ព័ត៌មានបឋម: អគ្គិភ័យបានឆេះសាលាឆាន់ នៅវត្តដំរីផុង អស់ទាំងស្រុង ស្ថិតនៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ នៅវេលាម៉ោង ៦ជាងល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។ ករណីនេះបើយោងតាមការសន្និដ្ឋានបឋមបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ និងជំនាញកាត់តវីដេអូលើកុំព្យូរទ័រ និងទូរស័ព្ទដៃជំនាន់ទី២ និងបើកវគ្គជំនាន់ទី៣
ព្រៃវែង៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ និងជំនាញកាត់តវីដេអូលើកុំព្យូរទ័រ និងទូរស័ព្ទដៃជំនាន់ទី២ និងបើកវគ្គជំនាន់ទី៣។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះគឺជាការរួមចំណែកជាមួយយុទ្
ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញ បញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានអញ្ជើញ
បញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួម រួមជាមួយវត្តមាន ឯកឧត្តម ជា សុមេធី សមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។
ពិធីនេះដែរមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានក្រុមការងាររាជរដ្
ប្រជាពលរដ្ឋនៅស្រុកមេសាង ប្រមាណជាង ២,០០០នាក់ ត្រូវបានសមាគមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ
ព្រៃវែង៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សមាគមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងរៀបចំកម្មវិធីចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅស្រុកមេសាង ខេត្តព្រៃវែងប្រមាណជាង ២,០០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នៅបរិវេណវិទ្យាល័យមេសាង ស្ថិតក្នុងស្រុកមេសាង ខេត្តព្រៃវែង។
ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍លើកឡើងថា ក្នុងនាមប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងជំនួសមុខឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកមេ
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានប្រារព្ធអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ ក្រោមប្រធានបទ៖ “ រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព”
ព្រៃវែង៖ ក្នុងតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ណែនាំ និងតម្រង់ទិស ជាពិសេសអ្នកស្ម័គ្រចិត្ត និងយុវជន ដែលជាប្រតិបត្តិករនៅមូលដ្ឋានផ្ទាល់នឹងជាកម្លាំងស្ម័គ្រចិត្តចូលរួមបំពេញការងារដោយក្ដីស្រឡាញ់ និងស្នាមញញឹម។ ដើម្បីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ ក្រោមប្រធានបទ"ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍" នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំទិវាអន្តរជាតិនៃអ្នក
តោ១ នៅសួនច្បារ មុខកំពង់ផែក្រុងព្រះសីហនុ ក្បែរEDC ចេះរកកន្លែងពួនឃើញ !
17/12/2024
{ព័ត៌មានបឋម}
ករណីបើកឡានបុកគេហើយបន្តបើករត់ ត្រូវប្រជាជនស្ទាក់ចាប់ និង មានស្នូរកាំភ្លើងផងដែរ នៅស្រុកក្រគរ ខេត្តពោធិសាត់ មុននេះបន្តិត..នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤
រដ្ឋបាលខេត្តព្រៃវែង បានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែងសម្រាប់ឆ្នាំ២០២៤
ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែងសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំបី និងអាជ្ញាធរស្រុក ឃុំ គ្រប់លំដាប់ថ្នាក់។
មានប្រសាសន៍បើកក្នុងពិធីនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង មានគោលបំណង បង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស
ទីតាំងល្បែងស៊ីសងតាមអនឡាញក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នៅតែបន្តបើកលេងបានដោយសេរី
ភ្នំពេញ:ល្បែងស៊ីសងនៅតែកើតមានជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញជាពិសេសភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅតែមានបើកលេងយ៉ាងអាណាធិបតេយ្យខណៈសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ ដែលជាលក្ខណៈបង្ករអោយមានភាពងាយស្រួលដល់ក្រុមអ្នកញៀនល្បែងចូលមកលេង។
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ទីតាំងមួយកន្លែងដែលបង្កប់ ល្បែងស៊ីសងប្រភេទអនឡាញ"Net"ណែត" ដែលមាន ទីតាំងស្ថិតនៅភូមិជម្ពូវ័ន២
សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទីតាំងមួយនេះបានបើកទទួលភ្ញៀវអ្នកញៀនល្បែងទាំងប្រុស ទាំងស្រីមិនថាយប់ឬថ្ងៃតែងតែមានមនុស្ស ចេញចូលមិនចេះដាច់ហាក់បីដូចជាមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានសោះឡើយ ។ដ
ល្បែងឡូតូដែលតែងតែបើកលេងពេលរាត្រីនៅបុរីកីឡាអាគារទី៧កំពុងតែបើកលេងបង្វក់ស្មារតីក្មេងចាស់ប្រុសស្រីជារៀងរាល់ថ្ងៃតែមិនមានសមត្ថកិច្ចណាបង្ក្រាប
ភ្នំពេញ:បើយើងក្រឡេកមកមើលនៅបុរីកីឡាអាគារទី៧សំបូរទៅដោយល្បែងស៊ីសង(ឡូតូ)វិញគឺសំបូរណាស់តែសមត្ថកិច្ចវិញមិនដែលបង្ក្រាបទង្វើបែបនេះហាក់បើកដៃអោយក្រុមញៀនល្បែងលេងបានដោយសេរី តើជាមូលហេតុអ្វីសូមជួយបញ្ជាក់ផងទាន?
ជាក់ស្តែងនៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៨និង៣០នាទីក្រុមការងារអ្នកសារព័ត៌មានយើងក៏បានចុះទៅផ្តិតយករូបភាពជាក់ស្តែងឃើញថាមានបើកលេងពិតប្រាកដមែនដូចក្នុងវីដេអូនេះស្រាប់។ចុះបើឃើញជាក់ស្តែងប៉ុនហ្នឹងហើយតើសមត្ថកិច្ចគាត់គិតយ៉ាងមិចដែរ? តើគាត់បង្ក្រាបឬអត់?យើងរងចាំមើលទាំងអស់គ្នា!
យោងតាមកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២
(ក្រុងព្រះសីហនុព័ត៌មានបឋម): ខណៈនេះ កើតមានករណីអគ្គិភ័យ បានឆាបឆេះ យ៉ាងសន្ធោរសន្ធៅ នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស បិតត្រាង។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល ឡើងនៅម៉ោងជាង៩ ព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ កំលាំងសមត្ថកិច្ច កំពុងចេញអន្តរាគមន៍៕
👉សូមចុចលីងដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ #vd7 #www.vd7news.com
អគារមួយខ្នង ដែលមានបណ្ដោយ ២១ ទទឹង ៨ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧកញ៉ា ជឹម សុខ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ កសាងជូនទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦០៧ នៅស្រុកព្រះស្តេច
ព្រៃវែង៖ នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦០៧ បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារមួយខ្នង ដែលមានបណ្ដោយ ២១ ទទឹង ៨ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧកញ៉ា ជឹម សុខ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ ០១.០២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលស្ថិតនៅភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវ