឋីឯង អញសុំធ្វើជាកូនអញ» ។ មហាសេដ្ឋីក៏ថ្វាយបុរសនោះទៅស្ដេច ហើយក្រាបបង្គំលាទៅផ្ទះវិញ ។ ស្ដេចមានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ក៏រៀបផ្សំផ្ដុំនឹងបុរសកម្សត់នោះ ជាប្ដីប្រពន្ធទៅ ហើយអភិសេកឲ្យឡើងសោយរាជ្យយូរទៅ ស្ដេចបុរសនឹកឃើញទៅដល់មាស ដែលនៅក្នុងត្រពាំង ក៏ត្រាស់បង្គាប់ទៅមហាសេដ្ឋីឪពុក ឲ្យទៅដឹកមាសមកដាក់ឃ្លាំងទុក ។

មានមួយថ្ងៃ ស្ដេចបុរសនោះ ចង់ចេញទៅកាន់ចុងព្រះរាជរោង ឲ្យសេនាបតីគាល់ ក៏ទៅទូលស្ដេចឪពុកៗ ទ្រង់ហាមថា « ឯងជាតិជារាស្ត្រ បើចេញទៅត្រូវយកមហេសីទៅផង » ។ ស្ដេចបុរសទ្រង់យាងចេញទៅកាន់ចុងព្រះរាជរោង ជាមួយអគ្គមហេសី ពួកនាហ្មឺនទាំងពួងគាល់ត្រៀបត្រា ។ វេលានោះ ទេវតាអាក្រក់ ដែលរក្សាបុរសនោះអំពីដើម ត្រឡប់មកវិញក៏ជួបទេវតាល្អ ហើយនិយាយថា «ឥឡូវនេះអ្នករក្សាមនុស្សនេះ តាំងពីនៅលំបាក ទាល់តែបានធ្វើជាស្ដេចថែមទៀត នោះឃើញថាអំណាចអ្នកពូកែមែន បើបើដូច្នេះអ្នកចេញទៅ ឲ្យខ្ញុំរក្សាម្ដង» ។ ទេវតាល្អ ប្រគល់ស្ដេចកម្សត់ឲ្យទៅទេវតាអាក្រក់ហើយហោះទៅ ។

ពេលនោះ មានភ្លៀងផ្គរ ទេវតាអាក្រក់ក៏បណ្ដាលចិត្តស្ដេចបុរសនោះមួយរំពេច ស្ដេចនោះមិនបានគិត លោមានព្រះបន្ទូលចំពោះពួកនាហ្មឺន ដែលគាល់ត្រៀបត្រាថា អញឮផ្គរលាន់ ស្រណោះកាលនៅឃ្វាលក្របីពីដើមណាស់ » គ្រាន់តែប៉ុណ្ណោះ មហេសីឮក៏ស្ទុះទៅរកព្រះបិតាហើយក្រាបទូលថា «ព្រះវរបិតា មិនគួរឲ្យខ្ញុំម្ចាស់ទៅអាមនុស្សឃ្វាលក្របីនេះ សោះខ្ញុំម្ចាស់លែងយកហើយ ព្រោះវានិយាយចំមុខនាហ្មឺន ដែលគាល់ត្រៀបត្រាថា « ឮផ្គរលាន់ ស្រណោះកាលនៅឃ្វាលក្របីពីដើម ខ្ញុំម្ចាស់ខ្មាសពួកនាហ្មឺនសព្វមុខមន្ត្រីណាស់ ខ្ញុំម្ចាស់មិនយកជាប្ដីទេ» ។ ស្ដេចបិតាឮដូច្នោះ ក៏ឲ្យចាប់ស្ដេចនោះយកទៅដាក់គុកទៅ ។ ដាក់គុកបានពាក់កណ្ដាលថ្ងៃ ទេវតាល្អដែលរក្សាមុននោះត្រឡប់មកវិញ ហើយនិយាយទៅនឹងទេវតាអាក្រក់ថា «អ្នកមានរឹទ្ធិណាស់ ចូលមករក្សាភ្លាម ស្ដេចបុរសបានជាប់គុកភ្លាម ដូច្នេះអ្នកអញ្ជើញទៅចុះ ទុកឲ្យខ្ញុំរក្សាវិញ» រួចហើយទេវតាល្អក៏បណ្ដាលចិត្តស្ដេចបុរសៗនឹកឃើញភ្លាមថា « អញមិនគួរភ្លាត់សំដីឲ្យទាល់តែជាប់គុកសោះ ប៉ុន្តែគ្មានអ្នកណាដឹងថា អញជាប់គុកនៅឡើយទេដូច្នេះអញបង្គាប់ទៅសេដ្ឋីឪពុកអញ ឲ្យយកមាសដែលមកពីក្នុងត្រពាំងនោះ ដំធ្វើជារូបក្របី ១០០ ដាក់ជើងពានមាស ១០០ យកមកឲ្យអញក្នុងថ្ងៃស្អែកនេះពីព្រឹក» គិតតែប៉ុណ្ណោះក៏ប្រើមេគុកឲ្យទៅប្រាប់សេដ្ឋីថា «ស្ដេចមានព្រះបន្ទូលថា ឲ្យយកមាសដំធ្វើរូបក្របី ១០០ ដាក់លើជើងពានមាស ១០០ ហើយយកទៅថ្វាយស្ដេចដល់កន្លែងទ្រង់» ។ សេដ្ឋីឮហើយ ក៏ហៅជាងទាំងពួង ឲ្យធ្វើក្នុងមួយយប់ឲ្យហើយលុះព្រឹកឡើង ឲ្យខ្ញុំស្រីសេដ្ឋី ១០០ នាក់ ទូលយកទៅថ្វាយស្ដេចក្នុងព្រះរាជវាំង ។ ស្ដេចបិតាក្មេកទតមកឃើញ ឲ្យអមាត្យរត់ទៅមើល ។ អាមាត្យមកក្រាបទូលវិញទ្រង់មានព្រះបន្ទូលឲ្យហៅអ្នកទូលក្របីនោះមក ហើយទ្រង់មានព្រះបន្ទូលថា «នាងឯងរាល់គ្នា យកក្របីមាសនេះទៅណា?» ។ ស្រីទាំងនោះថា « ខ្ញុំម្ចាស់យកមកថ្វាយព្រះអង្គ» ។

ស្ដេចទ្រង់ជ្រាប ទ្រង់ឲ្យហៅព្រះរាជបុត្រីថាមហេសីស្ដេចកម្សត់ ឲ្យចេញមកមើល ហើយមានព្រះបន្ទូលថា «កូនអើយ ! ដែលប្ដីឯងវាថាស្រណោះកាលឃ្វាលក្របីនោះ មិនមែនក្របីសត្វទេ គឺរូបក្របីមាសនេះឯង កូនមើលក្របីនេះចុះ ណ្ហើយកូនកុំខឹងនឹងប្ដី យកប្ដីវិញទៅ » មានព្រះបន្ទូលតែប៉ុណ្ណោះក៏ទ្រង់ឲ្យទៅដោះស្ដេចបុរសកម្សត់មក ហើយទ្រង់អភិសេកនឹងនាងជាព្រះរាជបុត្រីឲ្យឡើងសោយរាជសម្បត្តិ ជាសុខសប្បាយរៀងទៅ ព្រមទាំងយាយជីដូននៃបុរសនោះផង ៕ រិទ្ធិនៅទេវតា ប្រាជ្ញានៅមនុស្ស(តោ និមល)

🦁The Khmer Empire, which was centered in what is now Cambodia, was one of the most powerful empires in Southeast Asia fr...
02/10/2025

🦁The Khmer Empire, which was centered in what is now Cambodia, was one of the most powerful empires in Southeast Asia from the 9th to the 15th centuries. The period you mentioned, 1202-1222, falls during the reign of **Jayavarman VII** (1181–1218), one of the most significant and influential kings of the Khmer Empire. During this time, the empire reached its zenith in terms of territorial expansion, architectural achievements, and cultural influence.

# # # Key Features of the Khmer Empire (1202–1222):
1. **Territorial Extent**:
- The Khmer Empire controlled much of modern-day Cambodia, Thailand, Laos, and southern Vietnam.
- Major cities and regions under Khmer control included Angkor (the capital), Yasodharapura, and significant parts of the Mekong River basin.

2. **Angkor Thom and Bayon Temple**:
- Jayavarman VII constructed **Angkor Thom**, a fortified city that served as the empire's capital. It was centered around the **Bayon Temple**, famous for its massive stone faces thought to represent the king or the bodhisattva Avalokiteshvara.
- The city was surrounded by a massive wall and moat, symbolizing the cosmic Mount Meru.

3. **Religious Influence**:
- Jayavarman VII was a devout Mahayana Buddhist, and his reign marked a shift from Hinduism to Buddhism as the dominant religion of the empire.
- Many temples and structures built during this period reflect Buddhist iconography and themes.

4. **Infrastructure and Public Works**:
- Jayavarman VII was known for his extensive public works, including the construction of roads, hospitals, and rest houses across the empire.
- The empire's extensive water management system, including reservoirs (barays) and canals, supported agriculture and urban life.

5. **Decline and Transition**:
- After Jayavarman VII's death in 1218, the empire began to face challenges, including external invasions (notably by the Thai kingdoms) and internal strife.
- The 13th century marked the beginning of a gradual decline in the empire's power and influence.

# # # Map of the Khmer Empire (1202–1222):
While I cannot provide an actual map here, you can visualize the Khmer Empire's extent during this period by looking at historical maps of Southeast Asia. The empire's core was centered around **Angkor** (in modern-day Cambodia), with significant influence extending into:
- **Thailand**: The Khmer controlled parts of the Chao Phraya River basin.
- **Laos**: The empire's influence reached into the Mekong River valley.
- **Vietnam**: The Khmer held sway over parts of the Mekong Delta and southern Vietnam.

02/09/2025

🦁មានច្រើនយ៉ាងដែលយើងមិនគួក្បត់

02/09/2025

🦁សំបកក្រៅ​ មិចអាចមេីលដឹងទេ..!

With ពូ តោ – I'm on a streak! I've been a top fan for 5 months in a row. 🎉
02/08/2025

With ពូ តោ – I'm on a streak! I've been a top fan for 5 months in a row. 🎉

Address

610-4673 JANE Street
Toronto, ON
M3N2L1

Alerts

Be the first to know and let us send you an email when តោ និមល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to តោ និមល:

Videos

Share